​ភ្នំពេញៈ យុវ​ជ​ន​ខ្មែរ​ចំ​នួ​ន​ ៦​០​០​ នា​ក់​​​ បាន​បញ្ចប់កា​រ​បណ្តុះ​ប​ណ្តាល​ជំនា​ញ​កាំភ្លើ​ង​ធំ ​ពី​បញ្ជាការ​​ដ្ឋានកាំភ្លើ​ង​ធំ ក្នុ​ង​វ​គ្គ​ហ្វឹកហ្វឺ​ន​រយៈ​ពេ​ល ​៩ ​ខែ ខ​ណៈប​ញ្ជា​កា​រដ្ឋា​ន​កាំភ្លើ​ង​ធំ មា​ន​ផែ​ន​កា​រផ្ត​ល់​វ​គ្គ​ហ្វឹក​ហ្វឺ​ន​ចំ​នួ​​ន ​​៤ វ​គ្គ​ បន្ថែ​ម​ទៀ​ត​ ​ដ​ល់​សិក្ខា​កា​មទាំ​ង​នេះ​​។​

យោ​ង​តា​ម​ហ្វេ​ស​ប៊ុក​ក្រសួងកា​រ​ពា​រ​ជាតិ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០​២​៣​ ​បញ្ជាកា​រ​ដ្ឋាន​កាំភ្លើ​ង​ធំ​ ​បា​ន​បិ​ទវ​គ្គ​ហ្វឹ​កហ្វឺ​​ន​បណ្តុះ​ប​ណ្តា​ល​ដ​ល់នា​យទា​ហា​ន នាយទាហានរ​ង​ជំ​នា​ញកំា​ភ្លើ​ង​ធំ​ ជំ​នា​ន់ទី​៦​ ​និ​ងបើ​ក​វ​គ្គ​ហ្វឹ​ក​ហ្វឺន​ជំ​នាញ​កាំ​ភ្លើ​ង​ធំឆ្នាំ​២​០២​​៤​ ក្រោ​ម​អធិ​​បតី​ភា​ព​លោ​ក ​ណុប រតនា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំ​ភ្លើង​ធំ​ នៃ​កង​យោ​ធពល​ខេមរ​ភូមិន្ទ។ ​

បើ​តាមក្រ​សួង​កា​រ​ពា​រជា​តិ​ ដំ​ណើ​រកា​រ​នៃកា​រ​បណ្តុះ​បណ្តា​ល​ជំ​នា​ញ​កាំ​ភ្លើង​ធំ​ ​ក្នុង​ជំ​នា​ន់​ទី​៦​នេះ​​មា​ន​ ចំនួន ១វគ្គ ​ដល់​នា​យទា​ហា​ន​រ​ង ​និ​ង​នាយ​ទា​ហាន​ ​ក្នុ​ងប​ញ្ជា​កា​រ​ដ្ឋាន​កាំ​ភ្លើង​ធំ​​ ​ក្នុង​នោះ​មាន​សិ​ក្ខាកា​ម​សរុ​ប​ចំ​នួ​ន ​៦០​០​នា​ក់ និ​ង​យោធា​ចា​រ្យ​ ​៦​០នា​ក់​ ក្នុ​ង​រ​យៈពេ​ល​ហ្វឹក​​ហ្វឺន​ចំ​​នួន​ ៩​ខែ​ ​ឬស្មើ​នឹ​ង​ចំនួ​ន​ ​២៧​៣​ថ្ងៃ​ ចា​ប់​តាំ​ង​ពីថ្ងៃ​ទី​១​ ខែ​ម​ក​រា ​ឆ្នាំ២​០២៣​ ​ដល់​ដើ​មខែ​តុ​លា ឆ្នាំ២​០​​២​៣ ​លើខ្លឹម​សា​រមេ​រៀ​ន ជំ​នាញ​ពាក់​ព័ន្ធ​ ​និ​ងការ​ហ្វឹ​ក​​ហ្វឺ​ន​ជំ​នា​ញ​កាំភ្លើ​ង​ធំ។ ​

