កំពង់​ឆ្នាំង: អាជ្ញា​ធរ​ខេត្ដ​កំពង់​ឆ្នាំង​ សហ​ការ​ជា​មួយ​អង្គ​ការ JICA បាន​រៀបចំ​ផែន​ការ​ផ្សព្វ​ផ្សាយ​សុវត្ថិ​ភាព​ចរាចរណ៍ ​លើផ្លូវ​ជាតិ​លេខ ៥​ ដែល​ត​ភ្ជាប់​ពី​ព្រំដែន​ថៃ ​ទៅ​ព្រំដែន​វៀត​ណាម ​តាម​ផ្លូវ​ជាតិ​លេខ ​១ ដោយ​ឆ្លងកាត់ជាទី​ស្ពាន ​Tsubasa ឬ​ស្ពាន​អ្នក​លឿង​ដែល​ទទួល​បាន​ថវិកា និង​សាង​សង់​ពីរដ្ឋាភិ​បាល​ជប៉ុន​។​

​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​ទូលំ​ទូលាយ​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិ​ភាព​ចរាចរ​ណ៍​ផ្លូវគោក​រួមមាន​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គំនិត​ផ្តួច​ផ្តើម​អនុវត្ត​ច្បាប់យុទ្ធ​សាស្ត្រ​ជំរុញ​ដោយ​ទិន្ន​ន័យ​និង​កម្ម​វិធី​អប់រំ​។​

​លោក​ស្រី មឹន មាណ​វី រដ្ឋ​លេខាធិ​ការ​ក្រសួង​សា​ធារណ​ការ និង​​ដឹក​ជញ្ជូននិង​ជា​អគ្គ​លេខា​ធិ​ការ​គណៈ​កម្មាធិ​ការ​ជាតិ​សុ​វ​ត្ថិភា​ពចរាច​រណ៍ផ្លូវ​គោក​បាន​ថ្លែង​ថា ដើម្បី​លើក​កម្ពស់​សុវត្ថិ​ភាព​ចរាចរ​ណ៍​នៅតាម​ផ្លូវ​ជាតិ​លេខ​៥​ក្រុម​អាជ្ញា​ធរ​បាន​ផ្ដោត​លើ​ការ​អនុវត្ដ​ចំនួន៤ ​ចំណុច​ ដែល​ក្នុងនោះមា​ន​ការ​ពង្រឹង​សមត្ថ​ភាព​មន្ដ្រី​អនុវត្ដន៍​ច្បាប់​ចរាច​រណ៍និង​ការ​ប្រមូល​ទិន្ន​ន័យ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ជា​ដើម​។​

​លោក​ស្រី​បាន​ថ្លែង​ក្នុង​សិក្ខា​សាលា​ស្តីពី«​ការ​អភិវឌ្ឍ​មាតិ​កា​ចំណេះ​ដឹង​ច្បាប់​ចរាច​រណ៍​និង​សៀវភៅ​ផ្លាស់​ប្តូរ​ឥរិយា​បថ​»នៅ​មន្ទីរ​សាធា​រណ​ការ​និង​​ដឹក​ជញ្ជូន​ខេ​ត្តកំពង់​ឆ្នាំង ​កាល​ពីថ្ងៃទី​៣​ ខែតុលា ​ថា​៖«​បើ​យើង​អត់​ដឹង​ព័ត៌​មាន​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​យើង​ក៏​មិន​ដឹង​អំពី​វិធាន​ការ​ដែលត្រូវ​ដោះ​ស្រាយ​ដែរ​»​។

​លោក​ស្រី​ថា ការព​ង្រីក​យ៉ាង​ឆាប់​រហ័ស​នៃ​យាន​ជំនិះ​ដែល​ទាក់​ទង​នឹង​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​បណ្តាល​ឱ្យមាន​ការ​កើន​ឡើង​នូវ​គ្រោះ​ថ្នាក់​ចរាច​រណ៍​ធ្ងន់​ធ្ងរ​ជា​ពិសេស​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​។ជាការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែលមនុស្ស​ ៧៤ ភាគ​រយ ​ចំណោម​អ្នក​ជួប​គ្រោះ​ថ្នាក់​បាន​ស្លាប់​។​

