ភ្នំពេញ:ពិភព​សិល្បៈនិង​ការ​អភិ​រក្ស​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​នៅក្នុង​ការ​តាំង​ពិព័រណ៍​អន​ឡាញ​ប្រភេទ3Dដែល​ហាក់​នាំ​អា​រម្មណ៍​អ្នក​ទស្សនា​ទៅ​កាន់​សាល​សារ​មន្ទីរ​ពិតៗ​។នៅក្នុង​សារមន្ទីរ​អន​ឡាញ​នេះ បង្ហាញ​ពី​ស្នា​ដៃ​របស់​សិល្ប​ករ​វ័យ​ក្មេង ២០រូប​តំណាង​ឱ្យ​រដ្ឋ​សមា​ជិក​អា​ស៊ាន​។​

​សិល្ប​ករ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​មជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់​ជីវចម្រុះ(ACB)ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​រង​ស្ដីពី​អ្នក​និទាន​រឿង​អាស៊ាន​វ័យក្មេ​ង(YAS) ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជីវ​ចម្រុះ​អាស៊ាន​-​សហ​ភាព​អឺរ៉ុប (AYBP)​។​

​សិល្ប​ករ​ទាំង​នេះដែល​មាន​សាវតារ​ខុសៗ​គ្នា ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្ស​ព្វផ្សាយ និង​ឧប​ករណ៍​ជា​ច្រើន​ រួមទាំង​ការ​ថតរូប ​ភាព​យន្ត គំនូរ ការ​តម្បាញ ថត​សំឡេង ផត​ឃែ​ស្ថ ​ការ​និទាន​រឿង​ទម្រង់​វែង​ កំណាព្យ និង​ការ​សម្តែង​ជា​រូបភាព​ ដើម្បី​បង្ហាញ​រឿង​រ៉ាវ​អំពី​ឧទ្យាន​បេតិក​ភណ្ឌ​អាស៊ាន​។

​លោក ​Marcial Amaro, Jr. ជំនួយ​ការ​លេខាធិកា​រ DENR ទទួល​បន្ទុក​គោល​នយោ​បាយផែន​ការ​សេស ​និង​គម្រោង​ជំនួយ​បរទេសនិង​ជានា​យក​ការិយា​ល័យ​គ្រប់​គ្រង​ជីវ​ចម្រុះបាន​កោត​សរសើរ​ចំពោះ​អ្នក​និទាន​រឿង​

អាស៊ាន​វ័យ​ក្មេង​ទាំង​នោះ​។​

​លោក​បាន​ឱ្យដឹង​ថា រឿង​រ៉ាវ​អភិរក្សដែល​ត្រូវបាន​ចង​ក្រង​ឡើង​តាម​រយៈ​មធ្យោ​បាយ​ផ្សេងៗ ដូចជា ការថត​រូប ការ​សរសេ​រ ការ​និយាយ​ជា​សា​ធារណៈ កា​រថត​វីដេអូ ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​ក្នុងការ​លើក​កម្ពស់​បេតិ​កភណ្ឌ​ធម្ម​ជាតិ និង​វប្ប​ធម៌​នៃ​តំបន់​របស់​ពួក​គេ​។​

​លោកAmaro បាន​ថ្លែង​ថា​៖«​អ្នក​មាន​វេទិកា​ដ៏​មាន​ឥទ្ធិ​ពល​ដែល​អាច​បង្កើន​ការ​យល់​ដឹងនិង​ផ្លាស់​ប្តូរ​សកម្ម​ភាព​នៃ​ទស្ស​និក​ជន​ផ្សេងៗ​ដើម្បី​ការពារ​ធម្ម​ជាតិ​»​។​

​ដោយ​មាន​ការគាំទ្រ​ពី​មជ្ឈ​មណ្ឌល​អា​ស៊ាន​សម្រាប់​ជីវ​ចម្រុះ(ACB) ប្រទេស​អាល្លឺ​ម៉ង់និង​សហ​ភាព​អឺរ៉ុប ការតាំង​ពិព័រណ៍​នេះ​បម្រើ​ជា​សក្ខី​ភាព​មួយ​ចំពោះ​សមត្ថ​ភាព​ច្នៃ​ប្រឌិត​របស់​យុវជន​ក្នុង​តំបន់​អា​ស៊ាននិង​ការយក​ចិត្តទុក​ដាក់រ​បស់​ពួក​គេ​ក្នុងកា​រ​អភិ​រក្ស​បេតិក​ភណ្ឌ​ធម្ម​ជាតិ និង​វប្ប​ធម៌​។​

​អ្នក​និទាន​រឿង​ដ៏​ប៉ិន​ប្រសប់​ទាំង១០នាក់​នា​ពេល​ថ្មីៗ​នេះបាន​បង្ហាញ​ស្នាដៃ​របស់​ពួកគេ​នៅឯ​វេទិកា​វីរបុរស​ជីវចម្រុះ​អា​ស៊ាន (ABH) នៅ​ទីក្រុង​ម៉ា​នីល ប្រទេស​ហ្វីលី​ពីន​។​

