ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញសម្រេចកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ជាប់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ ក៏ដូចជាពិន័យ និងផ្ដល់សំណងដល់ជនរងគ្រោះជាប្រាក់សរុបចំនួនជិត ៣ លានដុល្លារពាក់ព័ន្ធនឹងករណី ឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងបទរំលោភលើលំនៅឋាន។
គួរបញ្ជាក់ថា អតីតឧកញ៉ារូបនេះបានប្រព្រឹត្តិបទល្មើសបាញ់ប្រហារមួយនៅខណ្ឌច្បារអំពៅដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស៕