ភ្នំពេញ​:នៅ​កណ្ដាល​រោង​ជាង​ផ្កា​ភ្លើង​បាន​បែក​ព្រាកៗ​ ពេល​លោក ​អ៊ូ ​វណ្ណឌី​ ប្រើ​ឧបករណ៍​ចុច​ផ្សារ​ដែក​យ៉ាង​ប្រុងប្រយ័ត្ន​។ ជា​មួយ​នឹង​ការ​សម្លឹង​ដោយ​យក​ចិ​ត្ដ​ទុកដាក់ ​និង​ដៃ​ចុច​ឧបករណ៍​ផ្សារ​ទៅ​តាម​ចំណុច​គោល​ដៅ សិល្បករ​បាន​ប្រែ​ក្លាយ​ដែក​ ដែល​គេ​បោះ​ចោល​ពី​ម៉ូតូ​និង​កង់​ចាស់ៗ​ទៅ​ជា​វត្ថុ​សិល្បៈ​គួរឱ្យ​ទាក់​ទាញ​។​

​នៅ​ពេល​លោក​បាន​ផ្ដល់​ព្រលឹង​ដល់​លោ​ហៈ​ឱ្យ​ក្លាយជា​វត្ថុ​សិល្បៈ ​លោក​ក៏បាន​ផ្ដល់​ភាព​ស្រស់​បំព្រង​ទៅ​ដល់​បញ្ហា​បរិស្ថាន​ផង​ដែរ​។ រូប​ចម្លាក់​របស់​លោក​ វណ្ណឌី បាន​ចូល​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​កាក​សំណល់​រឹង​ព្រម​ទាំង​ជួយ​ដល់​ការ​ផ្សព្វ​ផ្សា​យ​ចំណេះ​ដឹង​និង​ការ​ស្រឡាញ់​បរិ​ស្ថាន​។​

​កាល​ពី​ចុង​ឆ្នាំ​២០២២​ លោក ​នេត្រ ​ភក្ត្រា​ រដ្ឋ​លេខាធិ​ការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​បាន​លើក​ឡើង​ពី​កង្វល់​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​សំណល់​រឹង ​ដោយ​បានបញ្ជាក់​ថា​កម្ពុជា​បង្កើត​សំរាម​ជាង​១ម៉ឺន​តោន​ក្នុង​១ថ្ងៃ​ហើយ​បរិ​មាណ​សំណល់​រឹង​ក្នុង​ប្រទេស​កើន​ឡើង​ប្រមាណ​ពី​១០​ទៅ​១៥​ភាគ​រយ​។​

​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃទី​៣១​ខែតុលា​លោក​ភក្ត្រា​បាន​ប្រាប់​អ្នក​សារព័​ត៌មាន​អំពី​គោលនយោ​បាយនិង​កា​រខិតខំ​ប្រឹង​ប្រែង​រប​ស់​ក្រសួង​បរិស្ថាន ​ក្នុងការ​សហ​ការ​ជាមួយ​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​កែ​លម្អ​ការ​គ្រប់​គ្រង​សំណល់​រឹង ​និង​លើក​កម្ពស់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុវត្ត​ការ​ចាក់​សំរាម​។

​ស្នាដៃ​ចុង​ក្រោយ​បង្អស់​របស់ ​វណ្ណ​ឌី​ គឺហនុមាន​កម្ពស់ ​២,៤​ ម៉ែត្រ​ និង​ទទឹង​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​ទៀត ​១,៦​ ម៉ែត្ រ​ជា​ខ្នាត ​ដែល​បង្ហាញ​ពី​ការ​គិ​តគូរ​របស់​លោក​ចំពោះ​ការ​ទទួលខុ​សត្រូ​វ​ផ្នែក​សិល្បៈ និង​បរិ​ស្ថាន​។​

