
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»។ រូបថត សហការី
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី ទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមន្ទីរពេទ្យដែលធំជាងគេបំផុត ដោយមានគ្រែ សម្រាប់អ្នកជំងឺសរុបចំនួន ៩ ៤៩៦ គ្រែ និងមានអគារសរុបចំនួន ១១ លើផ្ទៃដីទំហំ ៧៥ ៨០០ ម៉ែត្រការ៉េ ដែលក្នុងនោះ មានទាំងអគាររដ្ឋបាល និងផ្គត់ផ្គង់, អគារស្នាក់នៅសម្រាប់បុគ្គលិក, អគារសម្រាកព្យាបាលកម្រិតធ្ងន់ និងសង្គ្រោះបន្ទាន់, អគារព្យាបាលជំងឺកម្រិតស្រាល, និងអគារបច្ចេកទេស។

អ្នកដំណើរឆ្លងកាត់មុខអគារ CSX នៅសង្កាត់វត្តភ្នំ។ហ៊ាន រង្សី
ប្រភពដដែលបានឱ្យដឹងទៀតថា អគារទាំងនេះក៏បានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺ ដែលជួយឱ្យការផ្តល់សេវាព្យាបាលកាន់តែប្រសើរផងដែរ៕

អគារទីស្នាក់ការអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហុង មិនា

បុគ្គលិក JMAS កំពុងហ្វឹកហ្វឺនមន្ត្រីស៊ីម៉ាក់អំពីរបៀបបន្សាបគ្រាប់បែក MK82។ រូបថត JMAS

គ្រាប់ស្វាយចន្ទី ជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនដែលត្រូវនាំចេញក្នុងខែមករា។ ហុង មិនា