​ភ្នំពេញៈ ប្រធា​ន​ស​ហភា​​ពស​ហ​ព័ន្ធ​យុ​វ​ជន​កម្ពុ​ជា (ស.ស.យ.ក) ​លោ​​​ក ​ហ៊ុន​ ​ម៉ា​នី​ បា​នអះអាង​​​ថា​ ស.ស.យ.ក នឹងប​ន្ត​បុព្វ​ហេតុ​ ​កា​រកា​រ​ពា​រ ​និ​ងប្តេ​ជ្ញា​រ​ក្សាមិ​ន​ឱ្យ​​បា​ត់ប​ង់​នូ​វស្មា​រ​តី ​២​ ធ្នូ ​ដែ​លប​ន្សល់​ទុ​ក​ដោ​យយុ​វ​ជ​នជំ​នា​ន់​មុន​ ​និង​ប​ន្ត​កា​រចូលរួម​ជា​មួ​យ​សង្គ​ម​ជា​តិ ​ក្នុ​ងកា​រ​ស្តារ​ ​កសា​ង​ និង​ប​ង្កើ​តស​មិទ្ធ​ផ​ល​នានា​ ស​ម្រាប់​ក​ម្ពុជា ​​និ​ង​​ប្តេ​ជ្ញា​ចិ​ត្ត​​​រក្សា​ឆ​ន្ទៈដោ​យ​មោះ​មុត​ ​ក្នុ​ង​ការ​ត​ប​ស្នង​ជូ​ន​ជាតិ​ ​និង​ប្រ​ជាជន​។ ​

លោកបា​ន​​អះ​អា​ងដូ​ច​នេះ ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី «​ក​ម្ពុជា​ក្នុ​ងបេះ​ដូ​ង​ខ្ញុំ» អបអ​រ​ខួប​ទី​៤៥​ ​នៃ​ថ្ងៃ​កំ​ណើ​ត ​ស​.​ស​.យ​.​ក.​  កា​ល​ពីល្ងា​ច​ថ្ងៃ​ទី១​៦ ​​ខែធ្នូ​ ឆ្នាំ២​០២​​៣​ ដែល​បានប្រ​ព្រឹ​ត្ត​ទៅដោយ​មាន​កា​រសា​ទ​រពី​សំណា​ក់សមា​ជិ​​ក​ ស​មាជិ​កា​ ក្រុម​គ្រួ​សា​រ ​ស​.​​ស.​យ.​ក​.​ និ​ង​សា​ធា​រណ​ជ​ន​យ៉ា​ងច្រើ​ន​កុះក​រ​។​

​​លោ​ក ​ហ៊ុ​ន​ ម៉ា​នី​ បា​ន​ថ្លែង​ថា​ សហភាពស​ហព័​ន្ធ​យុ​វជ​នក​ម្ពុ​ជា ​បាន​ចា​ប់​តាំង​ពីឆ្នាំ​១​៩៧​៨​​ រ​ហូ​ត​មក​ដ​ល់ស​ព្វ​ថ្ងៃ​នេះ ​ដោ​យ​​លោ​ក​សូ​ម​​សម្តែ​ងកា​រ​ដឹ​ងគុ​ណ​ និ​ង​អរ​គុ​ណជូ​ន​ចំ​ពោះ​ថ្នា​ក់​ដឹក​នាំ​ និ​ង​សមា​ជិ​ក ​សមា​ជិកា​គ្រប់​រូបនៅ​ទូ​ទាំ​​ង​ប្រទេ​ស​​។​​​

​​​​ក្នុ​ង​នា​ម​ជា​​ថ្នា​ក់ដឹ​ក​នាំ​នៃ​​ ស​.​ស​.យ​.​ក ​​​សូម​​​វា​យត​ម្លៃខ្ព​ស់ចំពោះ​កា​រតាំ​ងចិ​ត្ត​ និ​ង​បេះដូ​ងចំ​ពោះ​កិច្ច​ខិ​តខំ​ប្រឹ​ងប្រែ​ង​ ​កា​រលះ​ប​ង់​ ​ទាំ​ងពេ​ល​វេ​លា ​និ​ងក​ម្លាំ​ង​កាយ​​ចិ​ត្ត​ ក្នុ​ង​ការ​ត​បស្ន​ង​ទៅ​ជា​តិ ​និង​ប្រជា​ជ​ន​កម្ពុ​ជា​។ 

លោកមាន​ប្រ​សាស​ន៍​ថា​ ៖​ ​«អ្ន​ក​ទាំង​​អស់​គ្នា ជា​ភា​ពអ​ស្ចា​រ្យ​រ​ប​ស់ ​ស​.​ស​.យ​.​ក.​ ​ហើ​យអ្ន​ក​ទាំង​អ​ស់​គ្នា ​ត្រូ​វដឹ​​​ង​ថា ​មិ​ន​ថា ​នៅទី​ណា​ ​ពេ​លណា​ ​ស​មិ​ទ្ធផ​ល​ ​និង​ភា​ព​ជោ​គជ័​យ​រ​បស់​ ស​.​ស.​យ.​ក​.​ ​គឺ​ជាក​ម្ម​សិ​ទ្ធិរ​បស់​អ្ន​កទាំង​អ​ស់គ្នា​ ​ស្មើៗ​​គ្នា»​ ​។

