​ភ្នំពេញៈ​​ លោក ​លី ច័ន្ទ​តុលា ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ បានដា​ក់​ចេញ​ទិសដៅ​​ការងារ​ចម្បង​សម្រាប់​ឆ្នាំ​២០២៤​ ដោយ​ផ្តោត​លើ​​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ដើម្បី​លើកក​ម្ពស់​ឧត្តមភា​ព និង​កិត្យានុភា​ព​នៃ​វិជ្ជា​ជី​វៈមេធាវី និង​ជំរុញ​ដល់​សហ​ភាតា​ទាំង​អស់​ចូល​រួម​ឱ្យបាន​សកម្ម​ក្នុង​កិច្ច​ការ​រួម​របស់​គណៈ​មេ​ធាវី​។

​លោក ​លី ច័​ន្ទ ​តុលា បា​នលើក​ឡើង​បែបនេះ​ ក្នុង​ពិ​ធី​បិទ​មហាស​ន្និបាត​គណៈមេ​ធាវីនៃ​ព្រះរា​ជាណាចក្រ​កម្ពុជា លើក​ទី​២៨​ ដែល​ធ្វើ​ឡើង​នៅ​អគារ ​D នៃ​មជ្ឈមណ្ឌ​ល​សន្និបាត ​និង​ពិព័រ​ណ៍​អន្តរជាតិ​ជ្រោយ​ចង្វា​រ នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែតុលា​ ឆ្នាំ​២០២៣​។

​លោក​បាន​ឱ្យដឹ​ងថា ​ទិសដៅ​ការងារ​ទី​១​ក្នុង​ឆ្នាំ​២០២៤ គឺ សិ​ក្សា​ស្រាវជ្រាវ​និង​ពិភាក្សា​លើ​ការប​ង្កើត​យន្ត​ការ​ផ្តល់​សេវា​ប​ទាន​ការី​ក្នុង​ក្រប​ខ័ណ្ឌ​គ​ណៈមេធាវី​ដល់​​សាធារណ​ជន ដើម្បី​ពង្រីក​សេវាកម្ម​​របស់​វិជ្ជាជីវ​មេធាវី​ ដែល​ការងា​រនឹង​ធ្វើ​ឡើង​ស្រប​គ្នា​ជាមួយ​ការ​យក​ចិត្តទុ​កដាក់រ​បស់​ប្រមុខ​រាជរ​ដ្ឋាភិបា​ល ក៏ដូច​ជា​ក្រសួងយុ​ត្តិធ​ម៌ ក្នុងការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុ​លាកា​រ​។

​លោក​ថ្លែងថា​​៖«​កិច្ច​ការងារ​នេះ​យើង​ធ្វើ​ស្របគ្នា​​ជាមួយ​នឹង​​ការយកចិ​ត្តទុ​កដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​មហា​បវ​រធិបតី​ ហ៊ុន ​ម៉ា​ណែ​ត ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ក៏ដូច​ជារ​បស់​ឯកឧត្ត​ម​ កើត​ រិ​ទ្ធ​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ ទាក់ទ​ង​នឹង​ការ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​»​។

​លោក​បន្ថែមថា​ ក្រៅពី​ការងារ​ចម្បង​នេះ​នៅមាន​ទិសដៅ​​ការងារ​សំខាន់​ចំនួន​ ១៤​ ទៀត​ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤​ ក្នុង​នោះ​មាន ការ​បន្ត​យកចិ​ត្តទុក​ដាក់​ដល់​សុខ​ទុក្ខ និង​សុ​ខុមាល​ភាព​របស់​មេធា​វី​ដែលមាន​​វ័យចាស់ ​ការបង្កើត​កម្មវិធី​ជួយ​ដល់​មេធាវី​វ័យ​ក្មេង ដែល​ទើប​ចេញ​ប្រកប​វិជ្ជា​ជី​វៈក្រោម​៣ឆ្នាំ​។ បន្ត​រួម​ចំណែក​ជាមួយ​រាជរដ្ឋា​ភិបា​ល​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាកា​រ​។ សហ​ការ​​ជាមួយ​ក្រសួងម​ហាផ្ទៃ​ ដើម្បី​ពង្រឹង​ការអ​នុវត្ត​ការងារ​របស់​មេធាវី​ប្រចាំ​រដ្ឋ​បាល​រាជធា​នី​ខេត្ត និង​ដាក់ឱ្យអ​នុវត្ត​​គម្រោង​មេធាវី​ដល់​មូល​ដ្ឋាន​ដើម្បី​ផ្សព្វផ្សា​យ​ពី​តួនាទី​​របស់​មេធា​វី និង​ប​ញ្ជ្រាប​ចំណេះដឹង​​ផ្លូវច្បាប់​ជូន មេភូ​មិ ​អាជ្ញាធរ​ឃុំ​សង្កាត់ និង​អាជ្ញាធ​រ​ក្រុង​ស្រុក​ ខណ្ឌ ជាដើ​ម​ផងដែ​រ​។

