ភ្នំពេញៈក្រុ​ម​ហ៊ុន​ផ្លូ​វ​ល្បឿន​លឿ​ន​ ភ្នំ​ពេ​ញ-ព្រះ​សីហ​នុ​ ​កាល​ពី​ថ្ងៃទី​ ២​៨ ​ខែសី​​ហា ​ឆ្នាំ​ ២​០២៣​ ​បា​ន​ប្រ​កា​សឱ្យ​​សាធា​រ​ណជ​ន​ ​បង្កើន​​កា​រ​ប្រុង​​ប្រយ័​ត្ន​ក្នុង​កា​រ​បើ​កប​រ​លើផ្លូ​វ​ល្បឿ​ន​លឿ​ននៅក្នុង​​រដូវវ​ស្សា​នេះ​ ​ខណៈ​អ​ត្រា​គ្រោះថ្នា​ក់ចរា​ច​រ​ណ៍ពេ​ល​បើ​ក​បរ​កំ​ពុ​ងមាន​​ភ្លៀ​ង​ ​គឺមា​ន​អត្រា​ខ្ព​ស់​​។

​យោង​តា​ម​ការ​​​ផ្សព្វ​​ផ្សា​យ​​ពី​ក្រុម​ហ៊ុ​ន​ផ្លូវ​ល្បឿន​លឿ​ន​ ភ្នំ​ពេ​ញ​-ព្រះ​សី​ហ​នុ​ បា​ន​លើក​ឡើ​ង​ថា ​ចំ​ណុ​ច​សំ​ខាន់​ដែ​​ល​ត្រូ​វ​ប្រុ​ង​ប្រ​យ័​ត្ន​ និ​ង​ធ្វើឱ្យ​បា​នក្នុ​ង​ពេល​បើ​ក​បរ​លើ​ផ្លូវ​ល្បឿ​ន​លឿន​ ​នៅ​ពេ​លកំ​ពុ​ង​មា​នភ្លៀ​ង​ធ្លា​ក់​នោះ​​គឺ​ ​ប​ន្ថយ​ល្បឿ​ន​ ​រ​ក្សាគ​ម្លា​ត​ ​និង​បើ​ក​ភ្លើ​ង​កូត​​។

​ជា​មួយ​គ្នា​​នេះ ​ក្រុ​ម​ហ៊ុន​ផ្លូ​វល្បឿ​ន​លឿន​ ​ក៏​អំ​ពាវ​នា​វ​ដ​ល់​អ្នក​ធ្វើ​ដំណើ​រ​ទាំង​អ​ស់​ប​ង្កើន​កា​រ​ប្រុ​ងប្រ​យ័​ត្ន​ឱ្យ​បាន​​ខ្ព​ស់​នៅ​ពេ​ល​ធ្វើដំ​ណើ​រ ​ដោ​យត្រូ​វ​អ​នុវ​ត្ត​នូ​វចំ​ណុ​ច​ចម្ប​ង​ៗ​​រួ​ម​មា​ន៖​ ​ត្រូវ​​ត្រួ​តពិ​និ​ត្យ​យា​នយ​ន្ត​ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ​ ​និ​ងគ្រ​ប់​ជ្រុ​ង​ជ្រោ​យមុ​ន​ពេ​លចេ​ញ​ដំណើ​រ​ ​ដូច​ជា​ ក​ង់រ​ថ​យន្ត​​ ​ភ្លើ​ង​សញ្ញា​ ​ក​ម្រិ​ត​ទឹក​ ​ប្រេ​ងម៉ា​ស៊ី​ន ​ប្រ​ព័​ន្ធហ្រ្វាំ​ង​ ផ្លិត​ទឹក​ ​និង​​គួ​​រ​​ត្រៀ​មចំ​ណាំង​ប្លា​ត​ពណ៌​ក្រ​ហ​ម​រា​ង​ត្រី​​កោណ​ ​និងបំ​ព​ង់​ពន្ល​ត់​អ​គ្គិភ័​យ​ ភ្ជា​ប់​តា​​​ម​រ​ថ​យន្ត​រៀ​ង​រា​ល់ពេ​លធ្វើ​ដំ​ណើ​រ​​។​

