ភ្នំពេញៈ​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ឱ្យ​ដឹង​ថា ក្នុងរ​យៈពេ​លជា​ង ១​ ខែ​ ក្រសួង​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមា​ជិក​របប​សន្តិ​សុខ​សង្គម (ប​.​ស​.​ស​) ផ្នែក​ថែទាំ​សុខ​ភាព​តាមរ​បប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​និង​អ្នក​ក្នុង​បន្ទុក​បាន​ជាង​ ១០ ​ម៉ឺន​នាក់​។​

​លោក ​កត្តា អ៊​ន រដ្ឋ​លេខាធិ​ការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៣ ​ខែមករា​ថា​ ក្រសួង​ការងារ​បាន​ចុះ​ឈ្មោះ​សមា​ជិក​របប​សន្តិ​សុខ​សង្គម​ ផ្នែក​ថែទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន ដោយ​ស្ម័គ្រ​ចិត្ត​សរុប​ចំនួន​ ១០៦ ​៨៦២​ នាក់ ​គិត​ចាប់​តាំង​ពី​ថ្ងៃ​១៤​ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ដល់​ថ្ងៃទី​១​ ខែមករា ឆ្នាំ​២០២៤​។ 

​លោក​បាន​បន្ត​ថា ​ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​ទាំង​នោះ​ មាន​បុគ្គល​ស្វ័យ​និ​យោ​ជន៍​ចំនួន ​៩៧ ​០៣១ ​នាក់ ​និង​អ្នក​ក្នុង​បន្ទុក​សមា​ជិក​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម ​(​ប​.​ស​.​ស​) មាន​ចំនួន​៩ ៨៣១​នាក់​។ ក្នុង​នោះ​សមា​ជិក ប​.​ស​.​ស ​ផ្នែក​ថែទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​បាន​ទៅប្រើ​ប្រាស់​សេវា​មាន​ចំនួន​៤៩ ​៩២៩​ដង​។ ដោយ​ឡែក ​ការ​ចំណាយ​តាវ​កា​លិក​ទូទាត់​មូល​ដ្ឋាន​សុខា​ភិ​បាល​ មាន​ចំនួន​៧៩៩,២៩​លាន​រៀល​។​

​លោក ​កត្តា អ៊​ន បាន​បញ្ជាក់​ថា ៖ «​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ចុះ​យុទ្ធ​នាការ​តាម​រោង​ចក្រ សហ​គ្រាស ​ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំ​ជន​សរុប​ចំនួន​ ៤ ​៥៩៩​ លើក ដែល​មាន​អ្នក​ចូល​រួម​ចំនួន ​១ ៣៧​១​ ១២៩​នាក់​។ ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​នានា​និង​តាម​បណ្តាញ​សង្គម​របស់​សិល្ប​ករ​ តារា​ចម្រៀង និង​អ្នក​មាន ប្រជា​ប្រិយ​ភាព​ក្នុង​បណ្ដាញ​សង្គម​ដោយ​មាន​ចំនួន​ចែក​រំលែក​បន្ត​៣៥៧​ដង ​និង​ចំនួន​ចូល​ទស្សនា ​១២​ ៦៩៨​ ដង​បន្ថែម​ទៀត​»​។​

​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​និង​កំពុង​បន្ត​យុទ្ធ​នាការ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​កម្មវិធី​ថ្នាក់​ជាតិ​ស្តីពី​របប​សន្តិ​សុខ​សង្គម ​ផ្នែក​ថែទាំ​សុខ​ភាព​ តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត តាម​ទីសា​ធារណៈ ​ខ្នង​ផ្ទះ និង​រោង​ចក្រ​ឧស្សា​ហ​កម្ម​នានា​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​អត្ថ​ប្រយោជន៍ ​និង​ចុះ​ឈ្មោះ​ពលរដ្ឋ​ដើម្បី​ប្រើ​ប្រាស់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​។​

​លោក​បាន​បន្ត​ថា ​ការ​ពង្រីក​វិសាល​ភាព​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ ​និង​អ្នក​ក្នុង​បន្ទុក​សមា​ជិក ប​.​ស​.​ស បាន​ប្រែ​ក្លាយ​សេចក្តី​ប្រាថ្នា​របស់​បុគ្គល​ស្វ័យ​និ​យោជន៍​ភាគ​ច្រើន​ដែល​ចង់​ចូល​ជា​សមា​ជិក ប​.​ស​.​ស ក៏​ដូច​ជា​ក្តី​ប្រាថ្នា​របស់​កម្មក​រនិយោ​ជិត​ភាគ​ច្រើន​ដែល​ចង់​ឱ្យ​អ្នក​នៅ​ក្នុង​បន្ទុក​របស់​ខ្លួន​អាច​ទទួល​បាន​ការ​ធានា​រ៉ាប់​រង​សុខ​ភាព​ដូច​ខ្លួន​ដែរ​។ 

​លោក​បាន​បញ្ជាក់​​ទៀត​ថា៖«​ប​.​ស​.​សបាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​សុខ​ភាព​ក្នុង​ចិត្ត​បងប្អូន​កម្មក​រនិយោ​ជិត​ដោយ​អាច​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​ ពង្រឹង​ស្ថិរ​ភាពនិ​ង​ការ​ព្យាក​បាន​នៃ​ចំណូល​និង​ធ្វើឱ្យ​ប្រសើ​រឡើង​នូវ​សុខ​ភាព​របស់ខ្លួ​ន​»​។​ 

​ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​ជូន​បុគ្គល​ស្វ័យ​និ​យោ​ជន៍​នេះ ​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហ​ជីព​ជាតិ ​បាន​ថ្លែងដែរ​ថា​ នេះ​គឺជា​រឿង​ល្អ ​និង​ជា​ការ​យក​ចិត្តទុ​កដាក់​របស់​រាជរដ្ឋាភិ​បាល​ពួក​គាត់​។​ លោក​ថា ដ្បិត​ថា​សេវា​នេះ​នៅ​មាន​កម្រិត​និង​មាន​កំណត់​ក៏​ដោយតែ​​វា​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដូច​ជា គ្រោះ​ថ្នាក់​ពេលធ្វើ​ដំណើរ​ គ្រោះថ្នាក់​ធ្ងន់​ធ្ងរឬ​អាច​ឈាន​ដល់​ពិការ​ភាព​ក៏​មិន​តម្រូវ​ឱ្យពួ​កគា​ត់ប​ង់​សេវាដែរ​ដោយ​វា​ជា​បន្ទុក​របស់​ប​.​ស​.​ស​។​

​លោ​កហ្វា​ សាលី បាន​បញ្ជាក់​ថា ៖ «​តែ​យ៉ាងណា​ក្តី​យើងខ្ញុំ​​នៅតែ​ទទូច​ដល់​នាយ​កដ្ឋាន ប​.​ស​.​ស គួរ​ពង្រឹង ​និង​ពង្រីក​វិសាល​ភាព​ក្នុង​ការ​ព្យាបា​ល​ ថ្នាំស​ង្កូវ និង​ការ​យកចិ​ត្តទុ​កដាក់​ដ​ល់​អ្នក​ជំងឺ​និង​បន្ថែម​នូវ​គ្រឿង​បរិក្ខា​រពេទ្យ​ទំនើបៗ​ដើម្បី​ផ្តល់​ភាព​ជឿ​កជាក់​ដល់​អ្នក​ប្រើ​សេវា​នេះ​»​។​

​​អ្នក​លក់​កាហ្វេ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​អ្នក​ស្រី ​អ៊ុំ ណា​រី បាន​និយាយ​ថា ​អ្នកស្រី​មានការ​សប្បាយ​ចិត្ត​ជាខ្លាំង​នៅ​ពេល​ឮថា​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ជូន​បណ្ណ​ប​.​ស​.​ស​ដល់​អ្នក​ដែល​មាន​មុខរបរ​ផ្ទាល់​ខ្លួន ​និង​សមា​ជិក​របស់​ខ្លួន​។​


​អ្នក​ស្រី​បាន​បញ្ជាក់​ថា៖«​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ព្រោះ​ខ្ញុំ​ក៏​អាច​មាន​សិទ្ធិ​ក្នុង​ការធ្វើ​បណ្ណ​ប​.​ស​.​ស​ដូច​មន្ត្រី​រាជ​ការនិង​អ្នក​ធ្វើ​ការ​តាម​ក្រុម​ហ៊ុន​ឬ​អង្គ​ការ​នានា​»​។​

សូម​រំឭក​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ផ្លូវការ «​កម្មវិធី​របប​សន្តិ​សុខ​សង្គម ផ្នែក​ថែទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​»និង«​កម្មវិធី​បណ្ដុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ និង​បច្ចេក​ទេស​ដល់​យុវ​ជន​មកពី​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហានិ​ភ័យ​»កាលពី​ថ្ងៃទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​។​កម្មវិធី​ នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​អ្នក​ទទួល​ផល​ចំនួន​ដណ្តប់​ដល់​​ប្រជា​ជន​សរុប​ប្រមាណ​ជាង​៥​លាន​នាក់​។​

​លោក​បាន​ថ្លែង​នា​ឱកាស​នោះ​ថា ៖ «​គោល​ដៅ​របស់​រាជ​រដ្ឋាភិ​បាល​គ្រប់​ជំនាន់​ គឺថា​ធ្វើយ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែ​រពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​កាន់​តែ​ល្អ​ប្រសើរ​ កាន់តែ​មាន​ឱកាស ​កាន់​តែ​រឹងមាំ ​និង​កាន់តែ​ឈ្លាស​វៃនិង​សមត្ថ​ភាព​កាន់​តែ​ខ្ពស់ ​ដើម្បី​ជំរុញ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​លឿន​»​។​

​តាម​ការ​សិក្សា​កន្លង​មក​ កម្មករ​និ​យោ​ជិ​ត ឬ​ប្រជា​ពលរដ្ឋ​ម្នាក់​ជា​មធ្យម​ត្រូវ​ចំណាយ​២៥០​ដុល្លា​រ ក្នុង​១ឆ្នាំ ឬ​ចន្លោះ​ពី​១៥​ដុល្លារ​ទៅ​២០​ដុល្លារ​ ក្នុង​១ខែ​ក្នុង​ករណី​ដែល​មិន​មាន​របប​ថែទាំ​សុខ​ភាព​នេះ​ ជា​ហេតុ​ធ្វើ​ពួកគេ​មួយ​ចំនួន​ធំ​មិន​សូវ​ហ៊ាន​ទៅ​ពិគ្រោះ​យោ​បល់​ជាមួយ​គ្រូ​ពេទ្យ​ញឹក​ញាប់ ​ដោយ​សារ​នេះ​ជាការ​ចំណាយ​ផ្ទាល់​ខ្លួន​ រហូត​បណ្ដាយ​ឱ្យ​ខ្លួន​ឈឺ​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ពិបាក​ជួយ​ទាន់​ពេលវេលា​។នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​៕