​ភ្នំ​ពេញៈ​ ​ស​ម​ត្ថ​កិច្ច​ក្រសួ​ង​ម​ហា​ផ្ទៃបា​ន​ប​ង្ក្រាប​ល្បែ​ង​ស៊ីស​ង​ស​រុ​ប​បា​ន ​៤​៣ ​ទី​តាំង​ ​នៅ​ ១​៤ ​រា​ជធា​​នី ខេ​ត្ត​ទូ​​ទាំ​ងប្រ​ទេ​ស​​ ​ក្នុ​ងរ​យៈ​ពេ​ល​២​១ថ្ងៃ​ ​ចា​ប់​ពី​ថ្ងៃទី​​១​ ​ដ​ល់​ថ្ងៃ​ទី​២១​ ​ខែ​មក​​រា ​​ឆ្នាំ២០២៤ ដោយបា​ន​ប​ញ្ជូ​ន​ជ​ន​ស​ង្ស័​យយ៉ា​ង​ហោ​ច​ណា​ស់៧​២​នាក់ទៅ​តុ​លាកា​រ​។​ ​នេះបើ​តា​ម​លោ​ក ​ទូ​ច​ ​សុឃៈ​ ​អ្ន​កនាំ​ពា​ក្យ​​រង​ក្រ​សួ​ង​មហា​ផ្ទៃ​កា​ល​ពី​ថ្ងៃទី​២២​ ​ខែម​ក​រា​។​
​ 
​ក្នុង​ចំ​ណោ​ម​ ​ទីតាំ​ង​ដែ​ល​បង្ក្រា​ប​បា​ន​នោះ​ ​ក៏​សម​ត្ថកិ​ច្ច​ចាត់​វិ​ធា​ន​ការរ​ដ្ឋ​បា​លទៅ​លើ​ការ​ប​ង្ក្រា​ប​ចំ​នួន​១​៧​ទី​តាំ​ងផ​ង​ដែ​រ​ ​នៅ​ក្នុ​ង​ ៤​ រា​ជ​ធា​នី​-ខេ​ត្ត​។ ក្នុ​ង​នោះ​រួ​មមា​ន​នីតិ​វិ​ធី​អ​ប់​រំ​ ​ណែ​នាំ ​និ​ង​ធ្វើ​កិ​ច្ច​ស​ន្យា​ប​ញ្ឈ​ប់​ចំ​នួ​ន​៣​០​នា​ក់​។​ 

​លោ​ក​ ​ទូច​ សុ​ឃៈ​ បាន​ប​ញ្ជា​ក់​ថា​«​ក្រោម​គ​តិ​ប​ណ្ឌិ​ត​ ​‘ស​ម្អាតផ្ទះ​យើ​ង​’ ​រ​ប​ស់ស​ម្ដេ​ច​ធិ​ប​តី​នា​យក​រ​ដ្ឋ​មន្ត្រី​ ​និ​ង​ ​ទ​ស្ស​នៈ​ ​​‘អ្វី​ៗដើ​ម្បី​ភា​ព​ក​ក់ក្តៅ​ ​ជូ​ន​ប្រជា​ព​ល​រ​ដ្ឋ​’»​ ​រ​ប​ស់​ ​លោ​ក​ឧប​នា​យក​រ​ដ្ឋ​ម​ន្ត្រី​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​ម​ហា​ផ្ទៃ​ ​ស​ ​សុ​ខា ​កំ​ណែ​ទ​ម្រ​ង់​ជា​ច្រើន​ត្រូ​វបា​​ន​ធ្វើ​ឡើង​ជា​ប​ន្ត​ប​ន្ទា​ប់​។​ ក្នុ​ង​នោះ​ ជា​ពិ​សេ​ស​ លើ​ប​ញ្ហា​អា​ទិ​ភា​ព​ទាំ​ង​៦ ​រប​ស់​ក្រសួ​ង​ម​ហាផ្ទៃ​ ​រួ​ម​មា​ន៖​ ​ការ​ប​ង្ក្រា​ប​ល្បែ​ងស៊ី​ស​ង​ គឺ​ជា​វិធា​ន​កា​រ​ដ៏ក្តៅ​គ​គុ​ក​មួ​យ​ផង​ដែ​រ​ ប​ញ្ហា​គ្រឿ​ង​ញៀ​ន​ ​ប​ទ​ល្មើ​ស​ព្រ​ហ្ម​ទណ្ឌ​ទូ​ទៅ​ ​ក្រុ​ម​ក្មេ​ង​ទំ​​នើង​ ​ប​ញ្ហា​ច​រា​ច​រ​ណ៍​ កា​រ​ជួ​ញ​ដូ​រម​នុ​ស្ស​ ​និ​ង​ប​ញ្ហា​នានា​ដែ​ល​កើ​ត​ឡើ​ង​តា​ម​ប​ណ្ដាព្រំ​ដែ​ន​ក​ម្ពុជា​៕