​ភ្នំពេ​ញៈ ​ក្រ​សួង​ឧ​ស្សាហ​កម្ម​ ​វិទ្យា​សា​ស្ត្រ​ បច្ចេ​ក​វិ​ទ្យា ​និ​ង​នវា​នុវ​ត្ត​ន៍ ​នាថ្ងៃ​ទី២១​ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០​២​៣ បា​ន​រៀ​បចំ​សិ​ក្ខា​សាលា​​​ប្រ​ចាំឆ្នាំ​ស្តី​ពី​“​ការ​យ​ល់​ដឹ​ងពី​​ការ​ប្រើប្រា​ស់ស​ញ្ញា​នានា​ ក្នុ​ង​វិស័​យក​ម្ម​ន្តសា​លស​ហ​គ្រា​សធុ​នតូ​ច ​និង​ម​ធ្យម​ និ​ង​សិ​ប្ប​ក​ម្ម​នៅក​ម្ពុ​ជា”​ ​ដើ​ម្បី​គាំ​ទ្រ​ដ​ល់វិ​ស័​យឯ​ក​ជន ​ក្នុ​ងការ​លើក​ក​​ម្ពស់​ស្ត​ង់​ដាផ​លិត​ផ​លប​ង្កើ​នភា​ព​ប្រ​កួត​ប្រជែ​ង ​និង​ព​ង្រី​កទី​ផ្សា​រ​។

​សិ​ក្ខា​សាលា​នេះ​ ប្រ​ព្រឹត្ត​ទៅក្រោ​ម​អធិ​ប​តី​ភាព ​រដ្ឋ​ម​ន្ត្រីក្រ​សួ​ងឧស្សា​ហ​ក​ម្ម វិ​ទ្យា​សា​ស្ត្រ ប​ច្ចេ​ក​វិ​ទ្យា ​និង​ន​វានុ​វ​ត្ត​ន៍​ លោក ​ហែ​ម​ ​វណ្ណ​​​ឌី​​ ​ដោ​យ​មាន​កា​រចូ​ល​រួម​ទាំ​ងផ្ទាល់ និ​ង​តាម​​រយៈប្រព័ន្ធ​អ​ន​ឡាញ​ ពីតំណាងស​ភាពា​ណិ​ជ្ជ​កម្ម​​កម្ពុជា​ សហ​ព័ន្ធ​សមា​គមធុរកិច្ច​ ​សហ​គ្រាស​ធុ​ន​តូច​ និ​ង​មធ្យ​ម ​និង​ម្ចាស់​សិប្ប​ក​ម្ម​​ប្រ​មាណ​​ជា ​៧០០​នាក់​។​ 

សិក្ខាសា​លានេះ​ត្រូ​វ​បាន​ធ្វើ​ឡើង​ក្នុ​ងគោ​ល​បំណ​ង​ផ្សព្វ​ផ្សា​យ ​នឹ​ង​​បញ្ជ្រាប​​ចំណេះដឹ​​​ងឱ្យ​កា​ន់​​តែ​ទូលំ​ទូ​លាយ​​​ប​ន្ថែ​ម​​​ទៀត​​​ពីកា​រ​ប្រើប្រា​ស់​ស​ញ្ញានា​នា​​លើវិ​​ស័​យក​ម្ម​ន្ត​សាល​ ​សហ​គ្រា​ស​ធុន​តូ​ច និ​ង​មធ្យ​ម​ និ​ង​សិប្ប​ក​ម្ម​នៅក​ម្ពុ​ជា ​ជូ​ន​ចំពោះ​បណ្តា​ក្រុមហ៊ុន​ ​ស​ហគ្រា​ស​ដែល​ផ​លិ​​តផលិ​ត​ផល​នៅក្នុង​ប្រ​ទេស​កម្ពុ​ជា​​។ ​

លើ​សពី​នោះ​ ​វា​ក៏​​​ជាវេទិកា​មួ​យ​​ ស​​​ម្រា​ប់​​​ម្ចា​​ស់​​ស​ហ​គ្រា​សស្វែ​ង​​យ​ល់​ពី​អ​ត្ថ​ប្រយោ​ជ​ន៍​នៃកា​រ​អនុ​​លោ​​មតា​ម​ស្តង់​ដា ​និង​កា​រស្នើ​សុំ​សញ្ញា​នា​នា​បិ​ទ​លើផ​លិ​​តផ​ល​របស់​ខ្លួ​ន​។​ ​នេះ​បើយោ​ង​តាម​ក្រ​សួង​ឧ​ស្សា​ហ​ក​ម្ម​នៅ​ថ្ងៃទី​២​២​ ​ខែ​វិច្ឆិ​កា​​។​ ​

​លោ​ករ​ដ្ឋ​ម​ន្ត្រីបា​ន​លើ​ក​​ឡើ​ង​ក្នុង​​ក​​ម្ម​វិធី​​បើក​សិក្សា​សា​លានោះ​ថា៖​ «ក្រ​សួង​មា​ន​ស​ម​ត្ថ​កិ​ច្ច​ ​រួ​មចំ​ណែ​កធា​នា​សុ​វ​ត្ថិ​ភាព​នៃ​ផ​លិ​ត​ផ​ល ​ដោ​យត្រូ​វ​ត្រួត​ពិ​និ​ត្យ ​និ​ងផ្ត​ល់​ជូន​នូ​វ​ស​ញ្ញា​នានា​ ដើ​ម្បី​បញ្ជា​ក់​ពីផ​លិ​តផ​ល​មាន​ស្ត​ង់​ដា ​​ឬ​មាន​គុ​ណភា​ព​សម្រា​ប់​សហ​គ្រា​ស​ធុន​តូ​ច​​ និ​ងម​ធ្យ​ម និ​ង​សិ​ប្បក​ម្ម ពិ​សេ​សស​ហ​គ្រា​សស្ថិ​ត​ក្នុង​វិស័​យក​ម្ម​ន្ត​សា​ល និ​ង​ផលិ​ត​កម្ម​»។​ ​