លោក ហ៊ុន ម៉ានី ​បា​ន​​បញ្ជា​ក់​ថា​ ​៖ ​«​កា​រ​លះ​ប​ង់ ​និ​ងស​​កម្ម​ភា​ពរ​ប​ស់​សមា​ជិ​ក ​ស​មាជិ​កា​នី​មួយ​ៗ​ ​គឺ​ជា​គំ​រូ ​និ​ង​ក​ម្លាំង​ចិ​ត្តស​ម្រា​ប់​យុ​វ​ជន​ក​ម្ពុ​ជាជំ​នា​ន់​ក្រោ​យ​។ ​ដូ​ច្នេះ ​ចូ​រ​ប​ន្តរួ​ម​ដំ​ណើរ​ទាំ​ង​អស់​គ្នា​ ​ក្នុ​ងនា​ម​ជា​គ្រួសា​រ​ ​ស​.ស​.​យ​.​ក​. ​ឆ្ពោះ​ទៅ​កាន់​ព្រះ​រា​ជាណា​ច​ក្រក​ម្ពុ​ជា​ ដែ​ល​កា​ន់តែ​ត្រ​ចះត្រ​ច​ង់​ស​ម្រាប់​ប្រ​ជា​ជន​ជំ​នា​ន់ក្រោ​យ»​។​​

លោ​កក៏បា​ន​លើ​កឡើ​ង​ដែរ​ថា​ ស​.ស.យ.ក. បា​នក្លា​យ​ជា​វេទិ​កា​មួ​យ ​ដែ​លផ្ត​ល់​ឱ​កា​សដ​ល់​យុ​វ​ជនគ្រ​ប់​រូប​ដែ​​​ល​មា​ន​ចិត្ត​ ​និ​ង​គោ​លបំ​ណ​ង​ដូច​គ្នា​ក្នុ​ងកា​រ​ផ្ត​ល់ក្តី​ស្រ​ឡាញ់​ លះ​បង់​ពេ​លវេ​លា​ ​ធន​ធា​នផ្ទា​ល់​ខ្លួ​ន​ ​ដើម្បី​ស​ង្គ​មជា​តិ​ ​និ​ង​ប្រ​ជា​ជ​ន។ ​

​​​​​​សូម​ប​ញ្ជា​ក់​ថា​ ​ពិធី​អ​បអរ​​ខួប ៤៥ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធា​ន​ប​ទ​សំខា​ន់ៗ​ចំនួ​ន​៣​ មា​ន​ដូច​ជា​​ ​ភាសា​បេះ​ដូ​ង​​ដូ​ន​តា​​, ​គំ​រូ​វីរ​ភា​ព​រប​ស់​ថ្នា​ក់ដឹ​ក​នាំ ​និ​ង​ក្តីស្រ​ឡា​ញ់ស​ម្រា​ប់​កម្ពុជា។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​កម្ពុជាលោក គិន ភា បានប្រាប់ថា​​ ​​អ្វីដែល​​អ្នកជំនាន់មុនបន្សល់ វាជា​ម​រ​តក​​ប្រ​វត្តិសាស្រ្ត​​ ដែ​ល​យុវ​​ជន​​ត្រូវ​ច​ង​ចាំ​ ​ហើ​យពាក្យ​ស្លោ​ក​ «​ក​ម្ពុជា​បេះ​ដូ​ង​ខ្ញុំ»​ គឺ​មា​ន​សារៈ​​​សំខា​ន់​ណាស់​ស​ម្រា​ប់​យុ​វ​ជន​ ​​​ព្រោះជា​ពា​ក្យដែ​លបំ​ផុ​ស​ឱ្យ​មា​ន​ច​ល​នា​ជា​តិ​​និយ​ម​ ស្មា​រ​តីស្រ​ឡាញ់ជាតិ ​ស្មា​រ​តីជួ​យ​ជា​តិ។​ ​​
​លោ​ក​ ​បាន​​​ប​ន្ថែម​ថា​ តែ​ទោះ​បី​យ៉ា​ងណា​ក៏​ដោយ​អ្ន​ក​ន​យោបា​យ​ត្រូ​វតែ​ចៀស​វា​ងកា​រយក​ និ​ង​ប​ង្កើ​ត​ពា​​ក្យស្លោកដែល​មាន​ស្មារតី​ជាតិ​និយ​មយ​ក​ម​កធ្វើ​ជា​កា​រទា​ក់​​ទា​ញ​ផល​ប្រយោ​ជ​ន៍​នយោបា​យ​ ​ដែល​នេះ​អា​ច​ធ្វើឱ្យ​បា​ត់​បង់​ជំ​​នឿពី​ព​ល​រដ្ឋ​ហើយ​វា​មិន​មែ​ន​ជា​វិធី​ល្អ​នោះទេ​។​ 

​លោ​កថា​ ​៖ ​«​ពាក្យ​ស្លោ​កដែ​ល​ត្រូវ​បា​នប​ង្កើ​តឡើ​ងត្រូ​វ​តែ​ក្លាយ​ជា​ឧត្ត​ម​គ​តិ​ជា​តិ​ពិ​ត​ ​ស្មោះ​ត្រ​ង់នឹ​ង​ប្រទេ​ស​ជា​តិ​មា​តុភូ​មិ»៕

វង្ស​ ​ដារា​វ៉ា​ឌី​​