ភ្នំពេញៈ នៅក្នុង​ការប្រណាំង​ទូក​នា​ថ្ងៃ​ដំបូង ទី​ ២៦ ខែវិច្ឆិកា ​ឆ្នាំ ២០២៣ មាន​ទូក​សរុប​ចំនួន ១៦៦​ គូ ដែល​ក្នុងនោះ​មាន​ផ្នែក​ទូក​អុំ នារី​ខ្នាត​អន្តរជាតិ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ ទូក​អុំ​បុរស ទូក​អុំ​បុរស គូ​ពិសេស និង​ផ្នែក​ទូក​ចែវ​។

ចំពោះ​ចំនួន​កីឡាករ កីឡាការិនី ចូលរួម​សរុប ២០ ៤១៧ នាក់​។ ក្នុង​ចំនួន​នេះ​គឺមាន​ទូក​អុំ​បុរស ១៥៨​ ទូក ចែវ​បុរស ៤២​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ១៣៤​ ទូក (​ទូក​ខ្នាត​អន្តរជាតិ​នារី ២​ ទូក​) កម្លាំង​អុំ​បុរស ១៦ ៤៨៧ នាក់ (​កម្លាំង​អុំ​នារី ៨៧​នាក់​) កម្លាំង​ត្រៀម​បុរស ២ ៧៦៥ នាក់ និង​កម្លាំង​ត្រៀម​នារី ៧៨​ នាក់​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។​

នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​ ២០២៣ ​រយៈពេល ​៣​ ថ្ងៃ (​ថ្ងៃទី ​២៦ ដល់ ២៨)​មាន​ទូក​ទាំងអស់ សរុប ៣៣៨​ ទូក​។ ថ្ងៃអាទិត្យ​ ទី ​២៦ វិច្ឆិកា​នេះ ជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​៕​