​លោកស្រី ​ថេ​រេ​សា មុន​ឌី អេស លីម នាយ​ក​ប្រតិបត្តិ​នៃ ACB បាន​សង្កត់​ធ្ងន់​លើ​តួនាទី​សំខាន់​របស់​យុវ​ជន​អាស៊ាន​ក្នុង​ការ​កសាង​អនាគ​ត​ដ៏​រឹងមាំ និង​និរន្តរភាព​។ លោកស្រី​បាន​ឱ្យដឹង​​ថា យុវជន​អាស៊ាន​ដែល​មាន​អាយុ​ពី ១៥ ទៅ ៣៥ឆ្នាំ ​មាន​ចំនួន​ជាង ៣៣ភាគ​រយ នៃ​ប្រជា​ជន​ក្នុង​តំបន់​។​

​លោក​ស្រី បាន​កត់​សម្គាល់​ថា​៖ «​យុវជន​ដែលមាន​អំណាច​ទាំង​នេះ​ប្រើ​សំឡេង និង​វេទិកា​របស់​ពួកគេ​ដើម្បី​តស៊ូ​មតិ​សម្រាប់​ការ​ការ​ពារ​បរិស្ថាន​។យើង​មាន​គោល​បំណង​លើក​ទឹកចិត្ត​អ្នក​ទំនាក់ទំ​នង​វ័យ​ក្មេង អ្នក​និទាន​រឿង អ្នក​បង្កើត​មាតិ​កា អ្នកកា​សែត និង​អ្នក​និពន្ធ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​កិច្ច​ការ​អភិរក្ស​ជីវចម្រុះ​បន្ដ​»​។​

​ក្នុងនោះ​មាន​សិល្បក​រ​ខ្មែរ​ដ៏​ឆ្នើម​លោក​ សេង រដ្ឋា ដែល​គម្រោង «​ឋាន​សួគ៌​សម្រាប់​ជីវ​ចម្រុះ​ ឧទ្យាន​ជាតិ​វីរ​ជ័យ​» បាន​ទាក់​ទាញ​ទស្ស​និក​ជន និង​ជា​គំ​រូពី​អំណាច​សិល្បៈ​ក្នុង​ការ​បង្ហាញ​សារ​អេកូឡូ​ស៊ី​។

​ឧទ្យាន​ជាតិ​វីរ​ជ័យ ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣៣​ ២៥០០ហិកតា និង​បាន​ចុះ​បញ្ជី​ជា​ឧទ្យាន​បេតិក​ភណ្ឌ​អា​ស៊ាន ជា​ឧទ្យាន​ជាតិ​ដ៏​ពិ​សេស​មួយ​នៅក្នុង​ជីវ​ចម្រុះ​របស់​កម្ពុជា​។​

​សិល្បៈ​រប​ស់លោក រដ្ឋា បាន​បង្ហាញ​ទេស​ភាព​យ៉ាង​ស្រស់​ស្អា​​ត​នៃ​រុក្ខជាតិនិង​សត្វ​ដ៏​សម្បូរ​បែប​របស់​ឧទ្យាន ខណៈ​កំពុង​តស៊ូ​មតិ​ដើម្បី​ការ​ពារ​វា​។​

​ជីវ​ចម្រុះ គឺជា​ពាក្យ​ដែល​តំណាង​ឱ្យ​ភាព​ចម្រុះ​នៃ​ជីវិត​ទាំងអ​ស់​នៅលើ​ផែនដី ​។នេះ​បើ​យោងតា​ម​ការរៀ​បរាប់រ​បស់ រដ្ឋា ដែល​និយាយ​អំពី​ភាព​យន្ត​ឯកសា​រ​របស់​គាត់​។​

​លោក​បាន​ឱ្យដឹង​ថា ជីវ​ចម្រុះ​គឺជា​ពាក្យ​តំណាង​ឱ្យ​ភាព​ចម្រុះ​គ្នា​នៃ​ជីវិត​ទាំង​អស់​នៅលើ​ផែនដី​។នេះ​ជា​ពាក្យ​សង្ខេប​យ៉ា​ងខ្លី តែ​ក្ដោប​ន័យ​យ៉ាង​ទូលំ​ទូលាយ​។ វា​តំណាង​ឱ្យ​ទីជម្រក​រាប់​ពាន់ តំណាង​ឱ្យ​ជីវិត​ផ្សេង​គ្នា​រាប់​លាន និង​រូប​រាង​នៃ​ភាវ​រស់​ផ្សេង​គ្នា​រាប់​កោដិ ​ស្ថិតនៅ​ក្នុង​ទី​កន្លែង​ផ្សេង​គ្នា​នៅលើ​សកល​លោក​។​

​លោក រ​ដ្ឋា បាន​និយាយ​​នៅក្នុង​វីដេអូ​របស់​លោក​ថា​៖ «​ឧទ្យាន​ជាតិ​វីរ​ជ័យចុះបញ្ជី​ដោយ​ព្រះរា​ជក្រឹត្យ​ចុះ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ គឺជា​ឧទ្យាន​ជាតិ​មួយ​ក្នុង​ចំណោម​ឧទ្យាន​ជាតិ​ចំនួន​២​ដែល​មាន​ឧទ្យាន​ជាតិ​ភ្នំ​បូក​គោ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ឧទ្យាន​បេតិក​ភណ្ឌ​អាស៊ាន​ នៅ​ថ្ងៃទី​១៨ ខែធ្នូ ​ឆ្នាំ​២០០៣»​។​