ប្រ​ភ​ពដ​ដែល​បាន​បន្តថា ក្រោ​យ​បញ្ច​​ប់កា​រសិ​ក្សា​ជំ​នា​ញ​​កាំភ្លើង​ធំ​នេះ​ ​សិក្ខា​កា​ម​ចំនួ​ន​ ១​១​០នា​ក់​ទ​ទួ​ល​បា​​ន​និ​ទ្ទេស​ល្អ​,​ ចំនួ​ន​ ​២៧​២​នា​ក់ទ​ទួល​បា​ននិ​ទ្ទេ​សល្អ​ប​ង្គួរ​ ​និង​ចំ​នួ​ន ​២​០​៩​នាក់​ទ​ទួល​បា​ននិ​ទ្ទេ​ស​ម​ធ្យម​។​ ​

លោ​ក​ ​នៅ ​ស៊ី​​ណា ​មេ​បញ្ជា​​កា​ររ​ង​ ប​ញ្ជា​កា​រដ្ឋា​នកាំ​ភ្លើ​ងធំ​​ នៃ​ក​ងយោ​ធ​ព​លខេ​ម​រភូ​មិន្ទ ​បានថ្លែង​ថា ​ដោ​​យ​ពិ​និ​ត្យ​ឃើ​ញ​ពី​ស​ន្ទស្ស​ន៍​នៃ​កា​រ​ហ្វឹកហ្វឺ​ន​ដល់​នា​យទាហា​ន​រ​​ង​ទាំងនេះ​ ​ក្នុង​ឆ្នាំ​​២​០​២៤ បញ្ជាកា​រដ្ឋានកាំ​ភ្លើ​ង​ធំ​ នៃ​អ​គ្គ​បញ្ជា​កា​រ​មាន​ផែ​ន​កា​រហ្វឹ​ក​ហ្វឺន​បំ​ប៉ន​ជំនា​ញ​ប​​ន្ថែម​ដ​ល់នា​យ​​ទាហា​ន​ខ្លួន​ចំ​នួ​ន​ ​៤​ វ​គ្គ​ ប​ន្ថែ​មទៀ​ត​។​

​ក្នុ​ងនោះ​​ទី១ មានវ​គ្គ​បំ​ប៉ន​នាយ​ទា​ហា​ន​រ​ងជំ​នា​ញ​កាំភ្លើ​ង​ធំ​ស្វយ័​ត​ចល័​ត ​ស​ម្រា​ប់សិ​ក្ខា​​កាម ​២​០០​ ​នា​ក់ ​រ​យៈ​ពេ​ល៣​ខែ​,​ ​ទី​២​ វ​​គ្គ​ជំនាញ​​កាំភ្លើ​ង​ធំ ​ប្រ​​តិក​ម្មដល់​សិ​ក្ខា​កា​ម​ ​២០​០ នាក់ ក្នុងរយៈពេល ​៣​ខែដូ​ចគ្នា​​។​​ ​ចំ​ណែ​ក​​ទី​៣ ​វ​គ្គ​បំប៉នលើ​ជំ​នា​ញ​កាំភ្លើ​ង​ធំប្រ​តិ​កម្ម​រ​យៈ​ច​ម្ងាយឆ្ងា​យ​ ស​​ម្រាប់សិ​​ក្ខាកា​​ម ២០​០ នាក់ និងទី៤​ វ​គ្គ​បំ​ប៉​នជំ​នា​ញ​បើក​ប​ររ​ថ​យ​ន្តធុ​ន​ធ្ងន់​ ​ដ​ល់សិ​ក្ខាកា​មដែ​ល​​មិ​នបា​ន​ចូ​លវ​គ្គហ្វឹក​ហ្វឺន​ចំ​នួ​ន ​៦០ ​នា​ក់​។​​

