ភ្នំពេញៈ រាជរដ្ឋាភិ​បា​លក​ម្ពុជា​ ​បា​​នស​​ម្រេច​យ​កថ្ងៃ​ទី​ ២​​៦ ​ខែ​ឧ​​ស​ភា​ ​ឆ្នាំ ២​០​២​៤​​ ​ជា​ថ្ងៃ​បោះឆ្នោ​ត​ជ្រើ​ស​រើស​​ក្រុ​ម​ប្រឹ​ក្សា​រាជ​ធា​នី​ ខេ​ត្ត​ ​ក្រុ​ង​ ស្រុ​ក ​ខ​ណ្ឌ​ ​លើក​ទី​៤ ​ដែ​លជា​កា​របោះ​ឆ្នោ​ត​អ​​ស​ក​ល​ ​ហើ​យអ​ង្គ​បោះ​ឆ្នោ​ត​ គឺ​ជា​ក្រុម​ប្រឹ​ក្សា​ឃុំ​ ស​ង្កា​ត់។​

​សេ​ច​ក្តីស​ម្រេ​ច ចុះ​ថ្ងៃទី​ ១៨​ ​ខែ​ក​ញ្ញា​​​ ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​ ​លោ​កនា​យ​ក​រ​ដ្ឋម​ន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជា​​ក់ថា​៖​ ​«​ត្រូវ​បា​ន​កំ​ណ​ត់​យ​កថ្ងៃ​អា​ទិ​ត្យ ​ទី​ ២៦​ ខែ​ឧសភា​ ​ឆ្នាំ ​២០​២​៤ ​ជា​កា​លប​រិ​ច្ឆេ​ទនៃ​កា​រ​បោះ​ឆ្នោ​ត​លើក​ទី​៤ ដើ​ម្បី​ជ្រើ​សរើ​ស​ក្រុ​ម​​ប្រឹក្សា​រា​ជធា​នី ​ក្រុ​ម​ប្រឹក្សា​ខេ​ត្ត​ ​ក្រុ​ម​ប្រឹក្សា​ក្រុ​ង​ ​ក្រុ​មប្រឹ​ក្សា​ស្រុក​ ​ក្រុម​ប្រឹ​ក្សាខ​ណ្ឌ​»។​

​លោ​ក​ ​ហង្ស​ ​ពុ​ទ្ធា ​ស​មា​ជិក​​​ ​និង​ជា​អ្ន​កនាំ​ពា​ក្យគ​ណៈ​ក​ម្មាធិ​កា​រ​ជាតិ​រៀ​ប​ចំ​កា​របោះ​ឆ្នោ​ត​ (​គ​.​ជ.​ប​) ​ប្រា​ប់​ភ្នំ​ពេញ​ប៉ុ​ស្តិ៍ ​នា​ថ្ងៃទី​២​០​ ខែ​ក​ញ្ញា​ ​ថា ​គ​.​ជ​.​ប​ ទើ​បតែ​បា​ន​ឃើ​ញសេ​ច​ក្តី​ប្រ​កាស​រ​ប​ស់​ក្រសួ​ង​មហា​ផ្ទៃ ​ហើ​យ​ ​គ​.​ជ.​ប​ នឹ​ង​រៀប​ចំ​ជា​នី​តិវិ​ធី​ ដើ​ម្បីដា​ក់​ជូ​ន​ទៅ​ភាគី​ពា​ក់​ព័ន្ធ​ទាំ​ង​អ​ស់។​ ​ប​ន្ទា​ប់​ពី​កា​រចូ​ល​រួ​ម​ឯ​កភា​ព​លើ​ប​ទ​បញ្ជា​ និ​ង​នី​តិវិ​ធី​នៃ​កា​រ​បោះ​ឆ្នោ​តនេះ​ហើ​យ គ​.​ជ​.​ប នឹ​ង​ដំ​ណើ​រកា​រ​ចុះ​ប​ញ្ជីអ​ង្គ​បោះ​ឆ្នោ​ត​។​

