សៀម​រាបៈ ​អគារ​សម្ភព​ដែល​ជាស​មិ​ទ្ធផល​ថ្មី​មួយ​ទៀត​របស់​ម​ន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ ​ឬមន្ទី​រពេទ្យ​គន្ធ​បុប្ផា​ទី​៣ ខេត្ត​សៀ​មរា​ប ដែ​លសាង​សង់​អស់​តម្លៃ​ប្រមាណ​ ២,៥​ លាន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​​ដំណើរកា​រ​ជា​ផ្លូវការ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អ្នក​ជំងឺ​និង​កាត់​បន្ថយ​អត្រា​មរណ​មាតា​និង​ទារក​។​

ពិធី​សម្ពោធ​នេះធ្វើ​ឡើ​ង​ក្រោម​វត្ត​មាន​ លោក​ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបា​ល និង​ជា​អនុ​ប្រធាន​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​ ថ្នាក់​ដឹក​នាំ​មន្ទីរ​ពេទ្យ​ និង​ដៃគូ​ជាច្រើ​នរូប​ទៀត​កាល​ពី​ថ្ងៃទី​ ១៤​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៤ ។​នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​មន្ទីរ​ព័ត៌​មាន​ខេត្ត​សៀម​រាប​។​

​ប្រភព​ដ​ដែល​បាន​ឱ្យដឹង​ថា នៅក្នុ​ងឱកាស​នោះ ​លោក ឈាង រ៉ា បាន​លើក​ឡើង​ថា ​អគារ​សម្ភព​ថ្មី​នេះ​ជា​សមិទ្ធ​ផល​បន្ថែម​ថ្មី​មួយ​ទៀត​សម្រាប់​ជួយ​សម្រួល​ដល់​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧​ក្នុង​ការ​ផ្តល់​សេវា​ ពិនិត្យ​តាម​ដាន​ផ្ទៃ​ពោះ​ស្ត្រី​សម្រាល​កូន​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​អត្រា​មរណ​មាតា​និង​ទារក​ក្នុង​ពេល​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។ 

​លោក​បាន​បន្ត​ថា​៖ «​អគារ​នេះក៏​នឹង​ផ្តល់​ប្រយោ​ជន៍​ដល់​ការ​ឧបត្ថ​ម្ភ​គោល​នយោ​បាយ​សម​ធម៌ ​និង​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ស្រប​ពេល​ដែល​វិស័យ​សុខាភិ​បាល​ជា​មុំ​អាទិ​ភាព​មួយ​នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋា​ភិបាល​នីតិ​កាល​ទី​៧»​។ 

​ជា​មួយ​គ្នានេះ​ លោក​រដ្ឋ​មន្ត្រីក៏​បាន​លើក​ទឹកចិត្ត​ដល់​មន្ត្រី​សុខាភិ​បាល​ឱ្យ​បន្ត​ការ​សិក្សា​រៀន​សូត្រ​ អនុវត្ត​ប្រតិ​បត្តិ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជា​ពិសេស​បន្ត​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​វិស័យ​សុខាភិ​បាល​និង​ត្រូវ​ចូល​រួម​បណ្តុះបណ្តាល​ដើម្បី​ឱ្យ​សកម្ម​ភាព​ប្រដំ​ប្រសង​នៃ​មន្ទីរ​ពេទ្យ​នេះ​ទទួល​បាន​ជោគ​ជ័យ​និង​ក្លាយ​ទៅ​ជា​វប្បធម៌​ចង​ចាំ​និង​ជឿ​ទុក​ចិត្ត​របស់​មន្ទីរ​ពេទ្យ​កុមារ​។​

លោក ​យ៉ៃ ចន្ទ​នា ​ប្រធាន​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី​៧ បាន​ឱ្យដឹង​ថា ការសា​ងស​ង់​អគារ​សម្ភព​នេះ​ឡើង​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ស្ត្រី​មាន​ផ្ទៃ​ពោះ ​និង​ទារក​ប្រឈម​ក្រោយ​កំណើត​ ខណៈ​ពី ​ ១ថ្ងៃ​ ទៅ  ១ថ្ងៃ​ មន្ទីរ​ពេទ្យ​នេះ​មាន​អ្នក​ជំងឺ​កាន់​តែ​កើន​ឡើង​។​

​លោក​ឱ្យ​ដឹង​ថា​៖ «អគារ​សម្ភព​ថ្មី​នេះ មាន​គ្រែ​សរុប​ចំនួន​ ១២០ ​គ្រែ ក្នុង​នោះ​មាន ​៤០ ​គ្រែ ​សម្រាប់​​សង្គ្រោះ​បឋម​ទារក​ទើប​កើតដែល​បាន​ចាប់​ផ្តើម​ការ​ដ្ឋាន​សាង​សង់​នៅ​ដើម​ខែ​មីនា ឆ្នាំ​ ២០២៣»​។​