​លោក​ស្រី​បាន​ឱ្យដឹង​ថា ថ្វីដ្បិត​តែ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​មិន​ទាន់​ថម​ថយ​គួ​រឱ្យកត់​សម្គាល់​ដោយ​ក្នុង​ឆ្នាំ​២០​១៩ មាន​មនុស្ស​ស្លាប់​ជាង​ ២​១០០ ​នាក់​។ ហេតុ​ដូច្នេះ​លោក​សខេងអតីត​រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ បាន​យក​ឆ្នាំ​២០២០​ ជា​ឆ្នាំ​រឹតប​ន្ដឹង​ខ្លាំង​ ដែល​នាំ​ឱ្យ​អត្រា​មរណ​ភាព​លើ​ដង​ផ្លូវ​ធ្លាក់​មក​ត្រឹម​រង្វង់ ​១​៧០០​ នាក់ ​ក្នុង ​១ ឆ្នាំ ​ថ្វីដ្បិត​តែ​យាន​យន្ដ​បន្ដ​កើន​ឡើង​ក៏​ដោយ​។

​លោក​ស្រីបាន​បញ្ជាក់​ថា​៖«​ផ្អែក​លើ​តួលេខ​ ១ ខែ​មុន [​ខែកញ្ញា​] នៅលើ​ផ្លូវជាតិ​លេខ៥ ​មាន​ស្លាប់​តែ ​៩​ នាក់ ក្រោយ​មាន​ការ​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​ ៤ ចំណុច​របស់ JICA ​នេះ​។

​លោក​ស្រី​បាន​ឱ្យដឹង​ថា ​ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរាច​រណ៍ក​ត្ដា​មនុស្ស​គឺជា​បញ្ហា​ធំជាង​គេដោយបើក​បរ​ល្បឿន​លឿនមា​ន៣៨​ភាគ​រយ​ ការ​មិន​គោរព​សិទ្ធិ​អាទិ​ភាព​២៥-២៦ ​ភាគ​រយ ការ​វ៉ា​ជែង​ជាង ​១០​ ភាគរ​យ​ និង​មានគ្រឿង​ស្រវឹង​ស្ថិតនៅ​ក្រោម ​១០ ​ភាគ​រយ​។

​លោក​ស្រី ​មាណវី បាន​បញ្ជាក់​ថា​៖ «​ចំពោះ​បញ្ហា​គ្រឿង​ស្រវឹង​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ប្រាកដ​ណាស់​យើង​មិន​អាច​ផ្លុំ​ជាតិ​អាល់​កុល​ លើ​សាក​សពបាន​ទេ​។ដូច្នេះ​តួលេខ​គ្រឿង​ស្រវឹង​អាច​ខ្ពស់ជា​ង​នេះ​ជាក់ស្ដែ​ង​»​។

​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន (JICA) គឺជា​​ដៃគូ​សកម្ម​ក្នុង​ការជំរុញ​ការអ​ភិវឌ្ឍ​ចាប់​តាំង​ពី​ឆ្នាំ២​០១៣ តាម​រយៈ«​គម្រោង​កែ​លម្អ​ផ្លូវ​ជាតិ​លេខ៥»​។​

​លោក​ ឈឹម ​ផល្លា ប្រធា​ន​នាយក​ដ្ឋាន​ផ្លូវ​ថ្នល់នៃ​ក្រសួង​សា​ធារណ​ការ​និង​ដឹក​ជញ្ជូន​បានថ្លែ​ង​ថា ផ្លូ​វ​ជាតិ​លេខ៥​ដែល​ជាស​រសៃ​ឈាម​​សំខាន់​​ត្រូវបាន​ពង្រីក​ពី ២ ទៅ ​​៤​​ គន្លង ជា​ប្រភេទ​ផ្លូវ ​highway កម្រាស់ ១៥ សង់ទី​ម៉ែត្រ​ដែល​បំពេញ​តាម​ស្តង់​ដា​អន្តរ​ជាតិ​សម្រាប់​គុណ​ភាពនិង​ភាព​ធន់​មាំ។​

