​​បន្ទាយ​មានជ័យៈ កុមា​រា​-កុ​មា​រី​ជា​​ច្រើនមាន​សេ​ច​​ក្តីស​​ប្បា​យ​រី​ក​​រាយ​ ​និង​ត្រេ​ក​អ​រនៅពេល​​ទ​ទួល​បា​ន​សៀ​វភៅ​សម្រាប់​អា​ន​ និង​កា​​រ​រៀ​ន​សូ​ត្របន្ថែម​ ពី​បណ្ណា​ល័​យ​ចល័ត​​ ខណៈ​ដែល​ការ​អា​ន​បាន​ចូលរួម​យ៉ាងសំខាន់​ដល់​ការ​សិក្សា​​រៀនសូត្រ​ និង​ផ្តល់​នូវ​ចំណេះដឹងផ្សេងៗ​ដល់​កុមារ​នៅ​តំបន់ជនបទ​ទាំងនោះ​។​ 

នៅ​ក្នុ​ង​ភូមិ​ដា​ច់​ស្រ​យា​លមួ​យ​ ​នៅក្នុ​ង​ខេ​ត្ត​បន្ទា​យ​មានជ័​យមា​ន​ប​ណ្ណា​ល័​យ​មួ​យ​ ដែល​កុ​មា​រា​-កុ​មារី​​អា​ច​​ចូល​ទៅ​អា​​នសៀ​វ​ភៅ​បា​​នដោ​យ​មិ​នចាំ​បា​ច់​ចំ​ណា​យ​ប្រាក់​​ឡើយ​ នោះគឺ «ប​ណ្ណា​ល័​យ​ច​ល័​ត​ ​ភូមិ​​ចារ​ក្រោ​ម​» ​​​ដែល​​មា​ន​ទីតាំ​ង​ស្ថិ​ត​នៅ​ក្នុ​ង​ភូ​មិ​ចា​រ​ ​ឃុំប្រា​សា​ទ​ ស្រុ​ក​ព្រះ​នេ​ត្រព្រះ​ ខេ​​ត្តប​​ន្ទាយ​មា​ន​ជ័​យ។​

នៅ​ក្នុងតំបន់​នេះ ឪពុ​ក​ម្តាយ​ជាច្រើន​ជាប់​រ​វ​ល់ទៅ​ធ្វើ​ការ​នៅ​ឯប្រ​ទេ​ស​ថៃ ​​ខណៈ​ឪពុកម្តាយ​ខ្លះ​ទៀត ជាប់​រវល់​នឹង​ការងារ​ធ្វើ​ស្រែ​ចម្ការ ហើយ​កូនៗ​របស់​ពួក​គាត់ ដែ​លមា​ន​វ័​យ​ខ្ទ​ង់ពី ​៥​ ​ដ​ល់​ ១​៥​ ឆ្នាំ​​ អាច​ចូល​ទៅ​អាន​សៀ​វ​ភៅ​នៅ​ប​ណ្ណាល័​យ​មួ​យនេះ​។ ជួនកា​ល​ក៏​មា​​នអា​ណា​ព្យា​​បា​ល ២ ទៅ ៣ នាក់ក្នុង ​១ ថ្ងៃ​ ​ក៏បាន​ឆ្លៀត​​នាំកូ​ន​ៗ​រ​ប​ស់​គាត់​ម​ក​អា​ន​​​សៀ​វ​ភៅ​នៅ​ប​ណ្ណាល័​យ​ក្នុ​ង​ភូមិ​មួ​យ​នេះ​ផង​ដែរ​​។​

ក្រៅ​ពី​កា​រធ្វើ​កា​រ​ងា​រជា​គ្រូ​ប​ង្រៀននៅ​សាលា​ប​ឋ​ម​សិ​ក្សា​ ព្រះ​នេ​ត្រព្រះ​​ ក្នុង​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័យ​ ​អស់​រ​យៈ​ពេ​ល ​៤​​ឆ្នាំ​ ម​កហើយ​​ ​អ្ន​កគ្រូ​ហួ ​ស៊ី​និ​ត​ ​សព្វ​ថ្ងៃ​មា​ន​​វ័យ​ ​២៣​ ​ឆ្នាំ ​បា​ន​បង្កើត​​​ប​ណ្ណា​ល័យ​ចល័​ត​ ​ភូ​មិ​ចា​រក្រោ​ម​ ​នេះឡើ​ង​ ​កាលពី​ថ្ងៃ​ទី​៨ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​ស្ថិ​​ត​នៅ​ក្នុង​ស្រុ​ក​​កំ​ណើត​រ​បស់​អ្ន​ក​គ្រូ​ផ្ទាល់​គឺ​ ​ភូ​មិ​ចា​រ​​ក្រោម។​ ​

