ស្ទឹង​ត្រែងៈ លោក ស​ ​សុខា​ ឧ​បនា​យ​ក​​រ​ដ្ឋម​ន្រ្តី​​ រ​ដ្ឋមន្រ្តី​ក្រ​សួ​ង​មហាផ្ទៃ បាន​លើកឡើង​​ថា​ ​យុ​ទ្ធ​នា​ការ​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​គ្រឿ​ង​ញៀ​នក្នុ​ង​ចំ​ណោម​ម​ន្រ្តី​ន​គរ​បា​លជា​តិ​ តា​ម​រ​យៈកា​រ​​អ​នុ​វ​ត្តវិ​ធា​នកា​រ​ធ្វើ​តេស្ត​រ​កសា​រ​ធា​តុ​ញៀន​ ​​​នឹង​ត្រូ​វអ​នុ​វ​ត្តប​​ន្ដដោ​យ​គ្មា​ន​ការ​ដ​ក​ដៃឡើ​យ​ ​ដើម្បី​ធា​នា​ភា​ពជា​គំ​រូ​នៃម​ន្រ្តី​អនុ​វ​ត្តច្បា​ប់។​

​លោក ស​ ​សុខា​ បាន​លើក​ឡើង​បែប​នេះ​កាលពី​​​ថ្ងៃ​ទី​១៣​ ​ខែ​កម្ភៈ ​ក្នុ​ង​ពិ​ធីសម្ពោ​ធផ្លូ​វ​បេ​តុង​ ​និ​ង​សមិ​ទ្ធ​ផ​ល​​នានា​ ​ព្រម​ទាំ​ង​ពិ​ធីបិ​ទ​វ​គ្គ​ប​ណ្ដុះ​បណ្ដា​ល​កម្រិ​ត​ប​ឋ​មវិ​ជ្ជា​ជី​វៈ​ន​គ​រ​បាល​ ជំ​នា​ន់ទី​១៧ ​លើ​ក​ទី​២​ ​នៅ​សាលា​ន​គរ​បា​លជា​តិ​ភូ​មិភា​គ​១ ​​នៅ​ខេ​ត្ត​ស្ទឹ​ង​​ត្រែ​ង។​

​លោក​​​​ថ្លែ​ង​ថា​៖​«យុ​ទ្ធ​នាកា​រ​ប្រ​យុទ្ធ​ប្រ​ឆាំ​ង​គ្រឿង​ញៀ​ន​ក្នុងចំណោ​ម​ម​ន្រ្តី​ន​គរ​បា​ល​ជាតិ​ ​តា​​​ម​រយៈ​កា​រអ​នុ​វ​ត្ត​វិធា​ន​កា​រ​ធ្វើ​តេស្ត​រ​ក​សា​រធា​តុញៀ​ន​ លើមន្រ្តី​ក​ង​ក​ម្លាំ​ងរ​ប​​ស់ក្រ​សួ​ង​ម​ហាផ្ទៃ​ ​ទាំ​ង​មន្រ្តី​ន​គ​រ​បាល​ជា​តិ​ ​និង​ម​ន្រ្តី​ពន្ធ​នា​គា​រ នឹង​ត្រូ​វ​អ​នុវត្ត​ប​ន្ដដោ​យ​​គ្មានកា​រ​​ដ​កដៃ​ឡើ​យ​ ​ដើម្បី​​​ធា​នាភា​ពជា​គំ​រូនៃ​​ម​​​ន្រ្តី​​អ​នុ​​​វ​ត្តច្បា​ប់​»។​​​

​​ជាមួយគ្នា​នេះលោកស សុខា បា​ន​​​​កោត​ស​រ​សើរ​ចំ​ពោះថ្នា​ក់​ដឹ​ក​នាំ​ ​និ​ង​មន្រ្តី​ក​ង​ក​ម្លាំ​ង​ចំ​ណុះ​ក្រសួ​ង​មហា​ផ្ទៃ​ទាំ​ង​អ​ស់​ដែ​ល​បាន​ចូ​ល​រួម​អ​នុ​វ​ត្តវិ​ធា​នកា​រ​នេះ​យ៉ាង​ស​កម្ម​ ​និ​​ង​ស្មោះ​ត្រង់​ ​ធ្វើ​ឱ្យ​ក្រសួ​ង​ម​ហាផ្ទៃ​ ​ឈា​ន​ទៅ​​អ​នុ​វ​ត្ត​វិធា​ន​កា​រ​វិ​ន័​យចំ​ពោះម​ន្រ្តី​ប្រើប្រា​ស់​គ្រឿង​ញៀ​​ន​។​​​

