ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជាប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​ការ​ផ្សាយផលិត​ផល​គ្រឿង​ស្រវឹង (ក.គ.ផ.ស) បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៤ ដោយ​ផ្តោតលើ​ប្រកាស​ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​យុទ្ធនាការ «ឆន្ទះល្អ»​។​

សិក្ខា​សាលា​​ដែល​ប្រារឰ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ប្រមាណ ១០០០​នាក់ រួមមាន​មន្ត្រី​រដ្ឋាភិបាល អ្នកលក់​គ្រឿង​ស្រវឹង និង​អ្នក​ផ្សាយពាណិជ្ជកម្ម សិល្បករ អ្នក​មាន​ឥទ្ធិពលលើ​បណ្ដាញ​សង្គម​ និង​អ្នកដឹកនាំ​មតិ​សំខាន់ៗ (KOLs) ក្នុង​គោលបំណង​បង្កើត​បទដ្ឋាន​ថ្មី​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ទូទាំងប្រទេស​កម្ពុជា​។

យុទ្ធនាការ «​ឆន្ទៈ​ល្អ​» ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងគោល​បំណង​នៃ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ពី​ការប្រើប្រាស់​រូបភាព និង​សារ​ពាណិជ្ជកម្ម​របស់ខ្លួន ជំនួស​មកវិញ​នូវ​ការ​ប្រើប្រាស់​រូបភាព ឬ​សារ​អប់​រំជា​ចម្បង​នៅលើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ធំៗ​នៅតាម​ដងផ្លូវ និង​តាម​ទីសាធារណៈ​នានា ដោយ​ការដាក់​ទំហំ​ផលិតផល​ដែល​គាំទ្រ​សារ​នោះ​តូច​នៅ​ខាងក្រោម​សារ​អប់រំ​។

ជំនួស​ឱ្យ​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ប្រពៃណី យីហោ​គ្រឿង​ស្រវឹង​នឹង​ប្រើប្រាស់​ផ្ទាំង​ប៉ាណូ​ដើម្បី​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​ហានិភ័យ​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំសូមបញ្ជាក់ថា សិក្ខាសាលានេះ​មិន​មែន​ជាការ​ផ្សព្វផ្សាយ និង​លើក​ទឹក​ចិត្ដ​ឱ្យ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​នោះទេ។ ប៉ុន្ដែ​ជា​ការ​ជួប​ជុំ​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​វិស័យ​ធុរកិច្ចឧស្សាហកម្ម​គ្រឿង​ស្រវឹង និង​ស្ថាប័ន​អនុវត្ដ​ច្បាប់​នានា​ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សណ្ដាប់​ធ្នាប់​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និងការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​គ្រឿង​ស្រវឹង និង​ក៏​ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង​ និង​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​គ្រឿង​ស្រវឹង​ទាំង​អស់​ ដោយ​ធ្វើ​តុល្យភាព​រវាង​ផល​ចំណេញ​សេដ្ឋកិច្ច​ពីការ​វិនិយោគ​ និង​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​»។

ប្រកាសត្រូវបាន​ដាក់​​ចេញ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៤ ណែនាំ​វិធានការ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។​

វាគ្មិន​ជជែក​លើ​ប្រធានបទ «​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ ផលិតផល​គ្រឿង​ស្រវឹង នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»។ រូបភាព ហុង រស្មី

វា​អនុវត្ត​ចំពោះ​ផលិតផល​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អេតាណុល​លើសពី ៣ភាគរយ​ និង​គ្របដណ្តប់​គ្រប់​ទម្រង់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំង​វេទិកា​ឌីជីថល​ផងដែរ​។​

បទ​ប្បញ្ញត្តិ​សំខាន់ៗ​រួមមាន​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ដែល​កំណត់​គោលដៅ​អនីតិជន ការដាក់​កម្រិត​លើ​ការផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍ និង​វិទ្យុ ចាប់ពី​ម៉ោង ៦ ល្ងាច​ដល់​​ម៉ោង 8 យប់ និង​ហាម​ការផ្សាយពាណិជ្ជកម្ម​ក្នុង​រង្វង់ ២០០​ ម៉ែត្រ​ពី​សាលារៀន ​​មន្ទីរពេទ្យ​ រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ រួមទាំង​អាកាសយានដ្ឋាន​អន្ដរជាតិ​ជាដើម​។​

ធាតុ​សំខាន់​មួយ​នៃ​យុទ្ធនាការ «​ឆន្ទៈ​ល្អ​» គឺជា​តម្រូវ​ការដែល​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់​មាន​សារ​អប់រំ​។​

រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​អនុវត្តតាម​ខ្លឹមសារ​នៃ​ប្រកាស​ស្តីពី​ការកំណត់​បែបបទ នីតិវិធី និង វិធាន​ក្នុងការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ដែល ក​.​គ​.​ផ​.​ស​. បានដាក់​ឱ្យប្រើ​ប្រាស់​។ 

រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ ក​.​គ​.​ផ​.​ស​. អនុវត្ត​នូវ​យុទ្ធនាការ «ឆន្ទៈ​ល្អ» ដើម្បីផ្លាស់ប្តូរ​ឥរិយាបថ​របស់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ផលិតផល​គ្រឿង​ស្រវឹង មក​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ សុខភាព ចំណេះដឹង​ផ្សេងៗ​វិញ។​

លោក ភក្ដ្រា បាន​ថ្លែងថា​៖ «ទន្ទឹមនឹង​ការ​ប្រមូលផល​ចំណេញ ក្រុមហ៊ុន​វិនិយោគ​ ប្រជាពលរដ្ឋ​នា​សម័យ​ឌីជីថល​នេះ​ក៏​ចង់​ឃើញ​ត្រឡប់​មក​វិញ​នូវ​សកម្មភាព​ជួយ​គាំពារ​សង្គម​ដែរ​។ នោះ​គឺ​សកម្មភាព​មនុស្សធម៌ ឬក៏​ការ​បង្ហាញ​នូវ​ឆន្ទះ​មួយ​ដែល​ល្អ​»។

សិក្ខា​សាលា​​​​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ប្រមូលផ្តុំ​អ្នកចូលរួម​ប្រមាណ ១០០០​នាក់ រួមមាន​មន្ត្រី​រដ្ឋាភិបាល អ្នកលក់​គ្រឿង​ស្រវឹង និង​អ្នក​ផ្សាយពាណិជ្ជកម្ម សិល្បករ អ្នក​មាន​ឥទ្ធិពលលើ​បណ្ដាញ​សង្គម​ និង​អ្នកដឹកនាំ​មតិ​សំខាន់ៗ (KOLs)​។​ រូបភាព ហុង រស្មី​

លោក​បាន​បន្ដថា ក្រុម​ការងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នឹង​ដាក់​ឱ្យ​អនុវត្ដ​នា​ពេល​នេះ គឺ​ជា​គោលការណ៍​ «ឆន្ទះល្អ» ដែល​មាន​បំណង​ផ្លាស់​ប្ដូរ​ឥរិយាបថ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ការ​ចូលរួម​ចែករំលែក​សារ​អប់រំ​ និងបន្ថែម​ដោយ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ «គាំទ្រ​ដោយ» ឬ «​ឧបត្ថម្ភ​ដោយ» ក្រុមហ៊ុន​ស្រាបៀរ​ណាមួយ​។ 

ការប្រើ​ប្រាស់​សារ​អប់រំ និង​រំលេច​រូបភាព​ពាណិជ្ជកម្មតូចៗ ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​ពុល​ភ្នែក​ដោយ​សារ​ផលិតផល​ច្រើន។

លោក ភក្ដ្រា ​បាន​លើកឡើង​ពី​ផ្ទាំងប៉ាណូ​នៃ​សារ​អប់រំ​ដោយ​ប្រើ​ប្រាស់​សំណេរ​មួយ​ចំនួន ដូចជា «​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​ប៉ះពាល់​សុខភាព​តាំងពីកែវដំបូង» «ទទួលទាន​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ» និង​ «ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​អាច​បង្ក​ឱ្យ​កើត​អំពើ​ហិង្សាសង្គម គ្រួសារ និងផ្លូវភេទ» ជាដើម។ 

រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​អនុវត្តតាម​ខ្លឹមសារ​នៃ​ប្រកាស​ស្តីពី​ការកំណត់​បែបបទ នីតិវិធី និង វិធាន​ក្នុងការ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ដែល ក​.​គ​.​ផ​.​ស​. បានដាក់​ឱ្យប្រើ​ប្រាស់​។

រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ ក​.​គ​.​ផ​.​ស​. អនុវត្ត​នូវ​យុទ្ធនាការ «ឆន្ទៈ​ល្អ» ដើម្បីផ្លាស់ប្តូរ​ឥរិយាបថ​របស់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ផលិតផល​គ្រឿង​ស្រវឹង មក​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ សុខភាព ចំណេះដឹង​ផ្សេងៗ​វិញ។​

