ភ្នំពេញ : ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា ទទួល​បាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​ពី​ក្រុម​ហ៊ុន​ផលិត​ភាព​យន្ដ​អន្ដ​រជាតិ Mill​ennium Media សម្រាប់​ដំណើរ​ទស្សន​កិច្ច​មួយ​ទៅ​ទស្សនា​កន្លែង​ថត​ភាព​យន្ត​នៅ​អឺរ៉ុប​ និងការ​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​អន្តរ​ជាតិ​។

​ព្រះ​នាង​ ជេន​ណា ដែល​មាន​ដុង​ខាង​សិល្បៈ និង​មាន​សម្រស់​ស្រស់​ស្អាតបាន​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្ដេជ្ញា​បង្ហាញ​សិល្បៈ​វប្ប​ធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក​ក្នុង​ព្រឹ​ត្ដិ​ការណ៍​នោះ​។

​ព្រះ​នាង​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​ខ្ញុំ​នឹង​ចូលរួម​ចំណែក​មួយ​ផ្នែក​ដោយ​នាំ​កិត្យានុ​ភាព​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក​»​។

​ជា​មួយ​ភាព​ល្បី​ល្បាញ​ជា​អ្នក​សិល្បៈ ជា​តារា​ភាព​យន្ដ ជា​តារា​ចម្រៀង ជា​អ្នករាំ​ ទាំង​របាំ​បុរាណ ​និង​សម័យ​ ជា​ម៉ូ​ដែល និង​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ក្រុម​ហ៊ុន​អន្ដរ​ជាតិ​ជា​ច្រើន​ ព្រះ​នាង ជេន​ណា ​តែងតែ​ចូលរួម​លើក​មុខ​មាត់​ប្រទេស​ជាតិ​។

​ដោយ​កិច្ច​សហ​ការ​ជា​មួយ​ក្រុមហ៊ុន​ធំ​បំផុត ​និង​ឥទ្ធិព​ល​បំផុត​មួយ ​Nu Boyana Film Studios រាជវង្ស​ដ៏​មាន​ទេព​កោ​សល្យ​ខាង​សិល្បៈ ​ព្រះ​នាង​តូច ​ជេន​ណា បាន​ចាត់​ទុក​ផលិត​កម្ម​ភាព​យន្ដ ​Millennium Media ជា​ឃ្លាំង​ផលិត​ភាព​យន្ដ​ហូលី​វូដ​ជា​ច្រើន​។

​ក្រុម​ហ៊ុន​បាន​ផលិត​ភាព​យន្ដ​ប្រមាណ​ ៤០០រឿង រួមទាំង ភាព​យន្ដ​ល្បីៗ ​ដូចជា​ Rambo, The Expen​dabl​es, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, និង The Mechanic​ ជា​ដើម​។

​ព្រះ​នាង​មាន​បន្ទូល​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​តារា​សម្ដែង​ជា​ច្រើន​នាក់ ​ដូចជា ​លោក Robert De Niro, Al Pacino, Syl​ve​ster Sta​llone, Arnold Sch​war​zen​eg​ger, Ja​son St​atham, Orlando Bloom, Megan Fox, Jessica Alba, Antonio Banderas, Penelope Cruz និង​តារា​សម្ដែង​ជា​ច្រើន​ទៀត ផ្ដល់​ការ​ទុក​ចិត្ត​លើ​ក្រុម​ការងា​រ និង​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាព​យន្ដ​»​។​

​តារា​សម្ដែង​ល្បីៗ​ទាំងនេះ​បាន​ជ្រើស​រើស​សហ​ការ​ជា​មួយ M​illennium Media ដែ​លមាន​កេរ្តិ៍ឈ្មោះ​នៅក្នុង​ឧស្សាហ​កម្ម​ភាព​យន្ត​។ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទៅ​កាន់​ប៊ុល​ហ្គារី​ ព្រះ​នាង ជេន​ណា គ្រោង​នឹង​ចូលរួម​សម្ដែង​តន្ត្រី​នៅ​ឯ ​Nu Boyana Film Studios ជា​​មួយ​សិល្ប​ករ​អន្តរ​ជាតិ​។​

​ព្រះ​នាង​តូច ​បាន​បន្ដ​ថា​៖ «​ខ្ញុំ​នឹង​ចូលរួម​សម្ដែង​ជា​មួយ​តារា​សម្ដែង​អន្ដរ​ជាតិ​ជាច្រើន ​ដូចជា​ Ckay (top stre​amed artist in the world), GIMS (​តារា​ចម្រៀង​បារាំង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​), Neta Barzilai (​បាន​ឈ្នះ​កម្ម​វិធី ​Eurovision នា​ពេល​ថ្មីៗ​នេះ​) និង ​Michele Morrone ( តារាង​សម្ដែង​សំខាន់​នៅ​ក្នុង​ខ្សែ​ភាព​យន្ដ​ភាគ​នៅ​លើ Netflix មាន​ចំណង​ជើង​ថា ​365 Days)»​។

​ព្រឹត្តិ​ការណ៍​ប្រជុំ​ដោយ​តារា​ល្បីៗ និង​លំដាប់​ពិភព​លោក​នេះ​នឹង​ក្លាយ​ជា​កម្មវិធី​មិន​អាច​បំភ្លេច​បានសម្រាប់​ការចូ​លរួ​ម​របស់​ព្រះ​នាង​តូច ​ក្នុង​ការ​បង្ហាញ​វប្ប​ធម៌​ខ្មែរ​ទៅ​លើ​ឆាក​អន្ដរ​ជាតិ​។