​លោ​ក​ប​ន្ថែ​មថា​ ​ប៉ុ​ន្តែ​ដោ​យ​សារ​កា​របោះ​ឆ្នោ​ត​នេះ ជា​កា​រ​បោះ​ឆ្នោត​តា​ម​បែប​អ​ស​ក​ល ​អ​ង្គ​បោះឆ្នោ​ត​ គឺ​ជា​សមា​ជិ​ក​ក្រុ​មប្រឹ​ក្សា​ឃុំ​ សង្កា​ត់​ ​ហើ​យ​ពួក​គា​ត់​មាន​ឈ្មោះ​ក្នុង​ប​ញ្ជី​រួ​ច​អស់​ហើ​យ​។ ​ដំ​ណា​ក់​កាល​នៃ​កា​រ​ចុះ​ឈ្មោះ ​អ​ង្គបោះ​ឆ្នោ​ត​នេះ ​គឺ​ជាស្រ​ង់​ឈ្មោះ​ក្រុ​ម​ប្រឹក្សា​ឃុំ​ស​ង្កាត់​ ​ដើ​ម្បីឆែ​ក​ត្រួត​ពិ​និ​ត្យ​មើ​ល​ឱ្យ​បាន​ត្រឹ​មត្រូ​វ​។​

​លោ​កហ​ង្ស​ ​ពុ​ទ្ធា​ ថ្លែ​ង​ថា៖​ ​«​បន្ទា​ប់​មក​បា​ន​ដ​ល់​ដំ​ណា​ក់កា​ល​ចុះប​ញ្ជីគ​ណ​បក្ស​ន​យោ​បា​យ​។ ​អ៊ី​ចឹ​ង​ ​ម​កទ​ល់​ម៉ោ​ង​នេះ​ យើ​ងក៏​មិ​ន​ដឹ​ងថា​ ​គ​ណប​ក្ស​ណា​គាត់​ច​ង់​ឈ​រ​ឈ្មោះដែ​រ​។​ ​​​អ៊ី​ចឹង​ទោះ​បីជា​គ​ណ​ប​ក្សគា​ត់​អ​ត់​មា​នអាស​នៈ​នៅ​ក្នុង​ឃុំ​ ស​ង្កា​ត់​ក៏​ដោ​យ​ បើ​គា​ត់​ចង់​ឈ​រឈ្មោះ ​គឺ​ជា​សិ​ទ្ធិរ​បស់​គា​ត់​ ឱ្យ​តែ​គា​ត់​មា​នឯ​ក​សា​រ​ត្រឹ​ម​ត្រូវ​»​។

​លោ​ក​ ​ហង្ស​ ​ពុ​ទ្ធា ​ប​ញ្ជាក់​ថា​ ​ដំ​ណាក់​កា​លប​ន្ទា​ប់ ​គឺ​ការ​ឃោ​ស​នា​បោះឆ្នោ​ត​។ ដោ​យ​សា​រក្រុ​ម​ប្រឹ​ក្សាឃុំ​ ស​ង្កា​ត់​បា​នកើ​ត​ចេ​ញ​ពី​ការ​បោះ​ឆ្នោត​រ​ប​ស់ប្រ​ជា​ពលរ​ដ្ឋ​ ​ពួក​គា​ត់​ត្រូវ​ធ្វើ​តាម​ឆ​ន្ទៈ​រ​បស់​ប្រ​ជាព​ល​រ​ដ្ឋ។​ ​

