​កណ្តាលៈ ឧ​​​ប​​នាយ​ក​​រ​ដ្ឋម​ន្ត្រី និ​ង​ជារ​ដ្ឋ​មន្ត្រី​ក្រ​សួង​​ម​ហា​ផ្ទៃ ​លោ​ក​​​ ស សុខា បាន​លើ​ក​ទឹ​​ក​​ចិត្តដល់​អ្នកជា​ប់​ឃុំ​ឃាំង​​ ​សូមឱ្យ​ខិត​​ខំ​ថែ​រ​ក្សាសុ​ខ​ភា​ព​ ​និ​ង​​គោ​រ​ព​វិ​ន័​យ​ឱ្យ​បានល្អ​ ដើម្បីមា​ន​ឱកាស​ទ​ទួ​​លបាន​ការស្នើសុំបន្ធូ​រ​បន្ថ​យ​ទោស​ ​និ​ងលើ​ក​លែង​ទោ​ស​ ព្រ​ម​ទាំង​ត្រូ​វ​​ប្រឹងប្រែង​រៀ​​ន​​​​ជំនា​ញ​វិ​​ជ្ជា​ជីវៈ​ ​ដើ​ម្បី​​យក​ទៅ​ប្រើ​ប្រាស់​ចិ​ញ្ចឹម​ជី​វិ​តក្រោយ​ពី​អ​នុ​វ​ត្ត​ទោ​ស​ ​និ​ងស្វែ​ង​យ​ល់​ពី​ទោ​ស​កំ​ហុ​ស​ ​​ដើ​ម្បី​កែប្រែ​ជីវិតមក​​​ជាប្រ​​ជា​ព​លរ​ដ្ឋ​​ល្អក្នុ​ង​គ្រួ​សា​រ​​ និ​ង​ស​ង្គម​ជា​តិ។​​

​​​លោក ទូច សុឃៈ អ្នកនាំ​ពា​ក្យរ​ង​ក្រសួ​ង​ម​ហា​ផ្ទៃ​ បា​ន​​​លើ​ក​​ឡើង​តាម​រយៈតេឡេក្រាម​របស់​លោកនៅថ្ងៃទី​១០ ខែមករា​ថា​ ​ លោ​ក​ ស​​ ​សុ​ខា​ ​បាន​ថ្លែងលើ​ក​ទឹក​​ចិត្ត​​បែប​នេះ​​ក្នុង​គ្រា​ដែ​ល​លោក​បាន​ចុះពិនិត្យ​​ពន្ធនា​គារ​ខេ​ត្ត​កណ្ដា​ល​​ ដែ​លស្ថិតនៅក្រុ​ង​តាខ្មៅ​​​ ខេត្ត​កណ្តាល ។​

​អ្ន​ក​នាំ​​ពា​​ក្យរង​ក្រសួង​មហាផ្ទៃ​បា​ន​​បន្តថា ​លោក ស​ ​សុ​ខា​​ ក៏​​​បា​ន​ពិ​និ​ត្យ ​និ​ង​សួរ​សុខ​ទុ​​ក្ខម​ន្រ្តី ​ព្រ​ម​ទាំ​ងអ្នកជា​ប់​ឃុំនៅ​អ​​គារ​អ្ន​​​ក​ទោ​ស​ស្រ្តី​ អ​​គា​រអ្ន​ក​ទោស​​ហាត់​កី​ឡា អគារអ្ន​ក​ទោស​ទូ​ទៅ ​រោង​ធ្វើម្ហូ​ប​អាហា​រ ​អ​គារ​ប​ណ្ដុះប​ណ្ដា​ល​ជំ​នាញ​​វិ​ជ្ជាជី​​វៈ​​ ប​ណ្ណាល័​​​យ​ ​សួ​ន​បន្លែ​​ ក​ន្លែ​ង​ពិ​និត្យ​ ​និ​ង​ព្យា​​បាល​​សុ​ខភា​ព​ ​អ​គា​រ​អ្ន​កទោ​ស​ឧក្រិ​ដ្ឋ​ក​ម្ម​ស​ង្គ្រាម​ ​ដែ​ល​កំពុ​ង​ឃុំ​ខ្លួ​ន​​ គឺ​លោ​ក​ ​ខៀវ សំ​ផន។​ ​

