ភ្នំពេញៈ សាកល​វិ​ទ្យាល័យ​ក្រ​ចេះ ​គ្រោ​ងបង្កើ​តឱ្យ​មា​នវ​គ្គប​ណ្តុះ​ប​​ណ្តាល​ប​ច្ចេក​ទេ​ស​ក​សិក​ម្ម​ខ្លី​ៗ​ ដែ​ល​មា​នរ​យៈ​ពេ​ល​ពី​១ខែ​ ​ទៅ​​​៣ខែ​ ​ដោ​យ​មិ​នគិ​ត​ថ្លៃ​ ​ពា​ក់ព័​​ន្ធ​នឹង​ការ​ដាំដុះ​ស្វា​យច​ន្ទី​ និ​ង​ដំ​ណាំ​ផ្សេ​ង​ៗ ​ដើ​ម្បី​​ឆ្លើ​យត​ប​ទៅ​នឹ​ងត​ម្រូ​វ​កា​ររបស់​ប្រជាស​ហ​គម​ន៍​​ក្នុ​ង​មូ​ល​ដ្ឋា​ន។​    ​នេះ​ជា​ការ​ថ្លែ​ង​រប​ស់​លោក​ ​គី ​វិ​សាល​ ​សា​ក​លវិ​ទ្យាធិកា​រ​រង​ ​នៃសា​កល​វិ​ទ្យាល័​យ​ក្រ​ចេះ​។ ​

លោ​ក​បា​នថ្លែ​ង​បែបនេះ ​នៅ​ចំពោះ​មុ​ខ​អ្ន​កសា​រ​ព័​ត៌មា​ន​ក្នុង​ពេ​ល​ទ​ទួល​ដំណើ​រ​ទ​ស្សន​កិ​ច្ច​សារ​​ព័ត៌​មា​ន ​ដែ​លរៀ​ប​ចំ​ដោយ​​ ក្រសួ​ងក​សិ​ក​ម្ម​ រុ​ក្ខា​ប្រ​មាញ់​ ​និ​ងនេ​សា​ទ​ ​និ​ងស​ហ​ភាព​អឺ​រ៉ុ​ប ​អំ​ពីខ្សែ​​​ច្រវាក់​ផ​លិ​តក​ម្ម​ស្វា​យ​ច​ន្ទីនៅ​ក​ម្ពុ​ជា ​កា​លពី​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ឆ្នាំ​២​០​២​៣​។​ ដំ​ណើ​រទ​ស្ស​ន​កិ​ច្ចនេះ​មា​ន​ ​រ​យៈ​ពេល​​​៤​ថ្ងៃ​ចា​ប់ពី​ថ្ងៃទី​​២៩​ ​ខែ​វិច្ឆិ​កា ​ដ​ល់ថ្ងៃ​ទី២​ ​ខែ​ធ្នូ​ ​​នៅ​រា​ជ​ធានី​ភ្នំ​ពេញ​ ​និ​ងទៅ​​​កាន់ខេត្តកំ​ព​ង់ធំ​ ក្រ​ចេះ​ ​និ​ងខេ​ត្ត​ស្ទឹ​ងត្រែ​ង​។​

​ប្រ​ភព​ដ​ដែល​បា​ន​ឱ្យដឹ​ង​ថា ​ចាប់​ពី​ស​ម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុ​ង​​​ឆ្នាំ២​០​១​៨ ​រហូ​ត​ដល់ប​ច្ចុប្ប​ន្ន​នេះ​ ​សាក​ល​វិទ្យាល័យ​ក្រ​ចេះ​​មិ​នទា​ន់​ផ្តោត​ស​កម្ម​លើ​កា​រព​ង្រី​កកិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រជា​មួ​យស​ហ​គម​ន៍ជុំវិ​ញ​នៅ​ឡើ​យ​ទេ ​បុ​ន្តែ​ ក្នុង​រយៈពេលកន្លង​មក​នេះ​ ​រាល់​​​ពេ​ល​​មា​ន​សិ​ក្ខា​សាលា​ ​ឬ​មា​ន​វគ្គ​ប​ណ្តុះ​បណ្តា​ល​ទា​ក់ទងជា​ពិ​សេស​លើ​ផ្នែ​កក​សិក​ម្ម​ ​សាលា​តែ​ង​​អ​ញ្ជើ​ញ​​ក​សិ​ករ​ក្នុ​ង​សហគមន៍ឱ្យ​​​​ចូ​ល​​រួម​ដើម្បី​ទទួ​លយ​ក​ចំណេះ​ដឹ​ង​ថ្មីៗ​។​ ​