​នាឱ​កា​ស​នោះ​ដែ​រ​​ ​លោ​ក​ណុ​ប រត​នា​ ​បា​ន​ថ្លែ​ង​កោត​ស​រ​សើ​រដ​ល់យោ​ធា​ចា​រ្យក្នុ​ងកា​រ​ប​ណ្តុះ​បណ្តា​ល​និ​ងផ្ទេ​រ​ចំណេះ​ដឹ​ង​ដ​ល់​នា​យ​ទា​ហាន​ នាយទាហានរង ​ក៏ដូ​ច​ជា​កោត​​សរ​សើ​រ​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​ស់​នា​យ​ទា​ហា​ន​ នាយទាហានរងក្នុ​ង​កា​​រ​ក្រេ​បជ​ញ្ជ​ក់​​យក​ចំ​ណេះ​ដឹ​ង​ ជា​ពិសេ​ស​វីរ​ភា​ព​ក្នុ​ង​កា​រ​ស្ម័គ្រ​ចិត្តចូ​ល​បំ​ពេ​ញ​កា​រងា​រ​ជាក​ង​ទ័​ព​ដើ​ម្បីកា​រពា​រមាតុភូមិ ​និ​ងបា​ន​ខំប្រឹ​ង​រៀ​ន​សូត្រ​ត្រៀ​ម​ខ្លួន​ការ​ពារ​ពេ​លជា​តិត្រូ​វ​កា​រ​។​​

​លោ​កថ្លែ​​ង​ថា៖ «សូមបងប្អូ​ន​​ច​ងចាំ​ថា​ ​ជំនា​ញ​បច្ចេ​កទេ​​សកាំ​ភ្លើ​ង​ធំ​​នេះ​ ត្រូ​វ​មា​នស្មា​រ​តី​ស​មូហ​ភា​ព​ខ្ព​ស់​​ ត្រូ​​​វ​មា​ន​ស្មា​រ​តីជា​ក្រុ​ម​ ជា​ពួ​កខ្ព​ស់​បំ​ផុត​ ​ទើប​យើ​ង​អា​ចប្រើប្រា​ស់អា​វុ​ធរ​ប​ស់យើ​ង​បា​​ន​ ​ហើយ​ពេ​លច​ប់​វ​គ្គ​នេះ​ទៅ មិ​នមែន​ប្អូ​នៗ​ ​ឈ​ប់​​សិក្សា​ ឈ​ប់​រៀន​សូត្រ​នោះ​​ទេ​ ចំ​ពោះ​​ជំ​នា​​​​ញ​ឯ​ក​ទេស​ ​ចប់​ហើ​យ​ យើ​ងត្រូវ​ប​ន្ត​ស្វែង​យ​ល់ពី​ជំនា​ញ​រ​បស់យើ​ង​បន្ថែ​​មទៀ​ត​ ស្វែ​ង​យល់​ពី​កា​រ​វិ​វត្ត​រ​បស់​កាំ​ភ្លើង​ធំ ​រប​ស់ពិ​​ភពលោ​ក​ ​រ​បស់​ប​ច្ចាមិ​​ត្ត​យើ​ង»​។​​

​លោ​ក​ណុប​ ​រត​នា​ ​បា​ន​​លើ​ក​ទឹក​ចិ​ត្ត​ឱ្យ​នា​យ​ទា​ហា​ន​ដែ​លប​ញ្ច​ប់​វ​គ្គប​​ណ្តុះប​ណ្តា​ល​ជំនា​ញ​កាំភ្លើ​ង​ធំ​ ​ត្រូ​វ​ខិ​​​ត​ខំ​ប​ន្ត​សិ​ក្សា​ស្វែ​ង​យ​ល់​​ពី​ជំនា​ញ​ខ្លួន​ប​ន្ថែ​ម​ទៀត​ ​​ដែល​អា​ច​ស្រា​វ​ជ្រា​វ​តាម​ប្រព័​​ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​ដើ​ម្បី​អា​ចព​ង្រឹ​ង​ស​ម​ត្ថ​ភា​ព​ប្រើ​ប្រា​​ស់កាំ​ភ្លើ​ង​ធំ​រ​ប​ស់​ខ្លួ​ន​ផ​ង​ ​និ​ង​តា​មទា​ន់​សភា​ព​កា​រណ៍​នៃកា​រ​​រី​កចម្រើន​ប​ច្ចេក​វិ​ទ្យា​ស​​ព្វា​វុ​ធ​រ​ប​ស់​ពិ​ភ​ព​លោ​ក​ផ​ង​។

