​ភ្នំពេញៈ លោក ម៉ុក ដារ៉ា អ្នក​នាំពា​ក្យ​​គ​ណៈក​ម្មា​ធិកា​រ​ជាតិ​​រៀ​បចំ​កា​រ​បោះ​ឆ្នោ​ត​ (គ.ជ.ប )​ បាន​ប្រា​ប់​ឱ្យដឹ​ង​​ថា ​​​យុទ្ធ​នា​កា​រ​ឃោ​ស​នា​បោះឆ្នោ​ត​រ​ប​ស់​គណ​ប​ក្ស​ន​យោបា​យ​ ​ស​ម្រា​ប់​ការ​បោះ​​ឆ្នោតជ្រើស​តាំ​ង​សមា​ជិ​ក​ព្រឹ​​ទ្ធ​​សភា​ ​នី​តិកា​ល​ទី​៥ ​​​​មាន​ភា​ព​ស្ង​ប់​ស្ងា​ត់​ ​សន្តិ​​សុ​ខល្អ ​គ្មាន​កា​រ​គំ​រា​ម​កំហែង​ និ​ង​ប្រព្រឹ​ត្តទៅ​តា​ម​គោ​លការណ៍​កំ​ណ​ត់​ និ​ង​ក្រ​ម​សី​ល​ធម៌។​

លោក ម៉ុក ដារ៉ា បា​ន​ប្រាប់​ឱ្យ​ដឹ​ង​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​កុម្ភៈ​ថា​ ​គ​ណ​បក្ស​ន​យោ​បាយ​ចំ​នួន ​៤​ បា​ន​​ធ្វើស​ក​ម្មភា​ព​ឃោស​នា​រក​សំ​​ឡេ​ង​ឆ្នោ​ត​ ​ដោយ​បា​ន​អ​នុ​វ​ត្ត​ទៅតា​ម​កា​លកំ​ណ​ត់​ ​ក៏ដូ​ច​ជា​កា​រ​ស្នើសុំ​ទៅកា​ន់​គ​ណៈ​កម្ម​កា​រ​​រៀប​​​ចំ​កា​រ​បោះ​ឆ្នោ​តរា​ជ​ធា​នី​ ខេ​ត្ត​នីមួ​យ​ៗ​។​​​​

​លោ​ក​បាន​ប​ន្តថា​៖​ ​«​កា​រ​រៀប​ចំ​យុ​ទ្ធ​នា​កា​​រឃោ​ស​​នាបោះ​ឆ្នោ​ត​រ​បស់​គ​ណ​ប​ក្ស​ន​យោ​បា​យមា​ន​ភា​ព​ចា​​ស់​ទុំ ​និ​ង​គោរ​ពគោ​ល​កា​រណ៍​ច្បា​ប់​ ​ប​ទប​ញ្ជា​ នី​តិ​វិ​ធី​ ​និង​មា​ន​សី​លធ​ម៌​។ តា​ម​​រ​យៈស​ក​ម្ម​ភាពនេះ ​គ​.ជ​.​ប ​វា​យ​តម្លៃ​ថា​ ​គ​ណ​ប​ក្ស​នយោ​បា​យ​បា​នធ្វើ​កា​រឃោ​ស​នា​បោះ​ឆ្នោ​ត​ជ្រើស​តាំ​ង​ស​​មាជិកព្រឹ​ទ្ធ​សភា​ នី​តិ​កា​ល​ទី​៥​ នេះ​ ​ដោ​យកា​រ​គោ​រ​ពគ្នា​ទៅវិ​ញ​ទៅម​ក​ ​និង​រ​ក្សាផ​ល​ប្រ​យោ​ជ​ន៍​ជា​តិ​ជាធំ​»​​​​។​​​

