ភ្នំពេញៈ ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា នាថ្ងៃទី១៧ ខែសីហា​នេះ បានរៀបចំ​កម្មវិធី​តម្រង់ទិស​សម្រាប់​និស្សិត​អាហារូបករណ៍ ដែលឧបត្ថម្ភ​ដោយរដ្ឋាភិបាល​កូរ៉េ ថ្នាក់​ក្រោយឧត្តម​សិក្សា​ឆ្នាំ២០២៣ នៅសាល​ពហុបំណង នៃស្ថានទូត​ក្នុងរាជធានី​ភ្នំពេញ។

ឆ្នាំនេះ​និស្សិត​កម្ពុជា​ចំនួន ២៨ នាក់ ដែលរួមមាន​ថ្នាក់​អនុបណ្ឌិត ២៧ នាក់ និងបណ្ឌិត ១ នាក់​ផងនោះ ត្រូវបាន​ជ្រើសរើស​ជានិស្សិត​សម្រាប់​កម្មវិធី​អាហារូបករណ៍​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល កូរ៉េ​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ហើយពួកគេ​គ្រោងនឹង​ចេញដំណើរ​ទៅសិក្សា​នៅកូរ៉េ​នៅចុង​ខែសីហា​នេះ។

កម្មវិធី​តម្រង់​ទិសនេះ​មានការចូលរួម​ពីនិស្សិត​កម្ពុជា ដែលជាប់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ និងបណ្ឌិត​ និងតំណាង​អតីត​និស្សិត​សិក្សា​នៅ កូរ៉េ​ប្រចាំ​នៅកម្ពុជា​ដែលបាន​ធ្វើមាតុភូមិ​និវត្តន៍​ហើយកំពុង​បំពេញការងារ​ក្នុងវិស័យ​ផ្សេងៗ​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅសាកល​វិទ្យាល័យ​ក្នុងសាធារណរដ្ឋ​កូរ៉េ។

លោក PARK Jung-Wook ឯកអគ្គ​រដ្ឋទូតកូរ៉េ​ប្រចាំ​កម្ពុជា បានចូលរួម​ក្នុងកម្មវិធី​នេះ​និងបាន​អបអរសាទរ​ចំពោះ​និស្សិត​ដែលបានជាប់​អាហារូបករណ៍​នេះ។ ក្នុងឱកាស​នោះ​លោកបាន​សម្ដែង​ក្តីរំពឹង​ថា​ពួកគេនឹង​កសាង​ចំណេះជំនាញ​និងបទពិសោធន៍​នៅសាធារណរដ្ឋ​កូរ៉េ ហើយដោយ​ផ្អែកលើ​ចំណុចទាំង​នេះ​ពួកគេ​នឹងបំពេញ​ការងារ​យ៉ាងសកម្ម​ទៅថ្ងៃ​អនាគត។

ពលរដ្ឋ​ក្រីក្រ​នៅ​កំពង់ធំ​ពេល​ទទួល​អំណោយ​កន្លងមក​។ រូបថត ក្រសួង​សង្គមកិច្ច

ដោយឡែកលោក Noeum Sokvichhai ជាអតីត​និស្សិត​អាហារូបករណ៍​ឧបត្ថម្ភ​ដោយរដ្ឋាភិបាល​កូរ៉េ​ថ្នាក់​អនុបណ្ឌិត​ឆ្នាំ២០១០-១៤ ក្នុងនាម​លោកជា​សិស្សច្បង​បានលើកទឹកចិត្ត​ដល់​និស្សិត​អាហារូបករណ៍​ជាសិស្សប្អូន​ទាំងអស់។

ទិដ្ឋភាព​មុខ​រោងចក្រ​ថ្ងៃទី​ ១៥ ​ធ្នូ​ដែល​ត្រូវបាន​តុលាការ​រឹបអូស​ចលនទ្រព្យ​លក់​ឡាយឡុង​នៅ​ខេត្តកណ្តាល​។ហ៊ាន រង្សី