​លោក​ថ្លែងថា​៖«​ខ្ញុំ​​សូម​ប្តេជ្ញាចិ​ត្ត​បន្ត​ខិតខំ​ប្រឹងប្រែ​ង​ជម្នះ​រាល់​ឧប​សគ្គ​ក្នុងការ​អនុវត្ត​គោលន​យោបា​យ​​និង​បេ​សកកម្ម​ និង​ទិស​ដៅ​កា​រ​ងា​រ ដែល​បាន​ដាក់ចេ​ញ​សម្រាប់​ដឹក​នាំ​គណៈមេ​ធាវីដើម្បី​សម្រេច​ឱ្យបាន​លទ្ធ

ផ​ល​ថ្មី និង​ដើម្បី​លើក​កម្ពស់ ​ឧត្ត​មភាព កិត្យា​នុភា​ព​នៃ​វិ​ជ្ជាជី​វ​មេធាវី ព​ង្រឹង​សាម​គ្គី​ភាព​ផ្ទៃក្នុ​ង ​សេចក្តី​ថ្លៃថ្នូរ និង​ក្រម​សីលធ​ម៌​មេធាវី​ ពិសេស​ធានា​ឱ្យបាន​ផលប្រ​យោ​ជន៍​របស់​មេធា​វី និង​ការ​ទទួ​លស្គា​ល់​តួនាទី​មេធាវី​ក្នុ​ងស​ង្គម​»​។

​ក្នុង​ពិធី​នោះ លោក ​លី ​ច័ន្ទ​តុលា បា​នស្នើ​ដល់​សហ​ភាតា​ទាំងអស់​​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​កិច្ច​ការរួម​របស់​គណៈ​មេធាវី ​តាមរ​យៈ​ការ​ចូល​រួម​សរ​សេរ​អត្ថ​បទ​សម្រាប់​បោះពុ​ម្ពផ្សា​យ​ក្នុង​ព្រឹត្តិ​បត្រ​មេធាវី​ កា​រស្ម័គ្រ​ចិត្ត​ការពារ​ក្តី​ជនក្រីក្រ​ ចូលរួម​ក្នុង​គណៈ​កម្ម​ការ​ជំនាញ​របស់​គណៈ​មេធា​វី និ​ង​ការស្ម័​គ្រចិ​ត្ត​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្ម​វិធី​នានា របស់​គណៈ​មេធា​វី​។

​លោកឧបនាយ​ករដ្ឋមន្ត្រី​ កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ ថ្លែ​ងថា ក្នុង​ស្ថាន​ភាព​ប្រ​ពៃណី​ប្រជាជ​ន​កម្ពុជា និង​ស្ថាន​ភាព​ប្រព័​ន្ធតុ​លាកា​រ​ប​ច្ចុប្បន្ន កម្ពុ​ជាមាន​ភាពចាំ​បាច់​ក្នុងការ​រៀបចំ​ក្រប​ខ័ណ្ឌ​ច្បាប់​ដើម្បី​រៀបចំ​យន្តការ​ថ្នាក់ជា​តិ​មួយ​ទាក់ទ​ង​ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុ​លា​ការ ​ដែល​នឹង​ជួយ​ផ្តល់​ផលប្រ​យោជន៍​ចំនួន​៣​ធំ ទី​១​-កាត់ប​ន្ថយ​ការក​កស្ទះ​សំណុំរឿង​នៅ​តុលាការ​ ទី​២-​ជួយ​បង្ខិត​សេវា​​ដោះ​ស្រាយ​វិវាទ​នោះ​ឱ្យខិត​ទៅជិត​ប្រជាព​ល​រដ្ឋ​ក្នុង​មូល​ដ្ឋា​ន ដែលមាន​​ក្រុម​ចល័ត​ដើម្បី​ជួយ​សម្រុះស​ម្រួល​ក្នុង​មូល​ដ្ឋាន​ និង​ត្រូវ​ធ្វើ​ឱ្យបាន​លឿន​បំផុត​។ ចំណែក​ទី​៣​-បង្កើ​តបាន​នូវ​ស្មារតី​សន្តិ​ភាព​និយម​ ភាព​សុ​ខដុមរ​មនា​ក្នុង​សហគ​ម​ន៍ ដែលជា​លទ្ធផល​នៃ​ការ​ពន្លត់ភ្លើ​ង​វិវាទ​ឱ្យ​បាន​ឆាប់​ក្នុង​មូលដ្ឋា​ន​។​