​អគារ​សម្ភព​ថ្មី​នេះ​មាន​កម្ពស់​៣​ជាន់ ​មាន​ទំហំ ​១​ ៥០០ ​ម៉ែត្រ​ការ៉េ​នៅ​លើ​ផ្ទៃដី​សរុប​របស់​មន្ទីរ​ពេទ្យ​ទាំង​អស់​ដែល​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ​៥,៥​ ហិក​តា ​ដោយ​ចំណាយ​ថវិកា​សាង​សង់​អស់​ប្រមាណ​ ២,៥​ លាន​ដុល្លារ​អាមេ​រិក និង​ប្រមាណ ​៥០​ ម៉ឺន​ដុល្លារ​អា​មេរិក​ទៀត​ សម្រាប់​ការ​បំពាក់​សម្ភារ​បរិក្ខា​រ​ពេទ្យ​ចាំ​បាច់​ជា​បន្ត​បន្ទាប់​។​

​ជា​មួយ​គ្នានេះ​ លោក​ ហ្វី​លី​ព រ៉ូ​ប៊ី​ន​សុន (Philip Robinson) ប្រធាន​ក្រុម​ប្រឹក្សាភិ​បាល​មូល​និធិ​គន្ធ​បុប្ផា​ស្វ៊ី​ស បាន​ថ្លែង​ដែរ​ថា ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ដំណើរ​ការ​យ៉ាង​ពេញ​លេញ ​និង​បន្ត​អភិ​វឌ្ឍជា​លំដាប់​។​

លោក​បាន​បញ្ជាក់​ថា​៖ «​វឌ្ឍន​ភាព​ដ៏​រឹងមាំ​នេះ​គឺជា​លទ្ធ​ផល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏​ជោគ​ជ័យ​របស់​លោក​វេជ្ជ​បណ្ឌិត រី​ច​ន័​រ ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ល្អៗមក​បម្រើ​ការ​ងារ​ដែល​ធានា​នូវ​អនា​គត​មួយ​ប្រកប​ដោយ​និរន្តរ​ភាព​»​។

​ជា​មួយ​គ្នានេះ​​លោក​ ហ្វី​លី​ព ក៏បាន​ប្តេជ្ញា​ចិត្ត​គាំទ្រ​មន្ទី​រពេទ្យ​គន្ធ​បុប្ផានិ​ង​កំពុង​រៀបចំ​ផែនកា​រ​សកម្ម​ភាព​ផ្សេងៗ​ ដើម្បី​អាច​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បន្ត​ទៅទៀ​ត មានដូ​ចជា ​គម្រោង​សហ​ប្រតិប​ត្តិការ​មន្ទីរ​ពេទ្យ​ សា​កល​វិទ្យាល័​យ​ក្រុង​ហ្សួ​រិ​ក​ប្រទេស​ស្វ៊ីស ​ដោយបា​ន​បញ្ជូន​សាស្ត្រា​ចា​រ្យ​ជំនាញ ​ឯកទេ​ស មក​ជួយ​ដល់​មន្ទីរ​ពេទ្យ​ជា​ប្រចាំ​។​

​យោង​របាយ​ការណ៍​រប​ស់​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​រយៈពេល​ ២៥​ ឆ្នាំ​កន្លង​មក​ មន្ទី​រពេទ្យ​បាន​ពិនិត្យ​ព្យា​បាល ​ជំងឺ​កុមារ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ​(OPD) ចំនួន​ ៦ ​២៩៩ ​៨០៩​ ករណី កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​ចំនួន​ ១ ​១២១ ៧២២​ នាក់ (IPD) ត្រូវ​បាន​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ និង​នៅ​ផ្នែក​សម្ភព​ បាន​ពិនិត្យ​ព្យា​បាល​ពិនិត្យ​ផ្ទៃ​ពោះ ​បាន​ចំនួន​ ២ ​២៩៩ ​៤៣៣​ ករណី​និង​សម្រាល​កូន​បាន​ចំនួន ​៣៩៧ ​២១៦ ​កំណើត​។
 
​រីឯ​នៅ​ក្នុង​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ ​មន្ទីរ​ពេទ្យ​បាន​ទទួល​ពិនិត្យ​តាម​ដាន​ផ្ទៃពោះ​​ចំនួន​ ១០៨ ០១៩ ​ករណី​ និង​សម្រាល​កូន​បាន​ចំនួន​ ២៥ ៥៨០ ​នាក់ ក្នុង​អត្រា​កើត​ដោយ​វះកាត់​ចំនួន​ ២០ ភា​គរយ និង​អត្រា​មរណ​ភាព​មា​តា​ឆ្លង​ទន្លេ​ក្នុង​មន្ទីរ​ពេទ្យ​មាន ​០,០២​ ភាគ​រយ។ ស្ត្រី​មាន​ផ្ទៃពោះ ​និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​ចំនួន ​១៥ ​០០១​ នាក់ បាន​ទទួល​អត្ថ​ប្រយោ​ជន៍​សាច់​ប្រាក់​ឧបត្ថម្ភ​អំពី​គោល​នយោ​បាយ​សម​ធម៌​និង​គាំ​ពារ​សង្គម​នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​៕