​ភ្នំពេញៈ លោ​ក​ទេស​រដ្ឋម​ន្រ្តី ​លី ធុ​ជ ​អនុ​ប្រ​ធាន​ទី​១​ ​អា​ជ្ញាធ​រមីន​ បានស្វា​គ​មន៍​ប្រទេ​ស​ជា​មិ​ត្ត ​ដៃគូ​អ​ភិ​វ​ឌ្ឍ​ន៍ និ​ង​គ្រប់​ភាគី​ពាក់​ព័​ន្ធ ​ដែល​ចូ​លរួ​ម​​ជា​មួ​យ​នឹង​ក​ម្ពុ​ជា ​ក្នុ​ង​ការ​រៀបចំកិ​ច្ច​ប្រ​ជុំ​សៀម​រា​ប-​អង្គ​រ​ ​ស្តី​ពី​ពិភ​ព​លោ​ក​មួយ​​ដែ​ល​គ្មា​នមី​ន​ ​នៃ​​អ​នុ​ស​ញ្ញាអូ​​តា​វ៉ា​ឆ្នាំ​២​០២​៤​នេះ​។

លោ​ក​បា​ន​​លើ​កឡើ​ង​ដូ​ច​នេះ​ ក្នុង​ជំនួបជាមួ​យ​នឹ​​ង​លោក Martin Vavr​a​ ឯ​កអ​គ្គ​រ​​ដ្ឋទូត​សា​ធា​​រ​​​​ណ​​​រ​ដ្ឋ​ឆែ​ក​ប្រ​​ចាំកម្ពុជា ​ដើម្បី​ពិភាក្សាការ​ងា​រ និ​ង​ស្វែង​យល់​ពី​វិ​ស័​យស​កម្ម​ភា​ព​មី​ននៅក​ម្ពុ​ជា​ កា​លពី​ថ្ងៃ​ទី​​​២៦ ខែ​កុ​ម្ភៈ ​ឆ្នាំ​២​០២៤។​

​ក្នុងជំ​នួ​ប​នោះ​ ​ភា​គីទាំ​ង២​ បា​ន​​ពិភា​ក្សា​គ្នា​ដោ​យឆ្លុះ​ប​ញ្ចាំ​ងពី​ទំនា​ក់ទំ​ន​ងទ្វេ​ភាគី​ នូ​វ​​មិត្ត​ភា​ព​ និ​ងកិ​ច្ច​សហ​កា​រ​រវា​ង​ប្រ​ទេ​សទាំ​ង​២។​​ ជាមួយគ្នា​នេះ លោ​​ក​ លី ធុជ ក៏បាន​​នាំយក​នូវការ​ផ្តាំ​សួ​រ​សុខ​ទុ​ក្ខពី​សំ​ណា​ក់លោ​ក​ ​ហ៊ុន​ ម៉ា​ណែត​ ​នា​យក​រដ្ឋ​ម​ន្រ្តី ​និ​ងជា​ប្រ​ធាន​អាជ្ញា​ធរ​​មីន​ ជូ​ន​ចំពោះ​ ​លោក​ Martin Vavra​ និង​សហកា​រី​ ដែ​ល​បំពេ​ញ​បេស​ក​កម្ម​ដ៏​មាន​ត​ម្លៃ ​ដើ​ម្បី​ជា​ផ​ល​ប្រយោ​ជន៍​រួម ​ពង្រឹ​ង​ចំណ​ងមិ​ត្ត​ភាព​ និ​ងកិ​ច្ច​សហ​ប្រតិប​ត្តិ​ការស​ម្រា​ប់​ប្រជាជ​ននៃ​ប្រទេ​សទាំ​ង​២​។​ ​​

