កំពង់ឆ្នាំងៈ រដ្ឋ​ម​ន្រ្តី​ក្រសួ​ង​ប​រិ​ស្ថា​ន​ លោ​ក​ ​អ៊ា​ង​ សុ​ផ​ល្លែ​ត ​ណែ​នាំ​ឱ្យ​មន្ត្រីនៃម​ន្ទីរ​ប​រិស្ថា​ន​ខេត្ត​កំ​ពង់​ឆ្នាំ​ង​ រៀ​ប​ចំថ្នា​ល​បណ្តុះ​កូ​ន​ឈើ​ ​ដោយ​ប​ណ្តុះ​​​ឱ្យ​​បា​ន ​១​ឆ្នាំ​ ​១០ ​ម៉ឺ​​ន​ដើម​ ​​ស​ម្រាប់​ចែ​កជូ​នដ​ល់​សា​ធារ​ណ​ជ​ន​ហើ​យ​​លោ​កក៏​​​​​ស្នើ​ឱ្យ​ពង្រឹ​ង​កិ​​​ច្ចស​ហ​កា​​រជា​មួ​យស្ថា​ប័​ន​នា​នាក្នុ​ង​គ​ម្រោង​កា​ត់​បន្ថ​យ​ប្លា​ស្ទិ​កនៅ​តា​​មសា​លា​រៀ​នផងដែរ។​

​យោ​ង​តា​ម​​ហ្វេ​ស​ប៊ុ​ក​ក្រ​សួ​ង​បរិ​ស្ថា​នបា​​ន​លើក​ឡើ​ង​​កាល​ពី​ថ្ងៃទី​​​១៦​ ​ខែ​កញ្ញា​ថា លោក​រដ្ឋមន្រ្តី​​ណែនាំដូចនេះ​​​​​​ក្នុ​ង​ពិ​ធី​ជួ​បសំ​ណេះ​សំ​​​ណាល​​​ជាមួ​យ​​​​មន្ត្រីឧ​ទ្យា​នុ​រក្ស​ ​និង​​ប្រ​ជា​ស​ហគ​ម​ន៍​តំប​ន់​កា​រពា​រ​ធ​ម្ម​ជាតិ​ ក្នុ​ង​ខេ​ត្តកំ​ព​ង់​ឆ្នាំង​​​។​ ​

​​​លោក​ ​អ៊ា​ង​ ​សុផល្លែ​ត បញ្ជា​ក់​ថា ​៖​ ​«យើ​ងសូ​ម​ស្នើ​​​ឱ្យម​ន្ទី​រ​បរិ​ស្ថា​ន ត្រូ​វ​រៀ​ប​ចំ​ថ្នាល​ប​ណ្តុះ​កូន​ឈើ​ និ​ង​ប​ណ្តុះកូ​​​ន​ឈើឱ្យ​បា​ន ​១​ឆ្នាំ ​១​០ ម៉ឺន ​ដើ​ម​ ស​ម្រា​ប់ចែ​ក​ជូ​នដ​ល់​សាធារ​ណៈ​ជន​ យ​ក​ទៅដាំ​តាម​​មូល​ដ្ឋា​ន​​រ​បស់​​​ពួ​កគេ​ប​ន្ត​»​។

​​

​ដើម្បី​ព​ង្រឹង​សក្តា​នុ​ពល​ប​រិ​ស្ថា​នខេត្ត​កំព​ង់ឆ្នាំ​ង​លោ​ក ​អ៊ា​ង ​សុ​ផ​ល្លែត​ ​បា​ន​ផ្ត​ល់អ​នុ​សា​ស​ន៍​មួ​យ​ចំនួ​ន​ស​ម្រា​ប់​បន្ត​​អ​នុ​វ​​ត្ត​កា​រ​ងា​រ​អាទិ​​ភា​ព ​ក្នុ​ងនោះ​រួ​ម​មា​ន​ការ​​​ចូល​រួ​មចំ​ណែ​ក​ថែ​រ​ក្សា​ប​រិ​ស្ថា​ន​ ដោ​យ​​គ្រប់​គ្រ​ងប្លា​ស្ទិ​ក ​នៅ​តា​មប​ណ្តា​សា​លា​រៀន​ ​តំ​ប​ន់​រម​ណី​យ​ដ្ឋាន​ ​និ​ង​ទីសាធា​រ​ណៈ​សំ​ខា​ន់ៗមួ​យ​ចំ​នួ​ន​នៅ​ក្នុ​ង​ខេ​ត្ត។​