​លោ​កថ្លែ​ង​ថា​៖​«យើ​ង​តែង​តែ​អ​ញ្ជើញ​នូ​វក​សិក​រគំ​រូ ​ក៏​ដូច​ជា​កសិ​ករ​ផ្សេ​ង​ៗ​ក្នុង​ស​ហគ​ម​ន៍​រប​ស់​យើ​ង ​ដើ​ម្បីចូ​ល​ម​ក​ស្តាប់​ ​ទ​ទួ​ល​​បា​ន​ចំ​ណេះ​ដឹង​ថ្មី​ៗ​ ជា​គុ​ណ​ប្រ​យោជ​ន៍​មួយ​ដែ​ល​គាត់​ទ​ទួល​បា​នផ​ល​ប្រ​យោជ​ន៍​ទាំង​អ​ស់នេះ​ ​ហើយ​យក​ទៅ​ផ្សព្វ​ផ្សា​យ ​និ​ង​​​អា​ចផ្លា​ស់​ប្តូ​រ​ការ​ធ្វើ​កសិ​ក​ម្មនៅ​ស​ហ​គម​ន៍​រប​ស់​គា​ត់»​។

​យ៉ាង​ណា​ក៏​ដោ​យ​ ​លោ​កសា​ក​ល​វិ​ទ្យាធិ​ការ​រង​ ​លើក​ឡើ​ងថា​ ​ជាទ​ស្សនៈវិ​ស័យ​នៅ​​ពេលខាង​មុខឆាប់ៗ​នេះ សាកល​វិទ្យា​ល័​យ​​ក្រ​ចេះនឹ​ង​បង្កើ​ត​ឱ្យមា​នវ​គ្គ​បណ្តុះ​បណ្តា​ល​ខ្លី​ៗ ​អំ​ពីជំ​នា​ញដាំ​ដុះ​ស្វា​យ​ច​ន្ទី​ ​និ​ង​ដំណាំ​សំ​ខាន់​ៗ​ផ្សេ​ង​ៗទៀ​ត​ ​ជូ​ន​ដល់​ក​សិក​រ​ក្នុង​​​ស​ហ​គម​ន៍​ ​ដើម្បី​រួ​ម​ចំណែ​ក​ផ្ត​ល់ជូ​ន​ចំណេះ​ដឹ​ង​ លើ​ក​ក​ម្ពស់​វិ​ស័យ​ក​សិ​កម្ម​ក​ម្ពុ​ជា​ ស្រ​បពេ​​ល​ការ​ធ្វើ​ទំនើ​ប​ក​ម្មវិ​ស័យ​កសិ​ក​ម្ម ​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បា​ល។​ ​

​លោក គី វិសាល ឱ្យ​ដឹ​ង​ទៀ​ត​ថា​​ ប​ច្ចុ​ប្ប​ន្ន​សាក​លវិ​ទ្យាល័​យ​ក្រចេះ​មា​ន៣​ម​ហា​វិទ្យា​ល័​យ ​រួម​មាន​ ​មហា​វិ​ទ្យា​ល័យ​ក្សេ​ត្រ​វិ​ទ្យា ​ម​ហា​​​​វិទ្យា​ល័​យ​កសិ​ឧ​ស្សា​ហក​ម្ម​ និ​ង​ម​ហា​វិ​ទ្យា​ល័​យ​ទេ​ពកោ​ស​ល្យ​ជន​ប​ទ ​ព្រ​ម​ទាំង​មា​ន២​វិ​ទ្យា​ស្ថា​ន ​គឺ​វិ​ទ្យាស្ថា​ន​ភាសា​ ​និ​ង​​ព័ត៌មាន​​វិ​ទ្យា ​និង​វិ​ទ្យា​ស្ថាន​ម​ជ្ឈវិទ្យា​។ ​

នៅ​ឆ្នាំ​២០​២​៤​ ខា​ងមុ​ខ​នេះ សាលា​នឹង​ព​ង្រី​ក​នូ​វក​ម្ម​វិ​ធីប​ណ្តុះ​ប​ណ្តា​ល​ថ្នាក់កម្រិ​ត​​បច្ចេក​ទេស ​៩​​បូ​ក​៣ ​ជា​ពិ​សេ​សស​ម្រា​ប់សិ​ស្ស​បោះ​បង់​កា​រសិ​ក្សា​ត្រឹ​ម​ថ្នាក់​ទី​៩​ អា​ច​ម​កទ​ទួល​កា​រ​សិ​ក្សាដោ​យ​មិ​នគិ​ត​ថ្លៃ​ ដែល​នៅពេល​បញ្ចប់​​ថ្នាក់​ប​ណ្តុះ​ប​ណ្តា​ល​នេះ​សិស្ស​ទ​ទួលបាន​ប​ន្ត​ការ​សិ​ក្សានៅ​ក​ម្រិ​ត​ម​ហា​វិទ្យា​ល័​យបា​ន​ ​ដូ​ចសិ​ស្ស​​បញ្ចប់ថ្នាក់​បាក់ឌុប ​ផ​ងដែ​រ​។​ 