​លោក​ថា ផ្លូវ​នេះ​ជា​សរសៃ​ឈាម​ដ៏​សំខាន់បំ​ផុត ​ដែល​ចំណាយ​អស់​ជាង ៦០០​ លាន​ដុល្លារ ហើយ​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុងកា​រ​បង្កើត​បណ្តាញ​ដឹក​ជញ្ជូន​ដ៏​រឹងមាំ​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជ​កម្ម​ទេសច​រណ៍និង​ការ​តភ្ជាប់​រួម​។

​លោក​ផល្លា​បាន​បន្ត​ថា​៖«​ក្រោម​គម្រោង​ជា​មួយ​រដ្ឋាភិ​បាល​ជប៉ុន​នេះ​ផ្លូវ​ជាតិ​លេខ​៥ត្រូវបាន​កសាង​រួចរាល់​ និង​ត្រៀម​បើក​សម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​នៅ​ចុងខែ​វិច្ឆិកា​នេះ​ថ្វី​ដ្បិត​តែ​នៅសល់​៣៦​គីឡូ​ម៉ែត្រ​ទៀតពី​បន្ទាយ​មាន​ជ័យ​ទៅ​ច្រក​ស្ទឹង​បត់​នៃ​ក្រុង​ប៉ោយ​ប៉ែត​»​។

​លោក​ស្រីមាណវីបាន​ឱ្យដឹង​ដែរថា ក្រោម​គម្រោង​កម្ចីស​ម្បទា​ន​ពី​រដ្ឋាភិ​បាល​ជប៉ុន​ចាប់ពី​ព្រែក​ក្ដាម​រហូត​ដល់​ក្រុប៉ោយប៉ែត​ខេត្ដ​បន្ទា​យមានជ័​យផ្លូវ​ដែ​ល​មានចម្ងា​យ ​៣៦៦ គី​ឡូម៉ែត្ រ​​នេះស្ថិត​ក្នុង​កម្រិត​ផ្កាយ ៣ ​ឬ​ផ្កាយ ​៤​​ដោយ​មាន​លក្ខ​ណ​ពិសេស​​លើ​ការក​សាង​ទ្រូង​ផ្លូវ​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​។

​លោក​ស្រីបន្ដ​ថា តាមរ​យៈ​គម្រោង​ធ្វើឱ្យ​​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ជំនួយ​រដ្ឋាភិ​បាល​ជប៉ុន​ក្រោម​កា​រអនុវ​ត្ត​ដោយ​អង្គការ​ JICA នេះ បាន​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាច​រណ៍​អស់ ៣២​ ភាគ​រយ​។​

​ទោះ​ជា​យ៉ាង​ណាការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធបា​នកើ​ត​ឡើង​ស្រប​គ្នា​​នឹងការ​ព្រួយ​បា​រម្ភ​ពី​គ្រោះថ្នាក់​​ចរាចរ​ណ៍​នៅ​តាម​ផ្លូវ​ជាតិ​លេខ៥​។​

​លោក ម៉ា​ណា ​ប៊ីអូ​ណូ ទីប្រឹក្សា​ JICA បាន​ឱ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍ​ន៍ផ្លូវជាតិ​លេខ៥ នេះ​មាន​រយៈ​ពេល​ ៣ ឆ្នាំ​ ដោយ​ចាប់​ផ្ដើម​ពី​ខែ​កុម្ភៈឆ្នាំ​២០២២ ​រហូត​ដល់​ដើម​ឆ្នាំ​២០២៥​។ ​លោក​បានបន្ដ​ថាគម្រោងនេះ ​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភា​ពរ​បស់​អង្គការ​ពាក់ព័​ន្ធ​ ក្នុងការ​ស្រាវ​ជ្រាវ​ និង​វិភាគ​សម្រាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ ​ស​មត្ថភា​ព​របស់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ សម្រាប់​វិស្វកម្ម​សុវត្ថិ​ភាព​ចរាច​រណ៍​ តាម​រយៈ​សកម្ម​ភាព​ក្នុង​តំបន់​សាក​ល្បង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​។​