នៅ​ខាង​ឆ្វេង ប៉ាណូ 3D «​អំពី​ឧទ្យាន​បេតិក​ភណ្ឌ​អាស៊ាន(AHP)»ណែនាំ​ពី​សារៈសំ​ខាន់​នៃ​កំណប់​អេកូឡូ​ស៊ី​ទាំង​នេះ​។ នៅ​ខាង​ស្តាំ អ្នកទស្សនា​អាច​ស្វែង​យល់​ពី​ប្រវត្តិ​សង្ខេប​របស់​សិល្បករ​អា​ស៊ាន​វ័យក្មេង​ទាំង២០នាក់ ដែល​ម្នាក់​ៗ​បង្ហាញ​ពី​ទេព​កោ​សល្យ​ច្នៃ​ប្រឌិត​ក្នុង​តំបន់​។​

​នៅ​ពេល​ដែល​អ្នក​ទស្សនា​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ពិ​ព័រ​ណ៍​នោះ ពួកគេ​បាន​មើល​ឃើញ​ស្នាដៃ​ចម្រុះ​របស់​សិល្ប​ករ ​ដូច​ជា លោក ​រដ្ឋា ដែល​ស្ថិត​នៅ​លំដាប់​ទី២ ទៅ​តាម​លេខ​រៀង​នៃ​អក្ខរ​ក្រម​ប្រទេស​។

​ការ​តាំង​ពិព័រណ៍​នេះ​បាន​បញ្ចប់​ដោយ​ផ្នែក«​អំពី​មជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់​ជី​វចម្រុះ(ACB)»និង«​អរគុណ​ពិសេស​»ដ៏​ស្មោះ​ស្ម័គ្រ​ដែល​ផ្តល់​ឱ្យ​អ្នក​ទស្សនា​បាន​ដឹង​អំពី​គុណ​តម្លៃ​ជីវ​ចម្រុះ​ដ៏​សម្បូរបែប​របស់​អា​ស៊ាននិង​សិល្បករ​ដែល​លើក​កម្ពស់​បុព្វ​ហេតុ​របស់​វា​។​

​តាម​រយៈ​ការចូល​រួម​របស់​គាត់​ក្នុងការ​តាំង​ពិ​ព័រ​ណ៍ ABH Forum 3D លោក រដ្ឋា ផ្តល់​ឱកាស​ឱ្យ​ទស្សនិក​ជន​ទូទាំង​ពិភព​លោក​ពេញ​ចិត្ត​ចំពោះ​សម្រស់​ធម្មជាតិ​របស់​ប្រទេស​កម្ពុជានិង​ភាព​បន្ទាន់​នៃ​កា​រអភិរក្ស​វា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

​អ្នក​ស្រី ​សេ​លីន មូ​រី​ល​ឡូ មកពី​ YAS ប្រទេស​ហ្វីលី​ពីន បាន​ថ្លែង​ថា ​វេទិកា ABH គឺជា​បទ​ពិសោធន៍​ដ៏អស្ចារ្យ​ដើម្បី​ចែក​រំលែក​រឿង​រ៉ាវ​ប្លែកៗ​របស់​ពួកគេ ធ្វើកា​រ​ទាក់​ទង និង​រៀន​ពី ABH ក៏​ដូច​ជា​និស្សិត​ចូល​រួម​។​

​អ្នកស្រី​បានឱ្យ​ដឹងថា​៖«​ពី​មហា​សមុទ្រ​ដល់​ភ្នំ ពី​ផ្សិត​រហូតដ​ល់​មេ​ហ្គា​ហ្វា​ណា ជីវិត​របស់​យើង​ពឹង​ផ្អែក​លើ​ជីវចម្រុះ​។យើង​មិន​ដាច់ដោ​យឡែ​ក​ពី​ធម្មជាតិ​ទេ ហើយ​វា​សំខាន់​ណាស់​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​អភិរក្ស​ធម្ម​ជាតិ ព្រោះ​វា​មាន​ន័យថា តស៊ូ​មតិ​ដើម្បី​ជីវិត​របស់​យើង​ផ្ទាល់​។នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​លើក​ទឹកចិ​ត្ត​អ្នក​ប្រាស្រ័យ​ទាក់​ទង​នា​ពេល​អនា​គត​ដើម្បី​លើក​កម្ពស់ និង​បញ្ជ្រាប​ជីវ​ចម្រុះ​»​។​

​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​កម្មវិ​ធីYAS សូម​ចូលទៅ​​កាន់(https://​aybp.a​seanbiodiversity.org/yas/) និង​ទស្សនា​ពិព័រ​ណ៍ 3D តាម​តំណភ្ជាប់​នេះ https://stories​.aseanbi​odive​rsit​y.org/៕