ភ្នំពេញៈ សន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ មានចំនួនជាង ៤៤ ម៉ឺនសន្លឹក ហើយការបោះឆ្នោតឆ្នាំ ២០១៨ មានជិត ៦០ ម៉ឺនសន្លឹក។ នេះបើតាមការផ្សាយលើតេឡេក្រាមឯកសារមន្ត្រីសាធារណៈនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ដំណើរការទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅដោយរលូន និងយោងតាមតួលេខបណ្តោះអាសន្ន មានប្រជាពលរដ្ឋចំនួន ៨ ២១៣ ២៦០ នាក់ ស្មើ៨៤,៥៨ ភាគរយ បានទៅបោះឆ្នោតក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥ នាក់។ លទ្ធផលក្រៅផ្លូវការបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះ ១២០ កៅអីនៅក្នុងរដ្ឋសភានិងគណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះ ៥ កៅអី៕