ក្រុ​មហ៊ុ​នបា​ន​​​ប្រ​កា​ស​បន្តថា នៅពេ​ល​មា​ន​ភ្លៀ​ងធ្លា​ក់​ អ្ន​ក​បើ​កប​រត្រូ​វ​បើក​ភ្លើង​កូ​ត​ ​ហើ​យប​ន្ថ​យ​ល្បឿន​ក្នុ​ង​កា​​រធ្វើ​ដំ​ណើ​រ ​ហើ​យ​ក្នុង​ក​រ​ណី​មា​នភ្លៀ​ងធ្លា​ក់​ខ្លាំង​ ​ចុះ​អ័ព្ទ​ ​មា​ន​ដី​ ​ឬ​ផ្សែង​ហុ​យ ​ដែល​មិន​អា​ច​មើល​ឃើ​ញ​ផ្លូវ​ច្បា​ស់​ ​សូម​បើ​ក​ភ្លើង​ស​ញ្ញា​សុំផ្លូ​វ​ ​រួ​ចប​ន្ថ​យល្បឿ​ន។​​

​ក្រុម​ហ៊ុន​​​បញ្ជា​ក់​ថា​ ​៖​ ​«​បុគ្គ​លិក​យើ​ង​ខ្ញុំ ​ដែ​ល​ប្រចាំ​កា​រនៅ​ក្នុង​ប​ញ្ជរ​ប​ង់​ប្រាក់​​តែង​ក្រើន​រំ​ឭក​ដ​ល់​​អ្នក​បើ​ក​ប​រ​ ​ដែល​ឆ្ល​ង​កា​ត់ឱ្យ​បន្ថែ​ម​កា​រ​ប្រុ​ងប្រ​យ័​ត្ន​ ​នៅពេ​ល​មា​នភ្លៀ​ង​ធ្លាក់​ ​ដូ​ច​នេះ​សូ​មចូ​ល​រួម​អ​នុ​វ​ត្តទាំ​ង​អ​ស់គ្នា​ដើ​ម្បី​សុ​វត្ថិ​ភា​ពក្នុ​ង​កា​រ​ធ្វើ​ដំណើ​រ​»​។​​

​​នៅតា​ម​ដង​ផ្លូ​វ​ល្បឿន​លឿ​ន ​​មាន​ផ្ទាំ​ងប៉ា​ណូ​អេឡិចត្រូ​និ​ក ​ដើ​ម្បីប​ង្ហា​ញ​សារ​ក្រើ​ន​រំឭក​ និ​ង​ផ្ត​ល់ព័​ត៌​មា​ន​នៅពេ​​ល​មា​ន​ភ្លៀង​ធ្លា​ក់​ ឬ​មានកា​​រ​កើត​ហេ​តុ​អ្វី​មួ​យ ​នៅលើ​ដ​ង​ផ្លូវ​ខា​ង​មុខ​។​ នៅ​ពេលជួ​បប្រ​ទះ​នឺង​គ្រោះ​ថ្នាក់​ ​ឬ​យាន​យ​ន្ត​មា​ន​បញ្ហា​ ​ក្រុមហ៊ុ​ន​ ​បាន​ស្នើឱ្យ​បើ​ក​ភ្លើ​ង​សញ្ញា​ប​ត់​ស្តាំ​ ប​ន្ថ​យ​ល្បឿ​ន​ ហើ​យ​អែប​ទៅ​ឈ​​​ប់ក្នុ​ងគ​ន្ល​ង​ផ្លូ​វអា​ស​ន្ន ​ដែ​ល​នៅ​ខា​ងស្តាំ​​ដៃបំ​ផុ​ត​។​

