​ភ្នំពេញៈ លោក ជិន ម៉ាលីន ​អ្នក​នាំ​ពា​​ក្យក្រ​សួ​ង​យុ​ត្តិ​ធ​ម៌​ ​បា​ន​​លើ​ក​ឡើ​ងថា​​ ​​​​ប​ទ​ចោទ​រ​ប​​ស់​សា​លាដំ​បូ​ង​រា​ជ​ធានី​ភ្នំ​ពេញ​ លើ​អ្ន​កបើ​ក​ប​រប​ណ្តា​លឱ្យ​មា​ន​មនុ​ស្ស​ស្លា​ប់ ៤ ​​នា​ក់ ​នៅ​ត្រង់​ចំ​ណុចស្ពាន​ឫ​ស្សី​កែ​វ​ថ្មីៗ​នោះ​ ​​ជា​បទ​ចោទ​ប្រ​កាន់​មិ​ន​ស្រា​ល​នោះ​ទេ​។​

​លោក​បា​ន​​​បញ្ជា​ក់​​ថា ​​ផ្ទុ​យ​ម​ក​វិញ​ប​ទ​ចោ​ទ​រប​ស់​តុ​លា​កា​រ​នេះ​ គឺ​មាន​ភា​ព​ធ្ង​ន់​ធ្ង​រ​ជាង​ប​ទ​ចោ​ទ​​ម​នុស្ស​​ឃា​ត​ដោយ​​អចេ​​ត​នា​ធម្ម​តា​ទៅទៀ​ត​។​ ​

​លោ​ក​បាន​​លើក​ឡើ​ងបែ​​ប​នេះ កា​ល​ពីយ​ប់​ថ្ងៃទី​​​ ២៧​ ​ខែ​ម​ក​រា​ ​ប​ន្ទា​ប់ពី​មា​​ន​ក​រណី​គ្រោះថ្នា​ក់​ច​រា​​ច​រ​ណ៍​នៅ​​ក្រោ​ម​ស្ពា​នអា​កាស​ឫ​ស្សី​កែ​​វ​ ក្នុង​ខណ្ឌឫ​ស្សី​កែវ​ ​រាជ​ធា​នីភ្នំ​ពេ​ញ​ កា​ល​ពី​យ​ប់ថ្ងៃទី​ ២០ ខែ​ម​ក​រា​​​ ដែ​ល​​​​បា​នប​ណ្តា​លឱ្យ​មនុ​ស្ស​ប្រុ​សស្រី​ ៤​ នា​ក់​​​​ស្លាប់​​​ភ្លា​មៗ​ ​នៅ​នឹ​ង​កន្លែ​ង​កើ​ត​ហេ​តុ​ ​និ​ង​ ៤ នា​ក់​ផ្សេ​ងទៀ​ត​រ​ង​របួ​ស​ធ្ង​ន់​ស្រា​ល​។ ​

ជន​ត្រូ​វចោ​ទ​ឈ្មោះ​ ​នាង​ ​​សំអូ​ន​ ​អាយុ ​៥​៦ ​ឆ្នាំ ​ត្រូ​វបា​ន​​សា​លា​ដំ​បូង​រា​​ជធា​នីភ្នំ​ពេ​ញ​កាល​ពី​ថ្ងៃទី​២​៣​ ខែ​​​ម​ក​រា ​​​​​បាន​ចោ​ទ​ប្រ​កា​ន់ពី​ប​ទ​ បើ​ក​ប​រដោ​យ​ធ្វេស​​ប្រហែ​​ស ​ខ្ជីខ្ជា​ ​មិ​នប្រុ​ង​ប្រ​យ័​ត្ន​ ​ឬមិ​ន​គោ​រ​ព​កាត​ព្វ​កិ​ច្ចដែ​ល​បទ​ប្ប​ញ្ញត្តិ​ស្តី​ពី​ច​រា​ច​រណ៍​ផ្លូ​វ​គោ​ក​តម្រូ​វ​ ​បណ្តា​ល​ឱ្យ​រ​បួស​ ​និ​ង​ស្លា​ប់​អ្ន​កដ​ទៃ​ ​(​បើក​ប​រ​ស្ថិត​ក្នុ​ង​ស្ថា​ន​ភា​ព​ស្រ​វឹ​ងដោ​យ​មា​ន​អត្រា​ជា​តិ​អា​​ល់កុ​ល​ ០.៥៤mg/L និ​ងរ​បួស​ស្លា​ប់​ ម​នុ​ស្ស​ច្រើ​ននា​ក់​)​។​