លោកបាន​ស្នើដល់​ពួកគេ​ថា៖«សូម​ចងចាំ​ថា​អ្នកតំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នៅសាធារណរដ្ឋ​កូរ៉េ​និងតំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​និងសាធារណរដ្ឋ​កូរ៉េ​នៅពេល​អ្នក​ត្រឡប់​មកវិញ»។

លោក Mork Chansokol ដែលជាប់​អាហារូបករណ៍​នេះ​នូវ​ថ្នាក់​អនុបណ្ឌិត បាននិយាយដែរ​ថា៖«ខ្ញុំមាន​គម្រោង​ចូលរៀន​ផ្នែក​គ្រប់គ្រងពាណិជ្ជកម្ម​នៅសាកល​វិទ្យាល័យ Soongsilក្នុង​សាធារណរដ្ឋ​កូរ៉េ​ហើយបន្ទាប់ពី​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ខ្ញុំ​សង្ឃឹម​ថា​នឹងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សាធារណរដ្ឋ​កូរ៉េ​និងព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​ការជំរុញ​ការវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និងរួមចំណែក​បង្កើតការងារ​ថ្មីៗ​នៅព្រះរាជាណាចក្រ​កម្ពុជា»។

កម្មវិធី​អាហារូបករណ៍​ឧបត្ថម្ភ​ដោយរដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ មានគោលបំណង​ជំរុញការផ្លាស់ប្តូរ​ការអប់រំ​ជាអន្តរជាតិ​និងលើក​កម្ពស់​មិត្តភាព​រវាងប្រទេស​នានា​ដោយការផ្តល់​ឱកាស​ឱ្យ​និស្សិត​បរទេស​បានសិក្សា​នៅគ្រឹះស្ថាន​ឧត្តមសិក្សា​នៅក្នុង​សាធារណរដ្ឋ​កូរ៉េ។

កម្មវិធី​អាហារូបករណ៍​ឧបត្ថម្ភ​ដោយរដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ មាន​ថ្នាក់​បរិញ្ញាបត្រ និងថ្នាក់​ក្រោយ​ឧត្តមសិក្សា​ហើយអត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ត្រូវបាន​ផ្តល់ជូន​ដល់​និស្សិត​អាហារូបករណ៍​ដែលជាប់​ក្នុងកម្ម​វិធី​នេះ។ ក្នុងនោះរួម​មានសំបុត្រ​យន្តហោះ​ទៅមក ថ្លៃ​បណ្តុះបណ្តាល​ភាសា​កូរ៉េ ថ្លៃ​សិក្សា ថ្លៃ​ធានារ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ និងប្រាក់​ឧបត្ថម្ភ​សម្រាប់​ការរស់នៅ​ជាដើម។

រដ្ឋាភិបាល​កូរ៉េ​ក្នុងរយៈពេល​កន្លងមកនេះ​បានជ្រើសរើស​និស្សិត​អាហារូបករណ៍​ប្រហែល ៣០០ នាក់​ពី​កម្ពុជា។ ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​នៅ​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ បានរៀបចំ​កម្មវិធី​ជួបជុំ​អតីត​និស្សិត​សិក្សា​នៅសាធារណរដ្ឋ​កូរ៉េ​ដើម្បី​គាំទ្រ​ដល់ការកសាង​បណ្តាញ​ទំនាក់ទំនង​រវាង​អតីតនិស្សិត​ដែលបាន​ត្រឡប់​មក​កម្ពុជា​វិញហើយ​កំពុងបំពេញ​ការងារ​ក្នុង​វិស័យផ្សេងៗ​ដូចជា​រដ្ឋាភិបាលធុរកិច្ច​និងការអប់រំ​ជាដើម​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅសាកលវិទ្យាល័យ​ក្នុង​សាធារណរដ្ឋ​កូរ៉េ៕