ភ្នំពេញៈ ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិតក​ម្ម​សត្វ​បាន​បង្ក្រាប​រ​ថយន្ត​ ១​ គ្រឿង​ ដែល​ដឹក​ស៊ុត​សត្វ​មាន់​ និង​ស៊ុត​សត្វ​ក្រួច ​សរុប​ចំនួន​ជាង ១០​ ០០០​ គ្រាប់​ ពី​ប្រទេស​វៀត​ណាម ​តាម​ច្រក​ស្វាយ​អា​ង៉ោង​ ខេត្ត​ព្រៃវែ​ង ចូល​មក​លក់​ចែក​ចាយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​។​

​លោក​ ហ៊ុន ​សារ៉ាត់ អគ្គ​នាយក​រងនៃ​អគ្គ​នាយកដ្ឋា​ន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ បាន​លើកឡើ​ង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នៅ​ថ្ងៃទី​២ ខែធ្នូ​ថា ​ក្រុម​ការងារ​អន្ត​រាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​​សត្វ ​បាន​ឃាត់​ចាប់​រថយន្ ត​១​ គ្រឿង ដែល​បាន​ដឹក​ស៊ុត​សត្វ​មាន់​ចំនួន​ ៥​ ម៉ឺន​គ្រាប់​ និង​ស៊ុត​សត្វ​ក្រួច​ចំនួន​ ៧ ​ម៉ឺន​គ្រាប់​ ចេញ​មកពី​ប្រទេស​វៀត​ណាមតាម​ច្រក​ស្វាយ​អា​ង៉ោង​ ស្រុក​កំពង់​ត្របែក ​ខេត្តព្រៃ​វែង ឆ្ពោះ​មក​លក់​ចែក​ចាយ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​អ្វី​ទាំង​អស់​។​

​លោក​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​ស៊ុត​សត្វ​ទាំង​នោះ ​ត្រូវ​បាន​ក្រុមការ​ងារ​បង្ក្រាប​ប​ទល្មើស​ចលនា​សត្វ​ ឃាត់​ចាប់​​នៅលើ​​ផ្លូវ​ជាតិ​លេខ​១ ក្នុងសង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ​។​

 លោក ​ហ៊ុន សារ៉ាត់​ បាន​បញ្ជាក់​ថា​៖ «​វត្ថុ​តាង និង​បទល្មើស​នេះ ត្រូវ​បាន​ក្រុម​ការងារ​នាំយក​ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនា​យក​ដ្ឋា​ន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ ​ដើម្បី​អនុវត្ត​តាម​នីតិវិ​ធី ​»​។​

​ដោយ​ឡែក​ លោក ស្រ៊ុន ​ពៅ ប្រធាន​សមា​គម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​បាន​ឱ្យដឹ​ង​នៅ​ថ្ងៃទី​៣​ ខែធ្នូ ថា ​សម្រាប់​ប្រទេស​កម្ពុជា ​សព្វ​ថ្ងៃនេះ​ ទាំង​ការ​ផ្គត់​ផ្គង់​សត្វ​មាន់ ​និង​ការ​ផ្គត់​ផ្គង់​ស៊ុត​សត្វ​មាន់​ផង​ដែរ​ គឺ​មិន​ចាំ​បាច់​ត្រូវការ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ ​ទេ ដោ​យសា​រ​អ្នក​ចិញ្ចឹមស​ត្វ​ក្នុង​ស្រុក​អាច​ផលិត​បាន​គ្រប់​គ្រាន់​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុ​ក​។ 

​លោក​បាន​បន្តថា​ ក្រៅពី​ការផ្គត់​ផ្គង់​ទីផ្សារ​ក្នុងស្រុក​គ្រ​ប់គ្រាន់​ហើយ ​អ្នក​ចិញ្ចឹម​សត្វ​ក៏​អាចផលិត​បាន​សម្រាប់​ផ្ត​ត់​ផ្គង់​ទីផ្សារ​នៅ​ក្រៅ​ស្រុក​បាន​ផងដែ​រ​។​

​លោក​បាន​ថ្លែងថា​​៖ «​កាល​ណា​យើង​ចិញ្ចឹម​បាន ​ផលិត​ក៏​បាន​ដែរ ហើយ​បើ​មាន​គេ​នាំ​ចូល​មក​ស្រុក​យើង​ ផ្ទះ​យើង​អ៊ីចឹង វា​មាន​បញ្ហា និង​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ហើយ ទោះ​បីជា​​ចំនួន​នោះ​តិច​តួច​ក៏ដោ​យ​»​។
 
​បើតា​ម​លោក ស្រ៊ុ​ន ពៅ បើ​ទោះបី​ទំហំ​នៃ​ការ​នាំចូល​​ស៊ុត​សត្វ​ទាំង​នេះ មាន​ចំនួន​​តិចក្ដី​ច្រើន​ក្ដី ប៉ុន្តែ​ប្រសិន​បើ​ស៊ុត​សត្វ​ទាំង​នោះ​ត្រូវបា​ន​លក់ ​និង​ចែក​ចាយ វា​មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​បរិភោគ​នោះ​ទេ ​ប៉ុន្តែ​វា​ក៏​អាច​ប៉ះ​ពាល់​ទៅដ​ល់​អ្នក​ចិញ្ចឹម​ក្នុង​ប្រទេស​ផង​ដែរ​។ ​ជាពិ​សេស​ការនាំ​ចូលម​ក​ដោយ​គ្មាន​លិខិត​ស្នាម ​ឬ​លិខិតអ​នុញ្ញា​ត និង​ការ​ត្រួត​ពិនិត្យ វា​កាន់​តែ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​អ្នក​ទិញ​យក​ទៅ​បរិភោគ​​។​

​សូមប​ញ្ជា​ក់ថា ​គិត​ចាប់ពី​ខែ​សីហា រហូតដ​ល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ​អគ្គនាយ​កដ្ឋាន​​សុខភា​ព​សត្វ និង​ផលិតក​ម្ម​សត្វ​ បាន​បង្ក្រាប​រថ​យន្ត​ដឹក​ស៊ុត​សត្វ​មាន់ ​សត្វ​ទា និង​ស៊ុត​សត្វ​ក្រួចស​រុប​ចំនួន ៥ ​ករណី ​ក្នុង​នោះ​មាន​ស៊ុត​សត្វ​មាន់​ចំនួន​ ១១២ ​០០០​គ្រាប់​ ស៊ុត​សត្វ​ទា​ចំនួន​ ៦៦ ​៩០០​ គ្រាប់ និង​ស៊ុត​សត្វ​ក្រួច​ចំនួន​ ១០០ ០០០​ គ្រាប់​។​រថយន្ត​ដែល​ដឹក​ស៊ុត​សត្វ​ទាំង​នោះភា​គច្រើ​ន​នាំ​មក​ពី​ប្រទេស​រៀ​ត​ណា​ម តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ព្រៃ​វែង​ តាកែវ ​និង​ខេត្ត​ត្បូង​ឃ្មុំ​៕