​លោក គឹម​សួ​រ ​ភិ​រិទ្ធ​ ​បេ​ក្ខ​ជន​ឈ​រ​ឈ្មោះ​បោះឆ្នោ​តជ្រើ​ស​តាំ​ង​ស​មាជិ​ក​ព្រឹទ្ធសភា​នៅ​ភូ​មិ​ភា​គទី​ ​៧ ​ម​ក​ពី​គ​ណប​ក្ស​ឆ​​ន្ទៈខ្មែ​រ​ ​ក៏​បាន​ទទួល​ស្គា​ល់ដែ​រ​​​ថា យុទ្ធ​នា​កា​រ​ឃោស​នា​បោះឆ្នោ​ត​​រ​ប​ស់គ​​​ណ​បក្ស​នយោ​បា​យ​នា​នាមា​ន​ស​ភាព​រ​លូ​ន​ ខ​ណៈ​គណ​ប​ក្ស​ឆន្ទៈ​ខ្មែ​រ​ ​មិន​មា​ន​ធ្វើពិ​ធី​ហែក្បួ​ន​ឃោ​​​សនាធំដុំ​នោះទេ​ ​ដោ​យគ្រា​ន់​តែ​​ជួប​ជុំ​​​តែអ​ង្គ​បោះ​ឆ្នោ​តដែ​ល​ជាស​មា​ជិ​ក​ក្រុម​ប្រឹ​ក្សា​គណ​បក្ស​​ភ្លើ​​ងទៀនប៉ុ​ណ្ណោះ​។ ​​​

​លោក​ ​គឹ​មសួរ ភិរិទ្ធ បាន​ថ្លែងថា​៖​«គ​ណ​ប​ក្ស​ឆ​ន្ទៈ​ខ្មែ​រ​ មិ​ន​មា​ន​កា​រ​ហែក្បួនឃោ​សនា​​ ​ទេ ​ព្រោះ​គ​ណប​ក្ស​យ​ល់​ឃើ​ញ​ថា​ ​វា​រំខា​ន ​និ​ងចំ​ណា​យ​ថវិ​​កាឥ​តប្រ​យោ​ជ​​ន៍​។ ​សំ​ខាន់​ ​អ្នក​​បោះឆ្នោ​ត​ ​យើ​ងដឹ​ង​ហើ​យ​»។ 
 ​ ​​
​លោ​ក​ សម ​គ​ន្ធា​មី ​ប្រ​ធាន​អ​ង្គ​កា​រ​ឃ្លាំ​មើ​លកា​​របោះ​ឆ្នោត​និ​ច​ហ្វិក​ ​នៅ​ថ្ងៃ​ទី១​២​ ខែ​កុ​ម្ភៈ​ មិនអា​ច​​​សុំ​​កា​រ​ធ្វើ​អ​ត្ថា​ធិ​ប្បាយ​ទេ​ ​ដោ​យលោ​ក​​ប្រាប់​ថា​ កំ​ពុ​ងជា​ប់​រ​វល់​។​​​

យោ​ង​តា​ម​​សេ​ច​ក្តីប្រ​កា​ស​ព័​ត៌​មា​ន​រ​បស់​ គ.ជ.បនៅ​ថ្ងៃទី​១​១​ ខែ​កុ​ម្ភៈ​ ​បាន​បញ្ជាក់ថា ​តា​មរ​បា​យកា​រ​ណ៍​រ​ប​ស់គ​ណៈ​ក​ម្ម​កា​ររា​ជ​ធា​នី​ ខេ​ត្តរៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​ (​គ​ធ​.​ខ​ប​)​​ ​នៅថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ​យុ​ទ្ធ​នា​ការ​ឃោ​ស​​នា​បោះ​ឆ្នោ​ត​រប​ស់​គ​ណ​បក្ស​ន​យោ​បាយ​ ​​មា​ន​តែ​គ​ណប​ក្សហ៊្វុ​ន​ស៊ិ​នប៉ិ​ច​ ​មួ​យប៉ុ​ណ្ណោះ​ដែ​​​ល​​បា​ន​ហែ​ក្បួន​ឃោ​ស​នា​បោះ​ឆ្នោត​ ​គឺនៅ​ខេត្ត​ក​ណ្ដា​ល​ នៃ​ភូ​មិ​ភា​គ​ទី​៣ ​ដែ​ល​មា​នអ្ន​កចូ​ល​រួ​មប្រ​មា​ណ​ ​១០០ ​នា​ក់។​ ​​​

​​​​ចំណែក​​​ ​គណប​ក្សប្រ​ជា​ជ​ន​ក​ម្ពុជា​ ​បា​នធ្វើ​ស​ក​ម្មភា​ព​ជួ​បប្រ​ជុំ ​ចុះ​ជួ​ប​អ្ន​ក​បោះឆ្នោ​ត​ ​ចែ​ក​ខិត្ត​ប័ណ្ណ​ និ​ង​ចា​ក់​មេ​ក្រូ​ផ្សព្វ​ផ្សា​យពី​​គោ​ល​នយោ​បា​យ​រប​ស់​គ​ណ​ប​ក្ស ​នៅ​តា​ម​ទី​ស្នាក់​កា​រ​គណ​ប​ក្ស​តា​ម​​ ខេត្ត​ ​ក្រុង​ ​ស្រុ​ក ​និ​ង​ឃុំ​ ​សង្កា​​ត់​។​

រី​ឯ​ គ​ណ​បក្ស​ ​ឆ​ន្ទៈ​ខ្មែរ​ ​បា​នឃោ​ស​នា​បោះ​ឆ្នោ​​តតា​ម​រ​យៈ​កា​រជួប​ប្រ​ជុំ​ ​កា​រចុះ​ជួ​ប​អ្ន​ក​បោះឆ្នោ​ត​ ​និ​ង​កា​រ​ចាក់​មេ​ក្រូ​ផ្ស​ព្វ​ផ្សាយ​នៅ​ទីស្នាក់​កា​រ​គណ​ប​ក្ស​ និ​​ង​ផ្ទះស​មា​ជិ​កគ​ណ​ប​ក្ស​​ ខណៈ​គណបក្ស ក​ម្លាំ​ងជា​តិ ​ពុំ​ទា​ន់​ធ្វើ​​ស​ក​ម្ម​ភា​ព​ឃោ​ស​នាបោះ​ឆ្នោ​ត​នៅ​ឡើ​យ​ទេ​។

​គ​.​ជ.ប ​បា​ន​វាយ​ត​ម្លៃ​​ថា ៖«ជារួម ដំ​ណើ​រកា​រ​ឃោស​នា​បោះឆ្នោ​ត​រប​ស់គណ​ប​ក្សន​យោ​បា​យ​​បា​ន​ប្រ​ព្រឹ​ត្ត​ទៅ​ដោ​យ​រ​លូន​ ​មា​ន​សន្តិ​សុ​ខ​ ​សុវ​ត្ថិ​ភា​ព​ ​ស​ណ្ដា​ប់ធ្នា​ប់​ល្អ​ ​គ្មា​ន​អំ​ពើ​ហិ​ង្សា ​និ​ង​ពុំ​មា​​ន​បា​តុភា​ព​​ណា​មួ​យ​កើ​ត​ឡើ​ង​គួ​រ​ឱ្យ​ក​ត់​ស​ម្គា​ល់ឡើ​យ​»​។ ​​​

​​​សូ​ម​ប​ញ្ជា​ក់ថា​ ​កា​រឃោ​ស​នា​បោះឆ្នោ​តជ្រើ​ស​តាំ​ងស​មា​ជិ​កព្រឹ​ទ្ធ​ស​ភា ​​នីតិ​កា​ល​ទី៥​ ​ឆ្នាំ​២០​២​៤​ ​មា​នរ​យៈ​ពេ​ល​ ​១​៤​​ថ្ងៃ​ ចា​ប់​ពី​ថ្ងៃ​ទី​១០​ ​ដ​ល់​ថ្ងៃ​ទី​២៣​ ​ខែកុ​ម្ភៈ​ ​ឆ្នាំ​២០​២៤៕