លោក ភក្ដ្រា បាន​ថ្លែងថា​៖ «ទន្ទឹមនឹង​ការ​ប្រមូលផល​ចំណេញ ក្រុមហ៊ុន​វិនិយោគ​ ប្រជាពលរដ្ឋ​នា​សម័យ​ឌីជីថល​នេះ​ក៏​ចង់​ឃើញ​ត្រឡប់​មក​វិញ​នូវ​សកម្មភាព​ជួយ​គាំពារ​សង្គម​ដែរ​។ នោះ​គឺ​សកម្មភាព​មនុស្សធម៌ ឬក៏​ការ​បង្ហាញ​នូវ​ឆន្ទះ​មួយ​ដែល​ល្អ​»។

លោក​បាន​បន្ដថា ក្រុម​ការងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នឹង​ដាក់​ឱ្យ​អនុវត្ដ​នា​ពេល​នេះ គឺ​ជា​គោលការណ៍​ «ឆន្ទះល្អ» ដែល​មាន​បំណង​ផ្លាស់​ប្ដូរ​ឥរិយាបថ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​ការ​ចូលរួម​ចែករំលែក​សារ​អប់រំ​ និងបន្ថែម​ដោយ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ «គាំទ្រ​ដោយ» ឬ «​ឧបត្ថម្ភ​ដោយ» ក្រុមហ៊ុន​ស្រាបៀរ​ណាមួយ​។

ប៉ាណូ​យុទ្ធនាការ «ឆន្ទះល្អ»​ ចំនួន ២៥ផ្ទាំង ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ AKP

ការប្រើ​ប្រាស់​សារ​អប់រំ និង​រំលេច​រូបភាព​ពាណិជ្ជកម្មតូចៗ ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​ពុល​ភ្នែក​ដោយ​សារ​ផលិតផល​ច្រើន។

អំឡុងពេល​នៃ​ការពិភាក្សា​តុមូល​នៅក្នុង​សិក្ខាសាលា អ្នកតំណាង​ឧស្សាហកម្មស្រាបៀរ​​បាន​សម្តែង​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រកាសនេះ​​។​

អ្នកស្រី ហេង ហេឡែន ប្រធាន​ផ្នែក​និរន្តរភាព​ក្រុមហ៊ុន ហ៊ិននីគេន ខេមបូឌា ដែល​តំណាង​ឱ្យ​សម្ព័ន្ធ​នៃ​ក្រម​ទីផ្សារ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ ដូចជា ក្រុមហ៊ុន ខេមប្រ៊ូវ (Cambrew) សមាគម​អ្នក​នាំចូល និង​ចែក​ចាយ​ស្រាបៀរ និងស្រា (WSBIDA) សម្ព័ន្ធ​ក្រុមហ៊ុន​ផលិតស្រា​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APIWSA) និង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នូវ​ក្រម​គោលការណ៍​ធ្វើទីផ្សារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ។​

អ្នកស្រី​បាន​ថ្លែងថា​៖ «យើង​បាន​ដាក់​ចេញ​នូវ​ក្រម​គោលការណ៍​ធ្វើ​ទីផ្សារ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ជាមួយ​នឹង​ក្រុមហ៊ុន​សម្ព័ន្ធ​ឧស្សាហកម្ម ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កំណត់​ស្តង់ដារ​ឧស្សាហកម្ម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរឡើង​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូចជា ជួយ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ និង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី។ យើង​សូម​អញ្ជើញ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ទាំងអស់​ចូលរួម​ជាមួយ​យើង​ពង្រឹង​ការ​ធ្វើ​ទីផ្សារ​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ​របស់​ខ្លួនជា​របៀបវារៈការងារ​រួមគ្នា​តែមួយ»។

កញ្ញា ស្រេង ច័ន្ទ​មល្លិកា តំណាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ក៏បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ការពារ​ក្រុម​ងាយ​រងគ្រោះ ជាពិសេស​យុវជន ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។​

កញ្ញា​បាន​និយាយថា៖ «​ការផ្សាយ​ពាណិជ្ជកម្ម​មិនមែន​គ្រាន់តែ​ជាការស្វែង​រក​ចំណូល​​នោះទេ វា​គឺ​ជាការ​ធានាថា សារ​ដែល​យើង​ផ្ញើ​ចេញ​មិន​ប៉ះពាល់​ដល់​សង្គម ជាពិសេស​យុវជន​របស់​យើង»៕