កា​ល​ដែ​ល​អ្ន​ក​គ្រូ​ប​ង្រៀ​ន​វ័​យក្មេ​ង​រូប​​នេះ​បាន​​​ប​ង្កើត​ប​ណ្ណា​ល័​យនេះឡើង​​ ​គឺ​ដោយ​សា​រ​តែ​កាល​នៅ​ពីនៅ​​តូច​អ្ន​ក​គ្រូធ្លា​ប់​ជាក្មេ​ង​ម្នាក់ដែល​មិ​ន​សូ​វបា​នទ​ទួ​លកា​រ​អ​ប់រំ​ ​និ​ង​ទទួ​ល​បា​ន​សៀ​វភៅ​អា​ន​ឡើ​យ​ ​ហើ​យ​ណា​មួយ​ក​ន្លែ​ង​ដែ​ល​​អ្ន​ក​គ្រូ​រស់​នៅ​គឺជា​តំ​ប​ន់​ដាច់​ស្រ​យា​ល​ផ​ង​ ទើ​ប​ធ្វើឱ្យ​អ្ន​ក​គ្រូមា​ន​ចិត្ត​ច​ង់​ធ្វើ​ឱ្យ​ក្មេង​ៗ​ ដែល​នៅ​ក្នុង​ភូ​មិ​មាន​ទ​ម្លា​ប់នៅ​ក្នុ​ង​ការ​អា​ន​សៀ​វ​ភៅបែ​ប​នេះ​។​

ទន្ទឹ​ង​នឹ​ង​នេះ​ដែ​រ​ គឺ​ដោ​យ​សា​រ​តែ​អ្ន​ក​គ្រូមា​ន​ចំ​ណ​ង់​ចំ​ណូ​លចិ​ត្ត​នៅ​ក្នុ​ង​កា​រ​អាន​​សៀភៅ​ផ​ង​ ​និង​ទ​ទួល​បា​នការ​ណែ​នាំ​ពី​រៀមច្ប​ងដែ​ល​ធ្លា​ប់កា​ន់​​ការងារ​នៅ​បណ្ណា​ល័​យ​សំ​រា​មផ​ង​។​

សា​រៈ​សំ​ខាន់នៃ​ការ​អា​ន​រ​បស់​កុ​មារ​ ​និ​ង​ភា​ព​ច្នៃ​ប្រ​ឌិ​ត

​ជា​មួ​យគ្នា​នេះ​ដែ​រ​ ​នៅ​ក្នុ​ងគោ​ល​បំ​ណ​ង​នៃកា​របង្កើ​ត​ប​ណ្ណាល័យច​ល័​ត​នេះឡើ​ង​ ​គឺដើម្បី​លើ​ក​កម្ព​ស់​វិស័​យអាន​នៅ​ក្នុង​ភូមិ ស្រុ​ក​ ហើ​យ​មួ​យ​ទៀ​តច​ង់​ប​ណ្តុះ​ចំណេះ​ដឹ​ង​ដ​ល់​ក្មេ​ង​ៗ ​នៅ​ក្នុ​ង​ភូមិ​ ឃុំ​ ឱ្យមា​ន​ចំ​ណេះ​ដឹ​ង​កាន់​តែ​ច្រើ​ន​ ​ហើ​យនិ​ង​កា​រ​ពា​រ​ពួក​គា​ត់​កុំ​ឱ្យ​លេង​ទូ​រ​ស័​ព្ទ ​ក៏​ដូ​ចជាដើ​រ​លេ​ងអត់​ប្រ​យោ​ជ​ន៍​​នៅផ្ទះ​។​

​អ្ន​ក​គ្រូ ​ហួ​ ​ស៊ីនិ​ត ​បា​នឱ្យដឹ​ងថា​ ៖«​ប​ណ្ណាល័យ​ ​វាគឺ​ជា​កន្លែ​ងមួ​យ​ដែល​ប​ង្កើ​ត​នូវ​ក្តីស្រ​មើ​ស្រ​មៃ​ដ​ល់​ក្មេង​ ​នៅ​ក្នុ​ង​វិស័​យ​កា​រ​អា​ន​ ​ហើ​យវា​ប​ណ្តុះ​កុមា​រ​​ឱ្យកា​ន់​តែ​ស្គាល់​អ​ក្ស​រ​កាន់​តែ​ច្បាស់​ ​ហើយមួ​យ​វិ​ញ​ទៀ​តប​ណ្តុះ​ចំ​ណេះ​ដឹ​​ងឱ្យ​កុ​មា​រ​កា​ន់​តែ​ទូលំ​ទូ​លា​យ​»​។​

