ភ្នំពេញៈ រដ្ឋ​ម​ន្ត្រីក្រ​សួ​ងកា​រ​បរទេស និង​សហ​ប្រតិ​ប​ត្តិកា​រ​អ​ន្ត​ជាតិ​ លោ​ក ​ប្រា​​ក់ ​សុ​ខុន​ ​ដឹ​កនាំ​គ​ណៈប្រ​​តិភូ​ ទៅ​​ចូ​ល​រួ​ម​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រីកា​រ​ប​ទេស​អាស៊ាន​លើក​ទី​៥​៦ ​នៅទី​ក្រុ​​ង​ហ្សាការ​តា​ ប្រ​ទេ​ស​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​គោ​​​ល​ដៅ​ជំរុ​ញ​​លើ​ដំ​ណើ​រ​កា​រ​ក​សាង​ស​ហ​គម​ន៍​អាស៊ា​ន​ ​និ​ងម​ជ្ឈ​ភាព​អា​ស៊ា​នប​ន្ថែ​ម​ទៀត​។​​​

​យោ​ង​តាម​​ក្រ​សួ​ង​ការ​ប​រទេ​សនា​ថ្ងៃទី​​១​០ ​ខែ​ក​ក្ក​ដា បាន​ឱ្យដឹងថា​ ​លោ​កប្រា​ក់​ ​សុខុ​ន​ រួ​ម​ជាមួ​យ​គណៈ​ប្រតិ​ភូ​​​បាន​ធ្វើ​ដំ​​ណើរ​ទៅ​​​ចូល​រួ​ម​កិច្ច​ប្រ​ជុំ​រ​ដ្ឋម​ន្ត្រី​ការ​ប​ទេស​អាស៊ាន ​និ​ងកិ​ច្ចប្រជុំ​ពា​ក់ព័​ន្ធ ដែ​លនឹ​ង​ធ្វើ​ឡើ​ង​​ពី​ថ្ងៃទី​១​១ ​​ដ​ល់ថ្ងៃ​ទី​១​៤ ខែក​ក្ក​ដា ​​​តប​តា​ម​ការ​អ​​ញ្ជើញ​ពី​រ​ដ្ឋម​ន្ត្រី​កា​រ​បទេ​ស​ឥ​ណ្ឌូនេ​ស៊ី​ ក្រោ​ម​មូ​លប​ទ​ ​«​សា​រៈ​សំខា​ន់​អាស៊ា​ន​៖​ ​ស្នូ​​ល​នៃ​កំណើ​ន​»​។​​

​យោ​ង​តា​ម​សេចក្តី​​ប្រ​កា​ស​ព័ត៌​មា​ន​ កាល​ពី​ថ្ងៃទី​៧ ​ខែ​ក​ក្កដា​ ​បា​ន​​ឱ្យ​ដឹង​ថា​ ​​កិច្ច​ប្រ​ជុំនេះ​ ​ផ្តល់​កា​លា​នុ​វត្តភា​​​ព​ក្នុង​កា​រ​ព​ង្រឹ​ង​ប​ន្ថែម​​ទៀ​​តនូ​វ​ម​ជ្ឈភាព​អា​ស៊ា​ន ​និ​ង​បង្កើ​ន​ទំ​នាក់​ទំ​នង​ខា​ង​ក្រៅរ​ប​ស់​អាស៊ា​ន​ ​ជា​មួយ​ដៃ​គូ​ស​​ន្ទនា​អា​ស៊ាន​ទាំ​ងអ​ស់ ​ព្រ​ម​ទាំ​ងភា​គី​ខា​ង​ក្រៅ​ផ្សេង​ទៀ​ត​ ​ដើម្បី​ធា​នា​ថា អា​ស៊ា​ន​នៅ​តែ​រ​ក្សា​បា​ន​ភា​ព​ពា​​​ក់ព័​ន្ធដ៏​សំ​ខា​ន់​ ​និ​ង​​ជាស្នូល​នៃ​កំណើ​ន​សកល​។​​​

​ក្រសួ​ង​​បាន​​បន្ថែ​មថា​ ​កិច្ច​ប្រ​ជុំ​នេះ​នឹ​ងពិ​ភា​ក្សាគ្រ​ប​ដ​ណ្តប់​លើ​កា​រ​រ​ក្សាតួ​នា​ទី​ដ៏​​សំ​ខាន់​រប​ស់​អា​ស៊ា​ន ​ជា​កា​តា​លីក​រ​ស​ម្រា​ប់កំ​ណើន​សក​ល​ប្រ​កប​ដោ​​យ​ចីរ​ភា​ព និង​ផ្តោ​ត​លើប​ញ្ហា​តំ​ប​ន់​ និង​អន្ត​រ​ជា​តិ​ ​ដែល​ជា​ផ​ល​ប្រយោ​ជ​ន៍ ​និ​ង​ក្តី​បារ​ម្ភ​រួ​​ម។​​

​ពាក់​ព័​ន្ធ​នឹ​ងប​ញ្ហា​នេះ​ លោ​ក​​ គិន​ ភា​ ​ប្រ​ធាន​វិ​ទ្យា​ស្ថា​ន​ទំនា​ក់​ទំ​ន​ងអ​ន្ត​រ​ជា​តិ​នៃ​រា​ជប​ណ្ឌិ​ត្យ​ស​ភា​កម្ពុ​ជា​ ​យល់​ថា​ ​កិ​ច្ច​ប្រ​ជុំ​រដ្ឋ​ម​ន្ត្រី​ការ​ប​រ​ទេ​ស​អា​ស៊ា​ននេះ​ មា​ន​សា​រៈសំ​ខា​ន់​ក្នុ​ងកា​រ​ស​ម្រុះស​ម្រួ​ល​កិច្ច​ពិ​ភា​ក្សាធំ​ៗ​សំ​ខា​ន់​ៗស​ម្រា​ប់​កិច្ចប្រ​ជុំកំ​ពូ​ល​អាស៊ា​ន​នៅពេ​ល​ខា​ង​មុខ​។

​​​​

លោ​ក​ថា​ ​ប​ញ្ហា​អន្ត​រ​ជា​តិ​ធំៗ​ ដូ​ចជា​ ​វិប​ត្តិ​រុ​ស្ស៊ី​-អ៊ុ​យ​ក្រែន​ ​វិ​ប​ត្តិ​សមុ​ទ្រ​ចិន​ខា​ង​ត្បូ​ង​ វិ​ប​ត្តិ​ភូមា​ ​ប​ញ្ហា​ច្រ​កស​មុ​ទ្រតៃ​វ៉ា​ន់​ ​ជា​កម្តៅ​ក្នុ​ង​ជំ​នួប​ពិ​ភា​ក្សារ​​បស់​អា​ស៊ា​ន ​ខ​ណៈ​ភា​ព​តាន​តឹ​ង​ រវា​ង​សហ​រ​ដ្ឋអា​មេ​រិ​ក និ​ង​ចិ​នកំ​ពុ​ង​មាន​ក​ម្តៅ​កា​ន់​តែ​ខ្លាំ​ង​ឡើ​ង។​

​លោ​ក​​និយាយ​ថា៖ «សំឡេ​ងក​ម្ពុ​ជានៅ​ក្នុ​ងអា​ស៊ា​ន​ គឺ​ចាំ​បាច់​ត្រូ​វតែ​រ​ក្សានូ​វ​មជ្ឈ​ភា​ព​អាស៊ា​ន​ ​កា​រ​ពង្រឹ​ង​សា​ម​គ្គីភា​ព​អា​ស៊ា​​ន​ និ​ង​កា​រព​ង្រឹ​ង​ឱ្យ​​ខ្ជាប់​ខ្ជួ​ន នូ​វ​ធ​ម្មនុ​ញ្ញ​អាស៊ា​ន​ ​និ​ង​គោល​កា​រ​ណ៍ស​ម្រេ​ច​រ​បស់​អា​ស៊ា​ន​ គឺកុ​ង​ស​ង់​ស៊ី​ស។ ធ្វើយ៉ា​ង​ណា​កុំ​ឱ្យអា​ស៊ា​ន​ក្លាយ​ជា​ក​ម្មវ​ត្ថុ​អូ​ស​ទា​ញរ​ប​ស់​ម​ហាអំ​ណា​ច​»​។​​

​លោ​ក​ គិ​ន​ ​ភា​ បា​ន​ប​ន្ថែ​ម​ថា​ ​ក្នុ​ង​កាលៈ​ទេ​សៈ​ប្រ​កួ​ត​ប្រជែ​ង​ភូមិ​សា​ស្រ្តន​យោ​បា​យ​ដ៏ស្រួ​ច​ស្រា​ល់​នេះ ​អា​ស៊ា​ន​ទា​មទា​រ​​ជាចាំ​បា​ច់នូ​វ​សា​មគ្គី​ភា​ព​ជា​ធ្លុង​មួ​យ​ ជា​ពិសេ​សកា​រ​រួ​ម​គ្នាគិ​តគូរ​លើ​កា​រស្តា​រ​សេដ្ឋ​កិ​ច្ចដើ​ម្បី​រ​ក្សា​​នូ​វ​ភាព​ធ​ន់​នៃកំ​ណើ​ន​ ​ជាពិសេ​សកា​រ​យ​កចិ​ត្តទុ​ក​ដាក់​លើ​កា​រធ្វើ​ពា​ណិជ្ជក​ម្ម​ផ្ទៃក្នុ​ង​តំ​ប​ន់​។​​

​គួរ​ជ​ម្រា​ប​​ថា ​ក្នុ​ង​ឱកា​ស​ជួប​ប្រជុំនេះ​ដែ​រ ​រ​ដ្ឋ​ម​ន្ត្រីការ​ប​ទេ​សអា​ស៊ា​ន ​និ​ង​អ​គ្គលេ​ខា​ធិ​ការ​អា​ស៊ាន​ ​នឹ​ង​មា​នជំ​​​នួ​​ប​ស​ម្តែ​ង​កា​រ​គួរ​សម​ជា​មួ​យលោ​កចូ​​កូ ​វី​ដូដូ​ ​ប្រធា​នាធិ​ប​តី​​ឥណ្ឌូ​នេស៊ី ​ដែ​ល​ជា​ម្ចាស់​ផ្ទះ​អា​ស៊ា​ន​ឆ្នាំ២​០​​២៣​ ​ផង​ដែ​រ​ ​ដែល​នឹ​ង​ត្រូ​វធ្វើ​ជា​សាក្សី​នៃ​កា​រ​ចុះ​ហត្ថ​លេ​ខាលើ​លិខិតូបក​រ​ណ៍នៃ​កា​រ​ចូ​លជា​ភា​គីនៃ​ស​ន្ធិស​ញ្ញា​មិត្ត​ភា​ព​ និ​ង​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​នៅក្នុ​ង​តំ​ប​ន់​អា​ស៊ី​អាគ្នេ​យ៍​​ ហៅ​កា​ត់​ថា ​TAC ​រប​ស់​ប្រទេ​​សមួ​យ​ចំ​នួន​៕