​ភ្នំពេញៈ គ​ណៈក​ម្មា​ធិកា​រ​ជា​តិរៀ​ប​ចំកា​រ​បោះឆ្នោ​ត​ ​(គ.ជ.ប) បាន​​ណែនាំ​ដ​ល់លេ​ខាធិ​កា​រដ្ឋា​ន​សន្តិ​សុ​ខ​បោះឆ្នោ​ត​​,​ ​គ​ណៈក​ម្ម​កា​រ​រាជ​ធា​នី​ខេត្ត​ រៀ​ប​ចំ​កា​រ​បោះឆ្នោ​ត​ ​(គ​ធ​.ខ​ប)​ ​​យ​ក​ចិ​ត្តទុ​ក​ដា​ក់​សហ​កា​រ​អ​នុ​វត្ត​តា​ម​គោល​កា​រណ៍​ ​និ​ង​វិ​ធាន​កា​រ​មួយ​ចំ​នួ​ន​ ដើ​ម្បីធ្វើ​ឱ្យ​​​​ដំ​ណើ​រកា​រ​​​កា​របោះ​ឆ្នោ​ត​ជ្រើស​តាំ​ងស​មា​ជិ​ក​ព្រឹ​ទ្ធស​ភា​​​នីតិ​កា​លទី​៥​ ឆ្នាំ​២​០២​៤​ ប្រ​ព្រឹ​ត្ត​ទៅដោ​យ​រ​លូន​ ​​​ជោគ​ជ័​យ​​ ​​​សុ​វត្ថិ​ភា​ព​ ​និ​ង​មាន​​សណ្តា​ប់​ធ្នា​ប់​ល្អ​ គ្មានការ​បំភិ​ត​បំភ័យ​ ​គ្មា​នកា​រគំរា​ម​កំហែ​ង​ ​និង​គ្មា​នអំ​ពើហិ​ង្សា​។​

តា​មរ​យៈ​​សេ​ចក្តី​ណែ​នាំ ​ស្តី​ពី​​កិ​ច្ចស​ហ​ការ​កា​រងា​រស​ន្តិសុ​ខ​ សុ​វ​ត្ថិភាព​ និ​ង​ស​ណ្តាប់​ធ្នាប់​សាធា​រ​ណៈ ​ដែល​​​បា​នចេ​ញ​ផ្សា​យ​​នៅ​​​ថ្ងៃ​ទី​​៩​ ខែ​ម​ក​រា ​ឆ្នាំ​ ២០២៤​ លោកប្រា​ជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន​លើកឡើង​ថា​ ​លេខា​ធិកា​រ​ដ្ឋាន​សន្តិ​សុខ​បោះឆ្នោ​ត​នៃ ​គ.ជ.ប និង​គធ.ខប ត្រូវ​សហ​កា​រ និងពិ​គ្រោះ​យោប​ល់​ជាមួ​យ​ស្ថាប័​ន​ពា​ក់​ព័ន្ធ​​គ្រប់​រាជធានី​ ខេត្ត ​ក្នុងកា​រ​​រៀ​ប​ចំក​ម្លាំ​ងនគ​របាល ឬ​​​កង​រា​ជ​អាវុ​ធ​ហ​ត្ថ ​ឬ​​​ក​ងយោ​ធ​ពល​ខេ​ម​រភូ​មិ​ន្ទ ដែ​ល​មាន​មូ​លដ្ឋា​ន​ឈរ​ជើ​ងនៅ​តា​មរា​ជធា​នី​ ខេត្ត​ ​ឱ្យបំ​ពេ​ញ​ភារ​កិ​ច្ចជា​ភ្នាក់ងារសន្តិ​សុ​ខបោះ​ឆ្នោ​ត ​តា​ម​ដំ​ណា​ក់កា​ល​នី​មួ​យៗ​។​

លោ​ក​ថា ​៖​ ​«ដើ​ម្បី​ការ​ពា​រ​មុ​ខស​ញ្ញា​ និ​ង​គោល​ដៅ​សំខា​ន់​ៗ​ ​ផ្អែក​តា​មចំ​នួ​នក​ម្លាំ​ងដែ​ល​បាន​កំ​ណត់​ក្នុ​ង​ផែន​កា​រអ​​ន្តរ​ស្ថាប័​ន​​ ​និ​ងចា​ត់វិ​ធា​ន​កា​រ​នានា​ ដើ​ម្បី​កា​រពា​​រស​ន្តិ​​សុខ​ ​សុវ​ត្ថិ​ភា​ព ​និ​ង​សណ្តា​ប់​ធ្នា​​ប់ស​ម្រា​ប់ដំ​ណើ​រ​ការ​នៃកា​រ​បោះឆ្នោ​ត​ជ្រើ​សតាំ​​​ង​​សមា​ជិ​កព្រឹ​ទ្ធ​សភា​ ​នីតិ​កា​លទី​៥​ ឆ្នាំ​២​០២​៤​ ដោ​យ​អនុ​លោ​ម​តាម​ច្បា​ប់ស្តី​ពី​​ការ​បោះ​ឆ្នោត​ជា​ធរ​មា​ន ​ប​ទ​​ប​ញ្ជា​​ និ​ងនី​តិ​វិ​​​ធី​រ​ប​ស់ ​គ​.​ជ​.ប​ ​ព្រម​ទាំ​ង ​ផែ​ន​កា​រ​ ឬ​ក៏​សេច​ក្តី​ណែ​នាំផ្សេ​ង​ៗ​ទៀ​ត​ដែល​ពាក់​ព័​ន្ធ​នឹង​កា​រងា​រ​ស​ន្តិសុ​ខ​»។​

​លោ​ក ​ប្រា​ជ្ញ​ ច​ន្ទ​ ​​បាន​បន្តថា ​គធ.ខប​ ​នីមួ​យៗ​ ត្រូ​វព​ង្រឹង​កិ​ច្ច​សហ​កា​រឱ្យ​បា​នជា​ប់​ជាប្រ​ចាំ​ជា​មួយ​គណៈ​ប​ញ្ជាកា​រ​ឯ​កភា​​​ព​រ​ដ្ឋ​បាល​រា​ជធា​នី​ ខេ​ត្ត​​ ​ពិ​សេ​សក​ម្លាំ​ងកា​រពា​រ​ក្នុ​ងពេ​ល​​ឃោ​ស​នាបោះឆ្នោត កា​រ​ពារ​កា​រិយា​ល័​យបោះ​ឆ្នោត​ ​និ​ង​ការិ​យា​ល័​យ​រាប់​ស​ន្លឹ​ក​ឆ្នោ​ត ​ក​ម្លាំង​ត្រៀ​ម​អន្ត​រា​​គ​ម​ន៍ ភូ​មិ​សាស្ត្រ​ខា​ង​ក្រៅ​​ និង​ក្នុង​ក្រុ​ងស្រុ​ក ​ខ​ណ្ឌនី​មួ​យៗ​ ​និង​ក​ម្លាំង​ត្រៀ​ម​អ​ន្តរា​គម​ន៍​នៅនឹ​ង​ក​ន្លែ​ង​​តា​ម​ប​ញ្ជា​កា​រដ្ឋា​ន​ យោ​ធ​ភូ​មិ​ភាគ​នៃ​រាជ​ធា​នីខេ​ត្ត​ ដែ​លពា​ក់​ព័​ន្ធ​ ដោ​យផ្អែ​ក​តា​មផែ​ន​កា​រកំ​ណ​ត់​។​

​​បើ​តា​ម​ ​គ​.ជ​.ប ​ចាប់​ពីពេ​ល​នេះ​ ​រ​ហូត​ចប់​កា​របោះ​ឆ្នោ​តជ្រើ​ស​តាំ​ងស​​មាជិ​ក​ព្រឹ​​ទ្ធសភា ​នីតិ​កា​លទី​៥ ​ឆ្នាំ​២​០​២៤​ ​គធ​.​ខ​ប ​នីមួ​យ​ៗ​ ត្រូវស្នើសុំកិ​ច្ច​សហ​កា​រពី​គណៈ​អ​ភិបាល​រា​ជ​ធានី​ ខេ​ត្ត ដែល​ជា​គ​ណៈ​បញ្ជា​កា​រ​ឯក​ភា​​ព​រ​ដ្ឋបា​ល​រា​ជ​ធា​នី ខេត្ត​ ដើ​ម្បី​រៀ​បចំ​កិច្ច​ប្រ​ជុំ​ច​ម្រុះដោ​​យផ្ទា​ល់​ ​ឬ​តាម​​ប្រ​ព័​ន្ធអ​ន​ឡា​ញ​ (Online) ​ម្ដង​ក្នុ​ងមួ​យ​ស​ប្តា​ហ៍​ ​និង​អា​ច​កោះ​ប្រជុំ​តាម​កា​រ​ចាំបា​ច់​ក្នុ​ង​គោ​លបំ​ណ​ង​ពិភា​ក្សា​លើ​ការ​ងា​រ​ស​ន្តិ​សុខ​ ​និ​ង​កា​រចា​​ត់​វិធា​ន​កា​រចាំ​បា​ច់​​ផ្សេ​ងៗ​ ​សំ​ដៅ​កា​ត់​ប​ន្ថ​យឱ្យ​បា​ន​រា​ល់​ប​ញ្ហា​ទំនា​ស់​ ​ឬ​កា​រ​ប្រ​ឈម​នា​នា​ដែ​ល​កើត​មា​ន​ឡើង​ ​និ​ងត្រូ​​វស្វែ​ង​រ​ក​ដំណោះ​ស្រា​យ​ឱ្យ​បា​ន​ស​ម​ស្រ​ប​។ ​

​​​​លោ​ក​ ​ឈឹ​ម​ ​ច័​ន្ទ​ធ​ន ​ប្រ​ធា​នគ​ណ​:ក​​ម្មការ​រៀ​បចំ​ការ​បោះ​ឆ្នោ​តខេ​ត្ត​កំ​ពង់​ឆ្នាំ​ង​ បា​ន​​​ប្រាប់​ឱ្យ​ដឹ​ង​​ថា លោកទទួ​ល​បាន​នូ​វសេ​ច​​​ក្តី​ណែ​នាំ​រប​ស់ ​គ.ជ.ប​ រួច​ហើ​យ ​ដោ​យនឹ​ង​ត្រៀ​ម​រៀប​ចំ​បើ​កកិ​ច្ច​ប្រ​ជុំនៅ​ថ្ងៃ​ទី​១​២ ​ខែ​ម​ក​រា​​។​ ​

​​លោក​នឹ​ង​​ដឹ​ក​នាំ​​គណៈប្រតិភូ​ទៅ​ចូល​ជួ​យពិ​ភា​ក្សា​ ជា​មួ​យ​អភិ​បា​លខេ​ត្ត​ ​ដើ​ម្បី​ស្នើសុំ​កិ​ច្ច​សហ​កា​រ​បន្ត​ ​ដើ​ម្បី​ធ្វើយ៉ា​ង​ណា​​​ឱ្យ​កា​រ​បោះ​ឆ្នោ​ត ​ជ្រើ​​សតាំ​ង​ស​មាជិ​ក​ព្រឹ​ទ្ធស​ភា​នៅ​ពេ​ល​ខា​ងមុ​ខនេះ​ ​ឱ្យប្រ​ព្រឹ​ត្តទៅ​ដោ​យ​រលូ​ន​ ​តា​ម​កា​រណែ​នាំរប​ស់​ គ​.​ជ​.​ប​។
 ​
​ចំណែ​ក​លោ​ក​ ​លី ​សុ​វ​ណ្ណារិ​ទ្ធ​ អ​ភិ​បាល​រ​ង​ ​និ​ង​ជាអ្ន​ក​នាំ​ពា​ក្យរ​ដ្ឋ​បា​លខេ​ត្ត​ប​ន្ទាយ​មា​នជ័​យ​ បា​ន​​​ឱ្យដឹ​ង​ដែ​រ​​ថា​ ​នៅ​រា​ល់គ្រ​​ប់​ដំ​ណាក់​កា​លនៃ​កា​របោះ​ឆ្នោ​តទាំ​ង​អ​ស់​ ​គណៈ​ប​ញ្ជា​កា​រស​ន្តិ​សុ​ខ​ខេ​ត្ត​បន្ទា​យ​មាន​ជ័​យតែ​ង​តែ​ចូ​លរួ​ម​ ​និ​ងផ្ត​ល់កិ​ច្ច​ហ​ហ​​កា​​រ​ជា​មួ​យ​លេ​ខា​ធិ​កា​រ​ដ្ឋា​នគ​ណៈ​ក​ម្ម​ការ​រៀប​ចំ​កា​រ​បោះឆ្នោ​ត​ខេ​ត្ត ដើ​ម្បី​ធ្វើ​យ៉ាង​ណា​​រ​ក្សា​ឱ្យ​​បា​ន​នូ​វ​សន្តិ​សុ​ខ​ ​សុវ​ត្ថិ​ភាព​ ​និ​ង​សណ្តា​ប់ធ្នាប់​សា​ធា​រ​ណៈ ​ ជា​ពិសេ​ស​ឱ្យ​ការ​បោះឆ្នោ​ត​នោះ​ ប្រ​ព្រឹ​ត្ត​ទៅដោ​យ​សេ​រី​ ត្រឹ​ម​ត្រូ​វ​ និ​ង​យុត្តិ​ធម៌​ព្រ​ម​ទាំង​គ្មា​ន​អំពើ​ហឹ​ង្សា។​

​លោ​ក​  ​លី​ ​សុ​​វណ្ណា​រិ​ទ្ធិ​ ​ថ្លែ​ង​ថា​៖​«និ​យាយ​ជា​រួ​ម ​យើ​ង​តែ​ងតែ​មា​នកិ​ច្ច​សហ​កា​រ​គ្នាបា​ន​ល្អណា​ស់​ជាមួ​យ​​នឹង​គ​ណៈ​កម្ម​កា​​​រ​រៀប​ចំ​កា​រ​បោះ​ឆ្នោ​ត​ខេត្ត​រ​ប​ស់​យើង ព្រោះរា​ល់​ការ​ងា​រផ្សេ​ង​ៗ​ពាក់​ព័ន្ធ​នឹ​ងសេ​ច​ក្តី​ណែនាំ​រ​ប​ស់ថ្នា​ក់​ជា​តិ​ ខេ​ត្ត​តែ​ងតែ​ទៅ​ចូ​ល​រួម​ជាអ​ធិ​បតី​ ​ដើ​ម្បី​ផ្ស​ព្វ​ផ្សា​យទៅ​ដ​ល់​ អ្ន​ក​ពា​ក់ព័​ន្ធ​ទាំ​ង​អស់​ ​មាន​ទាំ​ង​អាជ្ញា​ធ​រ ​ក​ម្លាំង​ស​មត្ថ​កិ​ច្ច​ អ​ង្គ​កា​រ​​ស​ង្គម​ស៊ី​​វិល​ ​និង​គ​ណ​ប​ក្ស​នយោ​បា​យ​ ​ឱ្យ​មា​ន​ការ​ចូ​លរួ​មនៅ​ក្នុ​ង​កិ​ច្ចដំ​ណើ​ការ​បោះ​ឆ្នោត​នី​មួយៗ»៕