​លោក​ថ្លែង​ថា​៖«​ផ្អែកទៅ​លើ​​ផលប្រ​យោជន៍​ និង​ស្ថានភា​ព​បច្ចុប្បន្ន​នៅ​​កម្ពុជា សម្តេ​ច​ប្រមុខ​រាជ​រដ្ឋាភិ​បាល​បាន​សម្រេច​ឱ្យ​រៀបចំ​យន្តកា​រ​​ថ្នាក់ជា​តិ គឺ​អាជ្ញា​ធរ​ជាតិដោះ​ស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធតុ​លាកា​រ ដែល​ទៅ​បំពេញប​ន្ថែម​យន្តការ​ដែ​លមាន​ស្រាប់​»​។

​លោក​បញ្ជាក់​ថា ព្រះ​រាជ​ក្រឹត្យ​នោះ​បាន​បង្កើត​នូវ​របប​គតិយុត្ត​​មួយ​ដែល​ខុសពី​អ្វី ដែ​ល​ធ្លាប់មា​ន​ក្នុងការ​សម្រុះស​ម្រួល​ដោះស្រាយ​​វិវាទ គឺ​កំណត់ហេ​តុ​ព្រម​ព្រៀង​បញ្ចប់​វិ​វាទ ដែល​​ធ្វើឡើង​នៅ​ចំពោះ​មុខ​មន្ត្រី​សម្រុះស​ម្រួល​វិវាទ នឹង​ទទួ​លបាន​តម្លៃ​ជា​ភ័ស្តុតា​ង​មួយ​ដ៏​រឹង​មាំ ​ហើយ​កំណត់​ហេតុ​នោះ នឹងមាន​​អានុភា​ព​ដូច​កំណ​ត់ហេតុ​សះជា​ ឬ​សាល​ក្រម​ស្ថាពរ​របស់​តុលា​ការ​ដែរ។

​លោក​ថ្លែង​ថា​៖«​មាន​តែ​វិធី​នេះ​ទេ​ ដែល​យើង​អាច​ដោះ​ស្រាយ​វិវាទ​បាន​ ហើយ​វិវាទ​នោះ​វា​អត់​លាប់​រើឡើង​វិញ​»​។​

​ថ្លែង​ក្នុង​ពិធី​បើក​មហា​ស​ន្និបាត​នោះ លោក លីវ សុ​វណ្ណា អគ្គលេ​ខា​ធិការ​គណៈ​មេធាវី នៃ​ព្រះរា​ជា​ណា​ចក្រ​​កម្ពុជា​ បានឱ្យដឹង​ថា លទ្ធ​ផល​ការងា​រ​ក្នុង​រ​យៈពេល​១​ឆ្នាំកន្ល​ងមក​របស់​គ​ណៈ​មេធាវី​កម្ពុជា ក្នុ​ង​ការ​ជួយ​ប្រជាព​លរដ្ឋ​ក្រីក្រ​ដោះស្រា​យ​វិវាទ​ដោយ​ឥ​ត​គិ​តថ្លៃ​​ គណៈ​​មេធាវី​បាន​ចាត់តាំ​ង​មេធាវី​ជួយ​ការពារ​ក្តី​ជន​ក្រីក្រ​បាន​ចំនួន ៥ ​៨០៦សំណុំរឿងដែ​លមាន​ជន​ក្រីក្រ​ចំនួន​ជាង៩​​ពាន់​នាក់ ​ក្នុង​នោះ​ស្ត្រី​ចំនួន​ជាង​៧០០​នាក់ ​និង​កុមារ​ចំនួន​ជិត​៣ ០០០​នាក់​។ បន្ថែម​លើ​នោះ ​គ​ណៈមេធាវី​បាន​ពិគ្រោះ​យោ​បល់​ផ្នែក​ច្បាប់​ជូន​ជន​ក្រី​ក្រ ក​ម្មករ​ កម្មការិ​នី និង​សាធា​រណ​ជន បាន​ចំនួន​ ៧៩៦​រឿង​៕