
មន្រ្តីជាន់ខ្ពស់កម្ពុជា៖ ទោះមានវិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែក្រុមការងារពុះពាររហូតបញ្ចប់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយជោគជ័យ។ រូបថត សហការី
រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក តឹករ៉េត សំរេច បានលើកឡើងថា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ និងផលវិបាកជាច្រើនក្នុងដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបក៏ដោយ ប៉ុន្តែក្រុមការងារទាំងអស់បានពុះពារ ដោះស្រាយជាមួយគ្នា រហូតទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានលើកឡើងបែបនេះ ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ គឺបានចប់សព្វគ្រប់ ហើយនេះគឺជាការពិនិត្យបញ្ចប់គម្រោង មុនការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពលោកនាយរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

អាមេរិកអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ក្នុងគ្រាអាសន្ន ដែលជាវ៉ាក់សាំងទី៣ បន្ទាប់ពី Pfizer/BioNTech និង Morderna។ រូបថត AFP
លោកបញ្ជាក់ផងដែរថា៖«ទៅអនាគត យើងមិនត្រឹមតែមានអាកាសយានដ្ឋានខ្នាតអន្តរជាតិនោះទេ យើងនឹងមានទីក្រុងរណបទំនើបនៅតំបន់ជុំវិញអាកាសយានដ្ឋាន ដែលនឹងក្លាយទៅជាតំបន់ទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលនេះ គឺជាមោទនភាពដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា»។
បើតាមលោក តឹករេត សំរេច គម្រោងធំៗចំនួនពីរ បានចាប់ផ្តើមចរចា ក្នុងពេលដំណាលគ្នា ១ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ និងទី២ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ គម្រោងទាំងពីរនេះ មិនអាចធ្វើដំណាលគ្នាបាន។
លោកបន្តថា៖«ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងចិន បានពិភាក្សានិងសម្រេចជ្រើសរើសយកក្រុមហ៊ុនពីខេត្តយូណាន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ និងបានប្រគល់ការងារសាងសង់ឱ្យគណៈកម្មការតម្រង់ទិស»។
ជាមួយគ្នានេះ លោក Lu Wie ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអនុវត្តគម្រោង ក៏បានថ្លែងអំណរគុណដល់គណៈកម្មការតម្រង់ទិស និងក្រុមការងារទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការគ្នាបានយ៉ាងល្អ ដែលជំរុញឱ្យគម្រោងនេះសម្រេចជោគជ័យ និងស្នើសុំបន្តការគាំទ្រលើគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនាពេលខាងមុខ៕

កម្លាំងនៃកងទ័ពរំដោះប្រជាជនចិន (PLA) និងរថក្រោះជាច្រើនគ្រឿងនៅក្នុងអំឡុងធ្វើសមយុទ្ធយោធានៅតាមបណ្តោយព្រំដែនឥណ្ឌា-ចិន។ AFP

អគារស្នាក់ការសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ។