ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ​ស សុខា ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​ណែ​នាំ​ដល់​ស្នង​ការ​រាជ​ធានី​ខេត្ត​ទាំង​អស់ឱ្យ​ត្រួត​ពិនិត្យ​មើល​មន្រ្តី​នគរបាល ​ដែល​ដុះ​ក្បាល​ពោះ ​ឬ​មាន​មាន​ឌ​ធំ ​ហើយ​ហាម​មិន​ឱ្យ​បំពេញ​ការងារ​នៅតា​ម​ទី​សា​ធារណៈ ​ជាពិសេស​នៅ​ក្នុង​ខេត្ត​ទេសចរណ៍ ​ដូច​ជា​ខេត្ត​សៀមរាប​ និង​ខេ​ត្តព្រះ​សី​ហនុ​ជា​ដើម។

ការ​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សារ​សំលេង​ដោយ​យោង​ទៅ​លើ​គោលការណ៍​កាយ​សម្បទា​ សុខ​ភាព​ និង​គោល​ការណ៍​សាធារ​ណ​មតិ ដែល​មាន​កា​ររិះ​គន់​ចំពោះ​មន្រ្តី​ទាំង​នោះ​។

លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​មាន​ប្រសាស​ន៍​ថា៖​ «សូម​ស្នង​ការ​រាជ​ធានី​ខេត្ត​ទាំង​អស់ ​ស្នើ​សុំ​ធ្វើ​ម៉េច​ ចំពោះន​គរបាល​ដែល​គាត់​មាន​មាឌ​ធំ ​ដុះ​ក្បាល​ពោះ ​គឺ​មិន​មែន​ថា​មិ​នឱ្យ​គាត់​ធ្វើ​ការ​ទេ ​ឱ្យ​ធ្វើកា​រ ​តែ​នៅ​ក្នុង​ការិយាល័យ។​ ហាម​ដាច់​ខាត មិន​ឱ្យ​គាត់​ចេញ​ទៅ​អនុវត្ត​កិច្ច​ការ​ងារ​ ជា​ពិសេស ​ទៅ​លើ​ការ​ប៉ះ​ពាល់​លើ​មហាជន ​ជា​ពិសេស​ខាង​ក្រៅ​នេះ»។

លោក​បាន​បញ្ជាក់​ថា៖«អញ្ជឹង​សូម​អនុវត្ត​កិច្ច​កា​រនេះ​ឱ្យ​បាន​ម៉ឹង​មាត់ ​ពិនិត្យ​ទៅតាម​បណ្តា​ខណ្ឌ ​តាម​បណ្តា​ស្រុក​ នី​មួយៗ ​ហើយ​ជាពិសេស ​គឺ​នៅ​ខេត្ត​មួយ​ចំនួន ​ដែល​ជា​ខេត្ត​ទេសចរណ៍ ​ដូច​ជា​ខេត្ត​សៀម​រាប ​ដូច​ជា​ព្រះ​សីហនុ ​និង​ខេត្ត​ដទៃ​ទៀត​ដែល​ជា​ខេត្ត​ទេសចរណ៍​ សូម​ឱ្យ​ប្រុង​ប្រយ័ត្ន ​ហើយ​ជា​ពិសេស​ចាប់​ផ្តើម​កែ​លម្អ​ពី​ឥលូវ​ទៅ។ សម្រាប់​អ្នក​មាន​ក្បាល​ពោះ ​ឬ​មួយ​មាន​មាឌ​ធំ ​បើ​គាត់​ចង់​ទៅ​ឈ​វិញ ឱ្យ​គាត់​ស្រក​គីឡូ»។

អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក ​រ៉េន រតនៈ​បាន​ឱ្យ​ដឹងថា​ ការ​ណែ​នាំ​ធ្វើ​ឡើង​តាម គោល​ការ​ណ៍កា​យស​ម្ប​ទា ដែល ជា​សត្យា​នុម័ត ជាពិសេស​សម្រាប់កង​កម្លាំង​ចេញ​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​នានា ត្រូវ​តែ​មាន​កាយ​សម្បទាមាំ​មួន​ ដូច​ជា ​មិន​ស្គម​ពេក ​មិន​ធាត់​ពេក ​ពិសេសមិន​គួរ​ធាត់​មាន​ក្បាល​ពោះ​ធំហួស​ ដែល​នាំ​ឱ្យ​មាន​ការលំ​បាក​ពេល​បំ​ពេញ​ការ​ងារ ​ដូច​ជា​បាត់​ភាព​រហ័ស​រហួន ​និង​ឆាប់​ហត់​ជា​ដើម។

