​​ភ្នំពេញៈ ក្រសួង​អប់​រំ យុវជន និងកីឡា បាន​គាំ​ទ្រលទ្ធផល​នៃកិ​ច្ច​ប្រជុំ​កំពូល​លើក​ទី​១៩ នៃច​លនា​មិន​ចូល​បក្ស​សម្ព័ន្ធ ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក និង​ប្រទេ​ស​ដទៃ​ទៀត​លើ​បញ្ហា​នយោបាយ​ សនិ្តសុខ និង​បញ្ហា​សិទ្ធិ​មនុស្ស ក្នុង​កម្រិត​សកល​លោក តំបន់ និង​អនុ​តំ​បន់​។

​​កិច្ច​ប្រជុំ​កំពូលលើ​ក​ទី​១៩ នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ ធ្វើឡើង​ក្រោម​ប្រធានបទ «ពង្រឹងកិ​ច្ច​សហ​ប្រតិ​ប​ត្តិការ ដើម្បី​វិបុល​ភាព​រួម​ក្នុង​ពិភព​លោក​» នា​ទីក្រុង​កាប៉ាឡា សាធារណរដ្ឋ​អ៊ូ​ហ្គង់​ដា កាល​ពីថ្ងៃ​​ទី​ ១៩ ដល់​ថ្ងៃ​ទី ​២០ ខែ​មករា ឆ្នាំ ២​០២៤​។ ​​​

កិច្ច​ប្រជុំ​​ពិភាក្សា​នេះដែរ​ ប្រមុខ​រដ្ឋ រដ្ឋាភិបាល និងគ​ណៈប្រតិភូ​នៃ​ចល​នា​​មិន​ចូល​បក្ស​សម្ព័ន្ធ (NAM) ចំនួន​ ៩០ ប្រទេស បានលើ​ក​ទ្បើង​ពី​បញ្ហា​ចម្បងៗ​ដូច​ជា៖ បញ្ហា​នយោបាយ សន្តិសុខ គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ បញ្ហាកា​រ​ប្រែ​ប្រួល​អាកាស​ធាតុ ក៏​ដូច​ជា​វិបត្តិ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្សី ជាពិសេស​សង្គ្រាម​រវាង​ប៉ាទ្បេស្ទីន និងអ៊ី​ស្រាអែល​ជា​ដើម​។

លោក ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ យុវជន និងកីឡា បានលើកឡើងតាមរយៈ​​​ហ្វេស​ប៊ុក​របស់​លោក​ថា ជាង​ ២ ទ​សវត្សរ៍​កន្លង​ទៅ​នេះ កម្ពុជា​បាន​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ជា​ស្ថាពរ បាន​អនុវត្ត​កម្មវិធី​កំណែទ​ម្រង់​សេដ្ឋកិច្ច និង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ប្រមាណ ៧​% ដោយ​បាន​ឆ្លង​ផុត​ពីប្រ​ទេស​ក្រី​ក្រ ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ 

លោក​បន្ត​ថា ក្រោយ​ការ​បោះ​ឆ្នោត ឆ្នាំ ២​០២៣​ កន្លង​មក​ រាជ​រដ្ឋាភិបាល​កម្ពុជាអា​ណត្តិ​ថ្មី ក្រោម​ការ​ដឹក​នាំរ​បស់​លោ​ក ហ៊ុន ម៉ាណែត បានដា​ក់ចេ​ញនូ​វ​យុទ្ធសាស្ត្រប​ញ្ចកោណ ដើម្បី​ការអភិវឌ្ឍប្រ​កប​ដោ​យ​ចីរភាព សំដៅ​សម្រេច​​ឱ្យបាន​ឋានៈ​ជា​ប្រទេស​ដែល​មាន​​ចំណូលមធ្យមក​ម្រិត​ខ្ពស់​នៅឆ្នាំ​ ២០៣០ និង​ចក្ខុវិស័យ​កម្ពុជាឆ្នាំ​​​ ២០​៥០​។

ទន្ទឹម​នេះ​ដែរ លោក​​លើក​ឡើង​​ថា ប្រទេស​កម្ពុជា ​គាំទ្រ​​​ទាំង​ស្រុង​លើ​ខ្លឹម​សារ​​​នៃ​កិច្ច​ប្រជុំ​កំពូលនា​​ពេល​នេះ ដែល​​​​ផ្តោតលើ​​បញ្ហា​​​​អព្យាក្រឹតភាព​នៃ​នយោបាយ​-សន្តិសុខ ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​ពិភពលោក​មួយ ចែក​រំលែក​ដោយគុ​ណតម្លៃ សេចក្តី​ប្រាថ្នា និងកា​រ​ប្តេជ្ញា​ចិត្តដ៏​​ស្មោះ​ត្រង់​រួម​គ្នា ដើម្បី​កសាង​ពិភព​លោ​ក​​​ឱ្យ​​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​សម្រាប់​​ទាំង​អស់​គ្នា និងដើ​ម្បី​ធ្វើ​ឱ្យមា​ន​សុខ​ដុម​នីយកម្ម​ជាមួ​យ​គ្នា​ក្នុង​វប្បធម៌ និង​អរិយធម៌​ចម្រុះ​។