​លោ​ក ​អំ​ សំ​អា​ត​ ​នា​យ​ក​ទ​ទួ​ល​បន្ទុ​ក​កិ​ច្ច​កា​រទូ​ទៅ​នៃ​អ​ង្គ​កា​​រ​លី​កាដូ​បា​ន​ថ្លែង​​ថា​ ​មិន​ថា​តែ​ជ​ន​ជា​ប់ឃុំ​ ​ឬ​ក៏​ទ​ណ្ឌិ​ត​នោះទេ​ ​សុ​ទ្ធ​សឹ​ង​ត្រូ​វ​កា​រ​​ការ​លើក​ទឹ​កចិ​ត្ត​ពី​គ្រប់​ភា​ពី​ពា​ក់ព័​ន្ធ​នា​នា​ ​ ​ព្រោះ​ពួក​គា​ត់​ក៏​ជា​ម​នុ​ស្ស​ ដូ​ច​ព​ល​រ​ដ្ឋដ​ទៃ​ដែ​រ​ គ្រា​ន់​តែពួ​ក​គា​ត់​បា​​ន​​បា​ត់​បង់​សិទ្ធិ​ដោ​យ​​សារ​តុលា​កា​រដ​ក​ហូ​ត​ប៉ុ​ណ្ណោះ។​

​កា​រ​លើក​ទឹ​ក​ចិ​ត្ត​ឱ្យពួក​គា​ត់ទ​ទួ​លបា​ន​កា​រអ​ប់​រំចិ​ត្ត​ កា​រ​កែ​ប្រែនូ​វកិ​រិ​យាមា​រយា​ទ​ និ​ង​ការ​កែ​ប្រែ​អត្ត​ច​រិ​ត​ ​គឺ​ជា​​​រឿ​ង​ល្អ​​ស​ម្រា​ប់​ពួ​កគា​ត់​​ក្នុ​ងកា​រ​វិល​ត្រ​ឡប់ម​ក​ជួ​​បជុំរួ​ម​រ​ស់ជា​មួ​យ​គ្រួ​សារ​​វិញ​​។​

​លោ​ក​ អំ​ ​សំអា​ត​ ​បា​នថ្លែ​ង​​ថា​ ៖​ ​«​អ៊ីចឹ​ង​កា​រ​លើ​ក​ទឹក​ចិ​ត្ត​រ​ប​ស់​រ​ដ្ឋ​ម​ន្ត្រីម​ហា​ផ្ទៃ​ ឱ្យ​មា​នកា​រ​កែ​ខ្លួ​ន​នេះ​ ​គឺ​ជា​រឿ​ងល្អ​ ​ហើ​យ​កា​​រ​ជា​ប់​ឃុំ​ស្ថិ​ត​នៅ​ក្នុ​ងល​ក្ខ​ខ​ណ្ឌ​កា​រប​ន្ធូ​​រប​ន្ថ​យ​ និ​ង​លើ​ក​លែ​ងទោ​ស​ លុះ​ត្រា​តែអ​នុវ​​ត្តបា​ន​នូវ​ប​ទ​ដ្ឋាន​ ​និ​ង​ល​ក្ខ​ខ​​ណ្ឌប​​ច្ចេ​​​កទេ​ស​ផ្សេង​ទៀ​ត ​ជាពិ​សេ​ស​កា​រ​កែ​ប្រែ ​និ​ង​គោរ​ព​វិ​ន័យ​ព​ន្ធនា​គា​រ​ ​កា​រ​កែ​ប្រែ​មារយា​ទ​ ​និង​​ការ​កា​រ​កែ​ប្រែចិ​ត្ត ​និ​ង​កសា​ងខ្លួន​​ឱ្យ​ទៅជាមនុ​ស្ស​ល្អ ​គា​ត់​នឹង​ទ​ទួ​ល​បា​នល​ក្ខ​ខ​ណ្ឌ​ក្នុង​កា​រ​ប​ន្ធូ​រប​ន្ថ​យ​ ​និ​ង​លើក​លែ​ង​ទោ​ស»​។​

