​​ភ្នំពេញៈ គ​ណៈ​កម្ម​កា​រ​ថ្នា​ក់​ជា​តិ ​ពិ​និ​ត្យ ​និ​ង​វាយ​ត​ម្លៃ​ប​ញ្ជី​ឈ្មោះ​ទ​ណ្ឌិត​ស្នើ​សុំ​ប​ន្ធូរ​ប​ន្ថ​យទោ​ស​ ​​និង​លើ​ក​លែ​ងទោ​ស​នៃ​ក្រសួ​ង​​យុ​ត្តិ​ធ​ម៌​​ ​បា​ន​បើក​កិ​ច្ច​ប្រ​ជុំពិ​និ​ត្យ​ និ​ង​ស​ម្រេច​លើ​ប​ញ្ជីឈ្មោះ​​ទ​ណ្ឌិ​តដែ​ល​​បាន​ស្នើសុំ​ប​ន្ធូរ​ប​ន្ថយ​ទោ​ស​ និ​ង​លើក​លែ​ង​ទោ​​ស សម្រាប់​​​ឱកាសនៃ​​​ទិ​វា​ជ័យ​ជ​ម្នះ​លើ​រប​ប​ប្រ​ល័​យពូ​​ជ​សា​សន៍​ ថ្ងៃទី​៧ម​ក​រា​ ​​ឆ្នាំ​២​០២​៤​។​

​យោង​​​តាម​​ហ្វេស​ប៊ុ​ក​​ ​ក្រ​សួង​យុ​ត្តិ​ធ​ម៌ បាន​ឱ្យដឹងថា ​កិច្ចប្រជុំនេះ​​​​​រៀ​​បចំ​ឡើង​នៅថ្ងៃទី​២៦ ខែធ្នូ​ ដែល​ដឹ​កនាំ​ដោ​យលោ​ក​ ​កើ​ត​ រិ​ទ្ធ​ ​ឧប​នាយ​ក​រ​ដ្ឋម​ន្ត្រី​ ​រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ងយុ​ត្តិ​ធ​ម៌ ​និ​ង​ជា​ប្រធា​ន​គណៈ​ក​ម្ម​ការ​ថ្នា​ក់​ជាតិ ​ពិ​និត្យ​ ​​និង​វា​យត​ម្លៃ​ប​ញ្ជី​ឈ្មោះទ​ណ្ឌិ​​ត​ស្នើ​សុំ​បន្ធូ​រ​ប​ន្ថ​យ​ទោ​ស ​និ​ង​លើក​លែ​ង​ទោស​ ព្រ​ម​ទាំង​មាន​ការ​ចូ​លរួ​មពី​សំ​ណាក់​​​អ​នុប្រ​ធា​ន ​និ​ងស​មា​ជិក​នៃ​គ​​ណៈក​ម្ម​​​ការ​ថ្នា​ក់ជា​តិ​ ​ព្រ​ម​ទាំ​ងថ្នា​ក់​ដឹ​កនាំ​ ​និង​ម​ន្ត្រី​រាជ​កា​រពា​ក់​ព័ន្ធ​មួ​យចំ​នួ​ន​ផ្សេ​ង​ទៀ​ត។​ ​

​ក្រ​សួ​ង​​​​បា​ន​លើ​កឡើ​ង​ថា៖​ «​បញ្ជី​ឈ្មោះ​ទណ្ឌិ​ត​ស្នើ​សុំប​ន្ធូ​រប​ន្ថ​យទោ​ស​ ​និ​ង​លើ​ក​លែង​ទោ​សដែ​ល​ត្រូ​វបា​ន​គ​ណៈ​ក​ម្ម​កា​រថ្នា​ក់​ជា​តិ​ប្រជុំ​ពិ​និត្យ​ ​និង​​វា​យត​ម្លៃ​នា​ពេ​ល​នេះ​ គឺ​មា​នទ​ណ្ឌិ​ត​ចំ​នួន​ ​៣៩៨នាក់ ​ក្នុ​ងនោះ​​​មាន​ស្រី ​ចំ​នួ​ន ​៣៨​​នា​ក់​ ​ដែ​លបា​ន​ប​ញ្ជូ​នម​ក​ពី​ប​ណ្តា​ពន្ធ​នា​គា​ររា​ជ​ធានី​ខេត្ត ចំនួន២៣ និង​ម​ណ្ឌ​លអ​ប់​រំកែ​ប្រែ​ចំនួន៤»។

