ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសក្នុងរយៈពេល ២ ថ្ងៃនេះបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់រហូតដល់ ១៥ នាក់ និងរងរបួសធ្ងន់ ស្រាល ៤៦ នាក់។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ១៦ ខែវិច្ឆិកា បានកើតឡើងចំនួន ៩ លើក (យប់ ៣ លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦ នាក់ (ស្រី ៣ នាក់) រងរបួសសរុប ១៤ នាក់ (ស្រី ៣ នាក់), រងរបួសធ្ងន់ ១១ នាក់ (ស្រី ៣ នាក់) រងរបួសស្រាល ៣ នាក់ និងមិនពាក់មួកសុវត្ថិភាព ១២ នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះរួមមានល្មើសល្បឿន ៤ លើក (ស្លាប់ ២ នាក់) មិនប្រកាន់ស្តាំ ៤ លើក (ស្លាប់ ៤ នាក់) និងបត់/គ្រោះថ្នាក់ ១ លើក។
ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១៥ ខែវិច្ឆិកា បានកើតឡើងចំនួន ១២ លើក (យប់ ៩ លើក) បណ្តាលឱ្យមនុស្សស្លាប់ ៩ នាក់ (ស្រី ២ នាក់) រងរបួសសរុប ២១ នាក់ (ស្រី ១៣ នាក់) ក្នុងនោះរងរបួសធ្ងន់ ៦ នាក់ (ស្រី ៣ នាក់) រងរបួសស្រាល ១៥ នាក់ (ស្រី ១០ នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន ៤ លើក ស្លាប់ ២ នាក់ មិនប្រកាន់ស្តាំ ១ លើក ស្លាប់ ១ នាក់ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៣ លើកស្លាប់ ៤ នាក់បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ១ លើកស្លាប់ ២ នាក់៕