ភ្នំពេញៈកាយ​រឹទ្ធិ​ជាតិ​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវ​ការ​នូវ​សេច​ក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល ​៥ ​ឆ្នាំ ពី​ឆ្នាំ​២០២៣ ​ដល់​ឆ្នាំ​២០២៧ ​ក្នុង​ការ​ជំរុញ​សកម្ម​ភាព​នៃ​សមាជិ​ករ​បស់​ខ្លួន​ ក្នុង​សហគ​មន៍​លើ​ការ​អនុវ​ត្តគោ​លដៅ​អ​ភិ​វឌ្ឍ ន៍​ប្រ​កប​ដោ​យចី​រ​ភាព​ (SDGs) របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ដើម្បី​ឱ្យ​សមា​ជិក​ខ្លួនបាន​ចូលរួម​ចំណែក​យ៉ាង​ផុស​ផុល​ក្នុង​ស្មា​រ​តី​កសាង​សង្គម​ជាតិ ​និង​ពិភព​លោក។

ការ​អនុ​ម័ត​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​អប​អរ​ទិវា​កន្សែង​កាយ​រឹទ្ធិ​ពិភព​លោក ​(World Scouts Scarf Day) នា​ថ្ងៃ​ទី១ ​ខែ​សីហា ​ឆ្នាំ​២០២៣​ នេះ ​ដែល​អង្គ​ការ​ពិភ​ពលោក​នៃ​ចលនា​កាយ​​រឹទិ្ធ​ បាន​ប្រារព្ធ​ទិវា​កន្សែង​កាយរឹទិ្ធ​ពិភព​លោក​ដែល​ខ្លួន​បាន​កំណត់​យក​ក្នុង​ការ​ប្រារ​ព្ធជា​រៀង​រាល់​ឆ្នាំ។

លោក​ ឯម​ ពិសិដ្ឋ ​ប្រធាន​លេខា​ធិ​ការ​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ បាន​ប្រាប់​ឱ្យ​ដឹ​ងនា​ថ្ងៃ​ទី១​ ​ខែសី​ហា ថា ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ក៏​បាន​ចូល​រួមអ​បអ​រទិ​វា​នេះ​ដែរ​ ដោយ​បាន​អនុម័ត​ជា​ផ្លូវ​ការ​នូវ​ផែន​ការ​យុទ្ធ​សាស្រ្ត​សកម្ម​ភាព​៥​ឆ្នាំ​ ដែល​ខ្លួន​បាន​ធ្វើ​សេចក្តី​ព្រាង​កាល​ពី​ដើម​ឆ្នាំ​២០២៣ ​ដើ​ម្បីឱ្យ​សមា​ជិក​របស់​ខ្លួន ​កាន់​តែ​បាន​ចូល​រួម​ចំ​ណែក​ក្នុង​សកម្ម​ភាព​កសាង​សង្គម​ជាតិ។​

លោក ​ឯម ​ពិសិដ្ឋ ​បាន​បន្ត​ថា​ ចលនា​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ នឹង​ជំរុញ​សកម្មភាព​រប​ស់ស​មាជិក​ខ្លួន​ នៅតា​មស​ហគ​មន៍​ដូច​ជា កម្ម​វិធី​អ្នក​នាំ​សារ​សន្តិ​ភាព កម្មវិធី​កាយ​រឹទ្ធិ​បៃ​តង​តាម​រយៈ​ការ​លើក​កម្ពស់​បរិស្ថាន​ កម្ម​វិធី​កាយ​រឹទ្ធិក​កើត​ឡើង​វិញ​តាម​រយៈ​ការ​លើក​កម្ពស់​ប្រើ​ប្រាស់​សម្ភារ​ឡើង​វិញ (recycle) និង​ការ​ប្រើ​ប្រា​ស់​ថាម​ព​លក​កើ​តឡើ​ង​វិញ​ជា​ដើម។