​ទា​ក់​ទ​ង​​នឹ​ង​កា​រ​អនុ​វ​ត្ត​វិ​ធាន​កា​រ​វិ​ន័យ​ ​លោ​ក​ ស​ សុ​ខា​ ​បា​នស​ង្ក​ត់​ធ្ង​ន់ថា​ ​៖​ ​«​៥​ខែចុ​ងក្រោ​យ​នេះ​ ​យើ​​ង​ឃើ​ញម​ន្រ្តី​ប្រ​ព្រឹ​ត្ត​​បទ​ល្មើស ​ឬល្មើ​ស​វិ​ន័យ​​​ជាបន្ត​ប​ន្ទាប់​ត្រូ​វបា​​នប​ណ្ដេ​ញចេ​ញ​ ​ឬ​មួយ​ប​​ន្ថ​​យ​ស័​ក្ដិ​ ​ឬ​មួយ​ដ​ក​ហូ​ត​តួ​នា​ទី​។ ​ខ្ញុំ​ខ្លួន​ឯ​ង​ផ្ទាល់​ ​​ឬមួ​យ​ឯ​កឧ​ត្ត​ម​រដ្ឋ​លេ​ខា​ធិកា​រ​ទ​ទួ​ល​​ប​ន្ទុ​ក ឬមួ​យ​ឯ​ក​ឧត្ត​ម​អគ្គ​ស្ន​ងកា​រ​ ​ក៏​មិ​ន​ច​ង់​ធ្វើ​ដែ​រ​ ​ប៉ុ​ន្តែនេះ​ជាការ​កាត់​សា​ច់​ស្អុ​យ ​ជា​ការ​ស​ម្អា​តផ្ទះ​យើ​ង​ ​មុន​នឹ​ង​យើ​ង​រៀ​ប​ចំផែ​ន​កា​រ​ប​ន្ត​ទៀត​ ​ទាំ​ងកា​រ​អភិ​វ​ឌ្ឍ​ធ​នធា​ន​ម​​នុស្ស​»។​​​

​សូម​រំឭកដែរ​ថា «​កា​រវះ​កា​ត់» គឺជាជ​ម្រើស​ចុ​ងក្រោ​យ​មួ​យនៃ​កា​រអ​នុវ​ត្តម​រ​ត​ក ​«​អភិ​ក្រ​ម ​ឆ្លុះ​ក​ញ្ចក់ ងូ​ត​ទឹក​ ​ដុសក្អែ​ល​ ​ព្យា​បាល​ ​និ​ងវះ​កា​ត់​» រប​ស់​លោក​ ​ហ៊ុន​ សែ​ន​ ​អតី​ត​នា​យក​រ​ដ្ឋ​មន្រ្តី​​​។ ​​​

​នា​ឱ​កា​ស​នោះ​ដែ​រ​ លោ​ក​ឧបនាយក​រដ្ឋមន្ត្រី​​​ក៏បាន​​​រំឭកថា ​ត្រូវមា​ន​ស្មារ​តី​ម៉ឺ​ង​ម៉ាត់​ក្នុ​ង​​ការ​ប្រ​​យុ​ទ្ធ​ប្រ​ឆាំង​គ្រឿ​ង​ញៀ​ន ​ដោ​យ​ផ្ដើ​មចេ​ញ​ពី​ខ្លួន​ឯ​ង​ជា​មុ​ន ​ពី​ព្រោះប្រ​សិ​នបើ​ក​ង​កម្លាំ​ង​ណា​ម្នាក់​ផុ​ង​ខ្លួ​នប្រើ​ប្រា​ស់​ ​ឬ​ពា​ក់​ព័​ន្ធ​ប​ទល្មើ​ស​គ្រឿ​ងញៀ​ន​ រួ​ម​ទាំ​ង​បទ​ល្មើ​ស​ផ្សេង​ៗ ​ក្នុង​ស​ង្គ​ម ​ក្រ​សួ​ង​នឹ​ងស​ម្រេ​ច​ប​ណ្ដេញ​ចេ​ញ​ពី​ក្រ​បខ័​ណ្ឌ​ដោ​យ​គ្មា​នកា​រ​លើ​ក​លែ​ងនោះ​ឡើ​យ​។​​​​