​ផ្ដើម​ពី​សេចក្ដី​ស្រឡាញ់​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ និង​ចូល​រួម​អភិរក្ស​វប្បធម៌​ដូន​តាតា​មរយៈ​ការ​ផ្លាស់​ប្ដូរ​ពី​ចម្លាក់​បែប​បុរាណ​មកជា​ចម្លាក់​សហ​សម័យ​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ក្បាច់រ​ចនា​ទម្រង់​ និង​ក្បួន​ខ្នាត​បុរាណ​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ម្យ៉ាង​វិញ​ទៀត​សម្ភារ​ដែក​ចាស់ៗ​ ដែល​យើង​គិតថា​វា​លែង​មាន​ប្រយោជន៍ យើង​អាច​យក​វា​មក​ធ្វើ​វត្ថុ​មាន​ប្រ​យោជន៍​ឡើង​វិញ​។ វា​ជា​កិច្ចការ​ចូល​រួមចំណែក​កាត់​បន្ថយ​កាក​សំណល់​រឹង និង​ផ្សព្វ​ផ្សា​យ​ពី​ចំណេះ​ដឹង​ការ​ស្រឡាញ់​បរិស្ថាន​តាម​រយៈ​ការ​ទុកដាក់​រប​ស់របរ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​»​។​

​ដោយចំ​ណា​យពេល​ជិត​២ឆ្នាំ​ដើម្បី​បញ្ចប់​រូប​ចម្លាក់​ហនុ​មាន​ដែក​គឺជា​សក្ខី​ភាព​នៃ​សិល្បៈ​ហត្ថក​ម្ម​ដ៏​ប៉ិន​ប្រសប់ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​​។​

​លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​២ឆ្នាំ នៅ​ពេល​ទំនេរ​ពី​ការងារ​ទើប​អាច​បញ្ចប់​ចម្លាក់​ហនុមា​ន​ដែក​នេះបាន​។ ប្រសិន​បើខ្ញុំ​មាន​ពេល​វេលា​ជាប់​លាប់ ​កិច្ច​ការ​នេះ​ចំណាយ​ត្រឹម​តែ​៣ទៅ ៤​ ខែ​ប៉ុណ្ណោះ​»​។

​រចនា​ឡើង​ទាំង​ស្រុង​ពី​គ្រឿង​បន្លាស់​ម៉ូតូ​កែច្នៃ​ឡើង​វិញ​រូប​ចម្លាក់​នេះ​មាន​ទម្ងន់​ជាង​៤០​០គីឡូក្រា​ម បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅក្នុ​ង​ពិធី​សំណេះ​សំណាល​ថ្នាក់ដឹ​កនាំ​នៅ​ឃុំ​លំហាច ​ខេត្ត​កណ្តាល​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​យក​មក​កែច្នៃ​​ឡើង​វិញ​។​

​លោក​វណ្ណឌី​បាន​ឱ្យដឹង​ថា​៖ «​ដោយ​សារ​ខ្ញុំ​ធ្វើ​ចម្លាក់​នេះ​ម្នាក់​ឯង​ពេល​ខ្លះ​ខ្ញុំ​មើល​វា​ទៅ​រាង​ស៊ាំភ្នែ​ក​មិន​ដឹង​ចំណុច​ត្រង់ណា​​មាន​ភាព​ឆ្គាំ​ឆ្គង​​ឡើយ​។ បង​ប្អូន​ខ្លះ​បាន​រិះគន់​កែលម្អ​ ហើយ​ខ្ញុំ​ក៏​ធ្វើការ​កែស​ម្រួល​តាម​ការ​ណែនាំ​របស់​ពួក​គាត់​»​។

​ធ្លាប់​តែ​ទទួល​បាន​គ្រឿង​បន្លាស់​ម៉ូតូ​និង​កង់​ចាស់ៗ​ពី​បងប្អូន​នៅ​បណ្ដា​ស្រុកភូមិ​ជួយ​ប្រមែ​ប្រមូល​ដែក​ពី​កន្លែង​លក់​អេត​ចាយ​ និង​ជួស​ជុល​ម៉ូតូ​ដោយ​ឥត​គិត​ថ្លៃ ឥឡូវ​នេះ ភាគ​ច្រើន​គ្រឿង​បន្លាស់​ដែក​ទាំង​នោះ​លោក​វណ្ណឌី​ត្រូវ​ចំណាយ​ប្រាក់​ទិញ​។

