ភ្នំពេញៈ​​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ ​រហូត​ម​កទល់​ឆ្នាំ​ ២០២៣ ​នេះ ​ក្រសួង​សង្គមកិ​ច្ច អតីត​យុទ្ធ​ជន ​និង​យុវនីតិ​សម្បទា​ បាន​អនុវត្ត​កម្មវិធី​កំណត់​អត្ត​សញ្ញាណ​កម្ម​ពិការ​ភាព​តាម​គំរូ​សង្គម​ និង​សិទ្ធិ​ជា​មូល​ដា្ឋ​ន បាន​ជិត​ ៣២ ​ម៉ឺន​នាក់ ខណៈ​​ក្រសួង​បាន​អនុ​ម័ត​ក្នុងការ​បោះពុ​ម្ព​បណ្ណ​ជូន​ជន​មាន​ពិការ​ភាព​បាន​ចំនួន​ជាង​ ២៥​ ម៉ឺន​នាក់​។​

​លោក សា​ន់ រតនា​ ប្រធាន​នាយក​ដ្ឋា​ន​សុខុមា​លភា​ព​ជនពិ​ការនៃ​ក្រសួង​សង្គម​កិច្ច ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ​ខែធ្នូ​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ នា​យកដ្ឋា​ន​សុខុ​មាល​ភាព​ជន​ពិការ បា​នរៀប​ចំ​កិច្ចប្រ​ជុំ​បូកសរុប​លទ្ធផ​ល​ការងា​រ​ប្រចាំ​ឆ្នាំ​របស់ខ្លួ​ន ដែ​ល​ក្នុងនោះ​មានកម្ម​​វិធី​កំណត់​អត្តស​ញ្ញាណ​កម្ម​ពិការ​ភាព​តាម​គំរូ​សង្គម ​និង​សិទ្ធិ​ជា​មូល​ដា្ឋ​ន និង​របប​គោលន​យោ​បាយ​ចំពោះ​ជនពិកា​រ​ក្រីក្រ​នៅ​តាម​សហគ​មន៍​។ 

​លោក​បាន​បន្តថា ​កម្មវិធី​គិត​ចាប់​ពី​ការ​អនុវត្ត​នៅ​ឆ្នាំ​២០២០ រហូតដល់​ចុងឆ្នាំ​នេះ ក្រសួង​បានកំណ​ត់​អត្តស​ញ្ញាណ​កម្ម​ពិការភា​ពតា​ម​គំរូ​សង្គម​ និង​សិទ្ធិ​ជា​មូល​ដ្ឋានតា​ម​​ប្រព័ន្ធ​បច្ចេ​កវិទ្យា​ព័ត៌មាន​ ស​ម្រាប់​ការគ្រ​ប់គ្រងជនមាន​ពិការ​ភាព បាន​ចំនួន​សរុប​ ៣​១៨ ៤៧៣​​ នាក់(​ស្រី​ ១៥៥ ​៤១០​ នាក់​)​ក្នុងនោះ​​ក្រសួង​បានអ​នុម័ត​ក្នុងការ​បោះពុ​ម្ព​បណ្ណ​ជូន​ជន​មាន​ពិការភា​ពបា​ន​ចំនួន​ ២៥៤ ​៤១៩​ នាក់​។​

​លោក​សាន់ ​រតនា បាន​បញ្ជាក់ថា​​៖ «​ប្រព័ន្ធ​ទិន្ន​ន័យ​អត្ត​សញ្ញាណ​កម្ម​ពិការភា​ពតា​ម​គំរូ​សង្គម ​និង​សិទ្ធិ​ជា​មូ​លដ្ឋាន​​ហ្នឹង គឺ​មាន​​ភាព​លម្អិត​ដែល​បង្ហាញ​ពី​ស្ថានភា​ព​បុគ្គល ​ស្ថានភា​ព​ពិការ​ភាព និង​បរិស្ថាន​រស់នៅ​របស់​ជ​ន​មាន​ពិកា​រភា​ព​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការវិភាគ​ស្ថានភា​ព​ពិការ​ភាព​បាន​គ្រប់​ជ្រុង​ជ្រោយ​ ជួយ​បង្កើន​ការ​យល់ដឹ​ង​ពី​ស្ថាន​ភាព​នៅ​កម្ពុជា​ និង​មាន​ទឡ្ហី​ករ​ណ៍​គ្រប់​គ្រាន់​សម្រាប់​ជា​មូលដ្ឋា​នដើ​ម្បី​រៀបចំ​គោល​នយោ​បាយ​​លើកក​ម្ពស់​សុខុមា​ល​ភា​ព​ជន​មាន​ពិការ​ភាព​»​។​

