តំបន់បេតិកភណ្ឌអង្គរក្នុងខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងពិភពលោក ដូចច្នេះដើម្បីចាប់យកភ្ញៀវទេសចរ ការផ្គត់ផ្គង់ទឹកស្អាត គឺមានភាពចាំបាច់បំផុត។
កិច្ចសហប្រតិបត្តិការខេត្តសៀមរាប លើវិស័យទឹកស្អាតចាប់ផ្តើមលេចរូបរាងឡើង តាមរយៈហិរញ្ញប្បទានឥតសំណង ដើម្បីសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានសមត្ថភាពផលិតទឹកបាន ៨ ០០០ ម៉ែត្រគុប/ថ្ងៃ ដោយប្រើប្រភពទឹកក្រោមដី និងបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០០៦ បន្ទាប់ពីមានសំណើសុំទៅរដ្ឋាភិបាលជប៉ុន ពីរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ១៩៩៣ បន្ទាប់ពីដាក់ដំណើរការសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតបាន ២៤ ម៉ោង និងកើនដល់ ៩ ១៥៦ ម៉ែត្រគុប/ថ្ងៃ សម្ពាធទឹកកើនឡើងដល់ ២,២ គ.ក /ស.ម២ និងបានរួមចំណែកកាត់បន្ថយ ជំងឺបង្ការដោយទឹកមិនស្អាត និងជំរុញកំណើនទេសចរនៅក្នុងខេត្ត។
បច្ចុប្បន្នប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ កំពុងផ្គត់ផ្គង់ទឹកនៅភាគពាយព្យនៃក្រុង-សៀមរាប ឆ្លើយតបនឹងតម្រូវការទឹកស្អាតយ៉ាងគំហុក ក្នុងខេត្តសៀមរាប ចៃកា និងរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប បានសហការក្នុងការសិក្សាសមិទ្ធលទ្ធភាព ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១១ ដើម្បីពង្រីកសមត្ថភាពផ្គត់ផ្គង់ ទឹកស្អាតឱ្យដល់ ៦៦ ០០០ ម៉ែត្រគុប/ថ្ងៃ។
១. សាងសង់ស្ថានីយបូមទឹកឆៅដែលមានសមត្ថភាព ៦៦ ០០០ ម៉ែត្រគុប/ថ្ងៃ ប្រឡាយ ២,៥ គម តភ្ជាប់ទៅទន្លេសាប បំពង់មេនាំទឹកឆៅប្រវែង ១៩ គម បំពង់មេបញ្ជូនទឹកស្អាតប្រវែង ២៩ គម។
២. បណ្តាញចែកចាយទឹកប្រវែង ២៥៩ គម ។
៣. សាងសង់រោងចក្រប្រព្រឹតិ្តកម្មទឹកស្អាតដែលមានសមត្ថភាព ៦០ ០០០ ម៉ែត្រគុប/ថ្ងៃ ដោយប្រើទឹកពីបឹងទន្លេសាប និងបំពាក់ប្រព័ន្ធគ្រប់គ្រង និងបញ្ជារួមទាំងប្រព័ន្ធ SCADA។
គម្រោងនេះបានបញ្ចប់ការសាងសង់ នៅខែឧសភា ឆ្នាំ ២០២៣ ដោយឥណទានសម្បទានចំនួន ៣ ជំហានមានទឹកប្រាក់សរុប ១៦ ៥៧៨ លានយ៉េន។ តាមរយៈរោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតថ្មីនេះ ប្រជាជន និងអ្នកទេសចរនឹងទទួលបានទឹកស្អាត និង មានសុវត្ថិភាព។ ចៃកា កំពុងតែពិនិត្យលទ្ធភាពសម្រាប់សហការបន្ថែមទៀតក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរ-ភាព និងសុខុមាលភាពប្រជាជន។
ចៃកា (JICA) នៅក្នុងវិស័យថាមពលរបស់កម្ពុជា ការអភិវឌ្ឍផែនទីបង្ហាញផ្លូវអន្តរកាលឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន
ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជាបានផ្សារភ្ជាប់ និងជំរុញឱ្យមានកំណើនជាលំដាប់នូវតម្រូវការថាមពល ជាមួយគ្នានេះដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា (JICA) បាននិងកំពុងអនុវត្តនូវគម្រោងជាច្រើនដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ ក្នុងភាពជាដៃគូជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា។
ជាក់ស្តែងគម្រោងថ្មីមួយដែលមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន»។ ជាការពិតណាស់ចំហេះនៃហ្វូស៊ីលឥន្ធនៈបានជះឥទ្ធិ-ពលយ៉ាងខ្លាំងទៅលើបរិស្ថានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដែលវាបានបង្កើតឱ្យមានចំណាប់អារម្មណ៍ជាច្រើនផ្តោតទៅលើ ការអភិវឌ្ឍប្រកបទៅដោយនិរន្តរភាពដោយកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស។