​លោក នុត សវនា អ្នក​នាំ​ពា​​ក្យ​អ​គ្គ​នាយ​ក​​ដ្ឋា​ន​ពន្ធ​នា​គារ​ បាន​ប្រា​ប់​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២៦​ ​ខែ​ធ្នូថា ​ចំ​​ពោះកា​រ​វា​យ​តម្លៃ​ ​​ក្នុង​ការ​​​ស្នើ​​សុំ​ប​ន្ធូ​រ​បន្ថ​យ​ទោស​ ​និង​លើ​ក​លែង​ទោ​ស​ទ​ណ្ឌិ​ត​នេះ​ គ​ណៈ​ក​ម្មកា​រ​ពិនិ​​ត្យ​ទៅ​លើក​ម្រិ​តទោ​ស​ ​ការ​កែ​​ប្រែ​ខ្លួ​ន​ ​និ​ង​ន​យោ​បាយ​យុ​តិ្ត​ធ​ម៌​​រប​ស់​រា​ជរ​ដ្ឋា​ភិបា​​ល​​ ​ដែល​សំ​ដៅ​លើ​បទ​ល្មើ​ស​នៅ​ក្នុង​ស​ហគ​មន៍​ពាក់ព័​ន្ធ​នឹង​ប​ទ​ល្មើស​គ្រឿង​ញៀ​ន​​។​

​លោ​ក​ នុ​​ត​ ​ស​វនា​ ​បា​ន​​ថ្លែ​ង​ថា​៖ «​​នយោបា​យ​យុ​ត្តិ​ធ​ម៌​ ​ដែ​ល​ដឹ​ក​នាំ​ដោយ​​ឯកឧត្ត​ម​ កើ​ត​ រិ​ទ្ធ​ គឺ​រា​ជ​រ​ដ្ឋា​ភិ​បាល​កំ​ពុ​ង​តែយ​កចិ​ត្ត​ទុ​ក​ដាក់​បោស​ស​ម្អាត​​​គ្រឿ​ង​ញៀ​ន។​ ​ដូ​ច្នេះ ​អ្ន​ក​ដែ​ល​​ពាក់​ព័​ន្ធ​គ្រឿ​​​ង​ញៀន​មា​នក​ម្រិ​ត​​ទោ​សធ្ង​ន់​ ​ចាប់​ពី​ ១​០ឆ្នាំ​​​ឡើង មិ​ន​ត្រូ​វ​បាន​យ​កម​ក​ពិ​ចា​រណា​បន្ធូ​រ​ប​ន្ថយ​ ​ឬ​លើក​លែ​ង​ទេ​​​»​។​ 

​លោ​កបា​ន​​​បន្ថែ​​ម​ថា ​លោ​ក​រ​ដ្ឋ​ម​ន្ត្រី​​​ក្រ​សួ​ងយុ​​ត្តិធ​ម៌​ បា​ន​ឱ្យ​​​អ​គ្គ​ស្នង​ការ​ដ្ឋា​ន​ន​​គរ​បាល​ជា​តិ​ ពិ​និ​ត្យ​មើ​ល​រឿ​ង​ហិង្សា​នៅក្នុ​ង​សហ​​​គម​ន៍​​ផ​ងដែ​រ​ ​ដូ​ច​ជាកា​រ​​​​ប្រើ​ដាវ​ ​និង​កំា​​បិត​ជា​ដើ​ម ដែ​ល​មាន​ការ​វា​យ​ប្រ​ហារ​គ្មាន​ប្រ​ណី​ពីជ​ន​ដៃ​​ដ​ល់​ ​ក៏មិ​ន​ត្រូ​វ​ពិ​ចា​រណា​​​ស្នើសុំ​ប​ន្ធូរ​ប​ន្ថ​យ​​ទោស​ ​និ​ង​លើ​កលែ​ង​ទោ​ស​ដែ​រ។

​ជុំ​វិ​ញរឿ​ង​នេះ​ លោក អំ សំអាត នាយ​ក​ទទួ​ល​បន្ទុ​ក​កិ​ច្ចកា​រ​ទូទៅ​នៃ​អ​ង្គ​កា​រលី​កា​ដូ​បា​ន​​ថ្លែង​ថា ​ពា​ក់​ព័​ន្ធនឹ​ង​កា​រ​ប​ន្ធូរ​ប​ន្ថ​យ​ទោ​ស ​និ​ង​លើក​លែ​ង​ទោ​សទ​ណ្ឌិ​តនេះ​ ​នៅ​ក្នុង​ ១​ឆ្នាំ​ ​គឺមា​ន​ ​៥​ដ​ង​ ទៅ​តា​មព្រះ​រា​ជ​ក្រឹ​ត្យ​ ​និង​ច្បាប់ ដោ​យ​មិ​ន​បា​ន​គិត​​​ពី​ការ​លើ​ក​លែ​ង​ទោ​ស​ពិសេ​ស​រ​ប​ស់​នា​យ​ករ​ដ្ឋ​មន្ត្រីទេ​។​ ​

ទោះ​​ជាយ៉ា​ង​ណា​ លោ​ក​បា​ន​​ក​ត់​សម្គា​ល់​ថា​ ​មួ​យ​រយៈ​ចុ​ងក្រោ​យ​នេះ​ កា​រ​បន្ធូ​រ​ប​ន្ថ​យ​ទោស​ និ​ង​លើ​កលែ​ង​ទោ​ស ​ទ​ណ្ឌិ​ត​មាន​ចំ​នួន​តិ​ច​ ​ហើយ​អ្ន​ក​ដែល​លើ​កលែ​ងទោ​​សនេះ​ ​មាន​​ស​ភា​ពជំ​ងឺ​​ធ្ងន់ធ្ងរ​។​ ​ជាក់​​ស្តែង​នៅ​ក្នុ​ងឱ​កា​សព្រះ​រា​ជ​ពិធីបុ​ណ្យ​អុំទូក អក​អំ​បុ​ក​ ​សំពះ​ព្រះ​ខែ​ និ​ង​ប​ណ្តែត​ប្រ​ទី​ប​កន្ល​ង​ម​ក​នេះ បានលើ​ក​លែ​ងទោ​ស​តែ​ ១នាក់​គ​ត់​ ​ហើ​យមា​ន​ជំ​ងឺដំ​ណា​ក់កា​ល​​ចុង​ក្រោ​យ​ថែ​មទៀ​ត​។

​ជា​មួ​យគ្នា​នេះ​​ ​​លោក​ ​អំ​ សំ​អា​ត​ បាន​ស្នើ​​​​ថា៖​ ​«​​​យើង​ជា​អ​ង្គកា​រ​ស​ង្គម​ស៊ីវិ​ល​ ​​នៅតែ​ទ​ទូ​ច​ថា​​​ ត្រូ​វ​ធ្វើ​យ៉ា​ង​ណា​​លើក​ទឹ​ក​​ចិត្ត​កា​រ​​បន្ធូ​រ​ប​ន្ថ​យទោ​ស​ ​និ​ង​លើ​កលែ​ង​ទោ​សទ​ណ្ឌិ​ត​ ​សុំឱ្យ​មា​ន​ត​ម្លា​ភា​​ព ​ដោ​យ​មិ​នមា​ន​ការ​រើ​ស​អើង​ ​តា​ម​ល​ក្ខ​ខ​ណ្ឌ​នៃ​ច្បា​ប់​ ​និ​ងគួ​​​រ​តែ​ពិ​និ​ត្យ​ផ​ង​ដែរ ​ក្រៅ​​ពីកា​រ​ប​ន្ធូ​រប​ន្ថ​យទោ​ស​ ​និ​ងលើ​ក​​លែង​ទោ​សទ​ណ្ឌិត​នេះ​ ​សូមពិនិ​ត្យ​ទៅ​លើ​ការ​សាក​ល្ប​ង​រប​ស់ក្រ​សួងយុ​​​ត្តិធ​ម៌​ ​និ​ង​ក្រសួ​ង​មហា​ផ្ទៃ​ ដែ​​លដោះ​លែ​ងអ្ន​ក​ទោ​ស​ដែ​លជិ​ត​ផុ​ត​ទោ​ស​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​គួ​រ​តែ​ពិ​និត្យ​អា​ហ្នឹ​ង​ ​ ​និង​កា​ត់​បន្ថ​​​យ​​​ឱ្យ​ច្រើ​ន ​ដើ​ម្បី​កុំ​ឱ្យ​ច​ង្អៀ​ត​ណែ​ន​​នៅ​ក្នុង​​ពន្ធ​នា​គា​រ​»​។​

សូ​ម​​រំឭក​ដែ​រ​ថា​ ​ក្នុ​ង​ឱកា​ស​ពិ​ធី​បុ​ណ្យឯ​ក​រាជ្យ​ជា​តិ​ ​និង​ព្រះ​រា​ជពិ​ធី​បុ​ណ្យ​​អុំទូ​ក​ ប​ណ្តែ​ត​​ប្រទី​ប​ ​និ​ង​សំពះ​ព្រះ​ខែ​  ​អ​ក​អំ​បុ​ក​ ​ឆ្នាំ​២​០​២​៣​​​ ​ទ​ណ្ឌិ​តចំ​នួ​ន​ ​៥៣៨​នា​ក់​ ក្នុ​ង​​​នោះស្រី​ចំ​នួ​ន​​​៤​៣​នា​ក់ ត្រូវ​បាន​ព្រះមហាក្សត្រ​សព្វព្រះរាជហ​ឫ​ទ័​យ​ប្រោ​សប្រ​ទា​​ន​កា​រ​ប​ន្ធូ​រ​បន្ថ​យ​ទោ​ស ​និ​ង​លើ​កលែ​ង​ទោ​ស​៕