​ជា​មួយ​ទស្សនៈ​ប្រើ​ប្រាស់​សម្ភារ​ចាស់ៗ​ឡើង​វិញ​ថ្វីដ្បិត​តែ​លោក​ត្រូវ​ចំណាយ​ប្រាក់​ក៏ពិត​មែន​ ប៉ុន្ដែ​គ្រឿង​ដែក​ទាំង​នោះ​សុទ្ធ​តែ​វត្ថុ​ចាស់ៗ ​អេត​ចាយ​ប៉ុណ្ណោះ​។

​ទាក់​ទង​ការ​ឆ្លាក់​គ្រឿង​អលង្ការ​តុប​តែង​កាយ​ទៅ​តាម​រចនាប័​ទ្ម​បុរាណ ​សិល្បករ​ចម្លាក់​សហ​សម័យ​លោក​វណ្ណឌី​ទទួល​ស្គាល់​ថា​វា​ពិតជា​កិច្ចការ​លំបាក​ខ្លាំង​ ប៉ុន្ដែ​ជា​មួយ​បទពិ​សោធ​ន៍ចម្លាក់​ជាច្រើន​ឆ្នាំ​លោក​បាន​និយាយថា​វា​មិន​សូវ​ជា​ឧប​សគ្គ​ចំពោះ​រូប​លោក​​ទេ​។

​លោក​បាន​ឱ្យ​ដឹង​ថា​មុន​ពេល​ដំណើរ​ការ​ដំឡើង​ជា​រូបរាង​អ្វី​មួយ​ លោក​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​គូរជា​ដំណាក់​កាល​ជា​អ្វី​ដែល​លោក​វណ្ឌ​ឌី​អះ​អាង​ថា​វា​ពិត​ជា​សំខាន់​បំផុត​។

​សិល្បករ​កាន់​ឧបករ​ណ៍​ជាងដែ​ក​ជំនួស​ជក់ឬ​ដែក​ដាប់​រូបនេះ​បាន​បន្ដថា​៖«​ថ្វីដ្បិត​តែ​ក្បាច់រ​ចនា​គ្រឿងអ​លង្ការ​នៅ​លើ​ចម្លាក់​ដែក​នេះ​មិនល្អ​ស្អាត​ដូច​ទិដ្ឋ​ភាព​ពិត​យ៉ាង​ណាក៏​ដោយ ​ក៏​វា​មាន​ការ​ទាក់​ទាញ​ម្យ៉ាង​ដែរ​»​។

​ការ​ស្វែ​ងរក​សម្ភារ​គ្រឿង​ដែក​ចាស់ៗ​ទៅតាម​ទម្រង់​ដែល​សិល្បករ​ចង់​បានពិ​តជា​​រឿង​​​​ដ៏​លំបាក​មួយ ​ដោយ​សារ​ទី​កន្លែង​ជួស​ជុល​ម៉ូតូ ​មិន​ចង់​បំបែក​លក់​គ្រឿង​ដែក​ទៅ​តាម​សណ្ឋាន​ចង់​បាន​នោះ​ទេ ​តែ​ជា​ការ​លក់​សរុប​ទាំង​អស់​តែ​ម្ដង​។

​លោក ​វណ្ណឌី​ បាន​និយាយ​ថា​៖ «​ខ្ញុំ​អាច​ទិញ​គ្រឿង​ដែក​ដែល​ខ្ញុំ​ចង់​បាន​នៅ​កន្លែង​លក់​អេតចា​យ​បាន​ តែ​តម្លៃ​របស់​វា​បាន​កើន​ឡើង​ ១​ ជា ​៣ ឬ​ ៤ ​ដង​ឯណោះ​»​។

​វា​ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​លើ​ការដឹក​ជញ្ជូន​ដុស​លាង​សម្អាត​គ្រឿង​ដែក​ទាំង​នោះ ​ដំពត់ ​កាច់​ទៅតា​ម​ម៉ូដ​ក្បាច់​រចនា ដែល​មិន​ខុស​ពី​ជាង​ដែក​ឡើយ។