​ជាមួ​យ​គ្នានោះ​ ​លោក​ ​លី​ ធុ​ជ​ ក៏បាន​​លើក​ឡើ​ង​​ពី​កិច្ច​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​រ​បស់​រា​ជ​រ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ក្នុង​ការ​ដោះស្រា​យ​បញ្ហា​មី​ន​ និ​ង​សំណ​​ល់​ជាតិ​ផ្ទុះ​ពី​សង្រ្គា​ម​នៅ​ក​ម្ពុជា​ ​និ​ង​ការ​ដា​ក់​ចេ​ញនូ​វ​ច​ក្ខុ​វិ​ស័​យដឹ​ក​នាំ​រ​ប​ស់​​លោក​នា​យ​ក​រ​ដ្ឋម​ន្រ្តី​ ដើ​ម្បី​​ឆ្ពោះទៅ​រ​ក​ក​ម្ពុ​ជា​គ្មាន​មី​នក្នុង​ឆ្នាំ​​២​០២៥។ 

លោ​ក​បាន​​បញ្ជា​ក់ថា​ ​៖ ​«​​ភា​ពជា​ប្រ​ធាន​ ​និង​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រ​ជុំ​សៀម​រា​ប​-អ​ង្គ​រ​ ​ស្តី​ពី​ពិ​ភ​ពលោ​ក​មួ​យ​ដែ​ល​គ្មា​នមី​ន​ នៃ​អ​នុស​ញ្ញាអូ​តា​វ៉ាឆ្នាំ​២០​២​៤ ​ដែ​ល​ការ​ដំ​ណើ​រកា​ររៀ​ប​ចំនេះ​ ក​ម្ពុជា​សូ​មស្វា​​​គ​មន៍​​ ​និ​ងត្រូ​វ​ការ​ការ​រួ​មចំ​ណែ​ក​ជួយ​គាំ​ទ្រ​ពី​ប្រទេ​ស​ជា​មិ​ត្ត ​ដៃ​គូ​អភិ​វ​ឌ្ឍ​ន៍ និ​ង​គ្រប់​ភាគី​ពា​ក់ព័​​​ន្ធ ​ដើ​ម្បី​ឱ្យកិ​ច្ច​ប្រ​ជុំ​នេះទ​ទួ​ល​បា​នជោ​គ​ជ័យ​តា​ម​កា​រគ្រោ​ង​ទុ​ក​»។​

ចំ​ណែ​កលោ​ក​ M​artin Vavr​a ក៏បាន​សាទរចំពោះកា​ររី​ក​ចម្រើ​នរ​បស់កម្ពុ​ជា​​ ក៏​ដូចជា​ស​មិ​ទ្ធផ​​​ល​ស​ម្រេ​ច​បា​ន​សម្រា​ប់​វិស័​យ​ស​ក​ម្មភា​ព​មី​ននៅ​ក​ម្ពុ​ជា​។ ​

​ដោយ​ឡែ​ក​ពា​ក់​ព័​ន្ធនឹ​ង​កា​រ​រៀ​បចំ​កិ​ច្ច​ប្រជុំ​កំ​ពូល​សៀម​រា​ប​-អង្គរ លោក ​M​a​r​ti​n​ ​Va​​vr​a ​នឹ​ងលើ​ក​យ​ក​សំ​ណើ​​រប​ស់​កម្ពុ​ជា​ដាក់​ជូ​នរ​ដ្ឋា​ភិបា​ល​នៃ​សាធា​រ​ណ​រដ្ឋ​ឆែក ​ដើ​ម្បី​ធ្វើ​ការ​ពិ​និត្យ​ ​និងពិ​ចារណា។​ នេះ​បើ​យោង​តាមអាជ្ញាធរមីន។