​លោក​អូ​ណូ​និយាយ​ថា​៖ «​គម្រោ​ង3E-វិស្វ​កម្មការអ​នុវត្តនិង​ការអ​ប់រំ​មាន​សារៈ​សំខាន់​សម្រាប់​សុវត្ថិ​ភាព​ចរាច​រណ៍​»​។​

ការ​អប់រំ​​គឺ​ជា​សសរ​ស្ដម្ភ​នៃ​ការ​ផ្លាស់​ប្ដូរ​

លោក​ តុង បូរិទ្ធ​ អនុប្រ​ធាននា​យកដ្ឋាន​នៃ​ក្រសួង​អប់រំ​យុវ​ជន និង​កីឡាបាន​ថ្លែង​ថា ចំពោះ​បញ្ហា​សុវត្ថិភា​ព​ចរាច​រណ៍​ក្រសួង​អប់រំ បាន​ផ្ដោតលើ​​ការអប់​រំ​រយៈពេ​ល​យូរ​និង​ក្រុម​គោល​ដៅ​ដោយ​ចាប់​ផ្ដើម​ពី​ការស្ទង់​មតិ​នៅ​តាម​អនុ​វិទ្យា​ល័យ​ចំនួន​ ៨​នៅក្នុង​ខេត្ដ​កំពង់​ឆ្នាំង​។​

​លោក​បាន​ឱ្យ​ដឹងថា ​យោងតា​​ម​ទិន្ន​ន័យ​បាន​បង្ហា​ញថា​សិស្សានុ​សិស្ស​ទាំង ៨ ​អនុវិទ្យា​ល័យ​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ​៥៩ ភាគរយ ​ហើយ ​៧៧ ​ភាគ​រយ នៃ​ពួក​គេ​ស្ទើរតែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​​នៅលើ​​ផ្លូវជា​តិ​លេខ​៥​។

​លោក​បូរិទ្ធបាន​បញ្ជាក់​ថា​៖«​ការ​ស្ទើរ​តែ​ជួប​គ្រោះថ្នា​ក់​ចរាចរណ៍​នេះ​គឺជា​ហេតុកា​រណ៍​ព្រលឹង​ចុង​សក់​ដែល​សិស្សានុ​សិស្ស​​ហៀប​នឹង​ត្រូវ​យាន​យន្ដ​បុក»​។នៅក្នុង​សហ​គមន៍មន្ដ្រី​​ក្រសួង​អប់រំ​បាន​បញ្ចូល​ការអ​ប់រំ​អំពី​សុវត្ថិភាព​ច​រាច​រណ៍​នៅ​ថ្នាក់ប​ឋមសិ​ក្សា​តាមរ​យៈ​មុខវិ​ជ្ជា​សិក្សា​សង្គម​។

​លោក​បន្ដថា​​៖«​ក្រោម​កិច្ចសហ​ការ​ជាមួយ J​ICA នៅ​ថ្នាក់​អនុវិ​ទ្យាល័យ​នេះយើ​ង​ច្រើនតែ​ដាក់​មុខវិជ្ជា​ចរា​ចរណ៍​ទៅ​ក្នុង​សីលធ​ម៌​ពល​រដ្ឋ​វិទ្យា​»​។

​ជា​មួយ​គ្នានេះ​ លោក​បានសំណូ​ម​ពរ​ឱ្យ​មន្ទីរ​ពា​ក់ព័ន្ធ​ជាពិ​សេស JICA យក​ចិ​ត្ដ​ទុកដាក់​លើសិស្សា​នុ​សិស្ស​នៅ​តាម​សាលា​រៀ​នដែល​ទទួល​បាន​ការ​ឯកភាព​ពី​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​សាធា​រណ​ការ​និង​ដឹកជ​ញ្ជូន​និង​អ្នក​ស្រី​តំណាង​អង្គការ​ JICA មកពី​ប្រទេស​ជប៉ុន​។