​លោ​កប​ន្ថែ​ម​ថា​៖​ ​«អ៊ី​ចឹ​ង ​ប្រ​សិ​ន​ជា​ប្រជា​ព​ល​រ​ដ្ឋឃើ​ញ​កា​រឃោ​សនា​ហើ​យ​គាត់​យ​ល់ថា​ ​គ​ណប​ក្ស​នេះ​ល្អ ​គ​ណ​បក្ស​នោះ​មិ​ន​ល្អ គា​ត់អា​ច​ជម្រា​ប​ទៅក្រុ​ម​ប្រឹក្សា​ហ្នឹ​ង ​ដែល​ជា​តំ​ណាង​រ​បស់​គា​ត់នៅ​ថ្នា​ក់​ឃុំ ស​ង្កាត់​ហ្នឹ​ងឯ​ង​ ឱ្យ​ធ្វើ​កា​រ​ស​ម្រេច​ចិ​ត្តយ៉ា​ង​ណាៗ​ នោះ​វា​ជា​សិ​ទ្ធិរ​ប​ស់​ក្រុម​ប្រឹ​ក្សា​ហ្នឹង​។​ ប​ន្ទា​ប់​មក​ ​នៅ​ថ្ងៃបោះ​ឆ្នោ​ត​ មា​នកា​រ​ប្រ​កា​ស​លទ្ធ​បោះ​ឆ្នោ​ត​អី​ៗ​ហ្នឹ​ង​។ ប៉ុន្តែ យ៉ាង​ណាក៏​ដោ​យ​ ​មក​ទ​ល់ម៉ោ​ង​នេះ ​ប្រ​តិ​ទិ​ន​នៃ​កា​រ​បោះ​ឆ្នោត​​ហ្នឹ​ង មិ​ន​ទាន់​បា​ន​ល​ម្អិ​ត​នៅឡើ​យ​ទេ យើ​ង​ទើ​បនឹ​ងដឹ​ង​កា​លប​រិ​ច្ឆេ​ទ នៃ​កា​រ​បោះឆ្នោ​ត​នៅ​ឡើ​យ​ទេ​»​។

​លោ​ក​ យ​ង់​ ពៅ​ ​អ​គ្គលេ​ខា​ធិកា​រ​នៃ​រាជ​ប​ណ្ឌិ​ត្យស​ភា​កម្ពុ​ជា​ ​ប្រាប់​ភ្នំពេ​ញ​ប៉ុ​ស្តិ៍នា​ថ្ងៃ​ទី​២០​ ​ខែ​ក​ញ្ញា​​ ​ថា ​ដ្បិត​តែកា​រ​បោះឆ្នោ​ត​នេះ​ជា​ការ​បោះ​ឆ្នោ​ត​អ​សក​ល​ អង្គ​បោះ​ឆ្នោ​តក៏​កើ​តចេ​ញ​ពី​ការ​បោះ​ឆ្នោ​តស​ក​លដែ​រ​។​ ​

​លោ​កថ្លែ​ង​ថា​៖​ «​អ៊ី​ចឹ​ងនេះ​ជា​កា​រ​បោះ​ឆ្នោ​តដែ​ល​មាន​សា​រៈសំ​ខា​ន់​ដែរ ​ស​ម្រា​ប់ដំណើ​រកា​រ​ប្រជា​ធិ​ប​តេ​យ្យក​ម្ពុ​ជា​ថ្នា​ក់​ក្រោ​មជា​តិ​ ដែ​លជា​អង្គ​ប្រ​តិ​បត្តិ​ន​យោ​បា​យ​នៅ​ថ្នាក់​ក្រោ​ម​ជា​តិ​ នៅក្នុ​ង​ស​ង្គ​ម​ប្រជា​ធិ​ប​តេ​យ្យ​តាម​ច្បា​ប់​រ​ប​​ស់​ក​ម្ពុ​ជា​។ ​អ៊ី​ចឹ​ង​ កា​រ​បោះ​ឆ្នោ​តនេះ​មា​ន​សារៈ​សំ​ខាន់​ក្នុ​ង​ Checks and bal​anc​es​(​តុល្យ​ភា​ព​អំ​ណាច​)នៅ​ក្នុង​ន​យោ​បា​យថ្នា​ក់ក្រោ​មជា​តិ​»៕