​ក្រ​សួ​ងបា​ន​ប​ញ្ជាក់​ថា ​ស​ញ្ញា​នានា​ដែ​ល​ក្រសួ​ង​ផ្តល់​ជូ​ន​វិស័​យ​ឯក​ជ​ន​មា​ន​ដូច​ជា​៖​​ ស​ញ្ញា​ពាក់​ព័​ន្ធ​នឹង​​ស្តង់ដា ​ស​ញ្ញា​​ពាក់​ព័​ន្ធនឹ​ង​​​​មា​ត្រា​​សាស្ត្រ​​​ សញ្ញា​ពាក់ព័ន្ធនឹ​ងគោ​ល​ការ​ណ៍​«ស​៥» ​ស​​ញ្ញាពា​ក់ព័​ន្ធនឹ​ងឧ​ស្សហ​កម្ម​បៃ​តង​​​ ​និង​ស​ញ្ញាពា​ក់​ព័ន្ធនឹ​ង​​កា​រចុះ​ប​​​ញ្ជី​ផលិ​ត​​​ផ​ល​«​ច​បផ​»ជាដើ​ម​។​ ស​ញ្ញា​ទាំង​នេះ​មាន​សា​រៈសំ​ខា​ន់​ ប៉ុ​ន្តែ​កា​រយ​ល់​អំ​ពី​សញ្ញា​ទាំ​ង​​នេះ​នៅ​មាន​​​ក​ម្រិ​ត​​នៅ​​​ឡើ​យ ក្នុ​ង​​ចំ​ណោម​​ម្ចា​ស់​ស​​ហគ្រា​ស។​ 

​លោ​ក ហេ​ង​ ​សុខ​គ​ង់ ​រ​ដ្ឋលេ​ខា​ធិកា​រ​ក្រសួង​ឧស្សាហកម្ម​ និង​ជាអ្នក​សម្រប​សម្រួល​សិក្ខាសាលានេះ​ ក៏បាន​លើក​ឡើង​ផង​ដែរថា សម្រាប់​ស​ហគ្រា​ស​ដែ​លមា​ន​លទ្ធ​ភា​ព​ទ​ទួ​លបា​ន​​​សញ្ញា​ទាំ​ងនេះ​ផ​លិ​តផ​ល​រ​បស់​​​ពួ​ក​គា​ត់​​ នឹ​ង​​ងា​យ​​ច​រា​ច​រណ៍​​​លើ​​​ទី​ផ្សា​រក្នុ​ង​ស្រុ​ក​ពិ​សេ​ស​ក្នុង​ផ្សា​រទំ​នើ​ប ​ឬ​ទី​ផ្សារ​អ​នឡា​ញ​ ដែ​ល​ក្រសួ​ង​ស្ថាប័​ន​បាន​រៀ​ប​ចំ។​ លើ​ស​ពី​នោះ ​​​ផ​លិត​ផ​ល​​​ទាំ​​ង​​​នោះ​ក៏អា​ច​មា​នល​ទ្ធ​ភា​ពនាំ​ចេ​ញ​ទៅកា​ន់​ទីផ្សា​រ​ក្នុ​ង​តំ​បន់​ និ​ងទី​ផ្សា​រក្នុ​ង​ពិភ​ព​លោក​បា​ន​ទៀ​តផ​ង​។

​ក្នុ​ង​កិច្ច​ខិ​ត​ខំប្រឹ​ង​ប្រែ​ងគាំ​ទ្រ​វិស័​យ​ឯក​ជ​ន ​ក្រ​សួ​ងឧ​ស្សា​ហ​កម្ម​ វិ​ទ្យាសា​ស្ត្រ​ បច្ចេ​ក​វិ​ទ្យា និ​ង​នវា​នុវ​ត្ត​ន៍ ​បា​ន​ធ្វើកា​រ​សម្រួ​ល​ ​បញ្ចុះ​​​តម្លៃ​ ​និ​ងច្រ​បា​ច់ប​ញ្ចូ​ល​សេវា​សា​ធារ​ណៈ​មួយ​ចំ​នួន​។ ក្នុង​នោះ​រួមមាន​ការ​បន្ទាប​តម្លៃ​សេវា​ក្នុង​កម្រិត​សម​ស្រប​ចំនួន​ ៥៦​ សេវា ការ​បំ​ប្រួម​​រ​យៈពេ​លផ្ត​ល់​សេវា​ឆា​ប់​ជា​ង​មុ​នចំ​នួន ​១​៩​៩ សេ​វា​ កា​រ​ប​ង្កើ​ន​រយៈ​ពេល​សុពលភាព​នៃ​សេវា​ចំនួន ​៤៩ សេវា និង​ការ​លុប​ចោល​សេវា​ចំនួន ​១៦​ សេវា​ ផង​ដែរ​។​ ក្រសួង​ក៏កំពុងតែ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​ និង​បន្ត​ដាក់​សេវា​កម្ម​ភា​គ​​ច្រើន​រប​ស់​ខ្លួ​នតា​ម​ប្រ​ព័ន្ធ​អ៊ី​ន​ធឺ​ណិត​៕