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តធ្វើឱ្យមានអព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ ២០៥០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អនុលោមទៅនឹងគោលនយោបាយលើគម្រោងនេះផងដែរ មានគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុតាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យថាមពលនៅកម្ពុជា។
គោលបំណងរំពឹងទុករបស់គម្រោង គឺបង្កើតឡើងដើម្បីផ្តល់សកម្មភាពគោលនយោបាយក្របខ័ណ្ឌទទួលខុសត្រូវរបស់ស្ថាប័នរួមជាមួយគម្រោង និងយុទ្ធសាស្ត្រវិនិយោគដែលត្រូវអនុវត្តដោយអាជ្ញាធរពាក់ព័ន្ធដើម្បីឆ្ពោះទៅរកសង្គម មួយដែលមានអព្យាក្រឹតកាបូន។ ក្រុមការងារដែលមានសមាសភាពចូលរួមពីក្រសួងរ៉ែ និងថាមពល (MME) អគ្គិសនីកម្ពុជា (EDC) និងអ្នកជំនាញការរបស់ចៃកា (JICA Expert) និងបង្កើតគំរូផែនទីបង្ហាញផ្លូវអន្តរកាលមួយដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយធ្វើការសិក្សានិងវិភាគអំពីសេណារីយោសំខាន់ៗជាច្រើន។
តាមរយៈគម្រោងនេះផងដែរនឹងមានផ្តល់ជូនការណែនាំអំពីបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ និងលើក-កម្ពស់ដល់ការទទួលយក និងប្រើ-ប្រាស់ប្រភពថាមពលកើតឡើងវិញដូចជាឧស្ម័នអ៊ីដ្រូហ្ស៊ែន / អាម៉ូនីញាក់ រួមជាមួយការចាប់យកឧស្ម័នកាបូនឌីអុកស៊ីតការប្រើប្រាស់ និងការស្តុកទុក។
បន្ថែមពីលើនេះអ្វីដែលពិសេសនោះ គឺគម្រោងនឹងចូលរួមចំណែក និងពង្រីកចំណេះដឹងទៅដល់គ្រប់ភាគីពាក់ព័ន្ធដែលជាផ្នែកមួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងជប៉ុនក្នុងគោល-ដៅដោះស្រាយប្រឈមផ្នែកថាមពលសកលជាមួយគ្នា។
ដើម្បីជួយដល់ជនរួចពីការជួញដូរមនុស្ស បង្កើនសមត្ថភាពក្នុងការផ្តល់សេវាដោយប្រកាន់យកយុទ្ធសាស្ត្រការពារផលប្រយោជន៍ជនរួចពីការជួញដូរជាចម្បង
គម្រោងកិច្ចសហប្រតិបត្តិបច្ចេកទេស របស់ JICA ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីជួយដល់ជនរួចពីការជួញដូរមនុស្សនៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាត្រូវបានចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០២៣។
នៅក្នុងរបាយការណ៍ជាច្រើនបានបង្ហាញថា ករណីជួញដូរមនុស្សនៅកម្ពុជាមានចំនួនកើនឡើង។ អាជ្ញាធរកម្ពុជាដែលពាក់ព័ន្ធបានកំពុងធ្វើការរួមគ្នាដើម្បីឆ្លើយតបលើបញ្ហានេះក្នុងនោះក៏មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានតួនាទីចម្បងក្នុងការការពារជនរួចពីការជួញដូរផងដែរ។ ដូច្នោះគោលបំណងរបស់គម្រោង JICA គឺការបង្កើតសមត្ថភាពក្នុងការផ្តល់សេវាតាមរយៈប្រកាន់យក៖ យុទ្ធសាស្ត្រការពារផលប្រយោជន៍ជនរួចពីការជួញដូរជាចម្បង ដែលផ្តោតលើតម្រូវការរបស់ជនរួចពីការជួញដូរ សុវត្ថិភាព និងសុខុមាលភាពលើគ្រប់បញ្ហា និងរាល់ដំណើរការនៃនីតិវិធីទាំងអស់តាមគំរូប្រព័ន្ធ ដើម្បីជួយដល់ជនរួចពីការជួញដូរមនុស្សដែលមានស្រាប់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ពេលបច្ចុប្បន្ននេះ គម្រោងបានកំពុងដំណើរការធ្វើផែនការសិក្សា និងតាក់តែងគំរូគម្រោងដោយរំពឹងថានឹងអាចអនុវត្តសកម្មភាពបានក្នុងខែតុលាក្រោមអាយុកាល ៣ ឆ្នាំរបស់គម្រោង។
JICA ជឿជាក់ថា ជាលទ្ធផលគម្រោងនឹងជាចំណែកចូលរួមការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយគ្នាផងដែរ គឺបេ្តជ្ញាសម្រេចគោលដៅទី៥ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