ភ្នំពេញៈ ការ​អប់​រំផ្សព្វ​ផ្សាយ​ចល័ត​ពី​បញ្ហា​គ្រឿង​បាន​នឹង​កំពុង​តែ​ធ្វើ​ឡើង​នៅ​តាម​ពិធី​ប្រណាំង​ទូក​តាម​បណ្តា​ខេត្ត​ នៅ​ទូ​ទាំង​ប្រទេស ​ដែល​មាន​អ្នក​ទទួល​សារ​អប់​រំ​រាប់​លាន​នាក់ ខណៈ​ដែល​ការរិះ​គន់​ពី​បញ្ហា​គ្រឿង​បាន​ស្ងប់​ស្ងាត់​ បន្ទាប់​ពី​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​ App NoDrug​ ​រួច​មក។

ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​អាជ្ញា​ធរ​ថ្នា​ក់​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ​​កំពុង​តែ​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​នេះ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ។ ក្នុង​នោះ​រួម​មាន​ ការ​ចែក​ខិត​ប័ណ្ណ​ពី​សារ​អប់រំ​ សារ​ព្រមាន និង​ចំណេះ​ដឹង​ពី​គ្រឿង​ញៀន ​ដែល​បញ្ជ្រាប​តាម​រយៈ​ពិធីករ​ ពិធីការិនី​អត្ថាធិប្បាយ​ពី​ពិធី​ប្រណាំង​ទូក​ ពិធីករ​ ពិធីការិនី ​និង​សិល្បៈករ ​សិល្បៈការិនី​ក្នុង​កម្ម​វិធី​ប្រ​គុំតន្ត្រី ​ហើយ​នឹង​តាម​រយៈ​ការ​ស្កែន ​QR code ​ទាញ​យកកម្ម​វិធី​ App NoDrug ​យក​ទៅ​ប្រើ​ប្រាស់​ជាដើម​។ នេះ​បើ​យោង​តាម​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ អប់រំ និង​ទំនាក់​ទំនង​សាធារណៈ ​លោក​ឧត្តមសេនីយ៍​ឯក ​លឹម ​តុង​ហួត។

លោក​មានប្រសាសន៍៖«យើង​ធ្វើ​គ្រប់​ខេត្ត ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការផ្ស​ព្វផ្សាយ​បញ្ហា​គ្រឿង​ញៀន​ហ្នឹង​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ទទួល​សារ​អប់រំ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ។ អ្នក​ ដែ​លចូល​រួម​ឈ​នៅ​មាត់​ស្ទឹង​ មាត់​ទន្លេ​ហ្នឹង គឺ​បាន​ឮ​ទាំង​អស់​គ្នា​ហើយ»។

លោក​បន្តថា ​ជា​ទូទៅ ​កម្មវិធី​ផ្សព្វផ្សាយ​ចល័ត​នេះ ​គឺ​ទាញ​នូវ​ចំណាប់​អារម្មណ៍​របស់សា​ធារណ​ជន​ ឱ្យ​មាន​ការ​ភ្ញាក់​រលឹក ​ក្នុង​ការ​ចូលរួម​ការងារ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ។
 
ក្រោយ​ពី​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ថ្ងៃទី​២៣ ខែ​មេសា​កន្លង​មក ដើម្បី​ចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុស​ច្បាប់ កម្មវិធី​ទូរស័ព្ទ​ដៃ App NoDrug មាន​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ជាង​៣ ៥ ០០​០នាក់​ហើយ​រហូត​មក​ដល់​នឹង​ពេល​នេះ។ ពលរដ្ឋ​បាន​រាយការណ៍​ពី​បញ្ហា​គ្រឿង​ញៀន​បាន​ជាង​៥០០​ករណី ​ហើយ​ក្នុង​នោះ​ ជាង​២០០​ករ​ណីត្រូ​វ​បាន​ដោះ​ស្រា​យ។

លោក​បាន​សង្កេត​ឃើញ​ថា​ កម្មវិធី​ទូរស័ព្ទ​ដៃ App NoDrug នេះ​ពិត​ជា​បាន​បង្កើន​ប្រសិទ្ធ​ភាពក្នុង​ការ​អប់រំ​ ក៏​ដូច​ជា​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​តាម​មូល​ដ្ឋាន​។ នេះ​បាន​ធ្វើ​ឱ្យការរិះ​គន់​ទៅ​លើ​អាជ្ញាធរ​មាន​ការ​ស្ងប់​ស្ងាត់​ជាង​មុន។