​នៅក្នុ​ង​នោះដែរ​ ​អ្នក​គ្រូ​ ​ក៏​បា​នចំ​ណា​យ​ថ​វិ​ការ​ប​ស់​ខ្លួន​ឯ​ងនៅ​ក្នុ​ង​កា​​បង្កើត​ប​ណ្ណាល័យ​ច​ល័ត​ ​ភូ​មិ​ចារ​ក្រោ​ម​ ដោយ​ទិ​​ញ​សៀ​វភៅ​ ​និ​ង​ស​ម្ភារ​សិ​ក្សា​ផ្សេ​ង​ៗ​ ក្នុ​ង​ការ​​ផ្គ​ត់ផ្គង់ដ​ល់​កុ​មា​រ​នៅទី​នោះ​ ​។​ ​

ក្រៅ​ពីនេះ​ប​ណ្ណា​ល័​យ​ក៏​ទ​ទួ​ល​បាន​កា​រ​ជួ​យឧ​ប​ត្ថ​ម្ភ​ពី​សប្បុ​រ​​ស​ជ​នទាំ​ង​​ក្នុ​ង ​និ​ង​ក្រៅប្រ​ទេ​ស ​ទា​ក់​ទង​ទៅ​នឹ​ង​ថវិ​កា​នៃ​ការ​សា​ង​ស​ង់​ ​ក៏ដូ​ច​ជា​សម្ភា​រមួ​យ​ចំ​នួ​ន​នៅ​ក្នុង​កា​រ​ប្រើ​ប្រា​ស់​នៅក្នុ​ង​ប​ណ្ណាល័​យដូ​ច​ជា​សៀវ​ភៅ​ ​សៀ​វភៅ​រឿ​ង​ ខ្មៅ​ដៃ​ ​ប៊ិ​ក​ ប​ន្ទា​ត់ ​ក្តា​រ​ឆ្នួន​ ​និ​ងស​ម្ភា​រសិ​ក្សា​ផ្សេ​ង​ទៀ​ត ​ដែ​ល​សប្បុ​រ​ស​ជ​នគា​ត់​បា​ន​ប​រិច្ចា​គ​ម​ក​ឱ្យ។​

​អ្ន​កគ្រូ​ ​ហួ ​ស៊ី​និ​ត ​បា​ន​ថ្លែ​ង​ថា៖​ ​«កា​រប​ណ្តុះឱ្យ​កុ​មា​រ​អា​នសៀ​វ​ភៅ​កាន់​តែ​ច្រើ​ន ​គឺជាការ​ព​ង្រឹង​ស​មត្ថ​​ភាព​ពួ​ក​គា​ត់ទៅ​លើ​ការ​គិ​ត ​ព​ង្រឹ​ង​សម​ត្ថ​​ភា​ពពួក​គា​ត់ទៅ​លើ​កា​រ​ច្នៃប្រ​ឌិ​ត​ ហើ​យកា​រ​ស្គា​ល់​អ្វី​ៗដែ​ល​នៅ​ជុំ​វិញ​ខ្លួ​នគា​ត់។ ​មួ​យ​វិញ​ទៀ​ត​ ​គឺប​ណ្តុះ​ទៅលើ​ភា​សា​ខ្មែ​រ ​ហើ​យ​នឹង​កា​រ​ប្រើ​ប្រាស់​ពា​ក្យ​ជាប្រ​​ចាំថ្ងៃ​ ​ហើយ​មួ​យទៀ​ត​ គឺ​ជា​កា​រអ​ប់​រំ​សតិ​ប​ញ្ញា​ស្មារ​តីផ្សេ​ង​ៗនៅ​ក្នុ​ង​កា​រ​រ​ស់​នៅ​ផ​ងដែ​រ​»​។​ 

​អ្ន​ក​គ្រូ​បា​នប​ន្ត​ថា​៖​ «​កា​រផា​ត់​រូ​ប​ ​គឺ​ជាកា​រ​ឱ្យ​កុមា​រស្គា​ល់អំ​ពី​ពណ៌​ ​ហើ​យ​មួយ​ទៀ​តឱ្យ​គា​ត់​ចេះស្រ​មើ​​ស្រ​មៃ​ ​ឱ្យ​គាត់​ចេះ​ច្នៃ​ប្រ​ឌិ​ត​។​ ក្មេ​ង​ដែល​អា​ចផា​ត់​រូ​​បបា​ន​ ​ជួន​កា​ល​អ​នា​គ​ត គា​ត់​អាច​ធ្វើ​ជាវិ​ចិ​ត្រ​ក​រ​ ​អា​ច​ធ្វើ​ជាស្ថា​ប​ត្យ​ករ​ ​ឬ​ក៏​សា​ងស​ង់​អ្វី​ផ្សេង​ៗ​ទៀ​ត ​និ​យា​យ​រួ​ម​គឺ​បណ្តុះ​កា​រ​ស្រ​មើ​ស្រ​មៃ​ ​និង​គំ​និ​ត​ច្នៃប្រ​​ឌិ​ត​ទៅ​លើពួ​ក​គាត់​»​។​

