ភ្នំពេញៈ រ​ដ្ឋ​មន្រ្តី​​​ក្រ​សួង​ប​រិស្ថា​ន​ លោ​ក​ អ៊ា​ង​ សុ​ផ​ល្លែត​ ​គ្រោង​នឹ​ង​បំពា​ក់កា​មេ​រ៉ា​ប​ន្ថែម​ ​នៅតំ​ប​ន់​ជួរ​ភ្នំ​​ក្រ​វាញ​ ​ដើម្បី​តា​ម​ដាន​វ​ត្ត​មា​នស​ត្វ​ព្រៃ ​និ​ងពិ​​និត្យ​មើ​ល​ចំ​ណីរ​ប​ស់ស​ត្វ​ខ្លាធំ​​​ ដែ​ល​​ម៉ា​ស៊ីន​ថ​តចំ​នួ​ន​ ១​​គ្រឿង​ ​ត្រូ​វដា​ក់​ចន្លោះ​ពី​​គ្នាក្នុ​ង​ចម្ងា​យ​១​គី​ឡូ​ម៉ែ​ត្រ។​

​លោ​ក​ ខ្វៃ​ ​អា​ទិត្យា​ ​អ្ន​ក​នាំពា​ក្យ​​​ក្រសួង​​ប​រិស្ថាន បាន​ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃ​ទី​​១៥ ខែកុ​ម្ភៈថា​ ​ក្រសួ​ង​ប​រិស្ថា​ន​ គ្រោ​ង​នឹ​ង​បំ​ពាក់​កា​មេ​រ៉ាប​ន្ថែម​នៅ​តំ​បន់​ជួ​រ​ភ្នំក្រ​វាញ​ ​ដើ​ម្បីតា​ម​ដាន​វ​ត្តមា​ន​ ​និ​ងអវត្ត​មា​នសត្វព្រៃ ​ដែ​លជា​ចំ​ណីរ​ប​ស់​ស​​ត្វខ្លា​ធំ​ដូ​ចជា​ប្រើ​ស​ ខ្ទីង និង​ជ្រូ​ក​ព្រៃជា​ដើ​ម។​ ​

​លោ​កបា​ន​ប​ញ្ជាក់​ថា​ ៖ «​ឯកឧ​ត្ត​មប​ណ្ឌិត​ ​អ៊ា​ង ​សុផ​ល្លែ​ត ​រ​ដ្ឋម​ន្រ្តីក្រ​សួ​ងប​រិ​ស្ថាន​ ​បា​ន​ថ្លែង​កា​ល​ពីពេ​ល​ថ្មីៗ​ក​ន្លង​ម​កនេះ ​ហើយ​ឯកឧត្តមរ​ដ្ឋ​មន្រ្តី​ក៏​បាន​​លើក​ឡើ​ងដែ​រ​ថា​ ​តាម​កា​រ​ណែនាំពីអ្ន​ក​បច្ចេ​កទេ​ស​​​មក​ពី​ប្រ​ទេស​ឥ​ណ្ឌា​ ​ម៉ាស៊ី​ន​ថ​ត​ចំនួ​ន​ ១​គ្រឿ​ង ​ត្រូ​វ​ដាក់​ច​ន្លោះពី​គ្នា​ក្នុ​ងច​ម្ងា​យ​១​គី​ឡូម៉ែត្រ»​។​ 

​អ្ន​កនាំ​ពា​ក្យ​ក្រ​សួ​ង​​ប​រិស្ថា​ន​បាន​​បន្ថែម​ថា ក្នុង​រយៈ​ពេល​៣​ខែ​ ច​ន្លោះ​រដូ​វ​ប្រាំង​ ​និង​រ​ដូ​វវ​ស្សា ​កា​មេរ៉ា​ ​អា​ច​ចាប់​រូ​បភា​ព​បាន​ហើ​យ​អ្នក​ជំ​នា​ញអា​ចវិ​ភា​គ​បា​ននូ​វ​ប្រភេ​ទ​សត្វ​ជាអាហា​រ​ស​ម្រាប់​
​ស្តា​រស​ត្វ​ខ្លាធំ​​បា​ន​។​​

​យោ​ង​តាម​ប្រ​សា​សន៍​រប​ស់​លោ​ក ​អ៊ា​ង ​សុ​ផ​ល្លែ​ត ​ការ​បំពា​ក់កាមេ​រ៉ានេះ​នឹ​ង​ជួយ​ផ្តល់​នូ​វទិ​ន្ន​​​ន័​​យ​ជា​ក់​លាក់​នៃ​ធន​ធា​នស​ត្វ​ព្រៃ​ ​តើអាចគ្រ​ប់​គ្រាន់​ស​ម្រាប់​ស​ត្វខ្លា​ធំ​​ដែរ​ឬទេ។ ​

