ភ្នំពេញៈ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​ការ​ពារ​សុខភាព ជាពិសេស​មនុស្ស​ចាស់ ត្រូវ​នៅ​​ក្នុង​ផ្ទះ ​​កុំចេ​ញ​ក្រៅ ខណៈ​ដែល​អាកាស​ធាតុ នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅថ្ងៃ​ទី​២​១ ខែ​​ធ្នូ​​ ដោយ​សារ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​​ខ្យល់​មូសុង​ឦសាន​បក់​ក្នុង​ល្បឿន​ពី​បង្គួរ​ទៅ​ខ្លាំង​។

ការ​អំពាវ​នាវ​បែប​នេះ ធ្វើ​ឡើងប​ន្ទាប់ពី​កា​រ​ប្រកាស​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម នៅថ្ងៃទី​១៩ ខែធ្នូ បាន​​ឱ្យ​ដឹង​ថា​ ចាប់​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ​ ឆ្នាំ​២០២៣​ ខេត្ត​ចំនួន​៥ នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់ខ្លាំង​​នៅ​កម្រិត ១៥​អង្សាសេ ក្នុង​​សីតុណ្ហភាព​​ពេល​​ព្រឹក​​។

​ខេត្ត​ទាំង​៥​នោះ​រួម​មាន​៖ ខេត្ត​មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និង​ខេត្ត​ប៉ៃលិន នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៥​-​១៦ អង្សាសេ​។ ចំពោះ​ខេត្ត​ផ្សេ​ង​ទៀតដែលមាន​ ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង នឹង​មា​ន​សីតុណ្ហភាព​អប្បបរមា​ពី ១៧​-​១៩ អង្សាសេ។ 

ក្រសួង​បាន​បន្ត​ទៀត​ថា ចំណែក​នៅ​រាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ដទៃ​ទៀត នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២០​-២​៣ អង្សាសេ​​។

​ដោយ​ឡែក​នៅ​លើ​ផ្ទៃ​សមុទ្រ​វិញ នឹង​មាន​ខ្យល់​បក់​មក​ពី​ទិស​ឦសាន​ក្នុង​ល្បឿនពី ៧​-​៩ ម៉ែត្រ​/​វិនាទី និង​រលក​សមុទ្រ​មាន​កម្ពស់១,៥០​-២​,០០ ម៉ែត្រ​។

ប្រភព​​ដដែល​បញ្ជាក់​ថា​៖ «​សូម​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ និងសា​ធារណជន ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ថែរក្សា​សុខ​ភាព ស្លៀក​សម្លៀក​បំពាក់​ឱ្យ​បាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដង្កាត់​នា​នា ដែល​អាច​កើត​មាន​ឡើង​ជា​យថា​ហេតុ»​។

បើ​តាម​ក្រសួង​ធន​ធាន​ទឹក មូល​ហេតុ​ដែល​នាំឱ្យ​​កម្ពុជា​ចុះ​ត្រជាក់​បែប​នេះ គឺម​ក​ពី​ប្រព័ន្ធ​នៃ​​សម្ពាធ​ខ្ពស់​នៅ​លើ​ប្រទេស​ចិន​បង្កើនឥ​ទ្ធិពល​គ្រប​ដណ្តប់​លើប្រ​ទេស​កម្ពុជា ជាមួយ​នឹង​ខ្យល់​មូសុង ​ឦ​សាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង​។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ ​បាន​ឱ្យដឹ​ង​នៅថ្ងៃទី១៩ ខែធ្នូថា រាល់​សេចក្ដី​ប្រកាស​របស់​ក្រ​សួងធ​ន​ធាន​ទឹក ទាក់​ទង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ គឺ​អាជ្ញាធរ​ខេត្ត​តែង​តែ​ផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ទៅដ​ល់​​អាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័ន្ធ​ទាំងអ​ស់ ​ដើម្បីឱ្យ​​ពួក​គាត់​ធ្វើ​ការផ្ស​ព្វ​ផ្សាយ​បន្ត​ទៅ​កាន់​ប្រជាពលរដ្ឋ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំ​ពោះ​អាកាស​ធាតុ​ចុះ​ត្រជាក់​​​នេះ​។ 

ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​ហើយ អាជ្ញាធរ​ខេត្ត ក៏​មាន​ក្រុមកា​រ​ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែល​ត្រៀម​នូវ​សម្ភារ​សង្គ្រោះ​​ជា​​និច្ច នៅ​ពេល​មាន​បញ្ហា​សុខភាព​ណា​មួយ​កើត​ឡើង​លើ​ប្រជាពល​រដ្ឋ​។ 

លោក ឌី រ៉ាដូ ​បាន​ថ្លែង​ថា​៖ «​ក្នុង​នាម​ជា​អាជ្ញាធរខេ​ត្ត យើងសូ​ម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអ​ស់​នៅ​ក្នុង​ខេត្ត ត្រូវ​ត្រៀម​លក្ខណៈ​ការ​ពារ​ខ្លួន​ទុក​ជាមុ​ន និង​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ជាពិសេសអ្នកដែលមា​នឪពុកម្ដាយ​ចាស់ជរា ​សុំ​កុំ​ឱ្យគា​ត់ចេ​ញ​ទៅ​ខាង​ក្រៅ​»​។

ជា​មួយ​គ្នា​នេះ លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតន​គិរី ក៏បានប្រាប់​ឱ្យដឹងដែរ​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត បាន​ត្រៀម​វិធាន​ជាហូ​រ​ហែរ​រួចម​ក​ហើយ ដែល​ជាវិធាន​ការ​ពារ​នៅ​តាម​មូល​ដ្ឋាន ដែល​មាន​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​តាំង​ពី​ភូមិ ឃុំ/សង្កាត់ ទាំង​ស្រុក និង​ទាំង​ខេត្ត បានចុះ​​ទៅ​ធ្វើកា​រ​ណែនាំ​ទៅ​ដល់​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​មាន​ការ​ប្រែ​ប្រួលអា​កាសធាតុ ដើម្បី​ឱ្យប្រ​ជាពលរដ្ឋ ពួកគាត់​មាន​ការ​ត្រៀម​ការ​ពារ និង​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​ជា​ដើម​។ 

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​! អាជ្ញាធរ​មូលដ្ឋាន​របស់​យើង តាំង​ពីភូ​មិ​មក គឺ​ឱ្យ​គាត់​មើល​ការខុ​ស​ត្រូវ ពិនិត្យ​មើល​ពីកា​រ​ខ្វះ​ខាត​របស់​ពលរដ្ឋ​យើង ដើម្បីមា​ន​ការបែ​ង​ចែក​ជូន​ខោ​អាវ​រងា និងចែ​ក​អី​ជូនទៅ​​គាត់​។ អ៊ីចឹង​​​ហើយ​អ្នក​ដែល​មាន​ភាព​លំបាក​ខ្លាំង គឺ​អាជ្ញាធរយើ​ង នឹង​មើល​ថែ​គាត់ អំឡុងពេ​ល​ដែល​អាកាស​ធាតុ​ចុះ​ត្រ​ជាក់​ហ្នឹង​»​។

សម្រាប់​ជន​ចាស់​ជរា និង​អ្នក​ដែល​មិន​មាន​ទី​ជម្រក​គ្រប់​គ្រាន់ គឺ​អា​ជ្ញាធរ​មូល​ដ្ឋាន ក៏​បាន​យក​ចិត្ត​ទុក​ដាក់ និង​មើល​ការ​ខុស​ត្រូវ​ដូចជា​​​ផ្ដល់​ជា​ខោ​អាវ​រងា​សម្រាប់​ការ​ពារ​សុខភាព​របស់​ពួក​គាត់​ផង​ដែរ។ 

លោកបាន​​បន្ថែម​ថា ​​ចំណែក​ជន​ចាស់​ជរា​ដែល​មាន​កូន​ចៅ​នៅ​ជា​មួយ គឺ​អាជ្ញាធរមូ​ល​ដ្ឋាន​នឹង​មិន​ផ្ដល់​សម្ភារ​ការ​ពារ​នោះ​ទេ ប៉ុន្តែ​​ណែនាំ​ឱ្យ​ជន​ចាស់​ជរា​ទាំង​នោះ កុំចេ​ញ​​​ទៅ​ខាងក្រៅ​​ផ្ទះ ក្នុង​អំឡុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខាង​មុខ​នេះ​។

សូម​ប​ញ្ជាក់​ដែរ​ថា​​​ ​ក្រ​សួង​សុខា​ភិបា​ល​ ​កាល​ពី​ថ្ងៃ​ទី​​៨ ខែធ្នូ បាន​ចេញសេ​ច​ក្តី ​អំពា​វ​នា​វ​ ​និង​ក្រើ​ន​រំឭ​​កដ​ល់​​ប្រ​ជាព​ល​រ​ដ្ឋ​ឱ្យ​​យក​ចិ​ត្ត​ទុក​ដា​ក់​ប្រុង​ប្រ​យ័ត្ន​លើ​សុ​ខភា​ព​ ដើ​ម្បី​ប​ង្កា​រនូ​វ​កា​រ​ច​ម្លង​ជំ​ងឺផ្តា​សា​យ​នារ​ដូ​វធ្លា​ក់​ខ្យ​ល់​ ​និង​ជំ​ងឺ​កូ​​វីដ​១​៩ ជា​យ​ថាហេ​តុ​ ខ​ណៈ​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​នេះ ​វី​រុស​កូ​វី​ដ១​៩​ ​មិន​ទា​ន់​បា​ត់អ​ស់​​ពីប្រ​ទេ​​ស​កម្ពុ​ជា​​នៅឡើយ​។
​ 
​កា​​​​​វិធា​ន​កា​រទាំ​ង​នោះ​រួម​មាន ​ពា​ក់​ម៉ាស់​ក្នុ​ង​ករ​ណី​មា​ន​ប​ញ្ហាសុ​ខ​ភា​ពផ្លូ​វដ​ង្ហើ​ម​ ​​និង​លា​ង​ដៃឱ្យ​ញឹ​ក​ញា​ប់​ជាមួយ​​សា​ប៊ូ​ ​ឬ​អាល់​កុល​ ​ឬ​ជែល​លា​ង​ដៃ​ ត្រូ​វ​ខ្ទប់​មា​ត់​ និ​ង​ច្រ​មុះពេ​ល​ក្អ​កក​ណ្ដា​ស់​ ​ដោយ​ប្រើផ្ន​ត់​កែ​ង​ដៃ ​ម៉ា​ស់​ ក្រ​ម៉ា​ ​ក​ន្សែ​ង ​ឬ​ក្រ​ដាស​ ​អនាម័​យ​ ​រួ​ចខ្ច​ប់​បោះ​ចោ​លក្នុ​ង​ធុ​ង​សំរា​ម​បិទ​ជិ​ត​។​

​ប្រ​សិន​បើ​មា​នរោ​គស​ញ្ញា​គ្រុន​ក្តៅ​ ​ក្អក​ ​ឈឺ​ក្បា​ល ​ហៀ​រ​សំបោ​រ​ ​​ពិបា​ក​ដ​ក​ដង្ហើ​ម​ ​សូ​មទៅ​ស្វែ​ងរក ការពិ​​គ្រោះ​​​យោ​បល់​នៅ​ម​ណ្ឌល​សុ​ខ​ភាព​ ​ឬ​មន្ទី​រ​ពេ​ទ្យ ​ឱ្យ​បា​ន​ទា​ន់​ពេ​ល​វេលា៕