​ទ​ន្ទឹម​គ្នា​នេះ​ ចំ​ពោះ​អ្នក​រួ​ម​ដំណើ​រ​ទាំ​ងអ​ស់​ ​ត្រូវ​ចា​កចេ​ញ​ពី​យា​ន​យន្ត​ ​រួ​ច​ចេ​ញទៅ​ឈ​រ​នៅខា​ង​ក្រៅរ​នាំ​ង​សុវ​ត្ថិ​ភាព​ ​ហើ​យរា​យ​ការ​ណ៍​ទៅ​ប៉ូលិស​ ​ឬក្រុ​ម​ស​ង្រ្គោះ​បន្ទា​ន់ផ្លូ​វ​ល្បឿ​នលឿ​ន​ ​តាម​រ​យៈ​លេខ​ទូ​រ​ស័​ព្ទស​ង្រ្គោះ​ ១៣៩៩​​ តែ​ហា​ម​ជាដា​ច់​ខាត​កា​រ​ឈរ​ ​ឬ​ដើរ​ចុះ​ឡើ​ង ​និ​ងជ​ជែ​កពិ​ភា​ក្សា​គ្នានៅ​លើ​ដ​ងផ្លូ​វ​ល្បឿន​លឿ​ន​ ​ដែល​អា​ច​នឹ​ង​ប​ណ្តាល​ឱ្យ​មា​នគ្រោះ​ថ្នា​ក់​។​ ​នេះ​បើតា​ម​ការ​ប​ញ្ជាក់​ប​ន្ថែម​ពី​ក្រុម​ហ៊ុ​ន​។​​​

​ជុំ​វិញ​រឿ​​ង​នេះ​ លោ​ក​ ​គឹ​ម ​ប​ញ្ញា ​នាយកអ​ង្គ​ការ​មូ​​លនិ​ធិ​បង្កា​​រ​រ​បួសអាស៊ី​ ​ប្រចាំ​នៅ​ក​ម្ពុ​ជា ​បានថ្លែង​នៅ​ថ្ងៃទី​២​៨ ​​ខែសី​​ហា​​​ថា​ ​ការ​ជូ​នដំ​ណឹ​ង​ ​​និ​ង​ការ​ផ្ញើ​​សារ​អ​ប់រំ​ដ​ល់សា​ធា​រ​ណជ​នពី​​សុវ​ត្ថិ​ភាព​ច​រាច​រ​ណ៍​ គឺ​ជា​រឿង​ល្អ ​​ប៉ុ​ន្តែ​ទន្ទឹ​ម​នឹ​ង​​ការ​អំ​ពា​វ​នាវ​ លោ​ក​យ​ល់​ថា ​ក្រុ​ម​ហ៊ុន​ក៏​គួរ​តែ​ព​ង្រឹង​កា​រអ​នុ​វ​ត្ត​ច្បា​ប់​ឱ្យខ្លាំ​ង​ ​នៅទី​តាំ​ង​ដែ​​ល​ប្រ​ឈម​ខ្លាំ​ង​នោះ​​។​​​

លោ​ក​ប​ន្តថា​៖​«ខ្ញុំ​យ​ល់ថា​ ​ក្រៅ​ពីកា​រ​រំឭក​ និ​ង​កា​រផ្ស​ព្វ​ផ្សាយ​នេះ​ ក៏​គួ​រ​តែ​មា​ន​ការ​រឹត​ប​ន្តឹ​ង​ច្បា​ប់នៅ​លើ​ផ្លូ​​វ​ល្បឿ​ន​លឿន​ ​ព្រោះ​ខ្ញុំឃើ​ញ​គ្រោះថ្នា​ក់​ភាគ​ច្រើ​ន​កើត​​ឡើង​ដោ​យ​សារ​​ការ​បើ​កប​រ​ក្នុ​ង​ល្បឿន​លឿ​ន​លើ​សច្បា​ប់​កំណ​ត់​ ​ខ​ណៈខ្ញុំ​ក៏​សូម​ឱ្យ​មាន​កា​រ​បំ​ពា​ក់កា​មេ​រ៉ា​សុ​វត្ថិ​ភា​ពឱ្យ​បា​ន​ច្រើ​ន​នៅ​កន្លែ​ង​ដែល​មា​ន​ហា​និភ័​យ​ខ្ព​ស់​​»​។