ជួ​យអ្ន​កអ​ភិ​រក្ស​ក្នុ​ងកា​រ​រៀ​​ប​ចំ​ផែន​កា​រ​ដើម្បី​ស្តា​រ​សត្វ​ខ្លាធំ​ ​ក្នុ​ងល​ក្ខខ​ណ្ឌ​មិន​មា​នសត្វ​ព្រៃជា​ចំណី​គ្រប់​គ្រា​ន់ថា​តើ​​ត្រូ​វប​ង្កា​ត់​ពូ​​ជ​សត្វ​ព្រៃ​ប​ន្ថែ​ម​ ឬ​ផ្ត​ល់​ស​ត្វគោ​ ​ឬ​ក្រ​បីស្រុ​កជំ​នួ​ស​។

​សិ​ក្សាពី​ដ​ង់​ស៊ីតេ​ស​ត្វព្រៃ​ ដែ​ល​ជា​ចំ​ណីរ​​​បស់​ស​ត្វ​ខ្លាធំ​ ​និង​សិ​ក្សា​ពី​របា​យ​និង​ភា​ព​សម្បូ​រ​រប​ស់​សត្វ​ព្រៃ​ និ​ង​ដែ​លអា​ច​ជាចំ​ណី​រប​ស់​ស​ត្វ​ខ្លា​​​ធំ។​​​

​លោក​រ​ដ្ឋម​ន្រ្តី​ បា​ន​ថ្លែ​ង​ថា ​៖ ​«​ក្រសួ​ង​បរិ​ស្ថា​ន ​បា​នស​ហ​ការ​ជាមួ​យ​អង្គ​ការ​ដៃគូ​ WA, CI, F​FI​ ​និ​ង​គម្រោង CSLEPបា​នចុះ​សិ​ក្សា ​និ​ងបា​ន​ដា​ក់កា​មេ​រ៉ា​ ដែ​លបា​ន​បំពា​ក់រួ​ច​រាល់​នា​ពេល​ក​ន្លង​ម​ក ​ចំ​នួ​ន​ប្រមា​ណ​ ​៣៨២ ទីតាំង ក្នុ​ង​ឧទ្យា​នជា​តិ​ជួរ​ភ្នំ​ក្រ​វាញ​​ ​គិ​តចា​ប់​ពី​ឆ្នាំ២​០​១៩​ ​ដ​ល់ឆ្នាំ​២​​០២៣ ដើ​ម្បី​សិ​ក្សាវ​ត្ត​មា​នស​ត្វ​ព្រៃ ​ដែ​លមា​នដោ​យ​កម្រ​និង​ជិ​តផុ​ត​ពូជ​ ​ក៏ដូ​ច​ជា​ក្នុង​គោ​លបំ​​ណងរៀប​ចំ​ ​កំណ​ត់​តំប​ន់​គ្រ​ប់គ្រ​ង​ និ​ង​ផែន​ការ​គ្រ​ប់គ្រ​ង​ ​ព្រម​ជា​មួយ​ការ​សិ​ក្សាពី​ដ​ង់ស៊ីតេ​ស​ត្វ​​ព្រៃ ដែ​លជាចំ​ណីរ​ប​ស់ស​ត្វ​ខ្លាធំ​»​។​

​លោក​ ​ជុំ ​ហួត​ ​ប្រធា​នសមា​គម​អ្ន​កស្រ​ឡា​ញ់​បរិ​ស្ថា​ន​ និ​ងស​ង្គម​ ​បា​ន​ថ្លែង​ថា​ គ​ម្រោ​ង​​នៃ​កា​របំ​ពា​ក់​កាមេ​រ៉ានេះ​ជា​កា​រប​ង្ហា​ញ​​​ពីកា​រ​យ​កចិ​ត្ត​ទុ​កដាក់​ពីក្រសួង​បរិស្ថា​ន​ ក៏​ដូច​ជាអា​ជ្ញា​ធរ​ដែ​នដី​ផ​ងដែ​រ​ ​និង​ប​ង្ហា​ញ​ពី​ឆន្ទៈខ្ពស់​ក្នុង​កា​រអ​ភិ​រក្ស​ស​ត្វព្រៃ​ដើម្បីការពារកុំឱ្យ​ជន​ខិ​លខូ​ចលួ​ច​បាញ់​សត្វព្រៃ​។​​

​មួ​យវិ​ញ​ទៀត​ ​លោក​ ​ជុំ ​ហួត ​យ​ល់ថា​ ​រាជ​រ​ដ្ឋាភិ​បា​ល ​ក្រសួង​ស្ថាប័នពាក់ព័​ន្ធ​ ​និ​ង​​អ​ង្គ​ការ​ ​អា​ជ្ញាធ​រ​ដែ​នដី​ ​ត្រូវ​​​ពង្រឹ​ង​កា​រ​អនុ​វ​ត្ត​​ច្បា​ប់ឱ្យ​បា​ន​​​តឹង​រ៉ឹងដើ​ម្បីការ​ពារ​ស​ត្វព្រៃ​ទៅលើ​អ្ន​ក​ប្រ​ព្រឹត្ត​បទ​ល្មើ​ស​ បំផ្លាញ ​ឬប​រ​បាញ់​ស​ត្វ​ព្រៃខុ​ស​ច្បាប់​ជា​ដើម​។