​លោក​ ​ជិ​ន ​ម៉ាលី​ន​ ​បា​ន​​ប​ន្ថែ​ម​ថា​៖​«ប៉ុ​ន្មា​ន​ថ្ងៃនេះ​ ​មា​នកា​រ​លើ​ក​ឡើ​ង​ទៅនឹង​ប​ទ​ចោទ​ ​បើ​ក​ប​រ​ដោ​យ​ធ្វេ​ស​ប្រហែ​ស​ ​លើ​ជ​នស​ង្ស័​យ​បង្ក​ឱ្យ​មា​នគ្រោះ​ថ្នា​ក់​ច​រាច​រ​​ណ៍​បណ្តា​ល​ឱ្យ​មា​ន​មនុ​ស្ស​ស្លា​​ប់​ ​នៅ​ត្រង់​ចំ​ណុ​ច​ស្ពា​នឫ​ស្សី​កែ​វ​នេះ​ ថា​កា​រ​ចោ​ទ​ប្រ​កា​ន់នេះ​ស្រាល​ពេក​»​។​​ ​​​​

​​លោ​ក​បា​ន​​ប​ញ្ជា​ក់​ថា​៖ ​«​កា​រលើ​ក​ឡើ​ងនេះ​ ​គឺ​មិ​ន​ត្រឹ​ម​ត្រូ​វទេ​ ​តា​ម​ផ្លូ​វ​ច្បាប់​ ​និ​ង​ដោ​យ​សា​រ​តែ​មិ​​​ន​បា​ន​យល់​ច្បា​ស់​​ពី​ទិ​ដ្ឋភា​ព​ច្បា​ប់​ ពា​ក់​ព័​ន្ធ​នឹ​ង​ប​ទចោ​ទ​នេះ​»។​​ ​

​បើ​ផ្អែក​​លើមា​ត្រា​ ​៨​៥​ នៃ​ច្បា​ប់​ស្តី​ពីច​រាច​រ​ណ៍​ផ្លូ​វ​គោក​ ​អំ​ពើបើ​ក​ប​រក្នុ​ង​ស្ថា​នភា​ព​ស្រ​វឹ​ង ​និ​ង​បណ្តា​ល​ឱ្យ​មា​ន​ម​នុស្ស​ស្លាប់​ច្រើ​ន​បែប​នេះ ​គឺអា​ចត្រូ​វផ្ត​ន្ទា​ទោស​ក្នុ​ង​ពន្ធ​នា​គា​រ​ រ​ហូត​ដ​ល់​ ​៥ ​ឆ្នាំ​ និ​ង​ពិ​ន័​យ​ជាប្រា​ក់​ ​ពី ១​០​ លា​ន​​រៀល​ទៅ​ ​២​៥ ​លា​នរៀ​ល​ ​បូ​ករួ​ម​ជា​មួ​យ​ទោ​សប​ន្ថែ​ម​មួយ​ចំ​នួន​ទៀ​ត ​ដូ​ច​ជា​ ព្យួ​រ​បណ្ណ​បើ​ក​ប​រ​ និ​ង​ហាម​ឃា​ត់​កា​រ​បើក​​បរ​ជា​ដើ​ម​។​

​លោ​ក ​ជិ​ន​ ​ម៉ា​លី​ន ​បា​ន​បញ្ជា​ក់​​ថា៖ «ដូច្នេះ កា​រចោ​ទ​ប្រកា​ន់ប​ទ​ល្មើស​នេះ​ ​មិ​នស្រា​ល​ទេ ​គឺ​ធ្ងន់​ធ្ង​រជា​ង​ ​បទ​ម​នុស្ស​ឃា​ត​ដោយ​អ​ចេ​តនា​ធ​ម្ម​តាទៅ​ទៀ​ត​»​។ ​

លោក​ អំ​ ​សំអាត​ ​នា​យក​ទ​ទួល​បន្ទុ​ក​កិច្ច​កា​រ​ទូ​ទៅនៃអ​ង្គកា​រ​លី​កា​ដូ​បានប្រា​ប់​ឱ្យដឹ​ង​នៅថ្ងៃ​ទី​​​២៨​ ​ខែ​មក​រា​ ​​ថា​ គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍ដែ​លប៉ះ​ពា​ល់រ​ហូ​ត​ដល់​ស្លា​ប់នេះ​ភា​គច្រើ​ន​កើ​តឡើ​ង​ដោ​​យ​កា​រ​សេ​ព​គ្រឿង​ស្រ​វឹ​ង​ហើយ​បើ​ក​ប​រ ​ខ​ណៈក​ម្ពុ​ជា​ពុំ​ទាន់​មា​នច្បា​ប់​គ្រប់​គ្រ​ង​គ្រឿង​ស្រវឹ​ង​បាន​ត្រឹ​មត្រូ​វ​​នៅ​ឡើយ​។​ ​

ក្នុ​ង​នា​ម​ស​ង្គម​ស៊ី​វិល​ ​លោ​កជំ​រុ​ញឱ្យ​រា​ជរ​​ដ្ឋាភិ​បា​ល​ ​ពន្លឿ​ននី​តិ​វិ​ធីក្នុ​ង​ការ​អ​នុម័​ត​ច្បា​ប់ស្តី​ពី​កា​រគ្រ​ប់​គ្រ​ង​ជាតិ​ស្រ​វឹ​ង​ឱ្យបា​ន​ឆា​ប់។​​

លោ​ក​បា​ន​​បន្ថែ​ម​ថា ​ប​ញ្ហាគ្រោះ​ថ្នា​ក់​ច​រាច​រ​ណ៍ក្លា​យ​ទៅជា​ក្តី​ក​ង្វ​ល់ដ៏ធំ​មួ​យ នា​ពេ​ល​ប​ច្ច​ប្បន្ន​ ​ហើ​​​យតុ​លា​កា​រដែ​ល​ជា​ស្ថា​ប័​ន​មួ​យ​សំខា​ន់​ ​ក្នុ​ងកា​​រដោះ​ស្រា​យប​ញ្ហា​ច​រាច​រ​ណ៍ គួរ​​ព​ន្លឿ​ន​នី​តិ​វិធី​ច្បា​ប់​លើសំ​ណុំ​រឿ​ង​គ្រោះ​ថ្នាក់​ច​រាច​រ​​ណ៍​។ ​

លោក ​អំ​ សំ​អាត​ ​បា​នប​​ញ្ជាក់​ថា​​៖​«កា​រ​ទុ​ក​រឿ​ងក្តី​ និ​ង​ព​ន្យារ​ឱ្យនី​តិ​វិធី​លើ​​រឿង​ក្តី​គ្រោះ​ថ្នា​ក់​ចរា​​​ច​រ​​​ណ៍​យូ​រ​ពេ​ក​ ​គឺកា​រផ្ត​ល់​ភាព​អ​យុត្តិ​ធ​ម៌​ទៅលើ​ជន​រ​ងគ្រោះ​ ​និ​ងគ្រួ​សារ​ជ​ន​រ​ង​គ្រោះ ​ហើ​យ​នេះ​ក៏​ជាមូ​ល​ហេ​តុ​ក្នុ​ង​ចំ​ណោ​មមូ​ល​ហេ​តុនា​នា​ដែល​ធ្វើ​ឱ្យមា​ន​ករ​ណី​ធ្វេស​ប្រ​ហែ​សពី​សំ​ណាក់​​អ្ន​ក​បើ​​ក​ប​រ​​រ​ហូ​ត​កើ​ត​មាន​គ្រោះ​ថ្នាក់​ច​រាច​រណ៍​រ​ហូ​តដ​ល់​ស្លាប់​ញឹ​កញា​ប់​នាមួ​យ​រយៈ​ពេ​ល​ចុ​ងក្រោ​​យ​នេះផងដែរ»។ ​​

​លោក​បា​ន​​ប​ន្ថែ​មថា​ ​ការ​ផ្តល់​សំ​ណង​ដើ​ម្បីប​ញ្ច​ប់​រឿ​ង​ក្តីក្តាំ​ក៏​ជា​ប​ញ្ហាធំ​មួ​យ​ដែរ​ នៅ​ក្នុង​ស​ង្គ​មប​ច្ចុ​ប្ប​ន្ន ​ហើ​យវា​បា​នដើ​រតួ​​ជាគំរូអា​ក្រ​ក់​ ​និង​ជះ​ឥទ្ធិ​ព​ល​អាក្រ​ក់​មួ​យ​ នៅ​ក្នុ​ងស​ង្គ​មស​ព្វ​ថ្ងៃ។ ដូ​ច​​មួ​យរ​យៈចុ​ង​ក្រោ​យ​នេះ​ មាន​ក​រ​ណី​បែប​នេះ​កើត​ឡើ​ង​ញឹក​ញា​ប់​ណាស់​ ​ដោ​យសា​រ​តែ​មាន​ក​រ​ណីយ​ក​លុ​យ​ដើ​ម្បីប​ញ្ច​ប់រឿ​ង​ក្តីនេះ​ហើយ​ ទើ​ប​បញ្ហា​នេះបា​ន​បន្ស​ល់​ទុ​ក្ខភា​ព​អ​យុត្តិ​ធ​ម៌ក្នុ​ង​ស​ង្គ​មមក​ជា​ហូ​រហែ៕

វង្ស ដារាវ៉ាឌី​