​ភ្នំពេញៈ លោ​ក​ ស ​សុខា​ ​ឧប​នា​យក​រ​ដ្ឋម​ន្ត្រី​ និងជា​រ​ដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហាផ្ទៃ​ ​បា​នលើ​កឡើ​ង​ថា ​ផែ​ន​កា​រ ​១​០​ឆ្នាំរ​ប​ស់​រ​ដ្ឋាភិ​បា​ល ​ដែល​ច​ង់​កាត់​បន្ថ​យ​ទំហំ​គ្រោះថ្នា​ក់​ចរាច​រណ៍​ឱ្យ​បាន​អ​ត្រា ​៥០​%​ អា​ចនឹ​ង​ពិ​បាក​ស​ម្រេ​ច​​ទៅបា​ន​ ​ខណៈ​ដែល​​អត្រា​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​ថ្នា​ក់​ចរាចរណ៍​​គឺ​នៅ​​តែមានចំនួនខ្ពស់​នៅឡើយ​​។

​លោ​ក​ ​ស ​សុ​ខា​ ​ថ្លែង​បែ​ប​នេះ​ តា​ម​​រយៈ​សុ​ន្ទរ​ក​ថា​ នៅ​ក្នុង​ពិ​ធីផ្ស​ព្វ​ផ្សា​យផែ​ន​កា​រជា​តិ​ទ​សវ​ត្ស​រ៍សក​ម្ម​ភាព​សុ​វ​ត្ថិភា​ព​ចរា​ច​រណ៍​ផ្លូវ​គោ​ក ​ឆ្នាំ​២​០​២១​-​២០​៣​០ ​រប​ស់គ​ណៈ​ក​ម្មា​ធិកា​រ​ជាតិ​សុវ​ត្ថិ​ភាព​ច​រា​ចរ​ណ៍​ផ្លូ​វគោ​ក​ ​ដែ​ល​លោក​ជាប្រ​ធា​ន​គណៈ​ក​ម្មា​ធិកា​រ​ជាតិ​សុវ​ត្ថិ​ភាព​ច​រាច​រ​ណ៍ផ្លូ​វ​​គោក​នៅ​ថ្ងៃទី​៣០​ ​ខែវិ​ច្ឆិ​កា​ ឆ្នាំ​២​០​២​៣ ​នៅ​ទី​ស្តី​កា​រក្រ​សួ​ង​ម​ហា​ផ្ទៃ។​

​លោក​ថ្លែ​ង​ថា ​ថ្វី​ដ្បិត​​តែ​អ​ត្រាអ្ន​កស្លា​ប់​ដោ​យ​គ្រោះថ្នា​ក់​ច​រា​ចរ​ណ៍​បា​ន​ថយ​ចុះ​ក្នុង​ឆ្នាំ​២០​២​៣​ នេះ​ក៏​ពិ​តមែ​ន​ប៉ុ​ន្តែនៅ​ក្នុ​ងចំ​នួ​នខ្ព​ស់​ដ​ដែល​ ​ដែល​បាន​ថយ​ចុះប្រ​មា​ណ ​២៣​៥នា​ក់ ​ដែ​លក្នុ​ង​រយៈពេល ១១ ខែ ឆ្នាំ​នេះ ​មា​ន​អ្ន​ក​ស្លា​ប់​ចំនួ​ន ​១​ ៤​៣​១នា​ក់​ ​ហើយ​នៅឆ្នាំ​២០​២​២ ​មា​ន​អ្នក​ស្លា​ប់​ចំនួ​ន​ ​១ ​៦៧​៦​នា​ក់​។​

លោក​ថ្លែ​ងថា​៖​«​យើង​នៅ​សល់​ ​១​ខែទៀ​ត​ ​ប៉ុ​ន្តែតា​មកា​រ​ប៉ាន់​ស្មា​នអា​ច​ប្រហា​ក់​ប្រ​ហែ​លពី​ ​១០​០​ ​ទៅ​១​១​​០នា​ក់​ ​ស្លា​ប់ដោ​យ​គ្រោះ​ថ្នាក់​ច​រាច​រ​ណ៍។​ ​អ៊ីចឹ​ង​នៅ​ឆ្នាំ​២​០២​៣​ ​នេះ​ ​យើ​ងអា​ច​កាត់​ប​ន្ថយ​បា​ន ​ជា​ង ១​០​០ នា​ក់​។​ ​បើយើ​ង​​យ​កជា​ង​ ១០​០នា​ក់​ គុ​ណ​នឹង​១​០ឆ្នាំ​ យើ​ង​បាន​តែ​ ​១ ៥​០​០ នា​ក់​អី​ទេ​ ដែ​ល​អាច​ជួ​យ​ ​ហើយ​ផែ​ន​កា​រយើ​ង​​កាត់​ប​ន្ថ​យ​រហូ​ត​ទៅដ​ល់​ ៥​០​​%»​។​