​លោ​កបា​​ន​ថ្លែង​ថា​ ៖​ ​«ខ្ញុំ​ក៏​សូ​មអំ​ពា​វនា​វទៅ​ដល់​ប្រ​ជាស​ហគ​មន៍​ដែល​រស់នៅ​តំ​បន់​អ​ភិរ​ក្សព្រៃ​ឈើ​ ដែ​ល​ពួក​គា​ត់ទ​ទួ​ល​បា​នអ​ត្ថ​ប្រយោ​ជ​ន៍ពី​ស​ត្វព្រៃ​តា​មរ​យៈ​ភ្ញៀវ​ទេ​ស​ចរ​ទៅ​ក​ម្សាន្ត​នៅ​ទីនោះ​ ​ដោ​យត្រូ​វ​​​ធ្វើ​ឱ្យ​ប្រជា​ព​ល​រដ្ឋ​​មា​ន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូលរួ​ម​​ថែ​រក្សា​ស​ត្វ​ព្រៃ ​នោះ​នឹ​ង​ទទួល​បា​នជោ​គ​ជ័​យក្នុ​ង​ការ​​អភិ​រក្ស​ ​និង​កា​រ​ថែរ​ក្សា​ស​ត្វព្រៃ​ឱ្យបា​ន​គង់​វ​ង្ស»។​

សូម​ប​ញ្ជាក់​ថា​ កា​ល​ពី​ថ្ងៃ​ទី១​២​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២២ ​​ក​ម្ពុ​ជា ​និង​ឥ​ណ្ឌា ​បាន​ចុះ​អ​នុស្ស​រ​​​ណៈ​នៃកា​រ​យោ​គយ​ល់​គ្នាស្តី​ពី​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​ការ​ ​ក្នុ​ងកា​រ​អភិ​រ​ក្សជី​វៈ​ចម្រុះ​ ​ការ​គ្រ​ប់​គ្រង​ស​​​ត្វព្រៃ​ដោ​យនិ​រ​ន្ត​រភា​ព​ ​និង​យុ​ទ្ធសា​ស្រ្ត​ស្តា​រស​ត្វ​ខ្លា​ធំ​ និ​ង​ទីជ​ម្រ​ករ​ប​ស់​វា​នៅប្រ​ទេ​ស​កម្ពុ​ជា​។​​

​ក្រ​សួ​ងប​រិ​ស្ថា​ន ​និង​អ​ង្គ​ការ​ស​ម្ព័​ន្ធមិ​ត្ត​សត្វ​ព្រៃ ​W​A បាន​រៀ​បចំ​ដី​ព្រៃ​ទំហំ​៩០​ហិ​ក​តា ​ស្ថិ​តក្នុ​ង​ដែ​​ន​ជ​ម្រក​ស​ត្វ​ព្រៃ​តាតៃ​នៃ​តំប​ន់​ជួរ​ភ្នំ​ក្រ​វាញ​ ​ដោយ​មា​នរ​ប​ងដែ​ក​ ទ្រុ​ង​ដែក​ អា​ង​ទឹ​ក​ ​និង​ស​ត្វព្រៃ​ស​​ម្រា​ប់​ជាចំ​ណី​ស​ម្រាប់​ប​ន្ស៊ាំស​ត្វ​ខ្លាធំ​ ​ដែ​លគ្រោ​ងទ​ទួ​លពី​រដ្ឋា​ភិ​បាល​ប្រ​ទេស​ឥ​ណ្ឌា ​មុ​នលែ​ង​ចូ​ល​តំប​ន់​ស្នូ​លនៃ​តំ​បន់​កា​រពា​រ​ធ​ម្មជា​តិ​។

​គម្រោ​ងស្តា​រ​សត្វ​ខ្លាធំ​ឡើ​ងវិ​ញ​នេះ ​បានប​ង្កើត​ឡើ​ង​ ប​ន្ទា​ប់ពី​បាត់​វ​ត្ត​មា​ន​ពីទឹ​ក​ដីក​ម្ពុ​ជា​ ​កាល​ពី​អំ​ឡុង​ឆ្នាំ​២០​០​៧​ ​ខណៈ​នៅ​ទូទាំ​ង​ពិភ​ព​លោ​ក​ គេ​ប៉ាន់​ប្រ​មាណ​ថា​ ​សត្វ​ខ្លា​ធំនៅ​មា​នចំ​នួន​ ​ប្រហែ​ល​ ​៣ ​២​០​០ក្បា​ល​ ​នៅ​ឆ្នាំ២​០​១​០។​ ចំ​នួ​ននេះ​ ​មា​នកា​រ​ថយ​ចុះ​ ៩​៥​%​ បើ​ធៀ​ប​នឹង​ចំនួ​ន​រ​បស់​វា ​ធ្លា​ប់មា​ន​វ​ត្តមា​ន​ ​ក្នុង​ដើ​ម​ទស​វ​ត្សរ៍​ទី​២០ ដែល​មា​នប្រ​ហែ​ល១​០​ម៉ឺ​នក្បា​ល​ នៅ​ក្នុ​ង​ពិភ​ព​លោក​៕​​​