​លោក ​បូរិទ្ធ បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ដ​តាំងពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​វិទ្យា​ល័យ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ណ៍នឹង​អាច​កាត់​បន្ថយ​គម្រោង​ដល់​កម្រិត​សូន្យ​»​។

​​គ​ម្រោង​នេះ​ផ្ដោត​លើ​ការផ្លា​ស់ប្ដូរ​ឥរិយា​បថ​ក្នុង​ចំណោ​ម​សិស្សានុ​សិស្ស​ក៏ដូចជា​ការចេញ​ផ្សាយ​សៀវភៅ​អប់រំ​បញ្ហា​ចរាច​រណ៍និង​ការ​អនុវត្ដ​វិធាន​ការ​ផ្សេងៗ​។

​លោក​បាន​ឱ្យដឹង​ថា សៀវ​ភៅ​ចំណេះ​ដឹង​ច្បាប់​ចរាច​រណ៍​សៀវ​ភៅ​ផ្លាស់​ប្ដូរ​ឥរិយាបថ​បាន​និងកំ​ពុង​កែ​សម្រួល​ ដើម្បី​ផ្ដល់​អត្ថ​ប្រយោ​ជន៍និង​ឥទ្ធិ​ពល​ល្អ​ជាង​មុន​។

​លោក ​បូរិទ្ធ​ បាន​ថ្លែងថា​៖ «​ការស​រសេរ​​សៀវភៅ​នេះ​អាច​ប្រើ​រយៈ​ពេល​​យូរ​ដែរ​។ក្រោយ​​ការបោះពុ​ម្ពគ្រូ​ៗ​នឹង​ប្រើ​ប្រាស់​សម្រាប់​បង្រៀន​សិស្ស​និង​អាច​ជា​សាធា​រណៈ​សម្រាប់​ជា​ចំណេះ​ដឹង​ដល់​ប្រជាព​លរ​ដ្ឋ​​»​។

​លោក​ស្រី មា​ណវី​ បាន​បង្ហាញ​សុ​ទិ​ដិ្ឋ​និយម​ថា​ដោយ​កុមារ​ទទួល​បាន​ការ​អប់រំ​តាំងពី​តូច​នៅតា​ម​សាលា​រៀនឥរិយា​បថ​របស់​ពួក​គេ​នឹង​កាន់​តែ​ល្អ​ចំពោះ​ការ​ប្រើ​ប្រាស់​​ផ្លូវ​ថ្នល់​។

​បច្ចុប្បន្ន​នេះ​យា​នយន្ដ​​ចុះបញ្ជី​មាន​ចំនួន​ជាង ៧ លាន ​គ្រឿង ដោ​យក្នុង​នោះ​ មា​ន​រថយន្ដ​ទាំង​តូច​និង​ធំ​ជាង​១លាន​​គ្រឿង​ខណៈ​ម៉ូតូ និង​រ៉ឺម៉ក​មាន​ប្រមាណ ៦ លាន​ គ្រឿង​​។ តួលេ​ខ​នេះ ​មាន​ការ​កើនឡើ​ង​ជាង ​៤០០ ​ភាគរ​យ​បើ​ធៀប​នឹង​ចំនួន​យាន​យន្ដ​កាល​ពី​ឆ្នាំ​២០១០​។

​លោក​ស្រី ​មាណវី​ បាន​ឱ្យដឹងថា​​៖«​កំណើន​នៃ​យាន​យ​ន្ដ​ដោយ​សា​រ​កត្ដា​សុខស​ន្ដិភាព​។នេះមិន​មែន​រាជរដ្ឋាភិ​បាល​ចេះ​តែ​អួត​​ទេ​៕