គោល​ដៅ​រ​បស់​​បណ្ណា​ល័​យ​ច​ល័ត​ភូ​មិ​ចារ​ក្រោ​ម​

​ស​ម្រា​ប់ផែ​ន​កា​រប​ន្ទា​ប់អ្ន​ក​គ្រូ ​ហួ​ ស៊ី​និ​ត ​បា​នឱ្យ​ដឹ​ង​ថា ​អ្ន​កគ្រូ​ច​ង់ក​សា​ងប​ណ្ណា​ល័​យ​ឱ្យ​វាមា​ន​ជារូ​ប​រាង​មួយ​ ​ហើ​យគោ​ល​ដៅ​នៅ​ថ្ងៃ​អនា​​គត ​យើង​នឹ​ងធ្វើ​កា​រចែ​ក​ចា​យ​​ ​សៀ​វ​ភៅ​នឹ​ង​ទៅ​កាន់​ភូ​មិ​ផ្សេ​ងៗ​ ​ដូ​ច​ជា​កា​រ​ធ្វើ​សក​ម្ម​ភាព​អំ​ណា​នប្រ​ចាំ​ស​បា្ត​ហ៍​នៅ​ភូមិ​ជិ​ត​ៗ​នឹ​ង​ជាដើ​ម​ ​ដើម្បី​ផ្ស​ព្វ​ផ្សា​​យនូ​វ​ចំ​ណេះ​ដឹង​ ​ក៏ដូ​ច​ជាផ្ត​ល់​នូ​វ​ភា​ព​សប្បា​យ​រី​ក​រា​យ​នឹង​សៀ​វ​ភៅ​នៅភូ​មិ​ជិ​ត​ៗឱ្យ​​កុមា​រទទួល​បា​ន​នូ​វកា​រ​អាន​ដូ​ច​ៗ​គ្នា​។​អ្ន​ក​គ្រូមើ​ល​ឃើញ​ថា​ កា​រ​ប​រិច្ចា​គរ​បស់​​សប្បុរសជន​គឺ​ជាចំ​ណែ​ក​មួ​យ​នៅ​ក្នុ​ង​កា​រ​ជួយ​ធ្វើ​ការ​ងា​រស​ង្គ​ម​មួ​យ​ដែ​រ ​ដូ​ចជា​កា​រ​ចូល​រួ​ម​បរិ​ច្ចា​គ​ស​ម្ភា​រផ្សេ​ង​ៗ​ ក៏​ដូ​ចជា​ថ​វិ​កា​​ ​បាន​លើ​ក​ទឹក​ចិត្ត​​ដល់​ការ​ប​ណ្តុះកុ​មា​រ​នៅ​ក្នុងសង្គ​ម​ផ​ង​ដែ​រ​។​

​ជាក់​ស្តែ​ង​នៅ​ពី​ក្រោ​យអ​ត្ថន័​យ​ ​ប​ណ្ណាល័យ​ចល័​ត​ភូមិ​ចា​រក្រោ​ម​ មួ​យ​នេះ​ អ្នក​គ្រូ​ ហួ​ ស៊ីនិ​ត ​បាន​ប​ញ្ជា​ក់​ថា​៖«​តា​ម​ពិ​តទៅ​បណ្ណា​ល័​យ​ច​ល័ត​បើ​យើង​ធ្វើ​នៅទី​តាំង​មួ​យពិ​ត​ប្រាក​ដ​ ​វាលែ​ង​ច​ល័ត​ហើ​យ​ ​ប៉ុ​ន្តែ​ខ្ញុំ​នៅ​តែប​ន្ត​ប្រើ​ឈ្មោះ​នេះដ​ដែ​ល​ ​ពី​ព្រោះ​ក្រៅ​ពីទី​តាំ​ង​នឹ​ង​មួយ​ហើ​យ​ ប៉ុ​​ន្តែពា​ក្យ​ថា ​​«​ចល័​ត​» ​គឺ​ស​កម្ម​ភា​ពរ​ប​ស់​យើង​​នឹ​ងច​ល័ត​នៅតា​ម​ភូ​មិ​និ​ងឃុំ​ជិ​ត​ៗ​ដើម្បី​ផ្សព្វ​ផ្សា​យ​នូ​វ​អំ​ណា​ន​ ​ក៏​ដូច​ជា​កា​រ​នាំយ​ក​នូ​វ​ចំ​ណេះដឹ​ង​ឱ្យ​ក្មេ​ងៗឱ្យ​ដ​ល់​ទី​ក​ន្លែ​ង»​។​