ក្រៅពី​នោះ ​គឺ​គោល​ការណ៍​សុខភាព ​ដែល​កង​កម្លាំង​ ដែល​ធាត់​ហួស  ​ក៏​ដូច​ជន​ទូ​ទៅផ​ងដែ​រ​ គឺ​ជា​រួម​មាន​សុខ​ភាព​មិន​សូវ​ល្អ​ទេ ​ហើយ​ប្រឈម​និង​ហានិភ័យ​គ្រប់​ពេលវេ​លា។ កង​កម្លាំង​ ត្រូវ​តែ​មាន​សុខ​ភាព​ល្អ ​មាំ​មួន​ ដើម្បី​បំពេញ​បេស​កម្ម​បម្រើ​ជាតិ ​និង​ប្រជា​ជន​បាន​ល្អ។ ម្យ៉ាង ​ពួក​គាត់​មាន​សុខ​ភាព​ល្អ ​ក៏​ជា​សំណាង​របស់​រដ្ឋ ​និង​ក្រុម​គ្រួសារ​ផង​ដែរ។

ចំពោះ​គោលការណ៍​សាធារណ​មតិ​វិញ​លោក​បញ្ជាក់​ដូច្នេះ​ថា៖«ករណី​នេះ ​កន្លង​មក​ទោះ​ជា​ក្នុង​ចំណោម​កង​កម្លាំង​សរុប ​មាន​តិច​តួច​នូវ​ករណី​កង​កម្លាំង​មាន​ក្បាល​ពោះ​ធំ​ជ្រុល​នេះ ប៉ុន្តែ​ពេលកង​កម្លាំង​នោះ​ចេញ​ប្រតិបត្តិការ​ខាង​ក្រៅ ដូច​ជា​សម្រួល​ចរាចរណ៍ ​និង​បង្ក្រាប​ជន​ល្មើស​ជា​ដើម ​មហាជន​តែង​មាន​ការ​ចាប់​អារម្មណ៍ ​និង​និយាយ​បង្អាប់​ផង ​រិះ​គន់​ផង ​ដូចជា ​បើ​ក្បាល​ពោះ​ធំ ​ឬធា​ត់ម្លឹងៗ ​តើដេញ​ចាប់​ជន​ល្មើស​យ៉ាង​ម៉េច​ ជា​ដើម?»។ 

ដោយ​យោង​តាម​ហេតុ​ផល​ទាំង​នោះ ទើប​លោក​ឧបនាយក​រដ្ឋ​មន្រ្តី បាន​ណែ​នាំ​ដល់​អគ្គស្នង​ការនគរបាល​ជាតិ ​និង​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ខេត្ត ​យក​ចិត្ត​ទុកដាក់​រៀ​បចំក​ងកម្លាំង ​ដែលមា​ន​ក្បាល​ពោះធំ​ជ្រុល​ ឱ្យ​បំពេញ​កា​រងា​​រនៅ​ក្នុង​ការិ​យា​ល័យ។ លើស​ពី​នោះ ​បើ​ពួក​គាត់​ចង់​ចេញបំ​ពេញកា​រ​ងារ​ខាង​ក្រៅវិ​ញ ​គឺ​ត្រូវ​ខិត​ខំ​ធ្វើ​លំហាត់​ប្រាណ ដើ​ម្បី​ធានា​ភាព​មាំទាំ ​សុខ​ភាព​ល្អ ​និង​បញ្ចៀស​ការ​រិះគន់ទាំ​ងឡា​យ​ពី​មហាជន​ត​ទៅ​ទៀត។

លោក​សុខ ​ពីសាន្ត​ស្នងការង​នគរបាល​ខេត្ត​សៀមរាប ​ទទួល​បន្ទុកសេនាធិការ​បាន​ឱ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ហួត ​សុធី ​ស្នង​ការន​គរ​បាល​ខេត្ត​នឹង​ធ្វើ​ការ​ប្រជុំ ដើម្បី​ផ្សព្វ​ផ្សាយ​ និង​អនុវត្ត​តាម​ការ​ណែ​នាំ​រប​ស់​ថ្នាក់​ដឹក​នាំ។

អតី​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​ក៏​ធ្លាប់​បាន​ព្រមា​ន ​ទម្លាក់​ស័ក្តិ​មន្ត្រី​នគរបាល​ ដែល​ដុះ​ក្បាល​ពោះ​ធំ​ជ្រុល​ផង​ដែរ​ កាល​ពី​ឆ្នាំ​២០២១​កន្លង​មក៕