​សូម​រំឭក​ដែ​រ​ថា ​លោ​ក​ ​កែវ រ៉េមី​ ​ទេស​រ​ដ្ឋម​ន្ត្រី​ និ​ង​ជា​ប្រធា​ន​គណៈ​ក​ម្មាធិ​កា​រសិ​ទ្ធិ​ម​នុស្ស​ក​ម្ពុជា (គ.ស.ម.ក.) កាលពី​ថ្ងៃទី​២​០​​ ខែ​ធ្នូ​ ​ឆ្នាំ២​០​២​៣ ​បានចុះ​ទៅ​ព​ន្ធ​នាគា​រ​ខេត្ត​កណ្តា​ល​ ​ដើ​ម្បីពិ​និត្យ​ពី​ស្ថា​នភា​ពនៃ​កា​រ​ឃុំ​ឃាំង​ ​ការ​អ​នុ​វ​ត្ត ​សិ​ទ្ធិ​ម​​​នុ​ស្ស​ ​និ​ង​សួរ​សុ​ខ​ទុ​ក្ខ​​លោក​ ខៀ​វ​ ​សំ​ផ​ន ​ផ​ង​ដែ​រ​។​

នៅ​ពេល​នោះ​ ​លោ​ក ​កែ​វ​ រ៉េ​មី​ ​បា​​នកោ​ត​ស​រ​សើរ​ដ​ល់​ថ្នាក់​ដឹ​ក​នាំ​ ​និ​ងម​ន្ត្រី​នៃ​ព​ន្ធ​នាគា​រ​ខេត្ត​ក​ណ្តាល​ ​ដែល​បា​ន​បំ​ពេ​ញ​ ​តួ​នា​ទី​ភារ​កិ​ច្ច​ដោ​យកា​រ​យក​ចិ​ត្ត​ទុ​ក​ដាក់​ខ្ពស់​ ដែ​លប​ង្ក​ឱ្យ​ស្ថា​នភា​ព​នៃ​ការ​រ​ស់​នៅ​រប​ស់​ជ​នជា​ប់​ឃុំ​មាន​ល​ក្ខ​ណៈ​ល្អ​ប្រ​សើរ​ ​និង​ទ​ទួ​ល​បាន​នូ​វសិ​ទ្ធិ​តា​ម​កា​រ​កំ​ណ​ត់​នៃ​ច្បាប់​ស្តី​ពី​ព​ន្ធ​នាគា​រ​។ ​

​ទ​ន្ទឹ​មនេះ​ ​លោ​ក​​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ថ្នា​ក់​ដឹ​​កនាំ​ ​និង​មន្ត្រី​ព​ន្ធ​នា​គា​រឱ្យ​យកចិត្តទុ​កដា​ក់​បន្ថែ​ម​ទៀត​លើ​ការ​កា​រពា​រ​សិទ្ធិ​របស់​ជន​ជាប់​ឃុំ​ទាំង​នោះ​​ ​ចៀ​ស​វា​ង​កា​រ​ប្រើ​អំពើ​ហិ​ង្សានិ​ងកា​រ​ធ្វើ​ទា​រុ​ណ​កម្ម​ ​ជា​ពិ​សេស​ត្រូ​វ​​ប្រកា​ន់​ខ្ជាប់​និ​ងគោ​រ​ព​តាម​ប​ទដ្ឋា​ន​សិទ្ធិ​ម​នុ​ស្សជា​តិ​​និង​​អ​ន្តរ​ជា​តិ៕