លោក​ថ្លែង​ដូច្នេះ​ថា៖«អញ្ជឹង​បាន​ន័យ​ថា ​អែបនេះគឺជា ឧបករណ៍មួយ​សម្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍ ​និង​ទទួល​ការ​ដោះ​ស្រាយ​យ៉ាង​មាន​ប្រ​សិទ្ធិភាព​ធ្វើ​ឱ្យ​អ្នក​ប្រ​ព្រឹត្ត​ខ្លាច​រអារ  មិន​សូវ​ហ៊ាន​ដូច​មុន។ សម​ត្ថ​កិច្ច​ចូលចាប់​បាន​ជាហូរហែ ​ហើយ​រហ័ស​ទៀត​។ ចុះ​ទៅ​អត់​ខុស​ ចុះ​ទៅ​ចាប់​បានៗ​។ ​អញ្ជឹង​ពល​រដ្ឋ​គា​ត់មា​ន​ទំ​នុក​ចិត្ត។ ពាក្យ​ថា ​សកម្មភាព​គ្រឿង​ញៀន​រីក​ចែក​ដូច​ស្ករ​គ្រាប់ ​គ្មាន​សមត្ថកិច្ច​ណា​បង្រ្កាប ​ពាក្យ​អស់​ហ្នឹង​ដូច​ស្ងាត់​ហើយ»។

លោ​កក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ដោយសារ​តែកា​ររាយការណ៍​តាម​អែប​(App)នេះ​រក្សាការ​សម្ងាត់​ ទើប​ប្រជាពលរដ្ឋ ជាអ្ន​ករា​យ​កា​រណ៍មិន​ខ្លាច​ការ​សង​សឹក​ពី​អ្នក​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន។ ការរាយការណ៍នេះ​ ​វាខុ​ស​ពី​ការ​រាយ​កា​រ​ណ៍​តាម​ប្រព័ន្ធ​លេខ​hotline​កាល​ពី​លើក​មុន ​ដែល​អត្ត​សញ្ញាណ​អ្នករាយការណ៍​អាច​ត្រូវ​បាន​គេ​ដឹង​តាម​រយៈ​លេ​ខ​ទូរស័ព្ទ។

លោក​បញ្ជាក់​ថា៖«កាល​មុន​ពី​ គាត់​កើត​ទុក​មិន​សុខ​ចិត្ត​ ដោយ​សារ​រាយ​ការណ៍ទៅ​មិនបាន​លទ្ធ​ផល។​ តាមទូរ​ស័ព្ទ​hotl​ine​អាច​ជាប់​លេខ ​ហើយ​ខ្លាច​សង​សឹក​ពីអ្ន​កផ្សេ​ងៗ​។ អញ្ចឹង​អត់​ហ៊ាន​រាយការណ៍​ទេ។ តែ​អែប​នេះ គឺ​មិន​មាន​អត្ត​ស​ញ្ញា​​​ណទេ ​គឺ​សម្ងាត់ ​សូម្បតី Admi​n ហ្នឹង​ ក៏​មិន​ដឹង​ មិន​ឃើញ​គាត់​ជា​អ្នក​ណា​ដែ​រ គឺ​មក​តែ​ទិន្នន័យទេ ដូច​ជា​ករ​ណីអី​គេ នៅ​ចំណុច​ណា ​គេ​ដាក់​location​មក​ អត់មាន​ជាប់​អត្ត​សញ្ញាណ​ថា​ លោក​ក ​ឬ​លោក​ខ​ទេ»។  

លោក​បន្ថែ​មថា ​ដោយសា​រតេ​អែប​នេះ​មាន​ប្រសិទ្ធិភាព​បែប​នេះ ​ទើប​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ កំពុង​តែ ជម្រុញ​ឱ្យប្រជាព​លរ​ដ្ឋ​ទាញយ​ក​ទៅប្រើ​ប្រាស់ ​ដើម្បី​ជួយ​រាយការណ៍​ពី​បញ្ហាគ្រឿ​ងឱ្យ​កា​ន់​តែ​ច្រើន។ «ដូច្នេះ គឺ​យើង​អាច​ដោះស្រា​យបញ្ហា​គ្រឿង​ញៀន​បាន​ហើយ»។

កាល​ពីពេល​ថ្មី​ៗ​នេះ ​អាជ្ញា​ធរ​ជាតិប្រ​យុទ្ធប្រឆាំ​ងគ្រឿ​ង​ញៀនក៏​បាន​សហការ​ជាមួយរដ្ឋ​បាល​រាជធានីភ្នំ​ពេញ​បិត​Sticker QR Code App NoDrug នៅ​រថ​យន្ត​ក្រុង​ជាង​៦០០​គ្រឿង ​ដើម្បី​ឱ្យ​ពល​រដ្ឋ​ទាញ​យក​ប្រើ​ប្រាស់​ផង​ដែរ។
 
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ក្នុងរយៈ​ពេល ​១សប្ដាហ៍ ​គិត​ចាប់​ពី​ថ្ងៃ​ទី៨​ ដ​ល់ថ្ងៃ​ទី​១៤​ ខែ​តុលា នេះ ​សាលា​ដំបូង​ និង​អយ្យការ​អម​សាលាដំ​បូង​រាជធានី ​ខេត្ត បាន​ទទួល​ចាត់​ការលើ​សំណុំរឿង​ពាក់ព័ន្ធ​នឹ​ងគ្រឿង​ញៀន​សរុប​ចំនួ​ន​៨២​ករ​ណី។ ក្នុង​នោះ​ មា​នជន​សង្ស័យ​ចំនួន​២៦១ ​នាក់​ និង​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួ​ន១៨៤​នាក់៕