ភ្នំពេញៈថា្នក់​ដឹកនាំ​គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (CHRC) និង​តំណាង​ការិយា​ល័យ​ឧ​ត្ត​ម​ស្នងកា​រ​ទទួល​បន្ទុ​ក​សិទ្ធិម​នុស្ស​ប្រចាំ​កម្ពុជា (​OHCHR) ​បាន​ជួប​ពិភាក្សាគ្នា​ ​ដើម្បី​ត្រៀម​រៀបចំ​អប​អរ​សាទរ​ទិវា​សិទ្ធិ​មនុ​ស្សខួប​លើក​ទី​៧៥ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្សដែ​ល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ ខាង​មុខ​។​

​ការ​រៀប​ចំ​នេះ​មានកិ​ច្ច​សហ​ការ​ពី​ក្រសួង​ការប​រទេស ​និង​ស​ហប្រតិប​ត្តិការ​អន្តរជាតិ​ គណៈ​កម្មាធិការ​សិទ្ធិម​នុស្ស​កម្ពុជា ​និង​ការិ​យាល័​យ​ឧ​ត្ត​ម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។​

​យោង​តាម​ប្រកាស​​របស់​គណៈ​កម្មការ​ធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ឱ្យដឹងថា​ ជំ​នួប​ពិភាក្សា​នេះ​បានរៀ​បចំ​ធ្វើ​នៅ​ថ្ងៃទី​២៨ ​ខែសីហា ឆ្នាំ​២០២៣ ​រវាង​លោក​ កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​លោក​ស្រី រួ​អេ​ដា អិ​ល ​ហាច​ តំណាង​កា​រិយា​ល័យ​ឧ​ត្ត​ម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ។

​CHRC ​បាន​លើក​ឡើង​ដែរ​ថា លោក​ស្រី​តំណាង ​OHCHR បាន​សាទរ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ដំបូង​ដែល​បាន​ធ្វើ​សកម្ម​ភាព​ បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការ​អប​អរ​សាទរ​ខួប​លើក​ទី​៧៥ ដោយ​មាន​ការតែ​ងតាំង​ជន​បង្គោល​ក្នុង​ការ​រៀបចំ​ទិវា​នេះ ព្រម​ទាំង​សកម្ម​ភាព​ផ្សេងៗ​ទៀត​ដែល​នេះ​បង្ហាញ​ពី​ការ​ឆន្ទៈ​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​ការ​លើក​កម្ពស់​និង​គោ​រព​សិទ្ធិ​មនុស្ស​។​

​ទាក់​ទង​នឹង​ការត្រៀ​ម​រៀបចំ​អ​បអរសា​ទរ​ទិវា​សិទ្ធិ​មនុ​ស្ស​ខួប​លើក​ទី​៧៥នេះ​ លោក ​កែវ រ៉េមី បាន​ថ្លែង​អំណ​រគុណ​ដល់​តំណាង​ OHCHR ដែល​តែ​ងតែ​ស​ហការ​លើ​វិស័យ​សិទ្ធិម​នុស្ស​ កន្លង​មក​ ដោយ​លោក​បាន​បញ្ជាក់ថា ៖ «​យើង​នឹង​បន្ត​សហ​ការ​ជា​មួយ​គ្នា​តទៅ​ទៀត​»​។

​ជា​ការ​អ​បអរ​សាទរ​ខួប​លើក​ទី​៧៥ ​នេះ ​CHRC បាន​បញ្ជ្រាប​សក​ម្ម​ភាព​ចំនួន​២​ លើក​រួច​មកហើយ​ តាម​រយៈ​ការ​រៀបចំ​សិក្ខា​សាលា​ ដែល​ជា​យុទ្ធ​នាការ​ ៣៦៥ ​ថ្ងៃ ​ស្តីពី​សិទ្ធិ​ពលរដ្ ឋ​និង​នយោ​បាយ​នៅ​ខេត្ត​បាត់​ដំបង ​និង​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ជាតិ​ស្តីពី​ការអ​នុវត្ត​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រ​ង់​នៃ​ការ​រើស​អើង​ពូជ​សាស​ន៍​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

​បន្ថែម​ទៅលើ​ការ​ពិភាក្សា​សម្រាប់​ការងារ​រៀបចំ​អបអរ​ខួប​លើក​ទី​៧៥​ នេះដែ​រ គណៈក​ម្មាធិកា​រ​សិទ្ធិមនុ​ស្សក៏​បាន​ប្រកាស​បញ្ជាក់​ដែរ​ថា ភាគី​ទាំង​២ក៏​បាន​ពិភាក្សា​លើ​ការងារ​ជា​អាទិភា​ព​មួយ​ចំនួន​ ដូចជា​ ការដាក់​ប្រអប់​បណ្តឹង​របស់​គណៈក​ម្មាធិកា​រ​សិទ្ធិ​មនុស្ស​នៅ​តាម​ពន្ធនាគា​រ​ក្នុង​រាជ​​ធានី​ភ្នំពេញ​ ដែលជា​យន្តការ​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ឱ្យ​ជន​ជាប់ឃុំ​អាច​រាយ​ការណ៍​ពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពន្ធនា​គារ​បាន​។

ប្រភព​ដដែល​បន្ត​ថា ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ការ​ទទួល​ពាក្យប​ណ្តឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ (CHRC Apps) របស់​គណៈ​កម្មាធិ​កា​រ​សិទ្ធិ​មនុស្ស​​កម្ពុជា ដើម្បី​​សម្រួល​​ដល់​ការដាក់​ពាក្យ​បណ្តឹង​រប​ស់​ប្រជាព​លរដ្ឋ​នៅតា​ម​បណ្តា រា​ជ​ធានី ខេត្ត​។​

​នាឱ​កាស​នោះ ​លោកស្រី​ រួ​អេ​ដា អិ​ល ហាច ​ក៏បាន​បង្ហាញ​ក្តី​សង្ឃឹ​ម​ដែរ​ថា​ ស្ថាប័ន​ទាំង២​នឹង​សហ​ការ​ជាមួ​យគ្នាដើ​ម្បី​លើក​កម្ពស់​និង​ពង្រឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​សូមប​ញ្ជាក់​ផង​ដែរ​ថា​ CHRC និង​ OHCHR នឹង​រៀបចំ​សិក្ខា​សាលា​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​របាយ​ការណ៍​សិទ្ធិ​សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្ប​ធម៌​ ព្រម​ទាំង​កិច្ច​ពិគ្រោះ​យោបល់​លើ​របាយ​ការណ៍​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​(UPR)​នា​ពេល​ខាង​មុខ​ផងដែរ​។​

​លោក ​អំ សំអាត នាយក​ទទួល​បន្ទុក​ចាត់​ការ​ទូទៅ​នៃ​អង្គ​ការ​លីកា​ដូ ​បាន​ថ្លែង​នៅ​ថ្ងៃទី​២៨ ​ខែសីហា ​ថា​ កា​រអបអ​រសាទរ​ទិវា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​រៀបចំ​ធ្វើជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​អ្វីដែល​លោក​សង្កេត​ឃើញ គឺ​​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​និង​កែ​លម្អ​ណា​មួយ​ឱ្យ​រួច​ពី​ការ​រិះគន់​របស់​សហ​គម​ន៍​អន្តរជា​តិ​ជាពិ​សេសគឺ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហប្រ​ជា​ជាតិ​នៅ​ឡើយ​ទេ ។​

​លោក​បាន​បញ្ជាក់​ថា​៖ «​បើ​ពិនិត្យ​មើល​លើ​សេចក្តី​រាយកា​រណ៍​របស់​អ្នករា​យការ​ណ៍​ពិសេស​អង្គកា​រស​ហប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​កម្ពុជា​និង​អ្នក​ឯក​ទេស​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ក៏ដូ​ចជា​របាយ​ការណ៍​អង្គការ​នៅ​ក្នុង​ស្រុក​ ដែល​មើល​ឃើញថា​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​»​។​

​លោក អំ​ សំអាត​ បាន​បន្ថែម​ថា នៅ​ឆ្នាំនេះទិវា​សិទ្ធិ​មនុស្សគឺ​ចំពេល​រា​ជរដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧​មាន​កា​រផ្លាស់​ថ្នាក់​ដឹកនាំ​តែលោក​មិន​ទាន់​ប្រា​កដ​ទេ​ថា ​ចាប់​ពី​នេះ​ទៅ​ស្ថានភា​ព​សិទ្ធិម​នុស្ស​មាន​ការ​ប្រែ​ប្រួលឬ​មួយ​យ៉ាង​ណា ដោយ​ត្រូវ​រង់ចាំ​មើល​ទាំង​អស់​គ្នា​៕