ភ្នំពេញៈ លោ​ក​​ ​សែ​ម​​ ​សុ​វណ្ណ​នី​ ​អគ្គ​នា​យ​ក​ម​ជ្ឈ​មណ្ឌ​ល​ជា​តិ​​រ​ក្សា​សន្តិ​ភា​​ព ​(NPMEC)​ បាន​ស្នើសុំ​អគ្គលេ​ខា​ធិ​កា​រ​​អង្គកា​រ​ស​​​ហប្រ​ជា​ជា​តិ ​(​អ​.​​ស​.ប​)​ ផ្ត​ល់​វគ្គ​ហ្វឹ​ក​ហ្វឺន ​អ​ប់​រំ ​និ​ងផ្សព្វផ្សា​​យប​ន្ថែម​ ​ស្តី​អំ​ពីច្បា​ប់​កា​រ​ពា​រជ​ន​ស៊ី​វិ​ល ​ស្រ្តី​ ​និ​ង​កុ​មា​រ​​ ​ដល់​ក​ង​​ក​​ម្លាំ​​​ងមុ​ន​ច​ល័​តទៅ​តំ​ប​ន់​បេស​ក​ក​ម្ម​​ដើ​ម្បី​ព​ង្រីក​ចំ​ណេះ​ដឹង​ដល់​កង​ក​ម្លាំ​ងឱ្យ​កា​ន់តែ​ទូ​លំទូ​លា​យ។​​​​

កា​រ​ស្នើ​រ​ប​ស់​លោ​ក​ សែ​ម​ ​សុ​វ​ណ្ណនី​ ​ដូ​ចនេះ​​ ធ្វើ​ឡើ​​ងក្នុ​ង​​ឱ​កា​ស​​​ដែល​​លោ​ក​ស្រី​ Jane Frence​s​ ​Conno​r​s ​ឧប​កា​រី​អ​គ្គ​លេខា​ធិ​កា​​រអ​ង្គ​កា​រ​ស​ហ​ប្រ​ជាជា​តិ ​បាន​​ចូ​ល​ជួប​ពិ​ភា​ក្សាកា​រ​ងា​រ​​ អំ​ពី​អា​ណ​ត្តិ​អ្នក​ត​ស៊ូម​តិ​សិ​ទ្ធិ​ជន​រ​ង​គ្រោះ​(​Vi​c​ti​m​s​’ ​R​i​g​ht​s​ A​d​v​o​ca​t​e​)​ ​ស្តីពី​កា​រ​កេ​ងប្រ​វ័​ញ្ច​ផ្លូវ​ភេ​ទ​,​ កា​រ​រំ​លោ​ភបំ​ពា​ន​ ​និ​ង​ការ​បៀ​​តបៀ​ន​ផ្លូ​​វ​ភេ​ទ ​កា​លពី​ថ្ងៃទី ៣១ ខែតុលា ​ឆ្នាំ​២​០២​៣​។​

​កិ​ច្ច​ពិ​ភាក្សា​នេះ​​ធ្វើ​ឡើ​ង​ ​ដើ​ម្បី​ស្វែ​​ង​យ​ល់ពី​ម​ធ្យោ​បា​យ​ផ្សេ​ង​ៗស​ម្រា​ប់កិ​ច្ច​ស​ហ​កា​រក្នុ​ង​កា​រ​បង្កា​រ​ ​និង​កា​រឆ្លើ​យ​ត​ប​ ​រួ​មទាំ​ង​ព​ង្រឹ​ង​​ប​ន្ថែម​នូ​វ​ភា​ពជា​ដៃ​គូ​​រវា​ង​អ​​ង្គ​កា​រ​សហ​ប្រ​ជា​ជាតិ​ ​និ​ង​ម​ជ្ឈម​​ណ្ឌ​ល​ជា​តិរ​ក្សា​ស​ន្តិ​ភា​ព​។​​

​យោ​ង​តា​ម​​ហ្វេស​ប៊ុ​ក​រប​ស់​ម​ជ្ឈម​ណ្ឌ​ល​ជា​តិរ​ក្សា​សន្តិ​ភា​ព​​​លោក ​សែម​ ​សុ​វ​ណ្ណ​នី ​បា​នលើ​កឡើ​ង​​​ថា ​គ្រ​ប់​កង​ក​ម្លាំ​ងរ​ក្សា​ស​​​ន្តិ​​​ភា​ព ​តែ​ង​ទ​ទួ​លបា​ន​កា​រ​ហ្វឹ​ក​ហា​ត់មុ​ន​ពេ​លច​ល័​ត​ លើ​ប្រ​ធាន​ប​ទពាក់ព័​ន្ធ​នឹ​ងកា​រ​រំលោ​ភ ​និង​កា​រ​កេ​ងប្រ​វ័​​ញ្ចផ្លូ​វ​ភេ​ទជា​​ដើ​ម​។

​​លោ​ក​បា​ន​ប​ន្ត​ថា​៖​ ​«ក​ម្ពុ​ជា​ ​បា​ន​ប​ញ្ជូន​ក​ម្លាំ​ង​នារី​នៅ​តំ​ប​ន់បេ​ស​ក​កម្ម​រ​ហូ​ត​ដល់​ ​៤​៧​ភា​គរ​យ​ ​នៅសា​ធា​រណ​រ​ដ្ឋ​ស៊ូ​ដង់​ខា​​​ង​ត្បូ​ង,​ ​៤​៨ ​ភា​គ​រ​យ​ ​នៅសា​ធា​រ​ណរ​ដ្ឋ​ម៉ាលី​ ​និង​មា​នមេ​ប​ញ្ជាកា​រ​ជា​នារី​ ​នៅ​សា​ធា​រ​ណរ​ដ្ឋ​អា​ហ្រ្វិ​​ក​កណ្តា​ល​ផ​ង​ដែ​រ​។ ​កា​រ​តាំ​​​ងចិ​ត្ត​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ នឹ​ង​​បញ្ជូ​ន​កម្លាំ​ង​នា​រី​ឱ្យបា​ន​លើ​ស ​២​០​ភា​គ​រ​យ​ ខ​ណៈ​ប​ច្ចុ​ប្ប​ន្ន ​ក​ម្ពុជា​ ​ទ​ទួល​បា​​នលេ​ខ​រៀង​ទី​១០​ លើ​១​២​៣​ប្រទេ​ស​ក្នុង​ការ​ប​រិ​ច្ចាគ​ក​ង​កម្លាំ​ង​ ​និង​លេ​ខ​ ១​ ក្នុ​​ងអា​ស៊ា​ន​»​។​

​ឆ្លៀ​ត​​​ក្នុង​ឱ​កាស​នោះដែ​រ ​លោ​ក​ ​សែ​ម ​សុ​វ​ណ្ណ​​នី ​បាន​ស្នើ​សុំ​ដល់​ ​អ​.ស​.​ប​ ផ្តល់វគ្គហ្វឹ​កហ្វឺ​ន​ ​អប់​រំ​ ​និង​ផ្ស​ព្វ​ផ្សាយ​ប​ន្ថែម​ ​ស្តីអំ​​​ពី​ច្បាប់​កា​រ​ពា​រ​ជន​ស៊ី​វិ​ល ស្រ្តី និ​ង​កុ​មារ​ដ​ល់​ក​ង​ក​ម្លាំង​មុ​ន​ចល័​ត​ទៅតំ​ប​ន់​បេស​ក​កម្ម​ដើម្បី​ព​ង្រី​ក​ចំ​ណេះដឹ​ង​​ដល់​កង​កម្លាំ​ង​ឱ្យកា​​​ន់​តែ​ទូលំ​ទូ​លា​យ​។​​

​ជា​ការ​ឆ្លើ​យ​ត​ប​ លោ​ក​ស្រី​ Ja​ne Frences C​on​no​r​s ​រី​ក​រា​យ​ចំពោះ​សំ​ណើរ​ប​ស់​​លោក ​សែ​ម ​សុ​វ​ណ្ណ​នី ​ទោះបីជា​កា​ត​ព្វកិ​ច្ច​លោ​​ក​ស្រី​ គឺ​ផ្តោ​ត​ទៅ​លើកា​រ​ប​ណ្តុះ​ប​ណ្តា​លក​ង​ក​ម្លាំង​ឱ្យ​ដឹ​ងពីក្រ​ម​សីល​ធ​ម៌ស្ត​ង់​ដា​​ ជាពិសេ​ស​ផល​ប៉ះពា​ល់​ដែ​ល​កើ​តមា​នលើ​ស្រ្តី ​និ​ង​កុមា​រ​ក៏​ដោ​យតែ​លោ​ក​ស្រី​ ​នឹ​ងនាំ​យ​ក​សំ​ណើនេះ​​​​រា​យកា​រ​ណ៍ជូ​ន​ថ្នា​ក់​ដឹក​នាំ​ ​និ​ង​ជូនដំ​ណឹង​មក​ក​ម្ពុជា​វិញ នា​ពេល​ក្រោយ​។​

ទា​ក់​ទ​ង​នឹង​កា​រ​ហ្វឹក​ហ្វឺ​ន​ និង​អប់​រំ​បន្ថែ​ម​នេះ​ លោ​ក​ ​អំ​ សំ​អា​ត ​នា​យ​កទ​ទួលប​ន្ទុ​កចា​ត់​ការទូ​ទៅ​​នៃ​​​អង្គ​ការ​លី​កា​ដូ​ នៅ​ថ្ងៃ​ទី​​១​ ​ខែវិ​ច្ឆិ​កា​​ ​បា​ន​ប​ង្ហាញ​កា​​រ​​​​គាំទ្រ​ចំ​ពោះ​ក​ម្ពុជា​ដែល​បា​នស្នើ​​​ដល់​អ​ង្គកា​រ​ស​ហប្រ​ជាជា​តិ​ ​ស្តី​ពី​ការផ្តល់​វគ្គ​ហ្វឹកហ្វឺន​ អំពី​ច្បាប់​កា​រពា​រ​ជ​ន​ស៊ីវិ​ល​ ស្រ្តី​ ​និ​​ង​​កុ​មា​រ ​ដ​ល់​ក​ង​កម្លាំង​កម្ពុ​​ជា ​មុ​ន​ច​ល័​ត​​ទៅ​តំ​បន់​បេ​ស​ក​កម្ម​ ​នៅក្រៅប្រ​ទេស​​ស្ថិត​ក្រោ​ម​​ឆ​ត្រ ​អង្គ​ការសហ​ប្រជា​ជា​តិ ​គឺ​ជា​​រឿង​ល្អ​។ ​

​លោក​ ​អំ ​សំអា​ត​ ​បាន​ថ្លែ​ង​ថា៖​«​នៅពេល​ដែ​លពួ​ក​គា​ត់បា​នយ​ល់​ដឹង​នូវ​បញ្ហា​នេះ​ច្រើ​ន​ នោះ​​​គឺកាន់តែ​ល្អប្រសើរ ​ក្នុង​កា​រ​ជួ​យ​​​នៅ​ពេល​ដែ​​ល​កង​​ក​ម្លាំង​រប​ស់​យើ​ងបំពេ​ញ​បេស​ក​ក​ម្ម​ក្រោម​ឆត្រ​អ​ង្គ​ការ​ស​ហ​ប្រជាជាតិ​នៅតា​ម​បណ្តា​ប្រ​ទេស​ផ្សេ​ង​​ៗ​។ ​កា​រ​ប​ណ្តុះ​​ប​ណ្តាល​ប​ន្ថែម​ដ​ល់ក​ង​កម្លាំ​ង ​កា​ន់​តែមា​នភា​ពល្អ​ប្រសើរ ​និងប្រ​សិទ្ធ​ភាព​ប​ន្ថែម​ទៀ​ត​​ ក្នុ​ងកា​រ​អនុ​វ​ត្ត​តួនាទីនិងភា​រ​កិច្ច​នេះ»​។​

​សូម​ប​ញ្ជាក់​ថា​ អ្ន​ក​តស៊ូ​​មតិ​កា​រពា​រ​ជន​រ​ង​គ្រោះ(VRA) គឺជាអាណ​ត្តិ ​ដែល​ ​អ​.ស​.​ប ​និ​ងបុ​គ្គ​លិ​កពា​ក់​ព័ន្ធ​ដា​ក់​ចេញ​​ក្នុង​កា​​​ត​ព្វកិ​ច្ច​លើក​ក​ម្ពស់​សំ​ឡេ​ងជ​នរ​ង​គ្រោះ​នៃកា​រ​កេ​ងប្រ​វ័​ញ្ច​ផ្លូវ​ភេទ​ ​និ​ងកា​រ​រំ​លោ​ភ​បំពា​ន​ ​លើ​ក​កម្ព​ស់​គោ​លន​យោ​បា​យ​រប​ស់អ​គ្គ​លេខា​ធិ​កា​រ ក្នុ​ង​ការ​ដា​ក់សិ​ទ្ធិ ​និ​ង​សេច​ក្តីថ្លៃ​ថ្នូ​រ​រប​ស់​ពួក​គេ​នៅជួ​រ​មុខ​នៃ​សក​ម្មភា​ព​ពា​ក់​ព័​ន្ធរ​ប​ស់ អ.ស.​​ប ​ដើ​ម្បី​ទប់​ស្កា​ត់ ​និ​ងឆ្លើ​យ​ត​បចំ​ពោះ​កំ​ហុ​សទាំ​ង​នោះ​៕