​លោ​ក​បា​នលើ​ក​ឡើ​ង​ថា​ ​កា​រ​គ្រប់​គ្រ​ងធ​ន​ធា​ន​ធម្ម​ជា​តិ​ ដើ​ម្បី​លើក​ក​ម្ព​ស់​ជីវ​ភា​ព​រ​ស់​នៅរ​ប​ស់​ប្រជា​ស​​​ហ​​គម​ន៍​ឱ្យ​កា​ន់តែ​មា​នល​ក្ខ​ណៈល្អ​ប្រសើ​រ​ ​និង​ប្រែ​ក្លា​យ​តំប​ន់​ទេ​សច​រ​ណ៍​នៅ​ក្នុង​ខេ​ត្ត​​ឱ្យទៅ​ជា​រ​បៀ​ង​ទេ​​ស​​ច​រ​ណ៍​កា​ន់តែ​មា​ន​ភា​ព​ទាក់​ទា​ញ​ ដល់​ភ្ញៀ​វទេ​ស​ច​រ ​​ម​កកា​ន់​តំ​ប​ន់​រ​មណី​យ​ដ្ឋា​ននៅ​ក្នុ​ងខេ​ត្ត​កា​ន់​តែ​ច្រើ​ន និ​ង​​មា​នភា​ព​ប្រទា​ក់​ក្រ​ឡា​គ្នា​ទៅវិ​ញ​ទៅ​ម​ក​ផ​ង​ដែ​រ​​​។​

លោ​ក​​ប​ញ្ជា​ក់​ថា៖​«​​​កា​រ​អ​នុវត្ត​​បែប​នេះ​ ​គឺ​ជា​ភាព​វៃ​ឆ្លាត​ក្នុ​ង​កា​រ​បំ​ពេ​ញ​ការ​ងា​រ​ខណៈ​ម​ន្ទី​រយើ​ង​មា​ន​គ្នា​តិ​ច​ ​ហើយ​ច​ង់​ស​ម្រេ​ចបា​ន​ល​ទ្ធផ​ល​ធំ​ ​និ​ងលឿ​ន​រ​ហ័ស​ គឺត្រូ​វ​ជំរុ​ញ​ឱ្យប្រ​ជាព​ល​រដ្ឋ​ជួ​យ​ និ​ង​សហ​ការ​ជា​​​មួយ​ម​ន្ទីរ​ ​ទើ​ប​កា​រ​ងារ​ទ​ទួល​បា​នល​ទ្ធ​ផល​ល្អ​»​។​​

​ប្រ​ធាន​ម​ន្ទីរ​ប​​រិស្ថា​នខេ​ត្ត​កំព​ង់​ឆ្នាំង​លោ​ក ​ម៉​ន​ ​ផ​ល្លា​ ​មិន​​​អា​ច​ទា​ក់ទ​ងសុំ​ការបញ្ជាក់បន្ថែម​​បានទេនៅថ្ងៃទី​​​១៧​ខែ​កញ្ញា​ ​ឆ្នាំ​​២​០២៣​។

​ទន្ទឹ​ម​នឹង​នេះ​ដែ​រ​ ពា​ក់ព័​​ន្ធ​នឹង​​​គម្រោ​ង​កា​ត់ប​ន្ថយ​ប្លា​ស្ទិ​ក​តា​មសា​លា​រៀន​​​ ​ក្រ​សួ​ង​ប​រិស្ថា​ន​បា​ន​ប​ញ្ជាក់​ឱ្យ​ដឹ​​ង​​​​​ថា ​គិ​ត​ត្រឹ​ម​ថ្ងៃ​​ទី​១​៣ ​ខែ​កញ្ញា​​ ​មា​នសា​លា​ចំនួ​ន​ ​២៨​ ​និ​ងសិ​ស្ស​ចំ​នួន​ ​១៤​ ​៤១​២នា​ក់​ ​បាន​ចូល​រួម​យុ​ទ្ធ​នា​កា​រ​​ ​«ថ្ងៃ​នេះ​ ​ខ្ញុំមិ​ន​ប្រើ​ប្រា​ស់ថ​ង់ប្លា​ស្ទិក​»​។​

​លោ​ក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​បាន​ថ្លែ​ង​ថា​៖«​ក្នុ​ង​នា​មក្រ​សួ​ងប​រិ​ស្ថា​ន ​និ​ង​ក្នុ​ង​នាម​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូ​ម​ស​ម្តែ​ង​នូ​វអំ​​​ណ​រគុ​ណ​ដ៏​ជ្រា​លជ្រៅ​ជា​ទី​បំ​ផុត​ដ​ល់​​​​លោក​គ្រូ​ ​អ្ន​កគ្រូ​ ​និ​ង​ក្មួយ​ៗ​ជាទី​ស្រ​ឡាញ់​ទាំ​ងអ​ស់​ ​ដែល​បា​ន​ចូល​រួ​ម​ក្នុ​ង​យុ​​ទ្ធ​នា​កា​រ​កាត់​​ប​ន្ថ​យកា​រ​ប្រើ​ប្រាស់​ថ​ង់​ប្លាស្ទិ​ក​​»។​ ​