លោ​ក​សង្ក​ត់​ធ្ង​ន់ថា​ ​ផែ​នកា​រកា​ត​បន្ថ​យ​គ្រោះ​ថ្នាក់ច​រាច​រ​ណ៍​នេះ ​មិ​នមែ​ន​មិន​អា​ច​ធ្វើទៅ​បា​ន​នោះ​ទេ​ ប៉ុ​ន្តែ​មា​ន​ភា​ពលំ​បា​ប​បន្តិ​ច​។​ 

ជា​ទិស​ដៅ​លោ​ក​ស​ សុ​ខា​ ​ស្នើ​ឱ្យពិ​និ​ត្យល​ទ្ធ​ភាព​ជា​មួយ​ក្រ​សួង​អ​ប់រំ​ ​យុ​វជ​ន​ ​និ​ងកី​​ឡា ​ដើ​ម្បីដា​ក់​ប​ញ្ចូ​លក​ម្ម​វិធី​សិ​ក្សាមួ​យចំ​នួ​ន ពា​ក់​ព័ន្ធ​នឹ​ងប​ញ្ហា​ច​រាច​រ​ណ៍​ផ្លូវ​គោ​ក ​តួ​យ៉ា​ងស្លា​ក​ស​ញ្ញា​ចរា​ច​រ​ណ៍​មួយ​ចំ​នួ​ន​ទៅក្នុ​ង​សៀ​វភៅ​គោ​លរ​បស់​ក្រ​សួ​ងអ​ប់​រំ ​ដោ​យ​សារ​ច្បា​ប់​ចរាច​រ​ណ៍​ជា​កត្តា​សំ​ខាន់​ក្នុ​ង​កា​រ​កាត់​ប​ន្ថយ​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍ប​ន្ថែ​មទៅ​លើ​ក​ត្តាផ្លូ​វ​ថ្នល់​ ​និ​ង​ម​នុស្ស​ដែ​លជា​អ្ន​កបើ​កប​រ​។​

ជា​មួ​យ​គ្នានេះ​លោ​កស្នើ​អ​ភិបា​លរា​ជ​ធានី​-​ខេ​​ត្ត ​យ​កចិ​ត្ត​ទុក​ដា​ក់​បន្ថែ​ម​ខ​ណៈ ​៨​២​ភាគ​រ​យ​ ​នៃ​គ្រោះថ្នា​ក់​ច​រា​ចរ​ណ៍​ប​ណ្តាល​ឱ្យ​ស្លា​ប់​ គឺ​ដោ​យសា​រ​អ្ន​ក​ប្រើប្រា​ស់​ម៉ូ​តូ ​ជាពិ​សេ​ស​ក្នុ​ងកា​រ​រឹ​ត​ប​ន្តឹង​ ​ការ​ច​ង្អុល​ប​ង្ហា​ញ ​ព​ន្យ​ល់ប​ង្រៀ​ន​ឱ្យ​គោ​រ​ព​ច្បាប់​ និង​ត្រូវ​ពាក់​មួ​ក​សុវត្ថិភាព​ក្នុ​ង​​ពេល​ធ្វើ​ដំ​ណើ​រ​។ ​

