
ហេង ជីវ័ន
ភ្នំពេញៈ លទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ដែលចេញផ្សាយតាមរយៈតេឡេក្រាមឯកសារមន្ត្រីសាធារណៈបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះ១២០កៅអី ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះ ៥ កៅអី។
ប្រភពដដែលក៏បានបញ្ជាក់ពីលទ្ធផលតាមបណ្តាខេត្តរួមមាន ខេត្តត្បូងឃ្មុំ ឈ្នះ ៨/៨ កៅអី ខេត្តព្រះសីហនុ ឈ្នះ ៣/៣ កៅអី ខេត្តប៉ៃលិន ឈ្នះ ១/១ កៅអី ខេត្តបន្ទាយមានជ័យ ឈ្នះ ៦/៦ កៅអី ខេត្តបាត់ដំបង ឈ្នះ ៨/៨ កៅអី ខេត្តកែប ឈ្នះ ១/១ កៅអី ខេត្តកំពតឈ្នះ ៦/៦ កៅអី ខេត្តស្ទឹងត្រែងឈ្នះ ១/១ កៅអី ខេត្តពោធិ៍សាត់ ឈ្នះ ៤/៤ កៅអី រាជធានីភ្នំពេញ ឈ្នះ ១១/១២ កៅអី ខេត្តព្រៃវែងឈ្នះ ១០/១១ កៅអី។
ខេត្តកំពង់ឆ្នាំង ឈ្នះ៤/៤ កៅអី ខេត្តរតនគិរី ឈ្នះ១/១ កៅអី ខេត្តព្រះវិហារ ឈ្នះ ១/១ កៅអី ខេត្តមណ្ឌលគិរី ឈ្នះ ១/១ កៅអី ខេត្តកោះកុង ឈ្នះ ១/១ កៅអី ខេត្តកំពង់ស្ពឺ ឈ្នះ ៦/៦ កៅអី ខេត្តក្រចេះ ឈ្នះ ៣/៣ កៅអី ខេត្តឧត្ដរមានជ័យ ឈ្នះ ១/១ កៅអី ខេត្តកំពង់ចាម ឈ្នះ ៩/១០ កៅអី ខេត្តស្វាយរៀង ឈ្នះ ៥/៥ កៅអី ខេត្ដសៀមរាប ឈ្នះ ៦/៦ កៅអី ខេត្ដកណ្ដាល ឈ្នះ ១០/១១ កៅអី ខេត្ដតាកែវ ឈ្នះ ៨/៨ កៅអី ខេត្ដកំពង់ធំ ឈ្នះ ៥/៦ កៅអី។ ប្រភពបញ្ជាក់ទៀតថា កៅអីនៅក្នុងរដ្ឋសភាសរុប ១២៥ កៅអី (២៥ រាជធានី-ខេត្ត)។
តាមរយៈលទ្ធផលនេះគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះមាន៥កៅអីរួមមាន១កៅអីនៅរាជធានីភ្នំពេញ ១កៅអីនៅខេត្ដកណ្ដាល ១កៅអីនៅខេត្ដព្រៃវែង ១កៅអីនៅខេត្ដកំពង់ចាម និង១កៅអីទៀតនៅខេត្ដកំពង់ធំ៕

ហេង ជីវ័ន