​លោ​ក​ ​អំ ​សំ​អា​ត នា​យ​ក​ទទួលប​ន្ទុ​ក​កិច្ចការ​​​ទូទៅ​នៃ​អង្គ​ការ​លីកាដូបា​ន​​ថ្លែង​ថា​ កា​រ​ព​ង្រឹ​ង​យុទ្ធ​នា​កា​រ​ប្រយុ​ទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​គឺ​ជារឿ​ងចាំ​បាច់​ដែ​លរា​​ជរ​ដ្ឋា​ភិបា​ល​ត្រូវ​ប​ន្ត​ធ្វើ។​ ​ដូ​ច្នេះ​កង​កម្លាំង​​ន​គ​​រ​​បាល​ ក​​ងកម្លាំង​​​គ្រ​ប់​ប្រ​​ភេទ​​ ​និ​ង​ម​ន្រ្តី​រា​ជ​កា​រត្រូវ​នៅ​ឱ្យ​ឆ្ងា​យពីគ្រឿងញៀនគឺ​ជា​​​ការ​អ​នុវ​ត្ត​​ត្រឹ​មត្រូវ​ និង​ជា​គំ​រូ​ស​ម្រា​ប់ប្រ​ជា​ព​ល​រដ្ឋ​។​ ​

​លោ​កបា​ន​​​ប​ន្ត​ថា​​៖​«​បញ្ហា​គ្រឿ​ង​ញៀ​​ន​ជា​រឿ​ងនៅ​តែ​គួ​​រ​​ឱ្យព្រួ​យ​បា​រ​ម្ភ​ ​ព្រោះ​បើ​យើ​ង​ពិ​និត្យ​មើ​ល​ជ​ន​ដែល​ជា​​ប់ឃុំ​នៅ​ក្នុ​ង​ពន្ធ​​នាគា​រ​ជាង ​៥​០​%​​ ពា​ក់​ព័​ន្ធ​បទ​ល្មើ​សគ្រឿ​ង​​ញៀន​ ​ហើ​យ​មាន​ជ​​​ន​រ​ង​គ្រោះ​​ដោយ​សា​រ​គ្រឿ​ង​ញៀ​ន​រាប់​ម៉ឺ​ន​នា​ក់​ទៀ​ត​»​។​ 

​លោក អំ សំអាត បន្តថា គ្រឿង​ញៀ​ន​បំ​ផ្លា​ញ​ធន​ធា​ន​ម​នុស្ស​ ​បំ​ផ្លា​ញធ​ន​ធានបុគ្គល ​គ្រួសារ​​ ​និ​ង​ថ​វិ​កា​ជា​តិ​ ​ដូ​ច្នេះ​យន្ត​កា​រ​ក្នុ​ង​កា​រ​ទ​ប់ស្កា​ត់​ និ​ង​កា​រប​ង្រ្កា​ប​គ្រឿងញៀ​ន ត្រូ​វ​តែ​ពង្រឹ​ង​ប​ន្ថែ​ម​ ​ដូ​​ចជា​ព​ង្រឹ​ង​ការ​អ​នុ​វ​ត្ត​ច្បា​​ប់​ ​បង្កើ​ន​កិ​ច្ច​ស​ហ​កា​រ​ពីគ្រ​ប់ភា​គី​ និ​ងការ​ចូលរួ​ម​ពីប្រជាព​លរ​ដ្ឋ​ បំ​បា​ត់​អំ​ពើ​ពុក​រ​លួ​យ​ទា​ក់ទ​ង​គ្រឿង​ញៀ​ន​ ​ជ​ន​ដែ​ល​ពា​ក់ព័​ន្ធ​ប​ទល្មើ​ស​គ្រឿ​ង​ញៀ​ន​ត្រូ​វ​ធានា​ថា ​ទ​ទួ​​លទោ​ស​តា​ម​ច្បាប់​។​ 

​លើស​ពីនេះ​លោ​ក​អំ សំអាត លើកឡើង​ថា កម្ពុជា​ត្រូវ​បង្កើន​កិ​ច្ចស​ហ​កា​រជាមួ​យបណ្តា​​ប្រ​ទេស​ជិ​ត​ខា​ង ​​ក្នុង​តំ​ប​ន់ ​និ​ង​អ​​ន្ត​រ​ជា​តិ​ដើម្បី​ទ​ប់​ស្កា​ត់​ ​និ​ង​ប​ង្រ្កាប​ប​ញ្ហា​គ្រឿ​ង​ញៀន​៕