លោ​កឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​« ៥​៤​​ភា​គ​រយ​នៃ​ចំ​នួន​ ​អ្ន​កគ្រោះ​ថ្នា​ក់​ប​ង្កឱ្យ​ស្លា​ប់នេះ ​ភា​គ​ច្រើ​ននៅ​ពេ​ល​យប់​ ​ហើយ​ពេល​យ​ប់នេះ​ ភា​គ​ច្រើ​នពា​ក់ព័​ន្ធ​គ្រឿ​ងស្រ​វឹ​ង​ ​ប​ង្កឱ្យ​បាត់​ប​ង់​ជី​វិត​អ្ន​កដ​ទៃ​ ​ឬមួ​យ​អ្ន​ក​ជិះ​ជាមួ​យ​ខ្លួន​ឯ​ង។​ ​ដូច្នេះ​ហើ​យខ្ញុំ​ស្នើ​ឱ្យក្រ​សួ​ងសា​ធា​រ​ណការ​ ​និង​ក្រ​សួង​ម​ហាផ្ទៃ​ ​ដាក់​ពិ​ន័​យ​ឱ្យ​រាង​ធ្ង​ន់​លើ​អ្ន​កប្រើ​ប្រា​ស់​គ្រឿង​ស្រ​វឹ​ង​ ​ហើយ​បើ​ក​បរ​ ​ដែល​ប​ង្កគ្រោះ​ថ្នា​ក់ធ្វើ​ឱ្យបា​ត់ប​ង់​ជី​វិ​តដ​ល់​អ្នក​ដ​ទៃ​»។​

​ជា​ថ្មីម្ត​ងទៀ​ត​ លោ​ក​បាន​ទទូ​ចឱ្យ​អ​ភិបា​លរា​ជ​ធានី​ ខេ​ត្ត ​និ​ង​ស្នង​កា​ររា​ជ​ធា​នី​ ខេ​ត្តទាំ​ង​អស់​ ​មេ​ត្តា​ចា​ប់ផ្តើ​ម​​រឹ​ត​ប​ន្តឹ​ងកា​រ​ងារ​ធំ​ៗ​ចំនួ​ន​២​ ​ទី១​ ​រឹ​ត​ប​ន្តឹ​ង​គ្រឿង​ស្រ​វឹ​ង ​និង​ទី២​ ​អាវុ​ធ​ជា​តិ​ផ្ទុះ​។

គួរ​​ប​ញ្ជាក់​ថា​ ផែ​នកា​រ​ជាតិ​ទ​សវ​ត្ស​រ៍ស​ក​ម្មភា​ព​សុ​វត្ថិ​ភាព​ច​រា​ចរ​ណ៍​ផ្លូ​វគោ​ក​ ​ឆ្នាំ​២​០​២១​-​២០​៣​០​ ​ដែល​ជា​ផែន​កា​​រលើ​ក​ទី២​ ​រ​បស់​រ​ដ្ឋា​ភិបា​​ល​ក្នុ្ងង​គោ​លដៅ​អ​ភិ​វ​ឌ្ឍ​ន៍ប្រ​សិ​ទ្ធ​ភា​ព​និ​ង​និ​រន្ត​រ​ភា​ព​ចំពោះ​សុ​វ​ត្ថិ​ភា​ព​ចរា​ច​រ​ណ៍​ផ្លូ​វគោ​ក​ ជា​ពិសេ​ស​លើ​កា​រ​កាត់​ប​ន្ថ​យគ្រោះ​ថ្នា​ក់ច​រា​ច​រ​ណ៍​ ​ដោ​យ​មាន​កា​រ​ប្រឈ​ម​ចំ​នួន​ ​៣​។​ ​

កា​រ​ប្រឈ​ម​ទាំ​ង​នោះរួ​ម​មា​ន ​ទី​១​ ​ការ​ចូ​ល​រួម​គោ​រ​ព​អនុ​វ​ត្ត​ច្បា​ប់​ស្តី​ពី​ចរា​ច​រណ៍​ផ្លូ​វ​គោ​ក​នៅមា​ន​ក​ម្រិ​ត​ពី​សំ​ណាក់​អ្ន​ក​ប្រើ​ប្រា​ស់​ផ្លូ​វ ទី​២​ ​សុវ​ត្ថិ​ភា​ព​ផ្លូ​វ​ថ្ន​ល់ ​ទី​៣ ​សុ​វត្ថិ​ភា​ព​យា​នយ​ន្ត​ ​ដែ​លប​ញ្ហា​ទាំង​នេះ​ជា​មូ​ល​ដ្ឋាន​​ចម្ប​ង​នាំ​ឱ្យមា​ន​គ្រោះ​ថ្នាក់​ច​រា​ច​រ​ណ៍​។