​បើ​តាម​លោក សាន់ រតនា នៅពេ​ល​កំណត់​អត្ត​សញ្ញាណ​ដឹង​ពី​ស្ថាន​ភាព​ពិការ​ភាព​បាន​គ្រប់​ជ្រុង​ជ្រោយ​ហើយ ក្រសួ​ង​នឹង​រៀបចំ​ផ្ដល់​បណ្ណ​ជូន​ជន​មាន​ពិការ​ភាពទៅ​តាម​​ប្រភេទ​នៃ​កម្រិត​ពិកា​រភា​ព ដោយ​សារ​ការរៀប​ចំ​បែប​នេះ គឺ​វា​ងាយស្រួ​ល​ក្នុង​ការ​អនុវត្ត​ផែនកា​រ​នៅ​ឆ្នាំ​២០២៤​ ខាងមុខ ដើ​ម្បី​ជំរុញ​ឱ្យ​ជន​មាន​ពិការភា​ព​អាច​ចូល​រៀន​វគ្គ​បណ្ដុះប​ណ្ដាល​​វិជ្ជាជី​វៈ​នៅ​ក្រសួង​ការងា​រ តាម​សមត្ថ​ភាព​បាន​។
 
​ក្រៅពីនេះ​ លោ​ក​ថា​ ជន​មាន​ពិការ​ភាព​នឹង​ទទួល​បាន​អត្ថប្រ​យោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម ​និង​សេវា​សង្គម​ផ្សេងៗ​ទៀតប្រ​កប​ដោយ​សមធ​ម៌ និង​បរិ​យាប​ន្ន ស្រ​បតាម​​គោលន​យោបា​យ​របស់​រាជ​រដ្ឋាភិ​បាល​អាណត្តិ​ថ្មី​នេះ​ផងដែរ​​។​

​ជា​មួ​យគ្នា​នេះ​ លោក​ក៏បាន​បញ្ជាក់ដែរ​ថា ​របប​គោល​នយោ​បា​យ​ ចំពោះ​ជនពិ​ការ​ក្រី​ក្រ​នៅ​តាម​សហ​គម​ន៍គិ​ត​​ចាប់​ពី​ការ​អ​នុវត្ត​ឆ្នាំ​២០១៦​ មក ​ក្រសួង​សង្គម​កិច្ច​បានផ្ត​ល់​របប​គោលន​យោ​បាយ​ជូន​ជនពិ​ការ​ក្រីក្រ​នៅ​តាម​សហ​គ​មន៍​បាន​ទូទាំង​ ២៥ ​រាជធានី​-ខេត្ត ​សរុប​ចំនួន ​១៩ ៨៧៤​ នាក់​។ 

ដោយឡែ​ក សម្រា​ប់​ការអនុ​វត្ត​ការផ្ត​ល់​របប​គោលន​យោ​បាយ​ចំពោះ​ជនពិការ​​ក្រីក្រ​នៅតា​ម​សហ​គមន៍​ឆ្នាំ​២០២៣ ​ជន​មាន​ពិការភា​ព​បាន​ធ្វើ​បច្ចុ​ប្ប​ន្នភា​ព​ប្រកាស​ទទួល​ស្គាល់​​ថា មាន​ចំនួន​ ១៨ ​៤០៩​ នាក់ ក្នុង​នោះ​ស្រី​ចំនួន ​៩ ​៥០១​ នាក់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ផែន​បន្ទាប់​នៅ​ឆ្នាំ​២០២៤ ស​ម្រាប់​ការអ​នុវត្ត​ការ​ឧបត្ថម្ភ​របប​គោល​នយោ​បាយ​ជូន​ជ​នពិ​កា​រ​​ក្រីក្រ​នៅតា​ម​សហ​គមន៍ គឺ​នាយក​ដ្ឋាន​សុខុ​មាល​ភាព​ជ​នពិការ ​មិនទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅឡើយ​​​ទេ​»​។​

​ដោយ​ឡែក​ លោ​កស្រី ម៉ាក់ ម៉ូ​នី​កា នាយិ​កា​ប្រតិ​បត្តិ​អង្គកា​រ​ជនពិ​ការ​កម្ពុជា​បាន​ឱ្យដឹ​ង​ដែរ​ថា ​ការងារ​កំណត់​អត្ត​សញ្ញា​ណ​កម្ម​ពិការភា​ព​នេះ ត្រូ​វបា​ន​ក្រសួង​​ផ្សព្វផ្សា​យ​តាំង​ពី​ថ្នាក់ជា​តិ​ រហូត​ដល់​ថ្នាក់ក្រោ​ម​ជាតិ​យ៉ាង​ទូលំ​ទូលា​យ​ ដើម្បី​ឱ្យ​ជន​មាន​ពិការ​ភាព​ទៅ​ចុះ​អត្តស​ញ្ញាណ​នៅតា​ម​ឃុំ​/​សង្កាត់​។​

​លោក​ស្រី ម៉ា​ក់ ម៉ូ​នី​កា បានប​ញ្ជាក់​ថា​៖ «​ការ​ងារ​កំណត់​អត្តស​ញ្ញាណ​កម្ម​ជន​មាន​ពិការភា​ព ​គឺមាន​សារៈសំ​ខាន់​ខ្លាំង​ណាស់​ ពី​ព្រោះ​ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ផ្សេងៗ​ពី​កញ្ចប់​ជំនួយ​សង្គម ​និង​ប្រព័ន្ធ​គាំពារ​សង្គម ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​»៕