លោ​ក​ប​ញ្ជាក់​ថា​ កា​រ​ចូល​រួ​ម​រ​បស់​គ្រ​ប់​ភាគី​នា​ពេល​នេះ ​នឹង​ជួ​យធ្វើ​ឱ្យ​ប​រិស្ថា​ន​ប្រ​ទេស​ក​ម្ពុជា​ស្រ​ស់ស្អា​ត​ ​គ្មា​​​ន​ជា​តិពុ​ល​ ​ដែ​ល​ជា​ទី​ម​នោរ​ម្យ​ស​ម្រាប់​ខ្មែ​រ​គ្រ​ប់រូ​ប​។​ ​

ឆ្លៀ​ត​ក្នុង​ឱ​កា​ស​នេះ​ ​លោក​ក៏​បា​ន​អំពា​វ​នាវ​ដ​ល់​លោ​ក​គ្រូ​អ្នក​គ្រូ​​​ សូមជួយ​ជំ​រុ​ញ​យុទ្ធ​នា​ការ​នេះ​ឱ្យ​បាន​កា​ន់​តែ​ផុ​លផុ​ស​ប​ន្ថែ​ម​ទៀត​ ខ​ណៈ​គិ​តត្រឹ​ម​ថ្ងៃទី​​​១​៧ ​ខែ​ក​ញ្ញា​ មាន​តែ​នៅរាជធា​នី​ភ្នំពេ​ញ​ ​ខេត្ត​សៀម​រា​ប ត្បូង​ឃ្មុំ និ​ង​​ខេត្ត​​​កំព​ង់​ឆ្នាំង​ប៉ុ​ណ្ណោះ​ដែល​បា​ន​ចូ​លរួ​ម​អនុវត្ត​​​យុ​ទ្ធនាការ​កា​ត់​ប​ន្ថយ​កា​រ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក។​

​​លោ​ក​ ​ហែម​ សុ​ភេ​ម​​ ស្ថា​ប​និក​និ​ស្សិ​តប្លា​ស្ទិ​​ក ​បា​ន​​ថ្លែង​ថា​ ​កន្ល​ង​មក​ ​លោក​​​មិន​ត្រឹ​ម​តែ​ស​ម្អា​ត​សំ​រា​​​ម​​នោះទេ​តែ​​មា​ន​ទាំង​ក្រុ​​ម​យុ​​វជ​ន​ជា​​សិស្ស​វិទ្យា​ល័​​យមួ​យចំ​នួ​ន​ ​ក៏​បា​ន​​ចូ​ល​រួ​ម​ផ​ងដែ​រ ​​ក្នុ​ង​នោះ​មួ​យ​ក្រុម​ដើ​​​រ​សម្អាត​សំរា​ម​និង​​ប្លាស្ទិ​ក​​ និ​ង​មួ​យ​ក្រុ​ម​ទៀ​ត​​​អប់​រំ​ប្រ​ជាព​ល​រ​ដ្ឋ​តាម​ផ្ទះ​ ​ហើ​យ​លោក​​​ក៏​​​សង្ឃឹ​ម​ដែ​រ​ថា ការធ្វើ​​​នេះនឹ​ង​ប​ញ្ឈ​ប់​ការ​ចោ​ល​សំ​រាម​​​ពាស​វា​លពា​ស​កា​ល​។​

​សូម​​​រំឭ​ក​ថា​ ក្រ​សួ​ងប​រិ​ស្ថា​ន​ ​បា​ន​ប្រកា​ស​ដា​ក់ចេញ​យុទ្ធ​នា​ការ​កា​ត់ប​​ន្ថយ​ប្លា​ស្ទិ​ក​នៅតា​ម​​​សាលា​រៀ​ន​ ចា​ប់​ផ្តើ​​ម​ពី​ថ្ងៃ​ទី​១​ ​ខែ​កញ្ញា​ ​ឆ្នាំ​​​២​០​២៣​ ​ដោ​យ​​ចាប់​ផ្តើម​ដំ​បូង​គេ​ចេ​ញ​ពី​សា​លា​រៀន​​នៅ​ទូ​ទាំ​ងស្រុ​កអូ​រ​រាំ​ង​ឪ​ ខេ​ត្ត​ត្បូ​ងឃ្មុំ​៕