​រហូត​ម​កទល់​បច្ចុប្បន្ន​សិល្បករ​ចម្លាក់​ដែក​អាច​ត្រឹម​ប្រើ​គ្រឿង​បន្លាស់​ដែក​ពី​កង់​និង​ម៉ូតូ​ប៉ុណ្ណោះ​ដោយ​មិន​មាន​លទ្ធ​ភាព​ទិញ​គ្រឿង​ឡាន ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​និង​កង្វះ​ឧបក​រណ៍​ផ្សារ​ដែក ​ក៏ដូច​ជា​បរិវេណ​រោង​ជាង​តូច​មិន​អំណោយ​ផល​ដល់​ការ​ផ្ទុក​គ្រឿង​រថ​យន្ដ​។

​ក្រៅ​ពី​ការ​អញ្ជើញ​ឱ្យ​ចូល​រួមការ​តាំង​បង្ហាញ​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ផ្សេងៗ​ ចម្លាក់​ស្នាដៃ​សិល្បៈ​ពី​ដែក​របស់​លោក ​វណ្ណឌី ​រួម​មាន​ចម្លាក់ ​គោព្រៃ ​នង្គ័ល របាំ​ត្រុដិ​ និង​រូប​ដំរី​ ចម្លាក់​អប្សរា​ រួមទាំង​ចម្លាក់​ហ​នុ​មាន​នេះ​ ធ្លាប់​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​តាម​សណ្ឋា​គារ​នានា ​ប៉ុន្ដែ​ដោយ​សារ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍​ នៅ​មាន​កម្រិត ចម្លាក់​ហ​នុ​មាន​ មិន​សូវ​មាន​កា​រដាក់​តាំង​ដូច​មុនៗ​ឡើយ​។​

​លោក ​វណ្ណឌី​ ដែល​កើត​ក្នុង​ឆ្នាំ១៩៧៧​ នៅ​ខេត្ត​កណ្តាល ជា​វិចិត្រ​ករ ​មាន​ទេព​កោ​សល្យ​ម្នាក់ ​ដែល​បាន​សិក្សា​ផ្នែក​ចម្លាក់​នៅ​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​វិចិ​ត្រសិល្បៈ ហើយ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០០៥​។​

​លោក​បាន​ចូលរួម​ក្នុង​គម្រោង​សន្តិភាព​សិល្បៈ​កម្ពុជា​ពី​ឆ្នាំ​២០០៣ ​ដល់​២០០៥ ​ជា​អង្គ​កា​រដែល​លោក​បាន​រៀន​ផ្នែក​ចម្លាក់​ដែក​និង​កែច្នៃ​កាំភ្លើង ​AK​-47 ទៅ​ជា​រូប​ចម្លាក់​ដំរី​។​

​ជា​មួយ​ការ​ផលិត​ចម្លាក់​ដែក​តូចៗ​ ដែល​មិន​សូវមា​ន​ទីផ្សារលោ​ក វ​ណ្ណឌីបាន​សម្រេច​ផ្អាក​សកម្ម​ភាព​ផលិត​ចម្លាក់​ ក្រោយ​បញ្ចប់​គម្រោង​របស់​អង្គ​ការ​។​

​រយៈ​ពេល ​៤ ​ឆ្នាំក្រោយ​រហូតដ​ល់​ឆ្នាំ​២០០៩ ​សិល្បករ​រូបនេះ​ចាប់​ផ្ដើម​ការងារ​ជាថ្មី ​ដោយ​ផ្ដោត​លើ​ចម្លាក់​ធំៗ និង​មាន​ការ​ជួយ​ទិញ​ពី​ម្ចាស់​ភោជ​នីយដ្ឋា​ន​និង​អង្គ​ភាព​របស់​រដ្ឋ​មួយ​ចំនួ​ន ដែល​ធ្វើឱ្យ​សា្ន​ដៃ​សិល្បៈ​ចម្លាក់​កកើត​ឡើង​វិញរ​បស់​លោក ​វណ្ឌ​ឌី​ បាន​បង្ហាញ​រូប​រាង​ជាច្រើ​ន​។

​ចម្លាក់​គោព្រៃ​របស់លោ​ក ​វណ្ណឌី​ ត្រូវ​បាន​ធនា​គារ​ជាតិ​ជា​ស្ថា​ប័នរដ្ឋ​ដ៏​មាន​ឥទ្ធិព​ល​មួយ ​បាន​ទិញ​ ហើយ​បច្ចុប្បន្ន​វា​ត្រូវ​បាន​តាំង​លម្អ​នៅ​ទីនោះ​។

​លោក​បាន​ថ្លែងថា​​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​ធនាគារ​ជាតិ​ដែល​បាន​ជួយ​ជាវ​និង​តាំង​ស្នាដៃ​របស់ខ្ញុំ​​នៅ​ទីនោះ​។ នេះ​ជា​មោទន​ភាព​ធំ​បំផុត​សម្រាប់​ខ្ញុំ​។ វា​ពិតជា​កម្រ​ណាស់​ដែល​មាន​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ត្រូវ​បាន​តាំង​នៅ​អង្គ​ភាព​ធំៗ​របស់​រដ្ឋ​។

​លោក​បាន​រំឭក​ថា​ គម្រោង​ធំ​ដំបូង​របស់​លោក​គឺជា​រូប​ចម្លាក់​នាគរា​ជ​សន្ដិភាព ​និង​ការ​អភិវឌ្ឍ​នៅ​បាត់​ដំបង​ ឬនាគ​កន្ទុយ ​២ ​កម្ពស់ ​៦ ម៉ែត្រ​ ទម្ងន់ ៥​ តោន ​ដែល​កែច្នៃ​កាក​សំណល់​សង្គ្រាម​។ បន្ទាប់​ព្រះ​ពុទ្ធ​បដិមា​ផលិត​ពី​ស្ពាន់ ​កម្ពស់​ជាង​២ម៉ែ​ត្រ​ត្រូវ​បាន​ដាក់​តាំង​នៅ​ខេត្ដ​ព្រះ​សីហនុ​។

​លោក​បាន​ឱ្យដឹ​ងថា​ស្នាដៃ​សិល្បៈ​កកើតឡើ​ង​វិញ​រប​ស់លោក​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ជំនួញ និង​មន្ដ្រី​រដ្ឋា​ភិបា​ល ដែល​ចូល​ចិ​ត្ដ​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ខ្មែរ​ ជា​ពិសេស​ការកែច្នៃ​​សម្ភារ​ចាស់ៗ​ ប្រើប្រាស់​ឡើង​វិញ​។

​លោក ​វណ្ណឌី បាន​បញ្ជាក់​ថា​៖ «​អ្នកខ្លះ​បានឃើ​ញ​គម្រោង​មុនៗ​របស់ខ្ញុំ​ដូចជា​គោព្រៃ​មានការ​ចាប់​អារម្មណ៍ ក៏​កុម្ម៉ង់​ឱ្យធ្វើ​​បន្ថែម​ សម្រាប់​ពួក​គាត់​ទៅតា​ម​ខ្នាត​ពួក​គាត់​ស្រឡាញ់​។ មួយ​វិញទៀត ​ស្នាដៃ​សិល្បៈ​ខ្លះ​ខ្ញុំ​បាន​គូរ​សាក​មើល​រួច​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ហើយ​ បើ​មាន​អ្នក​ពេញ​ចិត្ដ ក៏​ទាក់ទ​ង​កុម្ម៉ង់​តាម​នោះ​ទៅ​។

​ក្រៅពី​ចម្លាក់​ហ​នុ​មាន​ចុង​ក្រោយ​បំផុត​នេះ​លោក ​វណ្ណឌី​ មាន​បំណង​ធ្វើ​រូបចម្លាក់​មួយ​ទៀត​ ទាក់​ទង​នឹង​គុន​ខ្មែរ​ ពី​សិល្បៈ​ក្បាច់​ប្រដាល់​ខ្មែរ​ ដែល​មាន​កម្ពស់​ជាង ​២​ ម៉ែត្រ​៕