ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងកាលពីព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានធ្វើដំណើរកម្សាន្ដទូទាំងប្រទេសប្រមាណ ៤,៣លាននាក់។
លោក ហាក់ បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ថា៖ «ក្នុងក្របខណ្ឌទូទាំងប្រទេស ភ្ញៀវទេសចរអន្ដរជាតិមានរហូតដល់ ៦ម៉ឺននាក់។ សម្រាប់តែរាជធានីភ្នំពេញមួយ យើងមានដល់ទៅ ៣,៣លាននាក់»។
លោកបានលើកឡើងពីសារៈសំខាន់នៃព្រះរាជពិធីបុណ្យអុំទូកថា ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្ដរជាតិនេះ គឺជាឱកាសមួយដែលធ្វើឱ្យចរន្ដសេដ្ឋកិច្ចដើរ ដោយលោកបានលើកឡើងថា ពីសម្ដីរបស់លោកនាយករដ្ឋមន្ដ្រីអះអាងថា ទេសចរណ៍គឺជាមាសបៃតង និងជន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ដល់ប្រទេសជាតិ៕