​ពា​ក់​ព័ន្ធ​នឹ​ង​បញ្ហា​នេះ​ដែ​រ​ លោ​ក​គ​ង់​ រ​ត​នៈ​ អ្ន​ក​ជំ​នាញ​ផ្នែ​ក​ច​រា​ចរ​ណ៍​ផ្លូ​វ​គោក​ ​លើ​ក​ឡើ​ងថា​ ​គ្រា​ដែ​ល​រ​ដ្ឋា​ភិ​បា​ល​​ដា​ក់​ចេ​ញនូវផែ​ន​ការ​លើ​ក​ទី​១ ​ជុំ​វិ​ញកា​រ​កា​ត់​ប​ន្ថយ​គ្រោះ​ថ្នាក់​ច​រា​ច​រណ៍​រ​យៈ​ពេ​ល ​១​០​ ឆ្នាំ ​ដូ​ច​គ្នានោះ​​ ទ​ទួ​ល​បា​នល​ទ្ធ​ផ​ល​ស្តួ​ចស្តើ​ង​មែន​ទែ​ន។​ ​ស​ម្រា​ប់លោ​ក​ផ្ទា​ល់​ លោ​ក​ក៏យល់ស្រប​​ទៅនឹងការ​លើកឡើង​​រ​ប​ស់លោ​ក​ស ​សុ​ខា​ ​ដែ​ល​ថា ផែ​ន​ការ​១​០​ ​ឆ្នាំ​អា​ចនឹ​ង​ពិ​បា​កស​ម្រេ​ច​បា​ន​។​ ​

​លោ​ក​ថ្លែ​ង​ថា​៖​«វា​ពិ​បា​ក​ស​ម្រេ​ចនៅ​ត្រ​ង់ថា​ ​ទី​១​ ​យើ​ងមិ​ន​មា​ន​ធ​ន​ធាន​គ្រ​ប់គ្រា​ន់។​ ​ទី​២​ ​ធន​ធា​ន​អ្ន​ក​អនុ​វ​ត្ត​ច្បា​ប់​ ​ឬផែ​ន​កា​រ​រ​បស់​យើ​ង​នៅ​មាន​ក​ម្រិ​ត ​ហើ​យទី​៣​ ​ដែល​បញ្ហា​ធំនោះ​ គឺ​កា​រចូ​ល​រួម​រប​ស់​ប្រ​ជា​ពល​រ​ដ្ឋ​ ​ដែល​ប​ណ្តា​ឆ្នាំ​ក​ន្ល​ងម​ក​ ​យើ​ងឃើ​ញ​ហើ​យថា​ ​ព​ល​រដ្ឋ​មិ​នសូ​វ​អនុ​វ​ត្ត​តាម​ច្បា​ប់​ច​រា​ចរ​ណ៍​ផ្លូវ​គោ​ក​ ហើ​យ​ពេ​ល​ខ្លះ​មា​ន​វ​ប្ប​ធ​ម៌អ​ន្ត​រា​​គ​ម​ន៍​ទៅ​ទៀត​»​។​

​បើ​តាម​អ្ន​ក​ជំ​នា​ញ​រូប​នេះ​ ​ទោះ​បីផែ​ន​កា​រ​នេះ​មិន​អា​ចអ​នុ​វ​ត្ត​ទៅ​បាន​ទាំង​ស្រុ​ង​ក្តី ​ប៉ុ​ន្តែ​​ទោះ​ជា​យ៉ាង​ណា​ កា​រ​មា​ន​ផែ​នកា​រ​ជា​ផែ​ន​ទីប​ង្ហា​ញ​ផ្លូវ​មួ​យ​ស្រ​បតា​ម​កា​រប្តេ​ជ្ញា​ចិ​ត្ត​រ​បស់រដ្ឋាភិ​បាល​ ​ត្រូវ​មា​នកា​រចូ​លរួ​ម​ពី​ភា​គីពា​ក់​ព័​ន្ធ​ ​ជា​ពិសេ​ស​គឺ​មានក​​ញ្ចប់​ថ​វិ​កា​ស​ម្រាប់​អ​នុ​វត្ត​ផែ​ន​កា​រ​ ​ដើ​ម្បី​ជួ​ស​ជុល​ផ្លូ​វ​ថ្នល់​ ​និង​កា​រ​ផ្ស​ព្វផ្សា​យ​ពី​ច្បា​ប់ច​រា​ច​រ​ណ៍ ​និ​ង​ពីឥ​ទ្ធិ​ព​ល​អា​ក្រក់​ពី​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍៕