ព្រះ​វិហារៈ​រដ្ឋបា​លខេ​ត្ត​ព្រះវិហារ​បា​នដាក់​ចេញ​យ​ន្តការ​តាម​ប្រព័ន្ធ​ទំនាក់ទំ​នង​​សង្គម​មួយ​ចំនួ​នដើម្បី​ទទួល​ពាក្យ​បណ្ដឹ​ងនិង​សំណូមពរ​​របស់​ប្រជាព​លរដ្ឋ​សំដៅ​ធានាបា​ន​នូវ​ការឆ្លើ​យតប​​ឱ្យទាន់​ពេលវេលា​​ជូន​ប្រជាពលរ​ដ្ឋ​ និង​មាន​ប្រសិទ្ធភា​ព​។​

​លោក ណុ​ប វុទ្ធី អភិបា​ល​រង​ខេត្តព្រះ​វិហារ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​៣១ ខែ​សីហា​ថា រ​ដ្ឋបាល​ខេត្ត​ បានរៀ​បចំ និ​ង​កំពុង​ផ្សព្វ​ផ្សាយ​ប្រព័ន្ធ​ទំនាក់ទំ​នង​មួយ​ចំ​នួនដែ​លជា​យន្ត​ការទទួ​ល​ពាក្យ​បណ្តឹ​ង និង​សំណូម​ពរ​ពី​ប្រជា​ពលរដ្ឋ​និង​សា​ធារ​ណ​ជន​​ដើម្បី​ធានា​បាន​នូវ​ការ​ឆ្លើ​យតប​ឱ្យទាន់​​ពេលវេ​លា​ជូន​ប្រជាព​ល​រដ្ឋ​។

លោក​បន្តថា ​តាមរយៈ​​យន្តការ​មួយ​ចំនួ​ន​នេះ​រដ្ឋបាលខេ​ត្ត​បានដា​ក់​ចេញ​នូវ​ប្រព័ន្ធ​ទំនាក់​ទំនង​មានដូ​ចជា​ ​លេខ​ទូរស័ព្ទ​​ទាន់​ហេតុកា​រណ៍«៤​៣៣​៣»ដែល​ដំណើរ​ការ​រៀងរា​ល់​ម៉ោង​ធ្វើកា​រ​ ផេ​ច​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​រ​ដ្ឋបាលខេ​ត្ត «​រដ្ឋ​បាល​ខេត្ត​ព្រះវិហារ​» តេ​ឡេ​ក្រាម​តាម​រយៈ​លេខ​ទូរ​ស័​ព្ទ ០១៧ ៤​៣៣​ ៤៣៣ និង​ការិយា​ល័យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុ​ង​បរិវេណ​សាលា​ខេត្ត​ផង​ដែរ​។

​លោក​បាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​អាជ្ញាធរ​ជ្រើស​រើស​ប្រព័ន្ធ​ទំនាក់ទំ​នង​ទាំងនោះ​​ប្រើប្រាស់​​ជា​យន្ត​ការ​ក្នុង​ការ​ទ​ទួល​​ពាក្យ​បណ្ដឹង និង​សំ​ណូមព​រ​របស់​ប្រជាព​លរដ្ឋ​ គឺ​ដោយ​សារ​វា​មាន​ភាពងា​យស្រួ​ល​សម្រាប់​ទំនាក់ទំ​នង ប្រមូល​ព័ត៌​មា​ន ហើយ​វា​អាច​រក្សា​ការ​សម្ងា​ត់ និង​ការពារ​សុវត្ថិ​ភាព​បាន​ខ្ពស់​ផងដែ​រ​។ ក្រៅពី​នេះ ការជ្រើស​រើ​ស​ប្រព័ន្ធ​ទំនាក់ទំ​នង​ទាំងនេះ ​វា​ក៏​ផ្ដល់​ភាពងា​យ​ស្រួល​សម្រាប់​ប្រជាពល​រដ្ឋ​អាច​ផ្ញើ​វីដេអូ ​ផ្ញើ​រូបភាព ​សំឡេង និង​អាច​ផ្ញើឯកសារ​ធំៗ​បាន​ ហើយ​ជាពិសេ​ស​វា​អាច​​ឆ្លើយ​តប​បាន​ទាន់ពេ​លវេលា​ជូន​ប្រជាព​លរ​ដ្ឋ​។​

​លោក ​ណុប​ វុ​ទ្ធី ​បាន​បញ្ជាក់ថា៖ «​អ៊ីចឹង​ការដាក់​ចេ​ញ​​យន្តការ​នេះ គឺ​បានផ្ដល់​ប្រយោជ​ន៍​ដល់​បងប្អូន​​ប្រជា​ពលរ​ដ្ឋ គាត់​ងាយ​ស្រួល​ក្នុងការ​បញ្ជូន​ឯកសារ​កា​ត់បន្ថ​យ​ពេល​វេលា និង​ថវិកា​ ក្នុងការ​មក​ដាក់ពា​ក្យ​ប​ណ្តឹ​ង​ផ្សេងៗ​ដល់ទី​កន្លែង​ ​ហើយ​និង​អាច​ឱ្យ​ប្រជាព​លរដ្ឋ​រាយកា​រណ៍​ពី​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​នៅ​មូលដ្ឋា​ន​របស់​ពួក​គាត់​បាន​គ្រប់​ពេល​វេលា ​២៤ ​ម៉ោ​ង លើ​ ២៤​ ម៉ោង​ជាដើ​ម​»​។​

​លោក​បន្ថែម​ថា ហេ​តុនេះ​យន្ត​ការ​ដែល​ដាក់ចេ​ញ​ទាំងនេះ​នឹង​​ជំរុញ​ដល់​ការងារ​ប្រមូល​ព័ត៌មាន ​ទទួល​ពាក្យ​បណ្ដឹង និង​សំណូម​ពរ​ពី​ប្រ​ជា​ពលរដ្ឋ​ នៅពេ​ល​ប្រជាព​លរដ្ឋ​ត្រូវការ​ជំនួយ ​ដែល​វា​នឹង​បម្រើ ​និង​ឆ្លើយ​តប​ទាន់​ពេលវេ​លា​ជូន​ពួក​គាត់​។​

​ទាក់ទ​ង​នឹង​កា​របង្កើតយន្ដ​ការនេះ​លោក​ ឡោ ចាន់ មន្ត្រី​​សម្របស​ម្រួល​គម្រោង​សមាគ​ម​ការពារ​សិទ្ធិម​នុស្ស​អាដ​ហុក ​(ADHOC)​ ប្រចាំ​ខេត្ត​ព្រះវិ​ហារ​ បាន​ថ្លែង​ថា ការ​ដាក់ចេ​ញ​យន្ត​ការរ​ប​ស់​រដ្ឋ​បាល​ខេត្ត​នេះគឺ​​លោក​មើលឃើ​ញ​ថា​​ជាការ​​ល្អដោយ​លោក​​រំពឹងថា​​នឹង​រួម​ចំណែក​ជួយ​ប្រជាព​លរដ្ឋ​នៅពេល​​មាន​បញ្ហា​អ្វីមួយ​ឬ​សេចក្ដី​ត្រូវ​ការ​អ្វី​មួយ​ពី​​សំណាក់​​អាជ្ញាធ​រ​។​លោក​បន្តថា ​ដូច្នេះ​ពួ​កគាត់​មាន​ជម្រើស​ច្រើន​ក្នុងការ​ប្រើប្រាស់​​ប្រព័ន្ធ​ទំ​នាក់​ទំន​ង​នៃ​យន្តកា​រ​នេះ​ដើម្បី​ទាក់​ទង​ជាមួយ​​អាជ្ញាធ​រ​ក្នុង​ការ​ស្វែងរក​អន្ត​រាគមន៍​និង​ដំណោះស្រា​យ​​លើ​​បញ្ហា​ផ្សេង​។​

​លោក​ ឡោ​ ចាន់​ បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​គិ​តថា​ យន្ត​ការដែល​ដាក់ចេ​ញ​ហ្នឹង វា​ផ្ដល់​ភាពងា​យស្រួ​ល​ដល់​ប្រជាព​លរដ្ឋ ហើយ​ក៏​ងាយ​ស្រួល​សម្រាប់​អាជ្ញាធរ​​ក្នុង​ការទ​ទួល​ព័ត៌មាន​លឿន​ពី​ប្រជាព​លរដ្ឋ​​ជាពិសេ​ស​វា​ក៏មាន​លក្ខណៈ​ជា​តម្លាភា​ព​ដែរ​ ពីព្រោះ​កុំឱ្យ​មាន​អ្នកទ​ទួល​យក​ទៅ គាត់​យក​ទៅ​ទុកចោ​ល ​ឬ​មួយ​ដាក់ចូល​​រដ្ឋបា​ល​ខេត្តហើយ ប៉ុន្តែ​បែរជា​​ទុកចោ​ល​​អត់​ព្រម​​ដោះស្រាយ​»៕