លោក​​​បញ្ជាក់​ថា​៖ «​កម្ពុជា​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​ការ​អនុម័ត​ឯក​សារ​ផល​សម្រេច នៃ​កិច្ច​ប្រជុំ​កំពូល​លើ​ក​ទី​១៩ នៃ​ប្រ​មុខ​រដ្ឋ និង​រដ្ឋាភិបាល​នៃ​ចលនា​​មិន​​ចូល​​បក្ស​​សម្ព័ន្ធ​​។ វា​នឹង​ក្លាយ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ដ៏សំ​ខាន់​សម្រាប់​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ និង​កិច្ច​សហការ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​នៃ​ចលនា​មិន​ចូ​ល​បក្ស​សម្ព័ន្ធ និង​ប្រទេស​​ដទៃ​ទៀត​លើ​បញ្ហា​នយោបាយ សនិ្តសុខ និង​ការ​អភិវឌ្ឍសេ​ដ្ឋកិច្ច​-​សង្គម និង​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​កម្រិត​សកល​លោក តំបន់ និង​អនុ​តំបន់​»​។

កន្លង​មកកម្ពុជា បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ទៅ​គាំ​ទ្រ​កិច្ច​ប្រ​តិបត្តិ​ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិក្នុ​ង​ប្រទេស​ចំនួន៩ និង​បាន​ប្តេជ្ញា​ចិត្ត​ប្រកាន់​ខ្ជាប់​ពហុ​​ភាគី​និយម និង​បន្ត​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​​ឯករាជ្យ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរ​ជាតិ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការស​ហប្រជាជាតិ និង​អា​ស៊ាន​។ 

​លោក ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់​ថា៖ «​កម្ពុជា ​បា​ន​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង ឬ​ការ​គំរាម​កំ​ហែ​ង​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ​និងអំ​ពាវ​នាវ​ឱ្យភា​គី ដែល​កំពុង​ច្បាំង​គ្នា​ប្រើ​ប្រាស់​យន្ត​ការ​ដោះ​ស្រាយ​វិ​វាទ​ដោយ​សន្តិវិធី​។ ដូច្នេះ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ គួរ​តែ​បន្ត​ជាតួ​អង្គ​កត្តា​លីករ​សម្រាប់​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍប្រ​កប​ដោយ​ចីរភាព នៅ​ក្នុង​សតវត្សរ៍ដែ​ល​កំពុងប្រ​ឈម​នឹង​បញ្ហា​ដ៏​ស្មុគស្មា​ញ​នេះ​»។

សូម​បញ្ជាក់​ថា ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ (Non-Aligned Movement-NAM) ត្រូវ​បាន​បង្កើត​ទ្បើង​នៅ​ឆ្នាំ ១៩៦១ នៅ​ក្នុង​ពេលស​ង្គ្រាម​ត្រជាក់ បន្ទាប់​ពី​ប្រទេស​អាស៊ី និង​អាហ្រ្វិក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​បាន់ឌុង (Bandung) ប្រទេស​ឥណ្ឌូនេស៊ី និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​បាន់ឌុង «​បញ្ច​សិលា​» ឬ​គោល​ការណ៍ ១០​ ចំណុច​ ស្តី​​ពី​សន្តិ​សហវិជ្ជមា​ន​។

គោល​ការណ៍ទាំងនោះរួមមាន៖​ គោ​រព​គោល​ការណ៍​នៃធ​ម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ, គោរព​អធិបតេយ្យ​ភាព និង​បូរណភាព​ដែនដី, សមភាព​នៃ​ប្រទេស​តូច និង​ធំ, មិនលូ​ក​ដៃ​ចូល​កិច្ចកា​រ​ផ្ទៃ​ក្នុង, គោរព​សិទ្ធិ​ស្វ័យ​ការ​ពារ​, មិន​ប្រើ​ក​ម្លាំង​ដើ​ម្បី​​កា​រពារ​ផ​លប្រ​យោ​ជ​ន៍​ប្រទេ​ស​ធំ​,មិ​នប្រើ​ក​ម្លាំ​ងយោ​ធា​​ឬ​គំ​រា​មប្រើ​ប្រា​ស់​កម្លាំ​ងយោ​ធា​ប្រ​ឆាំង​ប្រ​ទេស​អ​ធិ​បតេ​យ្យ​,​កា​រ​ដោះ​ស្រាយ​ជ​ម្លោះដោ​យ​ស​ន្តិ​វិ​​ធី,​ការ​លើ​ក​កម្ព​ស់កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​​និង​កា​រ​គោរ​​ព​យុ​ត្តិ​ធ​ម៌​ និ​ង​កា​ត​ព្វ​កិច្ច​អ​ន្តរ​ជា​តិ។ 

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ចលនា​មិន​ចូល​បក្សសម្ព័ន្ធ មាន​សមា​ជិ​ក​ចំនួ​ន ​១២​០ ​​ប្រ​ទេស​​ប្រ​ទេស​ស​ង្កេ​ត​កា​រ​ណ៍​មាន​ចំ​នួ​ន ១៨​ និ​ង​អ​ង្គកា​រ​ស​ង្កេត​កា​រ​ណ៍មាន​ ១​០ ​ស្ថាប័ន៕