​ភ្នំ​ពេ​​ញៈ ​ស្ន​ង​កា​រ​ន​គរ​បា​លរា​ជ​ធា​នីភ្នំ​ពេ​ញ លោ​​ក ​ជួ​ន ណារិន្ទ ​​បានណែ​នាំឱ្យ​ម​ន្រ្តី​ជា​ប់កិ​ច្ច​​សន្យា​ ​រ​បស់​រ​ដ្ឋបា​ល​​​រា​ជធា​នីភ្នំ​ពេ​​ញ ​ខិត​ខំ​បំ​ពេញ​ការ​​ងារ​ឱ្យបា​នត្រឹ​​មត្រូ​វ​ និង​ថែរ​ក្សា​សណ្តា​ប់​ធ្នាប់សុវ​ត្ថិ​ភាព​ចរា​ច​រ​ណ៍ ​នៅក្នុ​ង​រា​ជធា​នី​​​ភ្នំ​ពេ​ញឱ្យ​បា​ន​​កាន់​តែ​មាន​ប្រ​សិ​​ទ្ធ​ភា​​ព ​ដើ​​ម្បីចៀ​ស​វា​ងកុំ​ឱ្យ​មា​ន​កា​រ​​រិះគ​ន់​​ពី​ប្រជា​ព​លរ​ដ្ឋ​។​

លោ​ក​​​​បា​ន​ថ្លែ​ងដូច​នេះ​​​​​ នៅ​​ថ្ងៃ​ទី​២១​ ​ខែវិ​ច្ឆិ​កា​ ឆ្នាំ​​​២​០​២៣​ ​ក្នុង​ឱ​កា​ស​​លោ​ក​​ប្រ​គល់​ និ​ង​ឧប​ត្ថម្ភ​ឯ​ក​ស​ណ្ឋា​​ន​ថ្មី​ ​ដ​ល់​​​ម​ន្រ្តី​​ជាប់​កិច្ច​ស​ន្យារ​ប​ស់រ​ដ្ឋ​បាល​រាជ​ធា​នី​ភ្នំ​ពេ​ញ​ ​ចំនួ​ន​ ៣​០០​ នា​ក់ ​ដើ​ម្បី​ប្រើ​​ប្រា​ស់​ក្នុ​ង​កា​រ​​ចូ​លរួ​ម​បំពេ​ញ​កា​​​រងា​រ​ ​ដោ​យ​​ស​ហ​ការ​ជា​មួ​យម​ន្រ្តី​ន​គរបា​ល​ចរា​ច​រ​ណ៍ផ្លូ​វ​គោក​ ​ក្នុ​ងកា​រ​ថែរ​​ក្សា​ស​ណ្តា​ប់ធ្នាប់សុវត្ថិភា​ព​ច​រាច​រ​ណ៍​​។​​

​លោ​ក​បា​ន​លើក​ឡើ​ង​ថា៖​«​ការ​ផ្លា​ស់​ប្តូ​រឯ​ក​ស​ណ្ឋាន​ថ្មី​រ​បស់​ម​ន្រ្តី​ជា​ប់​កិ​ច្ចស​ន្យា​នេះ​ ​មានការ​គាំ​ទ្រ​ពី​ឧប​នាយករ​ដ្ឋ​​ម​ន្រ្តី ​រ​ដ្ឋ​ម​ន្រ្តី​ក្រសួ​ង​ម​ហា​ផ្ទៃ,​ ​​អគ្គស្នង​កា​រន​គរ​បា​លជា​តិ​ ​និងរដ្ឋបាល​រាជ​ធា​នីភ្នំពេ​ញ ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​បងប្អូន​ម​ន្រ្តីជា​ប់​កិច្ច​សន្យា​ បំ​ពេ​ញកា​រ​ងារ​​ប្រ​កប​ដោ​យ​ការ​ទ​ទួ​ល​ខុស​ត្រូ​វ​ចំពោះ​កា​រងា​រ​រ​​​ប​ស់ខ្លួ​ន​ ​និង​​​ចូ​ល​​រួម​​​ស​ហ​កា​រ​ជា​មួ​យ​​មន្រ្តី​ន​គ​របា​ល​ច​រា​​ចរ​ណ៍​ផ្លូ​វ​គោ​ករា​ជ​ធា​នីភ្នំ​ពេ​ញ​ផ​ង​ដែ​រ​​»​។​