​ព្រះ​នាង ជេន​ណា បាន​ថ្លែង​អំណ​រគុណ​ដល់​លោក ​Gaël Bonnel Sanchez ជា​ផលិត​ករ និង​ជា​អ្នក​ដឹក​នាំ​ផ្នែក​អភិ​វឌ្ឍន៍​ក្រុមហ៊ុន​។

​ព្រះ​នាង​តូច ​មាន​បន្ទូលថា​​៖ «​ខ្ញុំ​សូម​អរ​គុណ​ដល់ ​លោក​ផលិតក​រ Gaël និង​ជា​អ្នក​ដឹក​នាំ​ទទួល​បន្ទុក​ផ្នែក​អភិ​វឌ្ឍន៍ របស់​ក្រុម​ហ៊ុន​។ កន្លង​ទៅ​ លោកក៏​ជា​អ្នក​គ្រប់​គ្រងនៃ​បវរ​កញ្ញា ​Miss Bulgaria 2023 ផងដែ​រ ហើយ​ខ្ញុំ បាន​ទទួល​នូវ​កិត្តិ​យស​ក្នុង​ការ​សម្ដែង​នៅ​ក្នុង​កម្ម​វិធី​នេះ ​ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស​»​។​

​ជា​មួយ​នឹង​ចក្ខុ​វិស័យ​លើស​ពី​ការ​ប្រឡង​បវរ​កញ្ញា​បែប​ប្រពៃ​ណី ​លោក Gaël មាន​បំណង​បង្កើត​កម្មវិធី​ Miss Bulgaria ដោយ​ផ្ដោត​លើ​សម​ត្ថភាព​ផ្សេងៗ​ទៀត​របស់​កញ្ញាឯ​ក​នី​មួយៗ​ រួមទាំង​សម្រស់​ធម្ម​ជាតិ​របស់​ពួក​គេ​ផង​ដែរ​។

​ក្នុ​ងនោះ​វត្តមាន​របស់​ព្រះ​នាង​តូច​ នរោត្តម ​ជេន​ណា ជា​តារា​ចម្រៀង ព្រះ​នាង​នឹង​ឡើង​ឆាក​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​នៅ​ថ្ងៃទី​៩ ​ខែកញ្ញា ឆ្នាំ២០២៣ ​ដោយ​បង្ហាញ​ពី​ទេព​កោ​សល្យ​សំឡេង​ដ៏​គួរឱ្យ​ទាក់ទា​ញ​របស់​ទ្រង់​។​

​បើ​តាម​លិខិត​អញ្ជើញ​បាន​បង្ហាញ​ថា​៖ «Nu Boyana Film Studios សូម​អញ្ជើញ​ប្រជា​ជន​ខ្មែរ​គ្រប់​រូបឱ្យ​តា​មដាន​លើ​ព្រះ​វត្ដ​មាន​របស់​ព្រះ​នាង​តូច​ ជេន​ណា ដែល​អម​ព្រះរាជ​ដំណើរ​ដោយ​ព្រះអង្គ​ម្ចាស់ ន​រោ​ត្ដម​ ណា​រី​ទ្ធី​ពង្ស​ និង​ព្រះ​មហេសី​ ន​រោ​ត្ដម​ បុប្ផា​រី​»​។

​ព្រះ​នាង ​ជេន​ណា ជា​អ្នក​សិល្បៈ និង​ជាមាន​ឥទ្ធិព​ល​លើ​វិស័យ​សិល្បៈ​មួយ​នៅ​អាស៊ី ​មាន​អ្នក​ចូល​ទស្សនា​​លើ​បណ្ដាញ​យូ​ធូប​របស់​ទ្រង់​ច្រើន​ជាង ១៥០​លាន​ដង​។​

​តាម​រយៈ​ការ​ខិតខំ​ប្រឹង​ប្រែង​ផ្នែក​សិល្បៈ ព្រះ​​នាង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​តាំង​ចិត្ត​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​ជាតិ​របស់​ប្រទេស​កម្ពុជា ​និង​លើក​ស្ទួយ​វប្ប​ធម៌​ដ៏​សម្បូរ​បែប​។​

​ទ្រង់​បាន​បន្ដ​ថា​៖ «​ខ្ញុំ​ប្តេជ្ញា​ថា នឹង​នាំ​កិត្ដិនាម​ជាតិ​ខ្មែរ ឱ្យ​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​កិត្យានុ​ភាព​ជាតិ​ខ្មែរ វប្បធម៌​ខ្មែរ​ដ៏​ល្អ​ប្រពៃ​ណី ដែល​កំពុង​រស់​នៅ​យ៉ាង​សុខុម​ក្នុង​យុគ​សម័យ​ដ៏​រីក​រាយ​ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្នើម​នៃ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ខ្មែរ​ទាំង​អស់​នឹង​គាំទ្រ​ខ្ញុំ​»​។​

​ក្រៅពី​ព្រះ​នាង​តូច ជេ​ន​ណា ព្រះរៀម​របស់​ទ្រង់ ​នរោត្តម​ អេ​ម​ម៉ា ​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ដ៏​សំខាន់​នេះ​ផង​ដែរ​។​

​ព្រះ​នាង អេ​ម​ម៉ា ​ជាតា​រា​ម៉ូ​ដែល​អន្ត​រជាតិ​ដ៏​មាន​ទេព​កោសល្យ​នឹង​យាង​ចូលរួម​ជាមួ​យ​ព្រះ​នាង​តូចជេន​ណា ក្នុង​ប្រទេស​ប៊ុល​ហ្គារី​៕