ភ្នំពេញៈអភិបាលរា​ជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ជំរុញ​ឱ្យអ​ភិបាល​ខណ្ឌ​ ត្រូវ​ខិត​ខំ​បំពេញកា​រ​ងារ ដើម្បី​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុ​ង​មូលដ្ឋាន ជា​ពិសេ​ស គឺ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយភូមិសង្កាត់មាន​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។
 
ការ​ជំរុញ​បែប​នេះ ធ្វើ​ឡើង​​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​លោក សេង គន្ធ អភិបាល​ថ្មី​នៃ​ខណ្ឌ​មានជ័​យ ជំនួស​លោក ហែម ដារិទ្ធ ដែល​ត្រូវ​បាន​តែងតាំ​ង​ជាអ​ភិបាល​រង​ខេត្ត​ព្រះសីហនុ​​ ​កាលពី​​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣​។

លោក ឃួង ស្រេង បានថ្លែង​​ក្នុង​ពិធីនោះ​​ថា អភិបាល​ខណ្ឌ បើ​ទោះ​បី​ជា​ពូកែ​យ៉ាង​ណា​ក៏​ដោយ បើ​មិន​មា​ន​ការ​ចូល​រួម​សហការ ពី​មេ​ប៉ុស្តិ៍ ​អធិការ និង​ចៅ​សង្កាត់​ទេ គឺ​មិន​អាច​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការ​ងារប​ម្រើ​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឡើយ ដូច្នេះ​ត្រូវ​តែ​សហការ​ជា​មួយ​គ្នាឱ្យ​​បាន​ខ្លាំង​ក្លា​ទើប​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​។ 

លោកបាន​​បន្ត​ថា ​​អភិបាល​ខណ្ឌ ត្រូវ​បំពេញ​ការ​ងារ​ឱ្យអ​ស់​កម្លាំង​កាយ កម្លាំង​ចិត្ត អស់​ចំណេះ​ដឹង និង​ឱ្យ​អ​ស់​ពី​សមត្ថភាព ដើម្បី​ដឹក​នាំ​មូលដ្ឋាន​​របស់ខ្លួន​ទ​ទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។​

លោក ឃួង ស្រេង បាន​មានប្រសាសន៍​​ថា​​៖ «​​អភិបាល​ខណ្ឌ​ថ្មី ក៏ដូច​ជា​ខណ្ឌផ្សេងៗ ត្រូវ​ថែរក្សា​សន្តិសុខ សុវត្ថិភា​ព​ជូនប្រ​ជាពលរដ្ឋ​នៅក្នុ​ង​មូលដ្ឋាន ជា​ពិសេសគឺ​អនុវត្ត​ឱ្យ​បាន​នូវ​គោ​ល​នយោបាយ​ ភូមិសង្កាត់មាន​សុវត្ថិ​ភាព​ហើយត្រូវ​បន្ត​ការ​​រឹត​បន្តឹង​ច្បាប់​ចរាច​រណ៍ និង​បញ្ហា​គ្រឿង​ញៀន​​ផងដែរ​»​។ 

​លោកក៏​បាន​ណែនាំឱ្យ​អភិបាល​ខណ្ឌ​​ត្រូវ​​​​​សហការ​គ្រប់​ថ្នាក់ គ្រប់ស្ថា​ប័ន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ជា​​ពិសេស គឺ​ការ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លីក្រៅ​ប្រ​ព័ន្ធ​តុលាការ​ដោយ​អនុវត្តតា​ម​គោល​នយោបាយ​ឈ្នះ ឈ្នះ គឺ​ឈ្នះ​ទាំង​សងខា​ង​។

​ជាមួយគ្នានោះដែរ លោក សេង គន្ធ ​​បាន​​ប្តេជ្ញា​ចិត្ត​បំពេញ​ការ​ងារ​ឱ្យ​ខ្លាំង​ក្លា​ទ្វេដង ដើម្បី​បំពេញ​ការងា​រ​ជូន​រាជ​រដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ប្តេជ្ញា​ចិត្ត​គោរពរ​ដ្ឋ​ធម្មនុញ្ញ ច្បា​ប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរ ប្រកាស ដីកា សេចក្តី​សម្រេច បទ​បញ្ជា និង​លិខិតបទ​ដ្ឋាន​គតិយុត្ត​ជា​ធរ​មាន​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​ការ​ពារ​សន្តិភាព និង​ស្ថិរភាព​​នយោ​បាយ​។

លោកបាន​ប​ញ្ជាក់​ថា​៖ «​ក្នុង​នាម​ជាអ​ភិបាល​ខណ្ឌ​មានជ័យ ខ្ញុំ​សូម​ប្ដេជ្ញា​​បម្រើ​ប្រជាពលរដ្ឋ ទាំង​ថ្ងៃ​ ទាំង​យប់ ដោយ​ក្តីស្មោះ​​ស្ម័គ្រ និង​ប្តេជ្ញា​ការ​ពារដា​ច់​ខាត​​រា​ល់​សមិទ្ធផល​នា​នា​របស់​រាជ​រដ្ឋាភិបាល ជាពិ​សេ​ស​ ប្ដេជ្ញា​​ធា​នា​ការ​ពារ​រាជ​​រដ្ឋា​ភិបាល​​ស្របច្បាប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​​កម្លាំង​ណា​មួយ ធ្វើ​ឱ្យ​ប៉ះ​​ពាល់​ដល់ដំ​ណើរ​ការ​ដឹកនាំ​​ជាតិ ​មាតុភូមិ​បាន​ឡើយ​»​​៕