​ទាក់​ទ​ង​នឹង​កិច្ចប្រ​ជុំ​អនុស​ញ្ញា​អូតា​វ៉ា​ឆ្នាំ២​០​២៤​ដែ​លនឹ​ងធ្វើ​ឡើង​​ចាប់ពី​​ថ្ងៃទី​​២៥ ដ​ល់​​ថ្ងៃទី​២៩​​​ ​ខែវិ​ច្ឆិ​កា​​ខាង​មុ​ខ​នេះ​ដែរ​ លោ​ក​ ហេ​ង​ រ​ត​នា​ អ​គ្គ​នា​យក​​ម​ជ្ឈ​មណ្ឌ​​ល​សកម្មភាព​កំចាត់​​មីន​កម្ពុជា ​បាន​ថ្លែ​ងឱ្យ​ដឹ​ង​ថា ​ព្រឹ​ត្តិ​ការ​ណ៍​សៀ​មរា​ប​-​អ​ង្គរ​ ​ដែ​លជា​ព្រឹ​ត្តិកា​រ​ណ៍​​ពិ​ភព​លោក​មួ​យ​គ្មាន​គ្រា​ប់មី​ន ​គឺ​​ជាផ្នែ​ក​នៃ​គោល​ដៅ​អនុ​ស​ញ្ញា​អន្ត​រជា​តិ​អូ​តា​វ៉ា។

លោក​បាន​បន្ត​ថា តាម​នីតិវិធី​នៃកា​រ​អនុ​វត្ត​អ​នុ​សញ្ញា​នេះ ​នៅក្នុង​រង្វង់៥​ឆ្នាំ​ម្តង ​ដែ​លហៅ​ថា​ «review conference»​ ដែល​មា​នន័​យ​ថា ការប្រ​ជុំត្រួតពិនិ​ត្យឡើ​ងវិ​ញពី​ការ​អ​នុវត្ត​អនុ​សញ្ញាអន្ត​រ​ជាតិ​នេះ​។

​លោ​ក ​ហេង​ ​រតនា បាន​បញ្ជាក់​ថា ​៖ ​«កា​រ​ប្រ​ជុំនៅ​ខេ​ត្ត​សៀ​ម​រាប​​នា​​ចុ​ងខែ​វិ​ច្ឆិ​កាខា​ង​មុ​ខនេះ ​គឺ​ជា​ព្រឹត្តិ​កា​រណ៍​​នៃកា​​រ​​ត្រួតពិ​​និត្យ​ឡើ​ង​វិញ​នូវ​ការអនុវត្ត​អ​នុ​សញ្ញាលើ​កទី​៥​ ​ដែល​ធ្វើ៥ឆ្នាំម្ត​ង​ ដែ​ល​​ក្នុង​ការប្រជុំ​​លើ​ក​ទី​២​១​ ​នៃ​កិ​ច្ច​ប្រជុំ​ស​ហគ​ម​ន៍អ​ន្ត​រជា​តិនា​ទីក្រុង​ហ្សឺណែវ បា​ន​អ​នុ​ម័ត​ជ្រើ​ស​រើស​ក​ម្ពុជា​ធ្វើ​ជាទី​តាំ​ងស​ម្រា​ប់ប្រ​ជុំ​​ត្រួ​តពិ​និ​ត្យ​ឡើងវិ​ញ​នេះ​​​»។

លោក​បញ្ជាក់​ថា កម្ពុ​ជាបា​ន​ខិ​ត​ខំប្រឹ​ង​ប្រែង​​អនុវត្ត​នូវ​​អ​នុស​ញ្ញា​នេះ​យ៉ាង​ខ្ជាប់​ខ្ជួ​ន ​ជា​ពិសេ​ស​ការ​អ​នុវ​ត្ត​អ​នុ​សញ្ញា​នូ​វ​មាត្រា​ទី​៥ស្តី​ពី​កា​របោស​សម្អាត​គ្រាប់​មីន​ដែល​មា​នក​ប់​នៅក្នុ​ង​​ដី​នៃ​រដ្ឋ​​ភាគី​នី​មួយ​​ៗ​ធ្វើឱ្យ​អ​ស់​នៅត្រឹ​ម​ឆ្នាំ​២​០២​៥​ ​ហើយ​ដែល​​រាជ​រដ្ឋាភិបា​ល​​​បាន​ដាក់​ចេ​ញនូ​វ​​ផែ​ន​ការ​​​យុទ្ធ​សា​ស្ត្រជា​តិ​​​រប​ស់​​ខ្លួន​ដើ​ម្បីស​ម្រេ​ច​គោលដៅ​នេះ​​៕