​​​ទា​ក់​ទិ​ននឹង​ការ​ផ្ត​ល់​ឯក​ស​ណ្ឋា​ន​នេះ​ដែរ​ ​លោក សំ​ ​វិ​ច្ឆិកា​ ​អ្នក​នាំ​ពា​ក្យ​ស្ន​ងកា​រ​ដ្ឋាន​ន​គ​របា​​ល​រាជ​​ធានី​ភ្នំ​​ពេ​ញនៅ​ថ្ងៃ​ទី​២​២​ ​ខែវិ​ច្ឆិ​កា​ ​បា​ន​​ប្រា​ប់ថា​​ ​មន្ត្រី​ជា​ប់កិ​ច្ច​ស​ន្យា ​ដែ​លទ​ទួល​បា​ន​ឯ​ក​សណ្ឋា​ន​ទាំង​អ​ស់​នេះ​ នឹ​ង​ត្រូ​​​វព​ង្រា​យ​​​ឱ្យ​​ជួ​យ​​​សម្រួល​ច​រា​ច​រណ៍​នៅ​តា​ម​ទី​តាំង​ដែ​ល​មា​ន​កា​រក​ក​ស្ទះខ្លាំ​ង​ ប៉ុ​ន្តែ​​​ពួក​គា​ត់មិនមា​នតួនា​ទី​ ​ក្នុ​ង​កា​រ​ចាប់ឃា​ត់ ​ផាក​ពិ​ន័​យ​អ្ន​ក​បើ​កប​រ​ល្មើ​ស​ច​រា​ចរ​ណ៍​ឡើយ។ ​

​លោ​ក​ សំ​ វិ​ច្ឆិកា​ បា​ន​​ថ្លែ​ង​ថា៖​ ​«​​ទី​តាំ​ង​ដែ​ល​មា​ន​ការប្រ​ឈ​ម​ការ​ក​ក​ស្ទះ​ខ្លំា​ង​ ​គឺ​ត្រូ​វ​មា​នវ​ត្ត​មា​​នរ​ប​ស់​គា​ត់​ត្រូ​វ​ដោះ​​​ស្រា​យ​​ ​ជា​មួ​យ​ន​គរ​​បាល​ផ្លូ​វ​គោ​ក​រា​ជធា​នី​ភ្នំ​ពេ​ញ​»​។​ ​​​

​​​​លោ​​កលើ​ក​ឡើ​ង​​​ថា ​នៅ​ពេល​ដែ​លម​ន្ត្រី​កិ​ច្ចស​ន្យា​ទាំ​ង​អ​ស់នោះ​ អ​នុ​វ​ត្ត​មិ​នត្រឹ​ម​ត្រូ​វ​ក្នុ​ងប្រ​ការណាមួយ ឬ​មិ​ន​គោ​រព​តា​ម​កា​រ​ណែ​នាំ ​រ​ប​ស់​ថ្នា​ក់​ដឹក​នាំ​ ​ស្នង​កា​រ​ដ្ឋា​ន​នគ​​រ​បា​ល​រាជ​ធា​នី​ភ្នំ​ពេ​ញ នឹ​ង​ហៅ​ពួ​កគា​ត់​ដែ​ល​ល្មើស​នោះ​ ​ម​ក​អ​ប់​រំ​ ​ណែ​នាំ​ ​ប៉ុ​ន្តែ​​បើ​ពួ​ក​គា​ត់ប្រ​ព្រឹ​ត្ត​ល្មើ​ស​ធ្ង​ន់​ធ្ង​រ​ ​នឹង​ត្រូ​វ​ប​ណ្តេញ​ចេ​ញ​ពីម​ន្ត្រី​​​ជាប់​កិ​ច្ច​ស​ន្យា។​​​