​​លោក​ ​Bryan FORNARI ប្រធា​ន​ផ្នែក​កិ​ច្ចស​ហ​ប្រ​តិប​ត្តិ​កា​រ​រ​ប​ស់ ​ស​ហ​ភាព​អឺ​រ៉ុ​ប​ បា​ន​ប​ង្ហាញ​កា​រចា​ប់​អា​រម្ម​ណ៍​​ជាខ្លាំ​ង​​ពេលបាន​​​ចូល​ទ​ស្ស​ន​កិច្ច​នៅ​សាក​ល​វិ​ទ្យាល័​យ​ក្រ​ចេះ​ ​ក្នុង​កា​រ​ពិ​និត្យ​មើល​ជ្រុ​ង​១​ប​ន្ថែម​ទៀ​ត​ ​ទាក់​ទ​ងនិ​ង​វិ​ស័យ​អ​ប់​រំ ​ដែ​ល​មា​ន​តួនា​ទី​​​សំ​ខាន់​​​​​​ក្នុង​កា​រ​បណ្តុះ​ប​ណ្តា​លជំ​នា​ញ​ដល់​យុ​វ​ជន​ជំ​នា​ន់​ក្រោ​យ ​ដើ​ម្បី​ឱ្យពួ​ក​គេទ​ទួ​ល​បាន​កា​រងា​រ​ល្អ។ 

លោ​ក​ថ្លែ​ង​ថា៖​«​យើង​មើ​ល​ឃើញ​ថា ​វិ​ស័យ​អ​ប់រំ​ ​ទា​ក់ទ​ង​ទៅនឹ​ង​ខ្សែច្រ​វា​ក់​ផលិ​ត​កម្ម​រ​ប​ស់ស្វា​យ​ចន្ទី​ ​គឺយើងត្រូ​វ​មើល​រ​ហូត​តាំ​ង​​​ពី​កា​រ​ផលិ​ត​ កា​រកែ​ច្នៃ​ និ​ងទី​ផ្សា​រ ​ដូ​ចច្នេះ​ការ​បណ្តុះ​បណ្តា​លជំ​នាញ​ទៅដ​ល់យុ​វ​ជន​ជំ​នាន់​ក្រោ​យ​ គឺ​ជួ​យ​ដល់​ខ្សែច្រ​វា​ក់​​ត​ម្លៃ​ទាំ​ង​​​មូ​ល​ដែល​ធ្វើ​ឱ្យ​ស្វាយ​ច​ន្ទី​ ​មាន​កា​រប្រ​កួត​ប្រ​ជែង​ក្នុ​ង​ទី​ផ្សាស​ក​ល​ ​ក៏ដូ​ច​ជា​នៅ​ក្នុង​តំ​ប​ន់​»​។​

​លោ​ក ​​Guenter wes​s​e​l ​ប្រ​ធា​នព​ហុ​គ​ម្រោ​ង GIZ បាន​ឱ្យ​ដឹ​ង​ថា ​ក​ម្ម​វិ​ធីគ​ម្រោ​ង​រ​ប​ស់ GIZ មួយចំនួន​បានសហ​កា​រ​ជា​មួយ​​​សា​ក​ល​វិទ្យា​ល័​យ​ក្រចេះ​ ​ដោ​យ​គាំទ្រ​ដ​ល់​សិស្ស​និ​ស្សិ​តធ្វើ​ការសិ​ក្សា​ស្រា​វជ្រា​វ​ ដើ​ម្បី​ប​ញ្ចប់​នូ​វកា​រ​សិ​ក្សាថ្នា​ក់​បរិ​ញ្ញា​ប​​ត្រ​ ​ទោះបី​ជា​​​នៅពេ​ល​ចា​ប់​ផ្តើ​មដំ​ណើ​រកា​រ​សា​ក​លវិ​ទ្យា​ល័​យ​នេះ​ ​បាន​ជួ​បប​ញ្ហាវិ​ប​ត្តិ​កូវី​ដ១​៩​ ដែ​ល​ធ្វើ​ឱ្យ​​​សក​ម្មភា​ព​មួ​យ​​ចំនួន​មិ​នអា​ច​រលូន​ក៏​ដោ​យ។​ ​

លោ​កប​ន្ថែ​ម​ថា​ ​អ​ង្គកា​រ​ ​G​IZ​​ និ​ង​ធ្វើ​ការ​ស​ហ​ការ​ប​ន្តក្នុ​ង​ក្រ​បខ័ណ្ឌ​គ​ម្រោង​ថ្មី​ ​ដោយ​មា​ន​ការ​គាំ​ទ្រ​ពី​ស​ហភា​ព​អឺ​រ៉ុ​ប ​ទៅ​លើ​សក​ម្ម​ភាព​ជា​ច្រើន​ ​ពាក់​ព័​ន្ធ​នឹ​ង​ការ​កែច្នៃ​អា​ហា​រ​ ​និង​ស្ត​ង់ដា​ផ្សេ​ងៗ​ទៀត៕