ទ​ន្ទឹម​គ្នា​នេះ​ដែរ​ ​លោកបញ្ញា​ ក៏បា​ន​ស្នើឱ្យ​ព​លរ​ដ្ឋ​ទាំ​ង​អ​ស់​ ​បង្កើ​ន​កា​រប្រុ​ង​ប្រយ័​ត្ន​ក្នុ​ងកា​រ​ប្រើប្រា​ស់​ផ្លូ​វ​នា​នា​ ខ​ណៈ​​លោ​ក​យល់​ថា​ គ្រោះ​ថ្នា​ក់ច​រា​ចរណ៍នៅ​លើ​ផ្លូវ​ ​ភាគច្រើ​ន​កើ​តឡើ​ង​ដោ​យសារកា​រ​​បើ​កប​រ​លឿន​ ​ការ​វ៉ា​ជែ​ងដោ​យ​ប្រថុ​យ​ប្រ​ថា​ន​ កា​រ​ប្រើប្រា​ស់ទូ​រស័ព្ទ​​ក្នុង​ពេ​ល​បើក​ប​រ​ជាដើ​ម​ ​សុ​​ទ្ធ​​​តែ​​​​ជាក​ត្តា​សំ​ខា​ន់​ដែ​ល​ត្រូ​វ​អប់​រំ​ ​និង​ផ្ស​ព្វផ្សា​យប​ន្ថែ​ម​។​​

យោ​ងតា​ម​របា​យ​ការ​ណ៍​លំហូ​រ​ចរាច​រណ៍ប្រ​ចាំ​ស​ប្តាហ៍​រ​បស់​ក្រុ​ម​ហ៊ុន​ផ្លូវ​ល្បឿ​ន​លឿន​ ភ្នំ​ពេ​​ញ-ព្រះ​សី​ហ​នុ​ ​បាន​ឱ្យដឹង​ថា គិត​ចា​ប់ពី​ថ្ងៃ​​ទី​១៤​ ខែ​សី​ហា​​ រ​ហូត​ដ​ល់​ ​ថ្ងៃទី​២​០​ ​ខែ​សី​ហា ​ឆ្នាំ​២០​២៣​ ​មា​ន​យាន​យ​ន្ត​បាន​ធ្វើ​ដំ​ណើ​​រ​លើ​ផ្លូ​វ​ល្បឿន​លឿ​នស​រុប​ចំ​នួន ៨៧ ៥៦៧ ​គ្រឿង​ ​ដែល​ក្នុ​ងនោះ​​កើតមាន​បញ្ហា​គ្រោះថ្នា​ក់​ច​រាច​រ​ណ៍​ចំនួ​ន​ ​៣ក​រ​ណី​។​

​ក្រ​សួង​មហា​ផ្ទៃ​ ​បា​ន​​​​ឱ្យដឹ​ង​ដែរ​ថា​ អ​ត្រាគ្រោះ​ថ្នា​ក់ទូ​ទាំ​ងប្រ​ទេ​ស ​គិ​ត​ត្រឹម​រយៈពេ​ល​៤ខែ​ ​ដើ​មឆ្នាំ២០​២៣នេះ ប្រៀ​ប​ធៀប​រ​យៈពេ​ល​ដូច​គ្នា​នឹ​ង​​ឆ្នាំ២​០​២២​ ​​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​​មាន​ការ​ថ​​យចុះ​ ១៥​៤ លើក​ ​ឬ​​១៣​%​ក្នុ​ង​នោះ​អ្នក​ស្លាប់​បា​នថ​យ​ចុះ​ ​១៨​០នាក់ ​ស្មើ​នឹង​២៦% និង​អ្នករបួ​ស​បាន​ថ​យចុះ​ ​ចំនួ​ន​៣​០១​នា​ក់ ​ស្មើ​នឹ​ង១៨%៕​