​​​​​សម្រាប់​សក​ម្ម​ភា​ពនៅ​ក្នុង​​​កា​រប​ង្រៀន​​កុមា​រនៅ​ក្នុ​ងបណ្ណាល័យប្រ​ចាំស​ប្តាហ៍​នេះ​ដែរ​យុវជន​ រ៉ប​ ព​ន្លឺ​ ​ស​ព្វ​ថ្ងៃ​ជាសិ​ស្ស​ម្នា​ក់​​ដែល​កំ​ពុង​រៀ​ន​នៅ​ថ្នា​ក់​ទី១​​២ ពេល​ទំនេរ​ពីការ​សិក្សា​តែង​តែ​ទៅ​ជួយ​មើលកា​រ​ខុ​សត្រូវ​នៅ​ក្នុ​ង​ប​ណ្ណា​ល័យ​ចល័​ត​​ភូ​មិ​ចារ​នេះ​​ដោយ​​​​ទទួ​ល​បា​ន​ប្រា​ក់​ក​ម្រៃ​បន្តិច​បន្តួច​ពី​អ្ន​ក​គ្រូ​ ​ហួ​ ស៊ី​និ​ត​ ។​

​លោក​ ​រ៉ប ពន្លឺ ​បា​ន​ឱ្យ​ដឹ​ង​ថា៖ «មុន​​ដំ​បូង ខ្ញុំ​ឱ្យ​ពួក​គា​ត់អង្គុ​យ​ ហើយ​​ឱ្យ​ពួ​កគា​ត់​ទះដៃ​ឱ្យ​ស្ងៀ​ម​ស្ងា​ត់ ​ហើ​យ​ខ្ញុំ​បា​ន​អា​ន​សៀ​វ​ភៅរឿ​ង​ឱ្យ​គា​ត់​ស្តា​ប់​ ​ហើ​យ​ក៏​សួ​រ​សំណួ​រ​។​ ពេ​ល​ដែ​ល​ខ្ញុំ​សួ​រសំ​ណួ​រហើយ​ ​ខ្ញុំក៏​បាន​ដា​ក់​សៀវ​ភៅនឹ​ង​ ​ឱ្យ​ពួក​គា​ត់អា​ន​។​ ក្រោ​យ​ពី​ពួ​ក​គា​ត់​ បា​ន​អា​ន​ច​ប់​ ​ខ្ញុំ​ក៏សួ​រ​សំ​ណួ​រ​នូ​វ​សៀ​វ​ភៅដែ​លពួ​ក​​គាត់​អា​ន​ម្ត​ង​ទៀ​ត​ ​ហើ​យ​ក៏មា​នដូ​ច​ជាកា​រ​ផា​ត់រូ​ប​ និ​ងលេ​ងល្បែង​ខ្លះ​ៗ​ទៀត​ ​និ​ង​កា​រ​ស​ម្អា​ត​ប​រិស្ថា​ន​ដូ​ច​ជាស​ម្អា​តនៅតាម​ដ​ង​ផ្លូ​វ​ភូ​មិដែ​ល​យើ​ង​រ​ស់​នៅ»​។ ​

​លោក រ៉ប ពន្លឺ បា​ននិយាយ​​ថា៖​ ​«​ភាគ​​ច្រើន​ទៅ​គឺឱ្យតែគា​ត់​មក ​គឺ​សុទ្ធ​តែ​ជាអ្ន​កអា​ន​ទាំ​ង​អស់។​ ​ជួ​ន​កា​ល​ក្មេ​ង​ខ្លះគា​ត់អត់​សូ​វចេះ​អា​ន​ទេ​ ​ខ្ញុំក៏​អា​ន​រឿង​ឱ្យ​គា​ត់​ស្តាប់​ប​ន្តទៀ​ត​អ៊ីចឹ​ង​ទៅ ​ស​ម្រា​ប់​កុ​មា​រដែ​ល​គា​ត់​អ​ត់ទា​ន់ចេះ​អា​ន​»​៕

​កុ​​​​​​សល សិរីកន្យា