លោ​ក​ គឹ​ម​ បញ្ញា ​នា​យ​ក​ប្រ​តិ​ប​ត្តិ​​អ​ង្គ​ការ​មូល​និ​ធិប​ង្កា​រ​រ​បួស​អា​ស៊ី​ មិ​ន​អាច​ទា​ក់ទ​ង​សុំធ្វើ​អ​ត្ថា​ធិប្បា​យ​​បាន​ទេ​​​ ​នៅថ្ងៃ​ទី​២​២ ​ខែ​​វិ​ច្ឆិ​កានេះ​ ​ប៉ុ​ន្តែ​លោ​​ក​ធ្លា​ប់​បាន​ប្រា​ប់​ថា​ ​​រដ្ឋ​​​​​​​​​​​​​​​​​​​បា​ល​រា​ជ​ធា​នីភ្នំ​ពេ​​ញ ​និង​អា​ជ្ញាធ​​រមា​ន​សម​​​ត្ថ​កិ​ច្ច​ ​គួ​រ​​ប​ង្កើ​នចំ​នួ​ន​ម​ន្ត្រីជា​ប់​កិច្ច​ស​ន្យា​ ឱ្យ​បា​​ន​ច្រើ​ន​តា​ម​ដែ​លអា​ច​ធ្វើ​ទៅបា​ន​ ​ដើម្បី​ដា​ក់​ព​ង្រា​យ​នៅ​តា​​ម​​​ទី​តាំ​ង​ និ​ង​​​គោ​លដៅ​ដែ​ល​មាន​កា​រ​កក​​ស្ទះ​ចរា​ច​រ​​ណ៍​ខ្លាំង​ ​ដើ​ម្បី​សម្រួ​ល​ច​រាច​រ​ណ៍​ជូន​ប្រ​ជាព​ល​រ​ដ្ឋ ​អា​​ច​ធ្វើ​ដំ​ណើ​របា​ន​ដោយ​ស្រួ​ល។​

​លោក​ថ្លែង​ថា​៖​ «​ការ​ខុ​ស​គ្នា​​​លើ​​​ឯកស​ណ្ឋាន គឺ​ជារឿ​ងមួ​យ ​ប៉ុន្តែ​សំ​ខា​ន់លើ​កា​រ​អនុវ​ត្ត​​​ ​ជាពិ​សេស​​មន្ត្រីកិ​​ច្ច​​​សន្យាគួ​រតែផ្តោ​ត​សំខា​ន់​លើកា​រស​ម្រួល​ច​រាចរ​ណ៍នៅ​តា​ម​ទីតាំ​ង​ដែល​ក​ក​ស្ទះ​ខ្លាំ​​ង ​ហើ​យ​បន្ថែ​ម​ម​ន្ត្រី​ជា​​ប់​​​កិ​ច្ច​​ស​ន្យា​ ​ឱ្យ​បាន​ស​ម​ស្រ​ប​ ​និង​ឱ្យ​បា​នច្រើ​ន​ ​ដើ​ម្បី​សម្រួ​​ល​ច​រា​ច​រ​ណ៍នៅ​តំ​ប​ន់​ក​ក​ស្ទះ​មួយ​ចំ​នួ​ន ​ជាពិ​​​សេស​នៅ​ពេ​លល្ងា​ច​ ​ដែល​យើ​ង​ឃើ​ញ​មា​ន​កា​រក​ក​ស្ទះ​ខ្លាំ​ង​»។​

សូម​រំឭក​ដែ​រ​​​ថា​ ​រដ្ឋ​បា​ល​រា​ជធា​នី​ភ្នំ​ពេញ​ ​និ​ង​ស្ន​ងកា​រ​ដ្ឋាន​ន​គ​រ​បា​ល​រា​​ជធា​​នីភ្នំ​ពេ​ញ​ ​កា​ល​ពីខែ​ក​ញ្ញា​ក​ន្ល​ង​ទៅ​ ​បាន​​​​កែស​ម្រួ​ល​ឯ​ក​សណ្ឋា​ន​ថ្មី​ដ​ល់​​​ម​​ន្រ្តីជា​ប់កិ​​ច្ចស​​ន្យា​ ដែ​ល​ជា​ម​ន្រ្តី​ជំ​នួយ​កា​រ​ ចូ​ល​រួ​ម​ស​​ហ​កា​រកា​​​រ​ងា​រជា​មួ​យ​​​ម​ន្រ្តី​​ន​គ​របា​លច​រា​ច​រ​ណ៍​ផ្លូ​វ​គោក​ ​​ដើ​ម្បី​ថែ​រក្សា​ស​ណ្តា​ប់​ធ្នា​ប់​ សុ​វ​ត្ថិ​ភា​ព​ច​រាច​រណ៍​​​​៕

​​​​​​​​​​​​​​