លោក​បាន​លើក​ឡើង​​ពីសា​រៈសំ​ខាន់​នៃ​ចល​នា​កាយ​រឹទ្ធិ​ ថា៖«កន្លង​មក​ យើង​បាន​ជួយ​ចូល​រួម​ចំណែ​កអ​ភិវ​ឌ្ឍ​កុមា​រ យុវ​ជន​ឱ្យ​មាន​បំណិន​កាយ​សម្បទា ​និង​ការ​អភិ​វឌ្ឍ​បញ្ញាស្មា​រ​តី។ យើង​ចូល​រួម​ចំណែក​អភិ​វឌ្ឍ​កុមារ និង​យុវ​ជន ​ដូចជា​កាយ​សម្ប​ទា ​ផ្លូវ​ចិត្ត ​បញ្ញា ​និង​ផ្លូវ​សង្គម​។ យើង​ណែនាំ​សមា​ជិក​យើង​ឱ្យ​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​ការទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជាតិ»​។

ជា​រៀង​រាល់​ថ្ងៃ​ទី​១ ខែ​សីហា ​សមាជិ​កទាំ​ងអ​ស់នៃ​អ​ង្គការ​ពិភ​ពលោក​នៃច​លនា​កាយ​រឹ​ទិ្ធ ​ក្នុង​នោះ​មាន​ កា​យ​រឹទ្ធិជាតិ​កម្ពុជា​និង​សមាគម​កាយ​ឫទ្ធិនារី​កម្ពុជា ​ផង​ដែរ​ តែង​តែ​ប្រារព្ធ​រួម​គ្នា​ចំពោះ​ទិវា​កន្សែ​ងកា​យរឹទិ្ធ​ពិភព​លោក តា​មរយៈកា​រធ្វើ​សកម្ម​ភាព​ផ្សេងៗ ​ក្នុង​គោល​ដៅ​ជួយ​សហគមន៍​ និង​សង្គម​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែ​មពី​លោក​ឯម​ ពិសិដ្ឋ។​

នៅ​ថ្ងៃ​ទី​១ ​សីហា ​ឆ្នាំ២០២៣​ នេះ ​អង្គកា​រពិ​ភ​ពលោ​កនៃ​ចល​នាកា​យរឹ​ទិ្ធ បា​ន​ប្រារ​ព្ធទិ​វាក​ន្សែ​ងកាយរឹ​ទិ្ធពិ​ភព​លោក ​ក្រោ​មប្រ​ធាន​បទ​«ស្មារតី​កាយ​រឹទិ្ធ​កម្ម" ជា​កាយ​រឹទិ្ធ​ ១​ ថ្ងៃ ​កាយ​រឹទិ្ធ​ ១​ ជីវិត (the "Spirit of Scouting" visible:Once a Scout)។ កន្សែង​កាយ​រឹទិ្ធ​ គឺ​ជា​និមិត្ត​រូប​នៃ​ចលនា​កាយ​រឹទិ្ធ​ពិភព​លោក ​និង​ចលនា​កាយ​ឫ​ទ្ធិ​នារី​ពិ​ភព​លោក​ ស​ម្រាប់​ពាក់​សម្គាល់​អត្ត​ស​ញ្ញាណ​កា​យរឹ​ទិ្ធ កា​រគោ​រ​ពច្បា​ប់​កា​យរឹ​ទិ្ធ និងអ​នុវ​ត្ត​តាម​ពា​ក្ស​ស​ច្ចា​ប្រណិ​ធាន​ នៅ​ពេល​ដែលបំ​ពាក់​កន្សែង​ចូល​ជា​សមា​ជិ​កពេ​ញ​សិ​ទ្ធិ​រប​ស់ចល​នាកា​យរឹ​ទិ្ធ។​

កាយរឹទ្ធិជាតិកម្ពុជា ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានក្លាយ​ជាសមាជិក​នៃ​ចល​នាកាយរឹទិ្ធពិភពលោកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ៕