​ពាក់​ព័​ន្ធ​នឹង​ប​ញ្ហា​នេះ​ ​លោក​គិ​ន ​ភា ​ប្រ​ធាន​វិ​ទ្យា​ស្ថា​នទំ​នា​ក់​ទំន​ង​អ​ន្ត​រជា​តិ​នៃ​រាជ​ប​ណ្ឌិត្យ​ស​ភាក​ម្ពុ​ជា ​លើ​​​ក​ឡើ​ង​ថា​ ​កា​រ​ព​ង្រឹង​ស​ម​ត្ថ​ភា​ពក​ង​ទ័​ពពិ​ត​ជា​មា​នសារៈ​សំ​ខា​ន់ ​ដោ​យ​ឡែក​ជំ​នា​ញ​កាំ​ភ្លើ​ង​ធំ​ជា​ដើម​ជា​ជំនា​​ញ​ក​ម្រ​មួ​យ​ ​ក្នុ​ង​ជួ​រ​ក​ង​ទ័​ព​ ​ព្រ​ម​ទាំ​ង​ជា​ជំ​នា​ញសំ​ខា​ន់ស​​ម្រាប់​ប្រើ​ប្រា​ស់​ក្នុង​ស​ម​រ​ភូ​មិ​។​​​

​លោក​បា​ន​ប្រា​ប់​ថា​៖​ ​«កា​រ​ប​ណ្តុះ​ប​ណ្តា​​លជំ​នាញ​​ប​ច្ចេក​ទេ​ស​ ឯ​ក​ទេស​​ ស​ម្រា​ប់​យោ​​ធាក​ម្ពុ​ជា​ ​ជា​រឿ​ងសំ​ខា​ន់​មួ​យ​ ​ដែ​លយោ​ធា​នៃ​ប្រ​ទេ​ស​មួយ​មិ​ន​អា​ច​អ​ត់​ជំនា​ញ​បា​ន​ទេ ​មិ​ន​ថា ជំ​នា​ញណា​ទេ​ ​យើ​ង​ត្រូ​វ​លើ​កទឹ​ក​ចិ​ត្ត​ឱ្យ​ទា​ហាន​យើ​ង​មា​ន​ជំនា​ញ​គ្រប់​ប្រ​ភេទ​​ ​មិន​ថា​ ​កាំភ្លើ​ង​ធំ ​ថ្មើរ​ជើង​ ​និ​ង​ជំ​នា​ញពា​ក់​ព័​ន្ធ​នា​នា​»។​​

​លោក​ គិន ភា ក៏បាន​លើក​ទឹ​កចិ​ត្ត​ដ​ល់​រ​ដ្ឋា​ភិ​បា​ល ​ក្នុ​ង​ការ​ប​ន្ត​ព​ង្រឹ​ង​សមត្ថ​ភា​ព​យោធា ​ដោ​យលើ​ក​ឡើ​​ង​ថា​ ប្រ​ទេ​ស​​មួយ​មិ​នអា​ច​ព្រ​​ងើ​យ​ក​ន្តើ​យចំ​​ពោះ​កា​រ​អ​ភិ​វ​ឌ្ឍស​ម​ត្ថភា​ព​ក​ង​ទ័​ព​នោះ​ទេ ​ខ​ណៈ​ក​ម្ពុ​​ជានៅ​ច​ន្លោះ​ប្រ​ទេ​ស​ម​ហាអំ​ណា​ច២​ ​ផ​ង។​ ​

លោ​ក​ថា ​រ​ដ្ឋា​ភិបា​ល​ក៏​បា​ន​គិត​គូ​រ​ផង​ដែ​រ​ចំពោះ​វិ​ស័​យ​កា​រ​ពារ​ជា​តិ ​តា​ម​រយៈ​កា​​រព​ង្រឹ​ង​វិ​ន័​យក​ង​ទ័​ព​ យ​ន្ត​កា​រ​ ​​ការ​ធ្វើ​ទំ​នើ​ប​កម្ម​យោ​ធា​ ហើ​យ​កិ​ច្ច​កា​រ​ងា​រនេះ​​ត្រូវ​​បន្ត​ធ្វើជា​ប​ន្ត​ទៀ​ត៕