ភ្នំពេញៈ សហព័ន្ធ​កីឡា​ទោច​ក្រយាន​កម្ពុជា បាន​ទទួល​ការឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​ពីវិស័យ​ឯក​ជន​​ចំនួន​​ ៤២ ៧៥០​ ដុល្លារ ​បន្ថែម​ទៅលើ​កញ្ចប់​ថវិកាចំណាយ​​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​យក​មក​រៀបចំ​ការ​ប្រកួត​កីឡាទោចក្រយាន​ជ្រើស​រើសជើងឯក​ថ្នាក់ជាតិ ​ប្រចាំ​ឆ្នាំ​២០២៣ ដែល​បាន​លើក​យក​មក​ធ្វើ នៅ​​ថ្ងៃទី​៥ ដល់​ទី​៨ ខែមករា ឆ្នាំ​២០២៤​នេះ។​

ជាមួយ​គ្នា​នេះ ការ​ប្រកួត​កីឡា​ទោចក្រ​យាន​ជើងឯក​ថ្នាក់​ជាតិ ដែល​តែងតែ​ធ្វើ​នៅ​ខេត្ត​សៀម​រាប​នោះ ត្រូវ​បាន​សហ​ព័ន្ធកីឡា​ទោច​ក្រយា​នក​ម្ពុ​ជា​ យ​​កមក​រៀបចំ​នៅ​ខេត្ត​កំពង់ឆ្នាំង​​វិញ ព្រោះជា​ខេ​ត្ត ​មា​នអំ​ណោ​​យ​ផល​ ​ទាំ​ង​ស្ថា​ន​ភា​ព​ផ្លូ​វ​ ​ស​ម្រា​ប់ការ​ប្រ​កួ​ត​ក​ង់គួក​ ​និង​ក​ង់ភ្នំ​ ​ជា​មួ​យ​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូ​វ​ថ្មី ​ដែល​ទើ​ប​សា​ងស​ង់​រួ​ច​។​ ម្យ៉ា​ង​ទៀ​ត ​ខេ​ត្ត​​កំ​ព​ង់​​ឆ្នាំង ក៏​ជា​​ខេត្ត​ឈរ​លេខ៣ ដែលមាន​ប្រ​ជា​ជន​​ជិះក​ង់ច្រើ​ន​ជាង​គេ​ ​បន្ទា​ប់​​ពី​ភ្នំ​ពេ​ញ​ និ​ង​​ខេត្ត​​សៀ​ម​រា​ប​​ផ​ង​ដែ​រ​។

តាម​រយៈ​ការ​ទទួល​បាន​ការ​ឧបត្ថម្ភ​នូវ​ទឹ​កប្រា​ក់​ចំនួន ៤​២​ ៧៥០ ​ដុ​ល្លា​រ ​ពី​ក្រុម​​ហ៊ុន Herbalife នេះ សហព័​ន្ធ​​​​កីឡា​ទោ​ច​ក្រ​យា​នក​ម្ពុ​ជា​ បា​ន​សម្រេ​ច​ដំ​ឡើង​វិ​ញ្ញាសា​ប្រ​កួត​ពី ​៤ ​វិញ្ញាសា ទៅ​ ៧ ​វិញ្ញាសា។ រីឯ​រង្វាន់​​ជយ​លាភី ដែល​ក​ន្លង​មក​ផ្ដ​ល់​ជូ​នត្រឹ​ម​ចំ​ណា​ត់​ថ្នា​ក់លេ​ខ​៣​នោះ គឺ​នៅ​ឆ្នាំនេះ សហព័ន្ធ​ នឹ​ង​ផ្ដល់​ជូ​ន​ពីចំ​ណា​ត់​​ថ្នា​ក់​លេខ១​ ​រ​ហូ​តដល់​លេខ៥។ នេះ​បើ​ការ​បញ្ជាក់​របស់​លោក នូ ចំរើន​ អ​គ្គ​លេ​ខា​ធិការ​សហព័ន្ធ​កីឡា​ទោចក្រយា​ន​ក​ម្ពុជា​ ​ក្នុ​ង​​សន្និសីទ​កាសែត កាល​ពី​ថ្ងៃទី​​២ ខែមករា។

តាម​ខ្លឹម​សារ ដែល​ត្រូវ​បាន​ប្រកាស ក្នុង​សន្និសីទ​កាសែត នៅទីស្នា​ក់ការ NOCC កាលពី​ថ្ងៃអង្គារ​នោះ​ដែរ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ទោចក្រ​យាន​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៣​ នេះ មាន​ប្រ​តិភូ​ ​និង​កី​ឡាក​រ ​កី​ឡា​កា​រិ​នី​ចូល​រួ​ម​សរុប ​២៩៨ នា​ក់​ ​​មក​ពី ២៨ ​សមាគម-ក្លិប និង​រាជធានី-ខេត្ត។

ក្រៅពី​នេះ ក៏​មាន​ការ​ចូល​រួម​ជិះ​កង់​អបអរសាទរ​ពី​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ក្នុង​​ខេត្តកំពង់ឆ្នាំង ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​មន្ដ្រី​គណៈកម្មការបច្ចេកទេស និង​អ្នកស្ម័គ្រចិត្ត ដោយ​មាន​ចំនួន​សរុបលើ​សពី ៥​០០ នាក់ ហើយ​​​​មាន​​​ក្រុមម៉ូតូធំ ជាអ្នក​​ជួយ​សម្រួល​ក្នុង​ការ​ប្រកួត។

ជាមួយ​តួលេខ​អ្នកចូល​រួម​នេះ លោក នូ ចំរើន បាន​និយាយ​ ក្នុងសន្និសីទកាសែត​នោះ​ថា៖ ​«​ចំនួន​ប្រតិភូ​កីឡា ចូល​រួម​​ការ​ប្រកួត​ជើងឯក​​ថ្នាក់​​ជាតិឆ្នាំនេះ​ មាន​ការ​កើន​ឡើង​១០​ភាគរយ បើ​ធៀបទៅ​នឹង​ឆ្នាំចាស់ ហើយ​កីឡាករ​ភាគ​ច្រើន បានចុះឈ្មោះ​ប្រកួត​បន្ថែម​ទាំង​លើ​​​ការ​ប្រកួត​កង់​គួក នាថ្ងៃទី៦ និង​ប្រកួត​កង់ភ្នំ នៅថ្ងៃ​ទី៧ ខែ​មករា»។
 
ចំពោះ​គោល​ដៅ​នៃកា​រ​រៀប​ចំ​ព្រឹត្តកា​រ​ណ៍​ប្រ​កួ​ត​ជើ​ង​ឯ​ក​ថ្នាក់​ជា​តិ​នេះ លោក ​នូ​ ​ចំ​រើន បាន​បញ្ជាក់ថា៖ ​«យើង​មាន​គោលដៅ​ធំ​២ ​ទី១ អនុវត្ត​តាម​ផែនការ​យុទ្ធ​សាស្ត្រ​របស់​សហព័ន្ធ ដោយ​​មាន​​ការ​ឯកភាព និង​ណែនាំ​ដ៏​ខ្ពង​ខ្ពស់ពី​ឯក​ឧត្តម ប៉ាន សូរស័ក្តិ ជា​ប្រធាន​សហព័ន្ធ បាន​ដាក់​ចេញ គឺ​យើង​ត្រូវ​បង្កើន និង​ពង្រឹង​សមត្ថភាព​គណៈ​កម្មការ​បច្ចេក​ទេស និង​គណៈកម្មការ​រៀបចំ​កាប្រកួត ក្នុង​ដំ​ណើ​រ​ឈាន​ទៅ​ទទួ​ល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ ក៏ដូច​ជាការប្រកួត​កីឡាទោច​ក្រយាន លើ​ឆាក​អន្តរជាតិ​ផ្សេងៗ​ទៀត នា​ពេល​ខាង​មុខ»។ 

ចំណែក​គោលដៅ​​​ទី​២ លោក នូ ចំរើន បាន​បន្ថែម​ថា ដោយ​សារ​​​ការ​ប្រកួតថ្នាក់ជាតិ​លើក​​នេះ ​មាន​​កីឡាករ កីឡាការិនីចូល​រួម​ច្រើន អ៊ីចឹង​​នឹង​ផ្ដល់​ឱកាស​ដល់​ពួកគេ បាន​​​ប្រកួតប្រជែង​គ្នា ដើម្បី​បង្ហាញ​នូវ​ទេស​កោសល្យ ចំណេះ និងជំនាញ​ ដែល​ពួក​គេ​មាន ហើយ​តាម​រយៈការ​ប្រកួត​បែបនេះ នឹង​​ធ្វើ​ឱ្យ​ក្រុម​មន្ត្រី​បច្ចេក​ទេស​របស់​សហព័ន្ធ​ បាន​មើល​ឃើញពី​សមត្ថភាព និងកម្រិត​បច្ចេក​ទេស​​របស់​កីឡាករ កីឡាការិនី​ទាំង​អស់នេះ កាន់តែ​ច្បាស់ ដើម្បី​ឈាន​ទៅ​ដល់​ការស​ម្រិតសម្រាំង​យក​អ្នក​មាន​សមត្ថ​ភាព និង​ទេពកោសល្យល្អ ដាក់​​ឱ្យ​​ប្រមូល​ផ្តុំ​ហ្វឹ​ក​ហាត់​ជាមួយ​​ក្រុម​ជម្រើស​ជាតិ។ 

លោក នូ ចំរើន បាន​បញ្ជាក់​ថា៖ «សហ​ព័ន្ធ កំពុងតែ​ស្វែង​រក​ធនធាន​កីឡាករ កីឡា​កា​រិនី ដែល​មាន​សមត្ថភាព ដើម្បី​បញ្ចូល​​ក្នុង​​​ក្រុម​ជម្រើសជាតិ ហេតុដូចនេះ​មន្ត្រីបច្ចេក​ទេសរបស់​យើង តែង​តែ​សម្លឹង​មើល​លើ​ទេព​កោសល្យ​​របស់​ពួកគាត់ជារៀង​រាល់​ឆ្នាំ ​តាម​​រយៈ​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​​​ជាតិ ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​កម្រិតជាតិ​ខ្ពស់ និងធំ​ជាងគេ​ប្រចាំ​ឆ្នាំ​នេះ ដើម្បី​ត្រៀម​បញ្ចូល​ក្នុង​​​បញ្ជី​ឈ្មោះ​កីឡាករ កីឡាការិនី សម្រាប់​​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី​៣៣ ឆ្នាំ​២០២៥ នៅ​​ប្រទេស​ថៃ»៕